បណ្តាញសង្គម

ចិនតវ៉ាប្រឆាំងការពិចារណាចង់បណ្តេញមន្រ្តីទូតរបស់ខ្លួន ដោយប្រទេសកាណាដា

  (អូតាវ៉ា)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាណាដា លោក ខុង ប៉ីវូ (Cong Peiwu) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបដិសេធចំពោះការចោទប្រកាន់ដែលថា មន្រ្តីរបស់ទីក្រុងប៉េកាំងបានកំណត់គោលដៅលើ សមាជិកសភាកាណាដាម្នាក់ ហើយនិងគ្រួសាររបស់សមាជិកសភារូបនោះ ដោយសារតែប្រកាន់ជំហរប្រឆាំងចិន ហើយលោកក៏បានតវ៉ានិងរិះគន់ចំពោះសេចក្តីថ្លែងការណ៍របស់ទីក្រុងអូតាវ៉ា ដែលថាខ្លួនកំពុងពិចារណាបណ្តេញមន្រ្តីទូតចិនផងដែរ។

អាន​បន្ត៖ ចិនតវ៉ាប្រឆាំងការពិចារណាចង់បណ្តេញមន្រ្តីទូតរបស់ខ្លួន ដោយប្រទេសកាណាដា

តៃវ៉ាន់ថា ការបញ្ជូនយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិកត្រូវពន្យារពេល ដោយសារតែការខ្វះខាតសម្ភារផលិត (Video inside)

(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ជីវ គួចឹង (Chiu Kuo-cheng) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រគល់យន្តហោះចម្បាំង F-16V ស៊េរីទំនើបៗចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិក ត្រូវបានពន្យារពេលដោយសារតែ ការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ ហើយក្រសួងកំពុងធ្វើការដើម្បីកាត់បន្ថយការប៉ះពាល់ ព្រមទាំងដើម្បីប៉ះប៉ូវការខ្វះខាតនេះវិញ។

អាន​បន្ត៖ តៃវ៉ាន់ថា ការបញ្ជូនយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិកត្រូវពន្យារពេល...

នាយករដ្ឋមន្រ្តីកាណាដា នឹងទៅចូលរួមពិធីរាជាភិសេករបស់ព្រះមហាក្សត្រអង់គ្លេស ស្តេច Charles នាចុងសប្តាហ៍នេះ

  (អូតាវ៉ា)៖ ការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមពិធីរាជាភិសេកគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រអង់គ្លេស ស្តេច ឆាល (Charles) ដែលគ្រោងប្រារព្ធឡើងនាថ្ងៃសៅចុងសប្តាហ៍នេះ នៅឯព្រះវិហារ Westminster Abbey ក្នុងទីក្រុងឡុងដ៍។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីកាណាដា នឹងទៅចូលរួមពិធីរាជាភិសេករបស់ព្រះមហាក្សត្រអង់គ្លេស ស្តេច...

រុស្ស៉ីបន្តចោទថា ការវាយប្រហារដោយដ្រូនមកលើវិមានក្រឹមឡាំង គឺអាមេរិកជាមេខ្លោងរៀបចំឱ្យអ៊ុយក្រែនប្រព្រឹត្ត

 (មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា គឺជាមេខ្លោងរៀបចំនៅពីក្រោយ សកម្មភាពដែលខ្លួនអះអាងថា ជាការវាយប្រហារដោយដ្រូន មកលើវិមានក្រឹមឡាំង ដែលមានគោលដៅធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីនោះ។

អាន​បន្ត៖ រុស្ស៉ីបន្តចោទថា ការវាយប្រហារដោយដ្រូនមកលើវិមានក្រឹមឡាំង...

