បណ្តាញសង្គម

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បាត់បង់កូនប្រុសពៅជាទីស្រឡាញ់បំផុតរៀងរហូត ក្រោយទទួលមរណភាពត្រឹមអាយុ ២១ឆ្នាំ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និងលោកស្រី យីវ នារ៉ាដា ព្រមទាំងក្រុមគ្រួសារទាំងមូលនៅពេលនេះ កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត មិនអាចរកពាក្យអ្វីមកថ្លែងបាននោះទេ ក្រោយកូនប្រុសពៅជាទីស្រឡាញ់បំផុត បានទទួលមរណភាពត្រឹមអាយុ ២១ឆ្នាំ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បាត់បង់កូនប្រុសពៅជាទីស្រឡាញ់បំផុតរៀងរហូត...

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់ពិភពលោក៖ ពេលនេះមិនមែនជាពេលភ័យខ្លាច និងរើសអើង តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក មិនត្រូវទុកឲ្យមនុស្សស្លាប់នៅកណ្តាលសមុទ្រនោះទេ

(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះពោលចំថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នកផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយសង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់នៅកណ្តាលសមុទ្រនោះទេ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់ពិភពលោក៖ ពេលនេះមិនមែនជាពេលភ័យខ្លាច...

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃអគ្គិសនីជួយដល់វិស័យឧស្សាហកម្ម និងកសិកម្ម គិតជាទឹកប្រាក់ប្រមាណ៥០-៦០លានដុល្លា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នៅប្រទេសកម្ពុជា។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃអគ្គិសនីជួយដល់វិស័យឧស្សាហកម្ម...

កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត ទទួលបានចំណាត់ថ្នាក់លេខ១នៃកម្មវិធីប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៊ី និងលំដាប់ថ្នាក់ពិភពលោក

(ភ្នំពេញ)៖ យោងតាមតារាងពិន្ទុដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត បានបន្តសាងភាពល្បាញល្បីសម្រាប់កម្ពុជាទៀតហើយ ដោយបន្តឈរនៅកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia's Top 100 Students) និងកម្រិតថ្នាក់ពិភពលោក (World Top 100 Students) ទទួលបានចំណាត់ថ្នាក់លេខ១ទាំងពីរផ្នែក។

អាន​បន្ត៖ កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត...

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា បានចូលរួមកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម បានក្លាយជាប្រធានបទក្នុងសិក្ខាសាលា «ការអនុវត្តកម្មសិទ្ធិបញ្ញាពាក់ព័ន្ធវិស័យចំណីអាហារ និងឱសថ»។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា...

ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស បានចុះទៅត្រួតពិនិត្យផ្ទាល់ជនជាតិរបស់ខ្លួន នៅទីតាំងដែលនាវា Westerdam ចតនៅកំពង់ផែក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅខេត្តព្រះសីហនុ ដែលមានជនជាតិរបស់ខ្លួន ស្ថិតនៅលើកប៉ាល់យក្ស ទេសចរណ៍មួយនេះ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស...

ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស បានចុះទៅត្រួតពិនិត្យផ្ទាល់ជនជាតិរបស់ខ្លួន នៅទីតាំងដែលនាវា Westerdam ចតនៅកំពង់ផែក្រុងព្រះសីហនុ (2)

(ព្រះសីហនុ)៖ ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅខេត្តព្រះសីហនុ ដែលមានជនជាតិរបស់ខ្លួន ស្ថិតនៅលើកប៉ាល់យក្ស ទេសចរណ៍មួយនេះ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស...

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលនៅខេត្តព្រះវិហារ និងកោតសរសើរពីការរីកចម្រើននៅកម្ពុជា

(ព្រះវិហារ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy និងសហការី បានអញ្ជើញចុះមកបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក...

សម្ពោធអគារសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្រុកកំពង់រោទិ៍ ជាង៧ម៉ឺនដុល្លារ, លោកស្រី ម៉ែន សំអន អំពាវនាវពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាល

(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

អាន​បន្ត៖ សម្ពោធអគារសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្រុកកំពង់រោទិ៍...

ប្រជាពលរដ្ឋ ១៤គ្រួសារ នៅខណ្ឌបឹងកេងកង ទទូចសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ក្រោយតុលាការសម្រេចឲ្យរុះរើលំនៅស្ថាន ដែលធ្លាប់រស់នៅ ១៦ឆ្នាំយ៉ាងសុខសាន្ត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋ ១៤គ្រួសារ ដែលរស់នៅក្នុងភូមិ៤ក្រុមទី៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (នៅខាងជើងផ្សារសុវណ្ណា) បានចេញមកលើកបដា ព្រោងព្រាត ក្នុងគោលបំណងទទូចសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាលំនៅស្ថានរបស់ពួកគាត់ ក្រោយតុលាការតុលាការសម្រេច ឲ្យរុះរើ ទោះបីធ្លាប់រស់នៅអស់រយៈពេល ១៦ឆ្នាំ យ៉ាងសុខសាន្តក៏ដោយ។

អាន​បន្ត៖ ប្រជាពលរដ្ឋ ១៤គ្រួសារ នៅខណ្ឌបឹងកេងកង ទទូចសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍...

ទូតអូស្រា្តលីថ្មីប្រចាំកម្ពុជា កោតសរសើរពីកំណើនសេដ្ឋកិច្ចខ្ពស់ និងការផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតរបស់កម្ពុជា លើឆាកអន្តរជាតិ

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលី ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

អាន​បន្ត៖ ទូតអូស្រា្តលីថ្មីប្រចាំកម្ពុជា កោតសរសើរពីកំណើនសេដ្ឋកិច្ចខ្ពស់...

