បណ្តាញសង្គម

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ព្រមាន​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ​មាស រុង ឈិ​ន នៅ​មណ្ឌលគិរី

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានព្រមានលុបអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនរ៉ែមាស រុង ឈិន ដែលទីតាំងនៅខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមហ៊ុននេះមិនធ្វើសកម្មភាពអស់រយៈពេលជិត១០ឆ្នាំមកហើយ ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ព្រមាន​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ​មាស រុង...

ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្ស បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរហ័ស ជូនដល់ពលរដ្ឋក្រីក្រ

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅ ក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរហ័ស ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពពឹងពាក់មេធាវីឯកជន ដោយមិនយកកម្រៃ។

អាន​បន្ត៖ ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្ស...

អតីត​នាយ​រង​​តែងតាំង​ជានាយព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង នាយរងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀម រាប ត្រូវបានសម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំងជានាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ជំនួសលោកវរសេនីយ៍ឯកដួង សុខា ដែលត្រូវបានចូលនិវត្តន៍។

អាន​បន្ត៖ អតីត​នាយ​រង​​តែងតាំង​ជានាយព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្តសៀមរាប

សហគមន៍កសិកម្មកម្ពុជា ទទួលបានឧបករណ៍ដាំគ្រាប់ស្រូវជាជួរ១០គ្រឿង ពីរដ្ឋាភិបាលអូស្រ្តាលី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាំយកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿង ចែកជូនដល់សហគមន៍កសិកម្ម នៅស្រុកបរិបូរណ៍ ។

អាន​បន្ត៖ សហគមន៍កសិកម្មកម្ពុជា ទទួលបានឧបករណ៍ដាំគ្រាប់ស្រូវជាជួរ១០គ្រឿង...

អ្នក​ឧ​បត្ត​ម្ភ គាំទ្រ​ក្នុង​ការ​ផលិតដល់មនុស្សជំនាន់ក្រោយ

រាជធានីភ្នំពេញ ៖ សៀវភៅដែលមានចំណងជើងថា «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤» (ចេញផ្សាយលើកទី២ ឆ្នាំ២០២១) កំពុងធ្វើការផ្សព្វផ្សាយលក់ ប៉ុន្តែដោយសាថវិកា និងបញ្ហាផ្នែកហិរញ្ញវត្ថុ ដូចនេះទាល់តែមានការកុម្ម៉ង់ទិញ ទើបខាងមូលនិធិកេរដំណែលខ្មែរ អាចព្រីនសៀវភៅជូន (Book print in order) បងប្អូនដែលមានចំណាប់អារម្មណ៍បាន។

អាន​បន្ត៖ អ្នក​ឧ​បត្ត​ម្ភ គាំទ្រ​ក្នុង​ការ​ផលិតដល់មនុស្សជំនាន់ក្រោយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១២ ខែមករាម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦២នាក់...

កម្មករនិយោជិត​ ២៣២៨ នាក់ទទួល​​ប្រាក់​ឧបត្ថម្ភសម្រាប់ការត្រូវបានព្យួរកិច្ចសន្យាការងារ

រាជធានីភ្នំពេញ ៖ ជាផ្នែកមួយនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជួយដល់បងប្អូនកម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារកន្លងមកដោយសារតែវិបត្តិកូវីដ ១៩ បណ្តាលឲ្យមានការបិទទ្វាររោងចក្រកាត់ដេរមួយចំនួន ពេលនះបងប្អូនកម្មករនិយោជិតសរុបចំនួន ២៣២៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទី ៤៦ ។

អាន​បន្ត៖ កម្មករនិយោជិត​ ២៣២៨...

តុលាការផ្ដន្ទាទោសជនជាតិវៀតណាម២នាក់ ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំ ករណីគ្រឿងញៀន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ហេង ផេង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទប្រុសស្រី២នាក់ ដោយសម្រេចដាក់ពន្ធនាគារកំណត់ក្មុងម្នាក់រយៈពេលចំនួន២០ឆ្នាំ ដល់២៥ឆ្នាំ ហើយបានពិន័យជាប្រាក់ចំនួន ៤០លានរៀល ដល់៦០លានរៀល ដាក់ចូលជាថវិការដ្ឋ។

អាន​បន្ត៖ តុលាការផ្ដន្ទាទោសជនជាតិវៀតណាម២នាក់ ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ...

ឯកអគ្គរដ្ឋទូតគុយបា អរគុណកម្ពុជាដែលតែងតែជួយគាំទ្រដល់ប្រទេសគុយបា ក្នុងវិស័យការទូតលើឆាកអន្ដរជាតិ

(ភ្នំពេញ)៖ លោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា បានថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា ដែលតែងតែជួយគាំទ្រ ដល់ប្រទេសគុយបា ជាពិសេសវិស័យការទូតលើឆាកអន្ដរជាតិ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតគុយបា អរគុណកម្ពុជាដែលតែងតែជួយគាំទ្រដល់ប្រទេសគុយបា...