ការប្រយុទ្ធគ្នាដើម្បីដណ្តើមអំណាច កំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងក្នុងទីក្រុងខាទុំ នៃប្រទេសស៊ូដង់

 (ខាទុំ)៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងលាន់ឮនៅកណ្តាលទីក្រុងខាទុំ (Khartoum) នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលកងទ័ពស៊ូដង់បានព្យាយាមរុញច្រានកងកម្លាំងទាហានប៉ារ៉ា (RSF) ឲ្យចេញពីតំបន់ជុំវិញវិមានប្រធានាធិបតី និងទីបញ្ជាការកងទ័ព ក្តីសង្ឃឹមអំពីបទឈប់បាញ់យូរអង្វែងនោះ ស្ថិតក្រោមភាពស្រពិចស្រពិល។

អាន​បន្ត៖ ការប្រយុទ្ធគ្នាដើម្បីដណ្តើមអំណាច...

ស្លាប់​០៩នាក់ របួសម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីនៅភាគខាងកើតប្រទេសចិន

  (ជីណាន)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្ស ០៩នាក់បានស្លាប់ ម្នាក់រងរបួស និងម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីមានការផ្ទុះនៅរោងចក្រគីមីមួយក្នុងទីក្រុង Liaocheng ភាគខាងកើតខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

អាន​បន្ត៖ ស្លាប់​០៩នាក់ របួសម្នាក់ និងបាត់ខ្លួនម្នាក់...

ក្មេងប្រុសអាយុ១៤ឆ្នាំ បាញ់សម្លាប់កូនសិស្ស៨នាក់ រួមទាំងសន្តិសុខម្នាក់ នៅឯសាលារៀនមួយ ក្នុងរដ្ឋធានីនៃប្រទេសស៊ែប៊ី

  (បែលហ្រ្កាដ)៖ ក្រសួងមហាផ្ទៃប្រទេសស៊ែប៊ីបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានយកកាំភ្លើងបាញ់គ្រូបង្រៀនរបស់ខ្លួន នៅសាលារៀនមួយកន្លែង ក្នុងទីក្រុងបែលហ្រ្កាដ មុនពេលធ្វើសកម្មភាពបាញ់ប្រហារទៅលើកូនសិស្សដទៃទៀត រួមទាំងសន្តិសុខរបស់សាលា ដែលជាលទ្ធផលបានផ្តាច់ជីវិតសិស្ស៨នាក់ និងសន្តិសុខម្នាក់។

អាន​បន្ត៖ ក្មេងប្រុសអាយុ១៤ឆ្នាំ បាញ់សម្លាប់កូនសិស្ស៨នាក់ រួមទាំងសន្តិសុខម្នាក់...

លោក ហ្សេលេនស្គី ទៅដល់ហ្វាំងឡង់ ដើម្បីជួបប្រជុំជាមួយក្រុមមេដឹកនាំប្រទេសអឺរ៉ុបខាងជើង

(ហែលស៉ិនគី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ហ្វាំងឡង់នាថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំជាមួយក្រុមមេដឹកនាំប្រទេសអឺរ៉ុបខាងជើង ហើយពិភាក្សាអំពីស្ថានការណ៍សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏ដូចជាទំនាក់ទំនងជាមួយអឺរ៉ុប។

អាន​បន្ត៖ លោក ហ្សេលេនស្គី ទៅដល់ហ្វាំងឡង់...

មីយ៉ាន់ម៉ា ដោះលែងអ្នកទោស ២,១៥៣នាក់ នាឱកាសបុណ្យវិសាខបូជា

 (យ៉ាងហ្គន)៖ របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសថាខ្លួននឹងលើកលែងទោសឱ្យអ្នកទោសច្រើនជាង ២,០០០នាក់ ដែលកំពុងជាប់ពន្ធនាគារដោយសារតែ ការចោទប្រកាន់ថាបានញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងយោធា។

អាន​បន្ត៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោស ២,១៥៣នាក់ នាឱកាសបុណ្យវិសាខបូជា

អ៊ុយក្រែន ប្ដេជា្ញការពារទីក្រុងបាកមូត ខណៈត្រៀមបើកប្រតិបត្តិការវាយបក

 (កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្ដេជ្ញាថានឹងមិនបោះបង់ចោលទីក្រុងបាកមូត (Bakhmut) ស្ថិតនៅភាគខាងកើតនៃប្រទេសនោះទេ ខណៈកំពុង ត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី ឆាប់ៗខាងមុខនេះ។

អាន​បន្ត៖ អ៊ុយក្រែន ប្ដេជា្ញការពារទីក្រុងបាកមូត ខណៈត្រៀមបើកប្រតិបត្តិការវាយបក

សហភាពអឺរ៉ុប មានផែនការបង្កើនការផលិតគ្រាប់រំសេវ សម្រាប់ផ្ដល់ឱ្យអ៊ុយក្រែន

  (ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប មានផែនការវិនិយោគប្រាក់ ៥០០លានអឺរ៉ូ ឬស្មើនឹងជាង ៥៥០លានដុល្លារ ដើម្បីបង្កើនការផលិតគ្រាប់រំសេវសម្រាប់ផ្ដល់ឱ្យអ៊ុយក្រែន និងបំពេញស្ដុករបស់បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបឡើងវិញ។

អាន​បន្ត៖ សហភាពអឺរ៉ុប មានផែនការបង្កើនការផលិតគ្រាប់រំសេវ សម្រាប់ផ្ដល់ឱ្យអ៊ុយក្រែន

ព្យុះធូលីបង្កឱ្យរថយន្តរាប់សិបគ្រឿងបុកបន្តកន្ទុយគ្នា និងផ្តាច់ជីវិតមនុស្ស៦នាក់ នៅរដ្ឋ Illinois នៃសហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ព្យុះធូលីដីដ៏ខ្លាំងបានបោកបក់លើផ្លូវហាយវេមួយខ្សែ នៅរដ្ឋអ៉ីលីណយ (Illinois) នៃសហរដ្ឋអាមេរិក ហើយបង្កឱ្យរថយន្តរាប់សិបគ្រាប់បុកគ្នាជាបន្តបន្ទាប់ ជាហេតុនាំឱ្យមនុស្សយ៉ាងហោចណាស់ចំនួន៦នាក់ បានបាត់បង់ជីវិត និងរបួសប្រហែលជាង៣០នាក់ផ្សេងទៀត។

អាន​បន្ត៖ ព្យុះធូលីបង្កឱ្យរថយន្តរាប់សិបគ្រឿងបុកបន្តកន្ទុយគ្នា និងផ្តាច់ជីវិតមនុស្ស៦នាក់...

UNHCR ព្រមានថា មនុស្សច្រើនជាង ៨០០,០០០នាក់ អាចរត់ភៀសខ្លួនចេញពីប្រទេសស៊ូដង់

 (យូអិន)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងថា មនុស្សជាង ៨០០,០០០នាក់ អាចនឹងភៀសខ្លួនចេញពីប្រទេសស៊ូដង់ដោយសារតែជម្លោះដែលកំពុងបន្ត បូករួមទាំងជនជាតិស៊ូដង់ និងជនភៀសខ្លួនរាប់ពាន់នាក់ដែលកំពុងរស់នៅបណ្តោះអាសន្ននៅក្នុងប្រទេសថែមទៀត។

អាន​បន្ត៖ UNHCR ព្រមានថា មនុស្សច្រើនជាង ៨០០,០០០នាក់ អាចរត់ភៀសខ្លួនចេញពីប្រទេសស៊ូដង់

លោក យូន៖ ការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ សបញ្ជាក់ពីភាពប្រសើរឡើងនៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយនៅថ្ងៃអង្គារនេះថា ផែនការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ និងភាពជាដៃគូថ្មីស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជា «ការធ្វើឲ្យប្រសើរឡើង» នូវសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក។

អាន​បន្ត៖ លោក យូន៖ ការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ...