អ្នកវិភាគ៖ ពលរដ្ឋកម្ពុជារួមសាមគ្គីស្អិតរមួតជាមួយរាជរដ្ឋាភិបាល ជ្រោងទង់ការពារអធិបតេយ្យភាពជាតិ ថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍

(ភ្នំពេញ)៖ អ្វីដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកចង់ដឹងជាយូរមកហើយ ទាក់ទងនឹងវាសនានៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាលើកលែងតែអាវុធ (EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០នេះត្រូវបានប្រកាសជាផ្លូវការហើយពីគណៈកម្មាធិការអឺរ៉ុបគឺសហភាពអឺរ៉ុបសម្រេចព្យួរផ្នែកខ្លះនៃការអនុគ្រោះពន្ធលើមុខទំនិញកម្ពុជា ដែលសរុបមានតម្លៃប្រមាណ១០០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ។

អាន​បន្ត៖ អ្នកវិភាគ៖ ពលរដ្ឋកម្ពុជារួមសាមគ្គីស្អិតរមួតជាមួយរាជរដ្ឋាភិបាល...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមានប្រភពច្បាស់លាស់ ការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានអស់ពីទណ្ឌកម្មផ្លូវច្បាប់។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន...

ក្រុមហ៊ុនជប៉ុន នឹងចូលរួមដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៣ នឹងចូលរួមប្រមូលដេញថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈដែលបញ្ហានេះកំពុងប្រឈមក្នុងរាជធានីភ្នំពេញ។

អាន​បន្ត៖ ក្រុមហ៊ុនជប៉ុន នឹងចូលរួមដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ

ជប៉ុន វាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា នាំឱ្យទាក់ទាញអ្នកវិនិយោគជប៉ុនកាន់ច្រើន

(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលំអរបរិយាកាសវិនិយោគនៅកម្ពុជា។

អាន​បន្ត៖ ជប៉ុន វាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា...

នៅខែមីនា ខាងមុខ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅគុយបា

(ភ្នំពេញ)៖ តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសគុយបា ដើម្បីពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។

អាន​បន្ត៖ នៅខែមីនា ខាងមុខ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅគុយបា

តារាសម្ដែង មាស សៀវប៉ាយ ជួប​គ្រោះថ្នាក់​ចរាចរ សន្លប់​​ស្ដូកស្ដឹង មាន​ខ្ទាំឈាម​ក្នុង​ខួរក្បាល ពេល​ចេញពី​ធ្វើការ​យប់

(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណជាង៣យប់ ត្រូវនឹងព្រឹកថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងលោក មាស សៀវប៉ាយ ដែលត្រូវគេដឹងធ្វើជាធ្វើការនៅក្នុងក្លិបកន្សាន្តមួយបន្ថែមពីលើការសម្ដែង ព្រោះតែជីវភាព ត្រូវបានគេបង្ហោះថា បានជួបគ្រោះថ្នាក់ចរាចរ ដោយត្រូវម៉ូតូបុកពេលចេញពីធ្វើការ ហើយសន្លប់មិនដឹងខ្លួន។

អាន​បន្ត៖ តារាសម្ដែង មាស សៀវប៉ាយ ជួប​គ្រោះថ្នាក់​ចរាចរ សន្លប់​​ស្ដូកស្ដឹង...

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់អ្នកសារព័ត៌មាន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ...

កម្ពុជានឹងយកគោលដៅ ៣ចំណុច ក្នុងកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដប្រវេសន៍ មកអនុវត្តសំដៅឲ្យការចំណាកស្រុកមានសុវត្ថិភាព

(ភ្នំពេញ)៖ កម្ពុជា នឹងយកគោលដៅ ៣ចំណុច ក្នុងចំណោមគោលដៅទាំង២៣ចំណុច ដែលកំណត់ក្នុងកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ដើម្បីមកអនុវត្តសំដៅធ្វើយ៉ាងណាឲ្យការធ្វើទេសន្ដប្រវេសន៍របស់ពលរដ្ឋខ្មែរទៅក្រៅប្រទេស ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមផ្លូវច្បាប់របស់ប្រទេសគោលដៅ។

អាន​បន្ត៖ កម្ពុជានឹងយកគោលដៅ ៣ចំណុច ក្នុងកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដប្រវេសន៍...

សម្តេចតេជោ ហ៊ុន សែន សរសើរក្រសួងសុខាភិបាលដែលជួយទប់ស្កាត់ចំពោះជំងឺកូរ៉ូណា និងព្រមានចាប់ខ្លួនអ្នកមានចេតនាបង្ហោះព័ត៌មានមិនពិតរឿងជំងឺកូរ៉ូណា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណ និងកោតសរសើរដល់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានសហការគ្នាចាត់វិធានការការពារប្រជាពលរដ្ឋ ពីការឆ្លងនូវជំងឺរលាកសួតដោយវីរុសកូរ៉ូណា ខណៈអ្នកបង្ហោះព័ត៌មានមានចេតនាបំពុលសង្គមរឿងកូរ៉ូណា ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន សរសើរក្រសួងសុខាភិបាលដែលជួយទប់ស្កាត់ចំពោះជំងឺកូរ៉ូណា...

សម្តេចតេជោ ហ៊ុន សែន នឹងចេញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងជួបជាមួយលោក ដូណាល់ ត្រាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងត្រូវអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងចេញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក...