បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំងឺកូរ៉ូណានៅកម្ពុជា ត្រូវបិទបញ្ចប់ បន្ទាប់ពីជនជាតិចិនម្នាក់ ត្រូវព្យាបាលជាសះស្បើយ

(ភ្នំពេញ)៖ បញ្ជាក់នៅចំពោះមុខប្រជាជនកម្ពុជារាប់រយនាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ជំងឺកូរ៉ូណា ថ្មី នៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទបញ្ចប់ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវូហាន ខេត្តហូប៊ី ប្រទេសចិន មានផ្ទុកវីរុសនេះ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសកំណើតវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំងឺកូរ៉ូណានៅកម្ពុជា ត្រូវបិទបញ្ចប់...

សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់ និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀត ដើម្បីឆ្លើយតបនឹងជំងឺកូរ៉ូណា

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់ និងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីពិភាក្សារកដំណោះស្រាយ ឆ្លើយតបនឹងការរីករាលដាល់នៃជំងឺកូរ៉ូណាថ្មី ដែលកាន់តែកាចសាហាវសម្លាប់មនុស្សជាង១ពាន់នាក់។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់...

ស្ថានទូតកម្ពុជា ប្រាប់ពលរដ្ឋ ពលករ និងនិស្សិតខ្មែរនៅប្រទេសកូរ៉េខាងត្បូង ឱ្យចៀសវាងទៅតំបន់ចំនួន៥ ខណៈមានមនុស្ស២៧នាក់ ឆ្លងវីរុសកូរ៉ូណាថ្មី

(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យចៀសវាងធ្វើដំណើរទៅកាន់តំបន់ចំនួន៥ ក្នុងប្រទេសនេះ ដែលកំពុងឆ្លងវីរុសកូរ៉ូណាថ្មី ដោយគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មានមនុស្សចំនួន២៧នាក់ បានឆ្លងវីរុសនេះ។

អាន​បន្ត៖ ស្ថានទូតកម្ពុជា ប្រាប់ពលរដ្ឋ ពលករ និងនិស្សិតខ្មែរនៅប្រទេសកូរ៉េខាងត្បូង...

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

(ភ្នំពេញ)៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាយូរខែថ្ងៃផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

អាន​បន្ត៖ ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរយោធភូមិភាគទី៥ ដែលយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់

(ភ្នំពេញ)៖ ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៥ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ។

អាន​បន្ត៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរយោធភូមិភាគទី៥...

ប្រធានាធិបតីឡាវ បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ច ២ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងប្រទេសទាំងពីរ

(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

អាន​បន្ត៖ ប្រធានាធិបតីឡាវ បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ច ២ថ្ងៃ...

កម្ពុជា ស្នើ ថៃ បើកការិយាល័យត្រួតពិនិត្យទំនិញបណ្តោះអាសន្ននៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលចរាចរណ៍ទំនិញ

(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយរំដោះការកកស្ទះការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា-ថៃ ឱ្យកាន់តែមានភាពប្រសិទ្ធភាព និងបានឆាប់រហ័ស ក្រសួងបានស្នើភាគីថៃ ឲ្យបើកការិយាល័យត្រួតពិនិត្យទំនិញបណ្តោះអាសន្នមួយ សម្រាប់សម្រួលដល់ការដឹកទំនិញ គោលបំណងកាត់បន្ថយការ កកស្ទះនៅតាមទ្វាអន្តរជាតិអន្តរជាតិប៉ោយប៉ែត រហូតដល់អគាររដ្ឋបាលនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន រួចរាល់ នឹងបើកឱ្យដំណើរការតែម្តង។

អាន​បន្ត៖ កម្ពុជា ស្នើ ថៃ...

