បណ្តាញសង្គម

ម៉ិកស៉ិក ស្នើឱ្យចិនជួយដោះស្រាយបញ្ហាថ្នាំញៀន fentanyl ថ្កោលទោសការរិះគន់របស់សហរដ្ឋអាមេរិក

 (ម៉ិកស៉ីកូ)៖ ក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានស្នើដល់ លោក ស៉ី ឲ្យជួយគ្រប់គ្រងការនាំចេញថ្នាំញៀនហ្វេតានីល (fentanyl) និងបានច្រានចោលការរិះគន់នៅក្នុងសហរដ្ឋអាមេរិកដែលថា ម៉ិកស៊ិកមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ឈប់ការជួញ ដូរថ្នាំអាភៀនសំយោគដែលអាចសម្លាប់ជីវិតមនុស្សមួយនេះ។

អាន​បន្ត៖ ម៉ិកស៉ិក ស្នើឱ្យចិនជួយដោះស្រាយបញ្ហាថ្នាំញៀន fentanyl...

ជនសង្ស័យ ក្នុងសំណុំរឿងធ្វើឃាតអ្នកសរសេរប្លុកយោធារុស្ស៉ី ត្រូវបានចោទប្រកាន់ពីបទ «ភេរវកម្ម»

 (មូស្គូ)៖ ក្រុមមន្ត្រីស៊ើបអង្កេតរុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍នេះបានចោទប្រកាន់ស្រ្តីម្នាក់មានឈ្មោះថា ដារីយ៉ា ត្រេប៉ូវ៉ា (Darya Trepova) អាយុ ២៦ឆ្នាំ ជាអ្នករស់នៅទីក្រុងសាំង ភីតធឺស្បឺក (St Petersburg) ពីបទល្មើសភេរវកម្មដោយត្រូវឃុំខ្លួនជាបណ្តោះអាសន្ន ជុំវិញការសម្លាប់អ្នកសរសេរប្លុកគាំទ្រសង្រ្គាមនៅអ៊ុយក្រែន គឺលោក វ្ល៉ាដ្លិន តាតាស្គី (Vladlen Tatarsky) ដោយ ការបំផ្ទុះគ្រាប់បែក។

អាន​បន្ត៖ ជនសង្ស័យ ក្នុងសំណុំរឿងធ្វើឃាតអ្នកសរសេរប្លុកយោធារុស្ស៉ី ត្រូវបានចោទប្រកាន់ពីបទ...

រុស្ស៉ី នឹងបង្កើនវត្តមានយោធានៅភាគពាយព្យ ខណៈហ្វាំងឡង់ ចូលជាសមាជិក NATO

 អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បាននិយាយថា ទីក្រុង មូស្គូ នឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុងតំបន់ភាគខាងលិច និងភាគពាយ័ព្យ ដើម្បីជាការឆ្លើយ តបទៅនឹងការរំពឹងទុកថា ហ្វាំងឡង់ នឹងក្លាយជាសមាជិកអង្គការណាតូ (NATO) នៅថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។

អាន​បន្ត៖ រុស្ស៉ី នឹងបង្កើនវត្តមានយោធានៅភាគពាយព្យ ខណៈហ្វាំងឡង់ ចូលជាសមាជិក NATO

ហ្វីលីពីន បង្ហាញទីតាំងមូលដ្ឋានទ័ពចំនួន៤ ដែលអនុញ្ញាតឲ្យយោធាអាមេរិក ចូលប្រើប្រាស់

 ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ បានប្រកាសនូវមូលដ្ឋានយោធាចំនួន ៤ទៀតរបស់ខ្លួន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់បន្ថែមនៅក្រោមកិច្ចកិច្ចព្រមព្រៀងការពារជាតិ ដែលមានស្រាប់ក្នុងន័យជំរុញសម្ព័ន្ធភាព ដែលមានរយៈពេលជាច្រើនទសវត្សរ៍របស់ពួកគេ។

អាន​បន្ត៖ ហ្វីលីពីន បង្ហាញទីតាំងមូលដ្ឋានទ័ពចំនួន៤ ដែលអនុញ្ញាតឲ្យយោធាអាមេរិក ចូលប្រើប្រាស់

ចិនព្រមានថា កិច្ចព្រមព្រៀងមូលដ្ឋានយោធារវាងអាមេរិកនិងហ្វីលីពីន បង្កហានិភ័យចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់

 (ប៉េកាំង)៖ ចិនបានព្រមាននៅថ្ងៃអង្គារនេះថា ទីក្រុងវ៉ាស៉ីនតោនកំពុងបង្កហានិភ័យ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងថ្មី ស្តីពីការពង្រីកបន្ថែមនូវចំនួនមូលដ្ឋានយោធា ដែលកងទ័ពអាមេរិកអាចប្រើប្រាស់បាន នៅក្នុងប្រទេសហ្វីលីពីន។

អាន​បន្ត៖ ចិនព្រមានថា កិច្ចព្រមព្រៀងមូលដ្ឋានយោធារវាងអាមេរិកនិងហ្វីលីពីន...

សហភាពអឺរ៉ុបស្វែងរកការកំណត់ទំនាក់ទំនងជាមួយចិនឡើងវិញ នៅក្រោមស្រមោលសង្រ្គាមអ៊ុយក្រែន

  (ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងស្វែងរកការកំណត់ឡើងវិញ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន បើទោះបីជាការបដិសេធរបស់ទីក្រុងប៉េកាំង លើការថ្កោលទោសសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចរាំងស្ទះនូវកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំក៏ដោយ។

អាន​បន្ត៖ សហភាពអឺរ៉ុបស្វែងរកការកំណត់ទំនាក់ទំនងជាមួយចិនឡើងវិញ...

ប្រធានសភារុស្ស៉ី ចោទបាតដៃលោកខាងលិចប្រឡាក់ឈាម ដោយសារគាំទ្ររដ្ឋភេរវករដូចជាអ៊ុយក្រែន

 (មូស្គូ)៖ នាថ្ងៃអង្គារនេះប្រធានរដ្ឋសភានៃប្រទេសរុស្ស៉ីបាននិយាយថា បាតដៃក្រុមមេដឹកនាំប្រទេសលោកខាងលិច គឺប្រឡាក់សុទ្ធតែឈាម ដោយសារតែការគាំទ្រ ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលការគាំទ្រនេះបាននាំឱ្យកកើត «រដ្ឋភេរវករ» មួយនៅកណ្តាលទ្វីបអឺរ៉ុប។

អាន​បន្ត៖ ប្រធានសភារុស្ស៉ី ចោទបាតដៃលោកខាងលិចប្រឡាក់ឈាម...

សភាម៉ាឡេស៉ីបោះឆ្នោតលុបចោល ទោសប្រហារជីវិតជាកាតព្វកិច្ច សម្រាប់បទល្មើសធ្ងន់ៗ

 (គូឡាឡាំពួ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សភាជាន់ទាបនៃប្រទេសម៉ាឡេស៉ី បានសម្រេចបោះឆ្នោតក្នុងសំឡេងយ៉ាងលើសលប់ ដើម្បីលុបចោលនូវការផ្តន្ទាទោសជាកាតព្វកិច្ចសម្រាប់បទឧក្រិដ្ឋធ្ងន់ៗ។

អាន​បន្ត៖ សភាម៉ាឡេស៉ីបោះឆ្នោតលុបចោល ទោសប្រហារជីវិតជាកាតព្វកិច្ច សម្រាប់បទល្មើសធ្ងន់ៗ

លោក អឺដូហ្កាន់ ប្រកាសមិនទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំតួកគី បន្ទាប់ពីទូតអាមេរិកទៅជួបបេក្ខជនប្រធានាធិបតីបក្សប្រឆាំង

 (អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយថា ឥឡូវនេះទ្វារត្រូវបានបិទសម្រាប់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា លោក ជេហ្វ ផ្លេក (Jeff Flake) បន្ទាប់ពីមន្រ្តីទូតរូបនេះបានជួប លោក កេម៉ាល គីលីកដារ៉ូគ្លូ (Kemal Kilicdaroglu) ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំនៅតួកគី។

អាន​បន្ត៖ លោក អឺដូហ្កាន់ ប្រកាសមិនទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំតួកគី...

រុស្ស៉ីគ្រោងបង្កើតកងពលតូចពិសេសមួយ នៃក្រុមនាវាមុជទឹកដែលផ្ទុកមីស៉ីលនុយក្លេអ៊ែរបាញ់តាមក្រោមទឹក

(មូស្គូ)៖ រុស្ស៉ីកំពុងមានផែនការបង្កើតកងពលតូចមួយ នៃក្រុមនាវាមុជទឹកពិសេស ដែលនឹងត្រូវផ្ទុកពពួកមីស៉ីលថូភីដូបាញ់ក្រោមផ្ទៃទឹក ហៅថា ផូសាយដុន (Poseidon) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅមុនដំណាច់ឆ្នាំ២០២៤ ឬកំលុង៦ខែដំបូងនៃឆ្នាំ២០២៥។

អាន​បន្ត៖ រុស្ស៉ីគ្រោងបង្កើតកងពលតូចពិសេសមួយ...

