បណ្តាញសង្គម

TOP NEWS: នាយករដ្ឋមន្រ្តីថៃ ផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

(ភ្នំពេញ)៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានផ្ញើសារលិខិតមួយជូន សម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឆ្នាំនេះ។

អាន​បន្ត៖ TOP NEWS: នាយករដ្ឋមន្រ្តីថៃ ផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

អាន​បន្ត៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍...

កម្ពុជានឹងដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២៥ ក្រោមការរំពឹងទុកថានឹងទទួលបានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗខាងមុខ។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍។

អាន​បន្ត៖ កម្ពុជានឹងដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ...

ពលករ​ខ្មែរ​នៅ​ថៃ​(​ទោះ​ខុស ឬ​ត្រូវ​ច្បាប់​) បើ​ចល័ត​ពី​កន្លែង​មួយ​ទៅ​មួយ អាជ្ញាធរ​ថៃ​នឹង​ចាប់ខ្លួន​ហើយ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានជូនដំណឹងតាមរយៈគណនីហ្វេសប៊ុកនាយប់ថ្ងៃទី២៤ ធ្នូនេះថា «សូមបងប្អូនពលករ ដែលនៅប្រទេសថៃ (ទោះខុស ឬត្រូវច្បាប់) សូមកុំផ្លាស់ប្តូរទីកន្លែងស្នាក់នៅ និងធ្វើការ ហើយមិនចាំបាច់វិលត្រឡប់មកស្រុកកំណើត ប្រសិនបើគ្មានធុរៈចាំបាច់ជាមួយគ្រួសារ !

អាន​បន្ត៖ ពលករ​ខ្មែរ​នៅ​ថៃ​(​ទោះ​ខុស ឬ​ត្រូវ​ច្បាប់​) បើ​ចល័ត​ពី​កន្លែង​មួយ​ទៅ​មួយ...

អំណោយជាសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ របស់លោក ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា និងសហការី បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩។

អាន​បន្ត៖ អំណោយជាសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ របស់លោក ហ៊ុន ម៉ានី...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២៤ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦២នាក់...

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ក្នុងឱកាសខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិន...

សម្តេច ហេង សំរិន ៖ ទទួលទានអាហារឲ្យដូចហូបថ្នាំ បើមិនដូច្នេះយើងនឹងហូបថ្នាំដូចបរិភោគអាហារ

រាជធានីភ្នំពេញ ៖ ក្នុងសារដាស់តឿនពលរដ្ឋថែរក្សាទំាសុខភាព តាមរយៈគ្រប់គ្រងចំណីអាហារ និងហាត់ប្រាណ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា របបអាហារ និងការហាត់ប្រាណជាកត្តានាំមកនូវសុខភាពរឹងមាំ ។

អាន​បន្ត៖ សម្តេច ហេង សំរិន ៖ ទទួលទានអាហារឲ្យដូចហូបថ្នាំ...

សមាគមស្បែកជើងកម្ពុជា បរិច្ចាគថវិកា ៣៤,៨០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ ឧកញ៉ា លី ខុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់សមាជិក សមាជិកាសមាគមស្បែកជើងកម្ពុជា ចំនួន ៣៤,៨០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។

អាន​បន្ត៖ សមាគមស្បែកជើងកម្ពុជា បរិច្ចាគថវិកា ៣៤,៨០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន...

ករណី គង់ រ៉ៃ​យ៉ា​ និង​ប្រពន្ធ​ គេចវេស​មិន​​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​អាច​មាន​ទោស

រាជជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវកន្លងមកដែលលោក គង់ រ៉ៃយ៉ា និងភរិយា ដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយគេចវេសមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺអាចមានទោស ព្រោះការងារនេះ គឺជាការងារបច្ចេកទេសសុទ្ធសាធក្នុងការទប់ស្កាត់នូវការឆ្លង និងការរីករាលដាលនៃវីរុសកូវីដ ១៩ «មិនមែនដូចការចោទប្រកាន់ទៅជារឿងនយោបាយនោះទេ» ។

អាន​បន្ត៖ ករណី គង់ រ៉ៃ​យ៉ា​ និង​ប្រពន្ធ​...

អាជ្ញាធរបន្តនាំយកអំណោយមនុស្សធម៌សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅខណ្ឌចំការមន

(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បាននាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយព្រឹត្តការណ៍ សហគមន៍២៨វិច្ឆិកា និងផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។

អាន​បន្ត៖ អាជ្ញាធរបន្តនាំយកអំណោយមនុស្សធម៌សម្តេចតេជោ ហ៊ុន សែន...