រាជរដ្ឋាភិបាល​កំពុង​សិក្សា​ពង្រីក​កំពង់​ផែ​កុងតឺន័រ​ជម្រៅ​១៧​ម៉ែត្រ​នៅ​ព្រះ​សីហ​នុ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងក្រសួងកំពុងសិក្សាគម្រោងពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៧ម៉ែត្រ នៅព្រះសីហនុ សំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ។

អាន​បន្ត៖ រាជរដ្ឋាភិបាល​កំពុង​សិក្សា​ពង្រីក​កំពង់​ផែ​កុងតឺន័រ​ជម្រៅ​១៧​ម៉ែត្រ​នៅ​ព្រះ​សីហ​...

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម៥លានរៀលទៀត ដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយការវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមចំនួន៥លានរៀលទៀត លើថវិកាដែលបានឧបត្ថម្ភមុនចំនួន១លាន៣០ម៉ឺនរៀលកាលពីម្សិលមិញ ជូនដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម៥លានរៀលទៀត...

អគ្គនាយដ្ឋានពន្ធដារ បង្ហាញវីដេអូរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារប្រមូលចំណូលពន្ធបាន ២៨៨៩លានដុល្លារ នៅឆ្នាំ២០២០ (Video inside)

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផលិតវីដេអូរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារប្រមូលចំណូលពន្ធ បាន ២ ៨៨៩លានដុល្លារ នៅឆ្នាំ២០២០។

អាន​បន្ត៖ អគ្គនាយដ្ឋានពន្ធដារ បង្ហាញវីដេអូរបាយការណ៍សង្ខេប...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១១ ខែមករា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករានេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៧នាក់...

ពលរដ្ឋក្រីក្រនៅតែគ្មានលទ្ធភាពទិញផ្ទះនៅភ្នំពេញ បើទោះ​មានការដាក់ច្រើនក្តី

រាជធានីភ្នំពេញ ៖ ភា្នក់ងារអចលនទ្រព្យជាច្រើនបានសម្តែងក្តីរំពឹងទុកថា សកម្មភាពទិញលក់ដីធ្លីនៅកម្ពុជានឹងសកម្មឡើងវិញ ក្រោយពេលដែលពលរដ្ឋខ្មែរបានចាក់វ៉ាក់សំាងកូវីដ១៩នោះ ។

អាន​បន្ត៖ ពលរដ្ឋក្រីក្រនៅតែគ្មានលទ្ធភាពទិញផ្ទះនៅភ្នំពេញ បើទោះ​មានការដាក់ច្រើនក្តី

ក្រសួងកសិកម្ម៖ ឆ្នាំ២០២០ កម្ពុជាមានតម្រូវការបន្លែជាង១លានតោន ក្នុងនោះផលិតខ្លួនឯងបានជាង៧០ម៉ឺនតោន និងនាំចូលជាង៣០ម៉ឺនតោន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង៦៨% ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន។

អាន​បន្ត៖ ក្រសួងកសិកម្ម៖ ឆ្នាំ២០២០ កម្ពុជាមានតម្រូវការបន្លែជាង១លានតោន...

ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅប្រទេសកម្ពុជា ឆ្នាំ២០២០

(ភ្នំពេញ)៖ ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកជាងគេរបស់មនុស្សជាតិលើពិភពលោក រាប់ទាំងប្រទេសកម្ពុជាផងដែរ ដោយសារតែការរីករាលដាលជំងឺកាចសាហាវកូវីដ១៩ ជាជំងឺថ្មីដែលមានការចម្លង និងសម្លាប់មនុស្សលឿនបំផុត ហើយមិនមានថ្នាំព្យាបាល។

អាន​បន្ត៖ ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅប្រទេសកម្ពុជា ឆ្នាំ២០២០

មុជរាវរកឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​ជា​ច្រើន​ក្នុង​ម៉ា​រី​ន​លិច​នៅ​បាតទន្លេ​

ខេត្តកំពង់ចាម ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទត្រូវបានកម្លាំងជំនាញនៃអង្គការស៊ីម៉ាក់បានមុជរាវរកឃើញពីក្នុងតួនៃម៉ារីនដែលបានលិចកប់នៅក្នុងបាតទន្លេ ត្រង់ចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់មកដាក់នៅក្នុងរណ្ដៅលើគោកមាត់ច្រាំងទន្លេបានរាប់រយគីឡូក្រាម។

អាន​បន្ត៖ មុជរាវរកឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​ជា​ច្រើន​ក្នុង​ម៉ា​រី​ន​លិច​នៅ​បាតទន្លេ​

សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បង្ហាញសមិទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២០

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញសមិទ្ធផលការងារសំខាន់ៗ ដែលសមាគមរបស់លោកសម្រេចបាន នៅក្នុងឆ្នាំ២០២០។

អាន​បន្ត៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បង្ហាញសមិទ្ធផលការងារសំខាន់ៗ...

លោក ហ៊ុន ម៉ានី ជំរុញឱ្យសិស្ស បន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងសារអបអរសាទរសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី ជំរុញឱ្យសិស្ស បន្តការយកចិត្តទុកដាក់ក្នុងការសិក្សា...