សង្រ្គាមអ៊ុយក្រែន៖ សហរដ្ឋអាមេរិក ជឿថាទាហានរុស្ស៉ីជាង ២០,០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែធ្នូមក

 (វ៉ាស៊ីនតោន)៖ សេតវិមានបានវាយតម្លៃថាទាហានរុស្ស៉ីជាង ១០០,០០០នាក់បានរងរបួស និងស្លាប់ ហើយក្នុងនោះមានជាង ២០,០០០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមនៅឯសមរភូមិនៃតំបន់ដូណេត ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។

អាន​បន្ត៖ សង្រ្គាមអ៊ុយក្រែន៖ សហរដ្ឋអាមេរិក ជឿថាទាហានរុស្ស៉ីជាង ២០,០០០នាក់...

អ៊ុយក្រែនថា ការវាយប្រហាររបស់រុស្ស៉ីចុងក្រោយបំផុតបានបំផ្លេចបំផ្លាញផ្ទះរាប់សិបខ្នង និងមនុស្ស ៣៤នាក់រងរបួស

  (កៀវ)៖ អ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទនេះ បានបាញ់មីស៊ីលក្នុងលក្ខណៈទ្រង់ទ្រាយធំលើកទីពីររបស់ខ្លួន ចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ ដោយបានបំផ្លេចបំផ្លាញផ្ទះរាប់សិបខ្នង និងមនុស្សយ៉ាងហោចណាស់ ៣៤នាក់បានរងរបួស នៅក្នុងទីក្រុង Pavlohrad ភាគខាងកើត។

អាន​បន្ត៖ អ៊ុយក្រែនថា...

សហរដ្ឋអាមេរិក ប្រកាសបិទបញ្ចប់កាតព្វកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបិទបញ្ចប់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលតម្រូវលើអ្នកដំណើរអន្តរជាតិ និងបុគ្គលិកសហព័ន្ធ នៅថ្ងៃទី១១ ខែឧសភា ចំថ្ងៃដែល «ភាពអាសន្នសុខាភិបាលសាធារណៈកូវីដ១៩» ត្រូវបិទបញ្ចប់។

អាន​បន្ត៖ សហរដ្ឋអាមេរិក ប្រកាសបិទបញ្ចប់កាតព្វកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា

លោក ចូ បៃដិន ប្រាប់លោក ម៉ាកូស ពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការការពារហ្វីលីពីន

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជាក់ឡើងវិញប្រាប់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការការពារហ្វីលីពីន នៅចំពោះមុខភាពតានតឹងជាមួយចិន នៅឯតំបន់សមុទ្រចិនខាងត្បូង។

អាន​បន្ត៖ លោក ចូ បៃដិន ប្រាប់លោក ម៉ាកូស ពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក...

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ

  (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភានេះ ដើម្បីពិភាក្សា ការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងត្បូង...

អូស្រ្តាលីគ្រោងកែសម្រួលប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ ដើម្បីទទួលយកពលករជំនាញ

 (ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យមានការកែលម្អប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ដើម្បីពន្លឿនការទទួលបានកម្មករជំនាញខ្ពស់ចូលមកក្នុងប្រទេស និងសម្រួលនិតិវិធិសម្រាប់ការស្នាក់នៅជាអចិន្ត្រៃយ៍។

អាន​បន្ត៖ អូស្រ្តាលីគ្រោងកែសម្រួលប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ ដើម្បីទទួលយកពលករជំនាញ

វិមានក្រឹមឡាំងស្វាគមន៍ជំនួបតាមទូរស័ព្ទរវាងលោក ស៉ី ជិនពីង​ និងលោក ហ្សេលេនស្គី ប៉ុន្តែថាគោលដៅសង្រ្គាមនៅដដែល

 (មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនស្វាគមន៍ចំពោះអ្វីគ្រប់យ៉ាងដែលអាចនាំយកទីបញ្ចប់នៃជម្លោះអ៊ុយក្រែន មកកាន់តែកៀកជាងមុន។

អាន​បន្ត៖ វិមានក្រឹមឡាំងស្វាគមន៍ជំនួបតាមទូរស័ព្ទរវាងលោក ស៉ី ជិនពីង​ និងលោក ហ្សេលេនស្គី...