បណ្តាញសង្គម

មន្ត្រីចារកម្មកំពូលរបស់ចិន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការ"

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃពុធថា មន្ត្រីចារកម្មកំពូលរបស់ចិន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការ" យោធាជាមួយរបបយោធា។ នេះគឺជាគណៈប្រតិភូជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលក្រុងប៉េកាំង បញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្តឯកោអន្តរជាតិរបស់ ខ្លួន។

អាន​បន្ត៖ មន្ត្រីចារកម្មកំពូលរបស់ចិន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី...

ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបំផុតរបស់កូរ៉េខាងជើង ទទួលបរាជ័យ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ការបាញ់បង្ហោះផ្កាយរណបមួយរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធ បានទទួលបរាជ័យ បន្ទាប់ពីមានបញ្ហានៅត្រង់កំណាត់ទី២ នៃគ្រាប់រ៉ុក្កែត ដោយធ្វើឱ្យផ្កាយរណបនេះ ធ្លាក់ចូលទឹកសមុទ្រ។

អាន​បន្ត៖ ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបំផុតរបស់កូរ៉េខាងជើង ទទួលបរាជ័យ

អាមេរិក តឿនតួកគីឲ្យឆាប់ផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែត ក្នុង NATO

 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន កាលពីថ្ងៃអង្គារ បានជំរុញដល់តួកគីឲ្យឆាប់សម្រេច បាននូវដំណើរការយល់ព្រមឲ្យស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ (NATO) ដោយនិយាយថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងជើងមួយនេះ បានចាត់វិធានការសំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់ របស់ទីក្រុង អង់ការ៉ា ចំពោះសមាជិកភាពរបស់ខ្លួន។

អាន​បន្ត៖ អាមេរិក តឿនតួកគីឲ្យឆាប់ផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែត ក្នុង NATO

ការបោះឆ្នោតប្រធានាធិបតីតួកគី ជុំទី២ ចាប់ផ្ដើមហើយ

ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសតួកគី បានបើកទ្វារហើយកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅតួកគី) សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងសម្រេចថាតើលោក អឺដូហ្កាន់ អាចបន្តកាន់តំណែងជាប្រធានាធិបតីទៀតដែរឬក៏យ៉ាងណា។ ការិយាល័យបោះឆ្នោត បានបើកទ្វារ នៅម៉ោង ៨៖០០នាទីព្រឹក ហើយនឹងត្រូវបិទទ្វារនៅម៉ោង ៥៖០០នាទីល្ងាច ថ្ងៃអាទិត្យ។

អាន​បន្ត៖ ការបោះឆ្នោតប្រធានាធិបតីតួកគី ជុំទី២ ចាប់ផ្ដើមហើយ

អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលដែលកំពុងធ្វើការ ជាង ១០០នាក់ ចេញពីប្រទេសរុស្ស៉ី

 ប្រភពពីក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលជាង ១០០នាក់ ដែលកំពុងធ្វើការនៅរុស្ស៉ីឲ្យត្រលប់មកវិញ បន្ទាប់ពីទីក្រុងមូស្គូ បានដាក់កម្រិតលើចំនួនអ្នកបម្រើបេសកកម្មការទូតអាល្លឺម៉ង់ នៅក្នុងប្រទេសរបស់ខ្លួន។

អាន​បន្ត៖ អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលដែលកំពុងធ្វើការ ជាង ១០០នាក់ ចេញពីប្រទេសរុស្ស៉ី

ទីបំផុតរដ្ឋាភិបាល និងបក្សប្រឆាំងអាមេរិក ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីបញ្ជៀសវិបត្តិបំណុលសាធារណៈ

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy បានឈានដល់ «កិច្ចព្រមព្រៀងជាគោលការណ៍» ក្នុងការដំឡើងពិដានបំណុលសាធារណៈរបស់ប្រទេស (បំណុលអតិបរិមា) និងការកាត់បន្ថយការចំណាយរបស់សហព័ន្ធ កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចៀសគ្រោះមហន្តរាយអាមេរិក។ ទោះជាយ៉ាងណា ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះ គេមិនទាន់ដឹងលំអិតនៅឡើយទេ។

អាន​បន្ត៖ ទីបំផុតរដ្ឋាភិបាល និងបក្សប្រឆាំងអាមេរិក...

ទីភ្នាក់ងារវាយតម្លៃ Fitch ដាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក ក្នុងស្ថានភាពឃ្លាំមើលអវិជ្ជមាន

 (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch កាលពីថ្ងៃពុធបានដាក់ចំណាត់ថ្នាក់ឥណទាន របស់សហរដ្ឋអាមេរិក ស្ថិតក្រោមការឃ្លាំមើលអវិជ្ជមាន ខណៈដែលការពិភាក្សាអំពីពិដានបំណុល មិនទាន់សម្រេចបាន។

អាន​បន្ត៖ ទីភ្នាក់ងារវាយតម្លៃ Fitch ដាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក...