ទំនិញ​នាំ​ចេញពី​កម្ពុជា​កើន​ជាង ២១% ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​ដោយសារ​កូ​វី​ដ១៩

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល ១១ខែឆ្នាំ ២០២០នេះការនាំចេញមុខទំនិញពីកម្ពុជាមាន ការកើនឡើងរហូតដល់ជាង ២១% ខណៈបរិមាណនៃមុខទំនិញនាំចូលមានការធ្លាក់ចុះជាង ៦% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។

អាន​បន្ត៖ ទំនិញ​នាំ​ចេញពី​កម្ពុជា​កើន​ជាង ២១% ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​ដោយសារ​កូ​វី​ដ១៩

កម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ការស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងដំណាក់កាលរៀបចំឯកសារនៅឡើយ ខណៈលោកស្រី ភឿង សកុណា បានបញ្ជាក់ជាថ្មីថា ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ-អន្តរជាតិដើម្បីរៀបចំឯកសារ ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។

អាន​បន្ត៖ កម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

កម្ពុជា-ថៃ បើកកិច្ចប្រជុំជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ចតាមព្រំដែន ក្នុងដំណាក់កាលកូវីដ-១៩

(បាត់ដំបង)៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគ្នានៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង របស់ព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ កម្ពុជា-ថៃ បើកកិច្ចប្រជុំជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ចតាមព្រំដែន...

បំភ្លឺសារព័ត៌មានថៃ​៖​កម្ពុជាច្រាន​ចោល​​ព័ត៌មាន​មិន​ពិត​ !

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សា ផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានធ្វើការបំភ្លឺចំពោះបណ្តាញព័ត៌មានថៃមួយចំនួនដូចជា ទូរទស្សន៍ TNN , MCOT , Theagendathai និង newstrueid ជាដើម ។

អាន​បន្ត៖ បំភ្លឺសារព័ត៌មានថៃ​៖​កម្ពុជាច្រាន​ចោល​​ព័ត៌មាន​មិន​ពិត​ !

ក្រសួងអប់រំ នឹងចេញសេចក្ដីជូនដំណឹងបន្ថែម ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ជាប់ជាស្ថាពរ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីជូនដំណឹងបន្ថែម អំពីទិដ្ឋភាពពាក់ព័ន្ធផ្សេងៗ សម្រាប់សិស្សថ្នាក់ទី១២ ក្រោយសម្រេចជាផ្លូវការឲ្យជាប់ដោយស្វ័យប្រវត្តិ មិនបាច់ឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

អាន​បន្ត៖ ក្រសួងអប់រំ នឹងចេញសេចក្ដីជូនដំណឹងបន្ថែម...

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ»

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ» សរសេរអក្សរកាត់ជា «ស.ជ.ម» និងជាភាសាអង់គ្លេស «National Meanchey University» សរសេរជាអក្សរកាត់ថា «N.M.U»។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៦ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៤នាក់...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដល់នាយទាហានចំនួន៤៩រូប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដល់នាយទាហានចំនួន៤៩រូប។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥)...

លោកស្រី ឱ វណ្ណ​ឌី​ន ៖ ខ្ញុំ​ស្នើ​សុំ​ឲ្យ​កែតម្រូវ​ជា​បន្ទាន់ លើ​អត្ថបទ​នេះ​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាស នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ តាមប្រព័ន្ធតេឡេក្រាមថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូសបន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទួលបាន២០% នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន០៣% នៃ២០% នៃចំនួនប្រជាជនកម្ពុជាសរុបជាដំណាក់កាលៗ) ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណ​ឌី​ន ៖ ខ្ញុំ​ស្នើ​សុំ​ឲ្យ​កែតម្រូវ​ជា​បន្ទាន់...

បណ្ឌិត សុខ សុក្រឹត្យា ប្រើបណ្តាញព័ត៌មានថៃ បន្សាបព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធជំងឺកូវីដ១៩ ដែលគេបំភ្លៃនៅក្រៅប្រទេស (Video inside)

(ភ្នំពេញ)៖ ថ្មីៗនេះសារព័ត៌មានអន្តរជាតិនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន បានចុះផ្សាយព័ត៌មានមិនពិតញុះញង់ពាក់ព័ន្ធការរីករាលដាលជំងឺកូវីដ១៩ និងការដោះស្រាយវិបត្តិកូវីដ១៩នៅកម្ពុជា។

អាន​បន្ត៖ បណ្ឌិត សុខ សុក្រឹត្យា ប្រើបណ្តាញព័ត៌មានថៃ បន្សាបព័ត៌មានក្លែងក្លាយ...