នាយករដ្ឋមន្រ្តីហ្វាំងឡង់ទទួលស្គាល់បរាជ័យ ក្រោយគណបក្សប្រឆាំងឈ្នះសំឡេងច្រើនជាងគេ ក្នុងការបោះឆ្នោតសកល

 (ហែលស៉ិនគី)៖ គណបក្សអភិរក្សនិយមធំបំផុតរបស់ប្រទេសហ្វាំងឡង់ បានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ខណៈនាយករដ្ឋមន្រ្តីហ្វាំងឡង់គឺលោកស្រី សានណា ម៉ារីន (Sanna Marin) បានទទួលស្គាល់ភាពបរាជ័យ នៃគណបក្សលោកស្រី។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីហ្វាំងឡង់ទទួលស្គាល់បរាជ័យ...

ប្រធានាធិបតីអាហ្សង់ទីន៖ ពិភពលោកត្រូវការឲ្យរុស្ស៉ីនិងអ៊ុយក្រែន ចូលតុចរចាឡើងវិញឆាប់ៗ

 (ប៊ុយណូស៊ែ)៖ អំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ លោក អាល់បឺតូ ហ្វឺណាន់ដេស (Alberto Fernandez) ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន បាននិយាយថា កិច្ចសន្ទនារវាងរុស្ស៉ី និងអ៊ុយក្រែន គួរតែរៀបចំឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្រ្គាម។

អាន​បន្ត៖ ប្រធានាធិបតីអាហ្សង់ទីន៖ ពិភពលោកត្រូវការឲ្យរុស្ស៉ីនិងអ៊ុយក្រែន...

ភរិយារបស់លោក គីស៉ិដា នឹងទៅទស្សនកិច្ចនៅសេតវិមាន ដើម្បីជួបភរិយាលោក បៃដិន នៅខែមេសា

  (តូក្យូ)៖ លោកស្រី យូកូ គីស៉ិដា (Yuko Kishida) ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសាខាងមុខនេះ ដើម្បីជួបជំទាវទី១ របស់សហរដ្ឋអាមេរិក គឺ លោកស្រី ជាល បៃដិន (Jill Biden)។

អាន​បន្ត៖ ភរិយារបស់លោក គីស៉ិដា នឹងទៅទស្សនកិច្ចនៅសេតវិមាន ដើម្បីជួបភរិយាលោក បៃដិន នៅខែមេសា

លោក ហ្សេលេនស្គី អញ្ជើញលោក ស៉ី ជីនពីង ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន, នេះបើតាមការចេញផ្សាយដោយ AP (Video inside)

(កៀវ)៖ ទីភ្នាក់ងារព័ត៌មាន AP (Associated Press) នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីចិន លោក ស៉ី ជិនពីង ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AP លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា «យើងត្រៀមជាស្រេច ដើម្បីទទួលស្វាគមន៍លោក ស៉ី មកកាន់ទីនេះ»។

អាន​បន្ត៖ លោក ហ្សេលេនស្គី អញ្ជើញលោក ស៉ី ជីនពីង ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន,...

រុស្ស៉ីចាប់ផ្តើមការហ្វឹកហ្វឺនជាមួយមីស៉ីលបាលិស្ទីគអន្តរទ្វីប Yars ដើម្បីដំឡើងសាច់ដុំនុយក្លេអ៊ែររបស់ខ្លួន

 (មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងនៅថ្ងៃពុធនេះថា រុស្ស៉ីបានចាប់ផ្តើមការធ្វើលំហាត់ជាមួយ ប្រព័ន្ធមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឈ្មោះថា យ៉ាស (Yars) ដែលមានការចូលរួមពីកងទ័ពរាប់ពាននាក់ ខណៈសកម្មភាពនេះត្រូវបានមើលថា ទំនងជាចេតនាមួយទៀតរបស់ទីក្រុងមូស្គូ ដើម្បីសម្ញែងពីអានុភាពនុយក្លេអ៊ែររបស់ខ្លួន។

អាន​បន្ត៖ រុស្ស៉ីចាប់ផ្តើមការហ្វឹកហ្វឺនជាមួយមីស៉ីលបាលិស្ទីគអន្តរទ្វីប Yars...

យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ៣៩នាក់បានសម្លាប់ នៅក្នុងអគ្គីភ័យនៅរោងចក្រមួយក្នុងប្រទេសម៉ិកស៊ិកក្បែរព្រំដែនសហរដ្ឋអាមេរិក

 (ម៉ិកស៉ិក)៖ មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសបន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះ នៅក្នុងមន្ទីឃុំឃាំងជនអន្តោប្រវេសន៍ នៅភាគខាងជើងប្រទេសម៉ិកស៊ិកក្បែរព្រំដែនសហរដ្ឋអាមេរិក។

អាន​បន្ត៖ យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ៣៩នាក់បានសម្លាប់...

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមកដល់កូរ៉េខាងត្បូង ខណៈលោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យបង្កើនអាវុធនុយក្លេអ៊ែរ

 (សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ១គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់ទីក្រុងប៊ូសាន (Busan) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលវាជាការបង្ហាញសាច់ដុំយោធាថ្មីមួយទៀតរបស់ទីក្រុងវ៉ាស៉ីនតោន ប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងពីកូរ៉េខាងជើង។

អាន​បន្ត៖ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមកដល់កូរ៉េខាងត្បូង ខណៈលោក គីម ជុងអ៊ុន...

កូរ៉េខាងត្បូងនិងអាមេរិក មានផែនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមិនធ្លាប់មាន ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង

 (សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា កងទ័ពកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក មានផែនការប្រារព្ធ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់ នៅខែមិថុនា ឆ្នាំនេះ ដើម្បីជាការដំឡើងសាច់ដុំយោធាដាក់កូរ៉េខាងជើង ដែលបានបន្តបង្កើនភាពតានតឹង តាមរយៈការធ្វើតេស្តមីស៉ីល ឥតឈប់ឈរ។

អាន​បន្ត៖ កូរ៉េខាងត្បូងនិងអាមេរិក...

ទីបញ្ចប់នៃទំនាក់ទនងជាមួយតៃវ៉ាន់កាន់តែខិតជិតដល់ ខណៈរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

  (តេហ្គូស៉ីហ្កាល់ប៉ា)៖ រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាសកំពុងតែធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីលើកកម្ពស់ការបង្កើតចំណងការទូតផ្លូវការរវាងគ្នា ខណៈនេះអាចជាសញ្ញាបង្ហាញថា ទីបញ្ចប់គឺចៀសមិនផុតនោះឡើយ សម្រាប់ទំនាក់ទំនងដែលមានអាយុកាលរាប់ទសត្សរ៍ របស់ប្រទេសអាមេរិកកណ្តាលមួយនេះ ជាមួយនឹងតៃវ៉ាន់។

អាន​បន្ត៖ ទីបញ្ចប់នៃទំនាក់ទនងជាមួយតៃវ៉ាន់កាន់តែខិតជិតដល់...

យោធាចិនអះអាងថា បានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលបំពានចូលមកសមុទ្រចិនខាងត្បូង

  (ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាចិនបានឱ្យដឹងថា ខ្លួនបានតាមដាននិងបណ្តេញនាវាពិឃាតមួយគ្រឿង របស់សហរដ្ឋអាមេរិក ដែលបានទន្ទ្រានចូលមកក្នុងដែនទឹក នៅក្បែរទីប្រជុំកោះប៉ារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិនខាងត្បូង។

អាន​បន្ត៖ យោធាចិនអះអាងថា បានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលបំពានចូលមកសមុទ្រចិនខាងត្បូង

ការតវ៉ាកាន់តែខ្លាំងក្លាឡើងនៅទូទាំងប្រទេសបារាំង ក្រោយលោក ម៉ាក្រុង ប្តេជ្ញាកាន់តែមុតមាំ ក្នុងការធ្វើកំណែទម្រង់ច្បាប់សោធននិវត្តន៍

 (ប៉ារីស)៖ មនុស្សរាប់សែននាក់នឹងធ្វើកូដកម្ម ក៏ដូចជាបាតុកម្មក្នុងប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតី លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្តេជ្ញាកាន់តែខ្លាំងថានឹងជំរុញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ទោះបីជាមានកំហឹងកើនឡើងទូទាំងប្រទេសក៏ដោយ។

អាន​បន្ត៖ ការតវ៉ាកាន់តែខ្លាំងក្លាឡើងនៅទូទាំងប្រទេសបារាំង ក្រោយលោក ម៉ាក្រុង...