បណ្តាញសង្គម

នាយករដ្ឋមន្រ្តីរុស្ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ

(មូស្គូ)៖ វិមានក្រឹមឡាំងនិងក្រសួងការបរទេសចិន នាថ្ងៃសុក្រនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃទី២៣-២៤ ខែឧសភានេះ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីរុស្ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ

របបយោធាមីយ៉ាន់ម៉ា ថាចំនួនអ្នកស្លាប់ដោយសារព្យុះស៉ីក្លូន Mocha កើនដល់១៤៥នាក់

 (ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះស៉ីក្លូន Mocha បានបន្តកើនដល់១៤៥នាក់។

អាន​បន្ត៖ របបយោធាមីយ៉ាន់ម៉ា ថាចំនួនអ្នកស្លាប់ដោយសារព្យុះស៉ីក្លូន Mocha កើនដល់១៤៥នាក់

សេតវិមាន៖ លោក បៃដិន នឹងមិនថ្លែងសុន្ទរកថាជុំវិញការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក ក្នុងពេលទស្សនកិច្ចនៅទីក្រុង Hiroshima នោះទេ

 (វ៉ាស៉ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាពទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) រួមជាមួយមេដឹកនាំ G7 ផ្សេងទៀតប៉ុន្តែលោក បៃដិន នឹងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងនេះកាលពីជាង ៧០ឆ្នាំមុនោះទេ។

អាន​បន្ត៖ សេតវិមាន៖ លោក បៃដិន...

ប្រមុខយោធាហ្វីលីពីន ធ្វើទស្សនកិច្ចនៅតំបន់ក្បែរប្រជុំកោះមានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង

 (ម៉ានីល)៖ ក្នុងពេលជួបសំណេះសំណាលជាមួយក្រុមមន្ត្រីកងទ័ពជើងទឹកមួយចំនួន នៅលើកោះដាច់ស្រយាលមួយក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ក្បែរប្រជុំកោះស្ព្រេតលី (Spratly) ជាទីដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ប្រមុខយោធាហ្វីលីពីន លោក អាន់ដ្រេស សេនទីណូ (Andres Centino) បានរំលឹកដល់កងទ័ពថាបេសកកម្មរបស់ពួកគេគឺ «ការធានាឲ្យបាននូវសន្តិភាព» ប៉ុន្តែពួកគេមានតួនាទី «សំខាន់ណាស់» ក្នុងការការពារដែនទឹករបស់ហ្វីលីពីនប្រឆាំងនឹងអ្នកឈ្លានពាន ។

អាន​បន្ត៖ ប្រមុខយោធាហ្វីលីពីន ធ្វើទស្សនកិច្ចនៅតំបន់ក្បែរប្រជុំកោះមានបញ្ហាវិវាទ...

រុស្ស៉ី ថាអ៊ុយក្រែន ប្រើមីស៊ីល Storm Shadow ផ្ដល់ដោយអង់គ្លេស វាយប្រហារលើតំបន់ Luhansk

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បាននិយាយថាយន្ដហោះចម្បាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរោងចក្រឧស្សាហកម្មពីរកន្លែង នៅក្នុងទីក្រុងមួយគ្រប់គ្រងដោយរុស្ស៉ី នៅឯតំបន់លូហាន (Luhansk) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ផ្គត់ផ្គង់ ដោយចក្រភពអង់គ្លេស។

អាន​បន្ត៖ រុស្ស៉ី ថាអ៊ុយក្រែន ប្រើមីស៊ីល Storm Shadow ផ្ដល់ដោយអង់គ្លេស វាយប្រហារលើតំបន់...

ប្រធានាធិបតីអ៊ុយក្រែនទៅដល់ទីក្រុងរ៉ូម ដើម្បីជួបនាយករដ្ឋមន្រ្តីអ៉ីតាលីនិងសម្តេចប៉ាប

 (រ៉ូម)៖ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរមកដល់ទីក្រុងរ៉ូមនាថ្ងៃសៅរ៍នេះ សម្រាប់ជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ហើយនិងសម្តេចប៉ាប ហ្រ្វង់ស៉ីស។

អាន​បន្ត៖ ប្រធានាធិបតីអ៊ុយក្រែនទៅដល់ទីក្រុងរ៉ូម...

ក្រុមនាវាចិន ធ្វើសកម្មភាពក្បែរទីតាំងរុករកឧស្ម័នរួមគ្នារវាងរុស្ស៉ី និងវៀតណាម

នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង អមដំណើរដោយនាវាឆ្មាំសមុទ្រ និងទូកតូចៗរាប់សិបគ្រឿងទៀត បានចូលទៅក្នុងតំបន់ប្លុករុករកឧស្ម័ន ដែលដំណើរការដោយក្រុមហ៊ុនរដ្ឋរុស្ស៉ី និងវៀតណាម កាលពីថ្ងៃពុធ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ក្រុមនាវាចិន ធ្វើសកម្មភាពក្បែរទីតាំងរុករកឧស្ម័នរួមគ្នារវាងរុស្ស៉ី និងវៀតណាម

ម៉ិកស៉ិកថា អាមេរិក បានបណ្តេញជនចំណាកស្រុកជិត ៣លាននាក់ នៅក្រោមចំណាត់ការរឹតត្បិតកូវីដ១៩

 អាជ្ញាធរនៃប្រទេសម៉ិកស៉ិក បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានបណ្តេញចេញ ពីប្រទេសខ្លួននូវជនចំណាកស្រុកសរុបជាង ២.៨លាននាក់ នៅឯច្រកព្រំដែន ក្រោមចំណាត់ការហៅថា Title 42 ជាចំណាត់ការរឹតត្បិត COVID-19 មួយ ដែលនឹងត្រូវផុតសុពលភាពមុនពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។

អាន​បន្ត៖ ម៉ិកស៉ិកថា អាមេរិក បានបណ្តេញជនចំណាកស្រុកជិត ៣លាននាក់...

ប្រទេសនៅអាមេរិកខាងត្បូងមួយទៀត គ្រោងប្រើប្រាស់ប្រាក់យ៉ន់របស់ចិន សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ប្រធានាធិបតីនៃប្រទេសបូលីវី លោក ល្វីស អាកសេ បាន បង្ហាញពីការបើកចំហចំពោះការប្រើប្រាស់ប្រាក់យ៉ន់ចិន សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយលើក ឡើងពីវិធីសាស្រ្តស្រដៀងគ្នានេះរបស់ប្រទេសអាហ្សង់ទីន និងប្រេស៉ីល ដែលបានប្រើប្រាស់រូបិយប័ណ្ណ អាស៉ី មួយនេះ ដើម្បីធ្វើប្រតិបត្តិការទូទាត់ជាមួយចិន។

អាន​បន្ត៖ ប្រទេសនៅអាមេរិកខាងត្បូងមួយទៀត គ្រោងប្រើប្រាស់ប្រាក់យ៉ន់របស់ចិន...

ក្រឹមឡាំង ចាត់ទុក ការសម្រេចរបស់ប៉ូឡូញ ក្នុងការប្តូរឈ្មោះហៅតំបន់ Kaliningrad ជា «ទង្វើអរិភាព»

 (មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃពុធសប្តាហ៍នេះ បានហៅការសម្រេចចិត្តរបស់ប្រទេសប៉ូឡូញ ក្នុងការប្តូរឈ្មោះហៅនៃតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី នៅក្នុងលិខិតផ្លូវការរបស់ខ្លួន ថាជា «ទង្វើអរិភាព» ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តធ្លាក់ចុះដុនដាប ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

អាន​បន្ត៖ ក្រឹមឡាំង ចាត់ទុក ការសម្រេចរបស់ប៉ូឡូញ ក្នុងការប្តូរឈ្មោះហៅតំបន់ Kaliningrad...

ក្រុមនាវាចិន ធ្វើសកម្មភាពក្បែរទីតាំងរុករកឧស្ម័នរួមគ្នារវាងរុស្ស៉ី និងវៀតណាម

  (ហាណូយ)៖ នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង អមដំណើរដោយនាវាឆ្មាំសមុទ្រ និងទូកតូចៗរាប់សិបគ្រឿងទៀត បានចូលទៅក្នុងតំបន់ប្លុករុករកឧស្ម័ន ដែលដំណើរការ ដោយក្រុមហ៊ុនរដ្ឋរុស្ស៉ី និងវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ក្រុមនាវាចិន ធ្វើសកម្មភាពក្បែរទីតាំងរុករកឧស្ម័នរួមគ្នារវាងរុស្ស៉ី និងវៀតណាម

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន ប្រកាសលែងលះជាមួយស្វាមី

 (ហែលស៉ិនគី)៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) បានដាក់សំណុំឯកសារសុំលែងលះប្ដី គឺលោក ម៉ាឃូស រ៉ៃកកូនិន (Markus Raikkonen) ដែលទើបតែរៀបការជាមួយគ្នាបាន ៣ឆ្នាំ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន ប្រកាសលែងលះជាមួយស្វាមី

មន្ទីរបញ្ចកោណ ទទួលស្គាល់ថាអ៊ុយក្រែន ពិតជាបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៉ី

 (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចេកោណបានទទួលស្គាល់ជាផ្លូវការថាយោធាអ៊ុយក្រែន ពិតជាបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿងជាងសំឡេងមួយរបស់រុស្ស៉ី ដោយប្រើ ប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក Patriot។

អាន​បន្ត៖ មន្ទីរបញ្ចកោណ ទទួលស្គាល់ថាអ៊ុយក្រែន...

បញ្ហាតៃវ៉ាន់ និងក្រមប្រតិបត្តិដែនសមុទ្រ នឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

 ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ បាននិយាយថា ការរំពឹងទុកលើកំណើនភាពតានតឹងនៅកោះតៃវ៉ាន់ គឺជា «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» សម្រាប់មេដឹកនាំអាស៊ាន ហើយជាកិច្ចពិភាក្សា ដែលហាក់ជៀសមិនរួចមិននោះ ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ី ក្នុងសប្តាហ៍នេះ។

អាន​បន្ត៖ បញ្ហាតៃវ៉ាន់ និងក្រមប្រតិបត្តិដែនសមុទ្រ...

អារ៉ាប៊ីសាអូឌីត និងស៉ីរី ប្រកាសពីការបើកបេសកកម្មការទូតរៀងៗខ្លួនឡើងវិញ

កាលពីថ្ងៃអង្គារសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត ដែលជាមហាអំណាចនៅមជ្ឈិមបូព៌ា និងជាអ្នកដែលគាំទ្រក្រុមប្រឆាំងនៅស៉ីរីជាយូរមកហើយនោះ បានប្រកាសថា ខ្លួន នឹងបើកបេសកកម្មការទូតឡើងវិញនៅក្នុងប្រទេសស៉ីរី។

អាន​បន្ត៖ អារ៉ាប៊ីសាអូឌីត និងស៉ីរី ប្រកាសពីការបើកបេសកកម្មការទូតរៀងៗខ្លួនឡើងវិញ

នាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង ត្រឡប់ចូលកំពង់ផែវិញ ក្រោយការចល័តដើម្បីដំឡើងសាច់ដុំ

 យោធាចិនកាលពីថ្ងៃពុធ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង បានវិលត្រឡប់ចូលកំពង់ផែរបស់ខ្លួនវិញហើយ នៅខេត្តហៃណាន កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយការចល័តរយៈពេលប្រមាណជា១ខែ ដែលរួមមានទាំងការធ្វើដំណើរឆ្លងកាត់ក្បែរកោះតៃវ៉ាន់ ដើម្បីចូលរួមសមយុទ្ធ និងការដំឡើងសាច់ដុំនៅឆ្ងាយពីឆ្នេរសមុទ្រប្រទេសចិន រហូតដល់តំបន់ប៉ាស៉ីហ្វិកខាងលិច។

អាន​បន្ត៖ នាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង ត្រឡប់ចូលកំពង់ផែវិញ...