វិបត្តិបំណុលអាមេរិក៖ លោកប្រធានាធិតី បៃឌិន ប្តេជ្ញាថា «ការបរាជ័យសងបំណុលមិនអាចកើតមានឡើង»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងជៀសផុត ពីការបរាជ័យសងបំណុលដ៏មហន្តរាយ បើទោះបីជាសមាជិកសភា បានឈប់សម្រាករយៈពេល ១០ថ្ងៃដោយគ្មានកិច្ចព្រមព្រៀង លើការបង្កើនកម្រិតកម្ចីក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

អាន​បន្ត៖ វិបត្តិបំណុលអាមេរិក៖ លោកប្រធានាធិតី បៃឌិន ប្តេជ្ញាថា...

ទីក្រុងនានារបស់ប្រទេសវៀតណាម បានកាត់បន្ថយភ្លើងបំភ្លឺសាធារណៈ ចំពេលមានការខ្វះខាតថាមពល

 ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមួយចំនួនរបស់ខ្លួនកំពុងកាត់បន្ថយការប្រើប្រាស់ភ្លើងតាមទីសាធារណៈ ដើម្បីសន្សំសំចៃថាមពលសម្រាប់គ្រួសារ និងផលិតកម្ម ចំពេលមានការខ្វះខាតថាមពល ដោយសាររលកកម្តៅ។

អាន​បន្ត៖ ទីក្រុងនានារបស់ប្រទេសវៀតណាម បានកាត់បន្ថយភ្លើងបំភ្លឺសាធារណៈ...

កងទ័ពអាកាសថៃអះអាងថា សំណើសុំទិញយន្តហោះចម្បាំង F-35 ត្រូវបានអាមេរិកបដិសេធ

 កងទ័ពអាកាសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធចំពោះសំណើពី សំណាក់ប្រទេសថៃ ស្តីពីការសុំទិញយន្តហោះចម្បាំង F-35 ដោយសារតែលក្ខខណ្ឌពាក់ព័ន្ធការហ្វឹកហាត់ និងផ្នែកបច្ចេកទេស។

អាន​បន្ត៖ កងទ័ពអាកាសថៃអះអាងថា សំណើសុំទិញយន្តហោះចម្បាំង F-35 ត្រូវបានអាមេរិកបដិសេធ

លោក បៃដិន ជ្រើសរើសមេបញ្ជាការកងទ័ពអាកាស ឱ្យឡើងជាមេទ័ពកំពូលថ្មីរបស់អាមេរិក

 សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចជ្រើសរើស មេកងទ័ពអាកាស លោក Charles Q. Brown ឱ្យឡើងកាន់តួនាទីជា មន្រ្តីយោធាកំពូលថ្មីនៃសហរដ្ឋអាមេរិក សេតវិមាន និយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី បៃដិន នឹងប្រកាសជាផ្លូវការពីការជ្រើសតាំង លោកឧត្តមសេនីយ៍ Q. Brown ដែលជានាយសេនាធិការកងទ័ពអាកាសអាមេរិក ឱ្យឡើងកាន់តួនាទីជាប្រធាននាយសេនាធិការចម្រុះនៃយោធារបស់សហរដ្ឋអាមេរិក ដែលជាតំណែងមេទ័ពកំពូលនៅក្នុងជួរយោធាអាមេរិក។

អាន​បន្ត៖ លោក បៃដិន ជ្រើសរើសមេបញ្ជាការកងទ័ពអាកាស ឱ្យឡើងជាមេទ័ពកំពូលថ្មីរបស់អាមេរិក

ការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ El Salvador សម្លាប់មនុស្ស ១២នាក់

 ប៉ូលិស និងសេវាសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្ស១២ នាក់ បានស្លាប់ និងរាប់រយនាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ (២០ ឧសភា) នៅក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ប្រទេសអ៊ែល សាលវ៉ាឌ័រ El Salvador ។

អាន​បន្ត៖ ការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ El Salvador សម្លាប់មនុស្ស ១២នាក់

ឥណ្ឌូណេស៊ី កំពុងផលិតសេរ៉ូមប្រឆាំងនឹងមេរោគគ្រុនផ្តាសាយជ្រូកអាហ្រ្វិក បន្ទាប់ពីមានការផ្ទុះឡើងក្នុងស្រុក

ប្រទេសឥណ្ឌូណេស៊ី កំពុងបង្កើតសេរ៉ូមឈាម ដែលអាចផ្តល់ភាពស៊ាំបណ្តោះអាសន្នក្នុងចំណោមជ្រូកប្រឆាំងនឹងមេរោគគ្រុនផ្តាសាយជ្រូកអាហ្រ្វិក ឬប៉េស្តជ្រូកអាហ្រ្វិក បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺនេះនៅក្នុងកសិដ្ឋានជ្រូកដ៏ធំបំផុតរបស់ ខ្លួន។

អាន​បន្ត៖ ឥណ្ឌូណេស៊ី កំពុងផលិតសេរ៉ូមប្រឆាំងនឹងមេរោគគ្រុនផ្តាសាយជ្រូកអាហ្រ្វិក...