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ចង់វិលចូលស្រុកវិញនៅខែកក្កដាខាងមុខ ខណៈការបោះឆ្នោតសកល នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ

 អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បាននិយាយថា រូបលោក នឹងវិលត្រឡប់ចូលស្រុកវិញ នៅខែកក្កដាខាងមុខ ក្រោយការរស់នៅដោយនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំ។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ចង់វិលចូលស្រុកវិញនៅខែកក្កដាខាងមុខ...

ឥណ្ឌូណេស៊ី បញ្ជាក់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

 អង្គការសុខភាពសត្វពិភពលោក WOAH បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងកសិដ្ឋានមួយនៅលើកោះ Riau ក្បែរប្រទេសសិង្ហបុរី។

អាន​បន្ត៖ ឥណ្ឌូណេស៊ី បញ្ជាក់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

តៃវ៉ាន់ ទទួលស្គាល់ថាកំពុងចរចាជាមួយអាមេរិក លើកញ្ចប់សព្វាវុធតម្លៃ ៥០០លានដុល្លារ

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng កាលពីថ្ងៃចន្ទ បាននិយាយថា តៃវ៉ាន់ កំពុងស្ថិតក្នុងដំណើរការចរចាលើកញ្ចប់សព្វាវុធ ដែលមានតម្លៃ ៥០០លានដុល្លារ ពីទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០២៣នេះ ដើម្បីជាការប៉ះប៉ូវជុំវិញការពន្យារពេលបញ្ជូនអាវុធរបស់អាមេរិកមកកាន់តៃវ៉ាន់។

អាន​បន្ត៖ តៃវ៉ាន់ ទទួលស្គាល់ថាកំពុងចរចាជាមួយអាមេរិក លើកញ្ចប់សព្វាវុធតម្លៃ ៥០០លានដុល្លារ

ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី ព្រមានដកកងកម្លាំងចេញពីទីក្រុង Bakhmut នៅសប្តាហ៍ក្រោយ

 (មូស្គូ)៖ លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner Group បានចេញសេចក្តីប្រកាសភ្លាមៗនិងភ្ញាក់ផ្អើលមួយនាថ្ងៃសុក្រថា កងកម្លាំងរបស់លោកនឹងដកថយចេញពីទីក្រុងបាកមូត (Bakhmut) របស់អ៊ុយក្រែន ដែលពួកគេបានព្យាយាមដណ្តើមកាន់កាប់ ចាប់តាំងតែពីរដូវក្តៅឆ្នាំមុន។

អាន​បន្ត៖ ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី ព្រមានដកកងកម្លាំងចេញពីទីក្រុង Bakhmut...

លោក បៃដិន ថាការប្រយុទ្ធគ្នានៅស៊ូដង់ «ត្រូវតែបញ្ចប់» និងគំរាមដាក់ទណ្ឌកម្ម

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់ «ត្រូវតែបញ្ចប់» បើពុំដូច្នោះទេនឹងអនុញ្ញាត ឲ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា លើអ្នកដែលទទួលខុសត្រូវចំពោះជម្លោះដ៏បង្ហូរឈាមនេះ។

អាន​បន្ត៖ លោក បៃដិន ថាការប្រយុទ្ធគ្នានៅស៊ូដង់ «ត្រូវតែបញ្ចប់» និងគំរាមដាក់ទណ្ឌកម្ម