លោក បៃដិន ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងជំនួបជាមួយលោក ហ្សេលេនស្គី

 កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។

អាន​បន្ត៖ លោក បៃដិន ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន...

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ធ្វើតេស្តវិជ្ជមានកូវីដ១៩

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ១៩ បន្ទាប់ពីធ្វើដំំណើរ ទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ អាហ្វ្រិកខាងត្បូង និងប្រទេសកេនយ៉ា នេះបើតាមកការបង្ហោះសាររបស់លោកលើហ្វេសប៊ុក កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ធ្វើតេស្តវិជ្ជមានកូវីដ១៩

អ៉ីរ៉ង់ប្តូរប្រមុខទីភ្នាក់ងារសន្តិសុខថ្មី ក្រោយកាន់តំណែងអស់ជិត១០ឆ្នាំ

 លោក អាលី សាំខានី ដែលជាឥស្សរជនកំពូលមួយរូបនៅក្នុងស្ថាប័នអ៉ីរ៉ង់ បានចាកចេញពី មុខ តំណែងជាប្រមុខទីភ្នាក់សន្តិសុខហើយ បន្ទាប់ពីកាន់តំណែងអស់រយៈពេលជិតមួយទសវត្សរ៍។

អាន​បន្ត៖ អ៉ីរ៉ង់ប្តូរប្រមុខទីភ្នាក់ងារសន្តិសុខថ្មី ក្រោយកាន់តំណែងអស់ជិត១០ឆ្នាំ

អាមេរិក រិះគន់អ៉ីស្រាអែល ជុំវិញការអនុញ្ញាត ការតាំងទីលំនៅខុសច្បាប់ នៅភាគខាងជើងតំបន់ West Bank

សហរដ្ឋអាមេរិក បានរិះគន់អ៉ីស្រាអែល ជុំវិញបទបញ្ជា ដែលអនុញ្ញាតឲ្យអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ តាំង ទីលំនៅជាអចិន្ត្រៃយ៍ តំបន់មួយស្ថិតនៅភាគខាងជើង តំបន់ West Bank ដែលកន្លងមកទីក្រុង វ៉ាស៊ីនតោនធ្លាប់ព្រមានរដ្ឋាភិបាលអ៉ីស្រាអែល ឲ្យជៀសវាងការផ្តល់ភាពស្របច្បាប់ណាមួយដល់អ្នកទាំង នោះ។

អាន​បន្ត៖ អាមេរិក រិះគន់អ៉ីស្រាអែល ជុំវិញការអនុញ្ញាត ការតាំងទីលំនៅខុសច្បាប់...

អ្នកឡើងភ្នំ២នាក់ទៀតស្លាប់នៅ Everest នាំឱ្យចំនួនសរុបកើនដល់៧នាក់ កំលុងការឡើងភ្នំរដូវកាលនេះ

(កដ្ឋមណ្ឌូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នករៀបចំការឡើងភ្នំបានឱ្យដឹងថា មនុស្ស២នាក់ទៀតហើយ បានបាត់បង់ជីវិតនៅលើភ្នំ Everest ជាហេតុនាំឱ្យចំនួនមនុស្សស្លាប់នៅភ្នំខ្ពស់បំផុតលើពិភពលោក បន្តកើនដល់៧នាក់ សម្រាប់ការឡើងភ្នំរដូវកាលនេះ។

អាន​បន្ត៖ អ្នកឡើងភ្នំ២នាក់ទៀតស្លាប់នៅ Everest នាំឱ្យចំនួនសរុបកើនដល់៧នាក់...

នាយករដ្ឋមន្រ្តីរុស្ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ

(មូស្គូ)៖ វិមានក្រឹមឡាំងនិងក្រសួងការបរទេសចិន នាថ្ងៃសុក្រនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃទី២៣-២៤ ខែឧសភានេះ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីរុស្ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ

របបយោធាមីយ៉ាន់ម៉ា ថាចំនួនអ្នកស្លាប់ដោយសារព្យុះស៉ីក្លូន Mocha កើនដល់១៤៥នាក់

 (ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះស៉ីក្លូន Mocha បានបន្តកើនដល់១៤៥នាក់។

អាន​បន្ត៖ របបយោធាមីយ៉ាន់ម៉ា ថាចំនួនអ្នកស្លាប់ដោយសារព្យុះស៉ីក្លូន Mocha កើនដល់១៤៥នាក់

សេតវិមាន៖ លោក បៃដិន នឹងមិនថ្លែងសុន្ទរកថាជុំវិញការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក ក្នុងពេលទស្សនកិច្ចនៅទីក្រុង Hiroshima នោះទេ

 (វ៉ាស៉ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាពទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) រួមជាមួយមេដឹកនាំ G7 ផ្សេងទៀតប៉ុន្តែលោក បៃដិន នឹងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងនេះកាលពីជាង ៧០ឆ្នាំមុនោះទេ។

អាន​បន្ត៖ សេតវិមាន៖ លោក បៃដិន...