រដ្ឋមន្ត្រីការងារបញ្ជាមន្ត្រី ឲ្យចុះពិនិត្យចរន្តទីផ្សារការងារ ដើម្បីរើសកម្លាំងពលកម្មនៅកន្លែងសល់ទៅបំពេញនៅកន្លែងខ្វះតម្រូវការ

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការក្រោមឱវាទ ត្រូវចុះត្រួតពិនិត្យចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ទៅបំពេញនៅកន្លែងដែលខ្វះកម្លាំងពលកម្ម។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារបញ្ជាមន្ត្រី ឲ្យចុះពិនិត្យចរន្តទីផ្សារការងារ...

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើអាមេរិក បន្តគាំទ្រដំណើរការកម្មវិធីព្យាបាល ស្តារនីតិសម្បទា និងជួយបណ្តុះបណ្តាលគ្រូពេទ្យជំនាញអប់រំអ្នកញៀនគ្រឿងញៀននៅកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឱ្យសហរដ្ឋអាមេរិក បន្តគាំទ្រដំណើរ ដល់ការកម្មវិធីព្យាបាល និងស្ថារនីតិសម្បទារ អ្នកញៀនគ្រឿងញៀន ជាពិសេសការជួយបណ្តុះបណ្តាល គ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត និងភាពគ្រឿងញៀននៅកម្ពុជា។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើអាមេរិក បន្តគាំទ្រដំណើរការកម្មវិធីព្យាបាល...

បច្ចុប្បន្នកម្ពុជាមានសាលាជាង១ម៉ឺន និងសិស្សជាង៣លាននាក់

(ភ្នំពេញ)៖ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្តារវិស័យអប់រំឡើងវិញក្នុងស្ថានភាពយ៉ាប់យឺនជាទីបំផុត។

អាន​បន្ត៖ បច្ចុប្បន្នកម្ពុជាមានសាលាជាង១ម៉ឺន និងសិស្សជាង៣លាននាក់

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាំទៅចែកជូនប្រជាពលរដ្ឋនៅឃុំទងត្រឡាច ខេត្តកំពង់ចាម ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ

(កំពង់ចាម)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបាននាំទៅចែកជូនប្រជាពលរដ្ឋនៅឃុំទងត្រឡាច ខេត្តកំពង់ចាម ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយទាំងអស់។

អាន​បន្ត៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាំទៅចែកជូនប្រជាពលរដ្ឋនៅឃុំទងត្រឡាច...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មាន ស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងអប់រំ

(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន រៀបចំសន្និសីទព័ត៌មាន ស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការគណៈរដ្ឋមន្រ្តី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មាន ស្តីពី...

ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជិត៥០លានដុល្លារ ពីសប្បុរសជនជាង៥ម៉ឺននាក់

(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ មានសប្បុរសជនជាង៥ម៉ឺននាក់ បានបរិច្ចាគថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា បានជិត៥០លានដុល្លារ ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

អាន​បន្ត៖ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជិត៥០លានដុល្លារ...

ក្រសួងពាណិជ្ជកម្មថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅកោះពេជ្រ

(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ៦-៩ ខែកុម្ភៈ ឆ្នាំ២០២០ មានការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ «TOP THAI BRANDS 2020» នៅសាលពិព័រណ៍កោះពេជ្រ។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្មថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនៅកម្ពុជា...

សម្តេចតេជោ ហ៊ុន សែន ប្រាប់បងប្អូនជនរួមជាតិថា សុខភាពរបស់សម្តេចនៅល្អរឹងមាំដូចធម្មតា ហើយពេលនេះកម្ពុជានៅកាន់តែជិតជាមួយមិត្តចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះសារអរគុណបងប្អូនជនរួមជាតិ ចំពោះការបារម្ភពីសុខភាពរបស់សម្តេច នៅគ្រាដែលសម្តេចបានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្តទៅទីក្រុងប៉េកាំងប្រទេសចិន។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់បងប្អូនជនរួមជាតិថា...

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចេញសេចក្តីសម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល, លោក សុក កាន់ណារិទ្ធ ជំនួសលោក លឹម ចាន់សូភី

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល ដោយលោក សុក កាន់ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួស លោក លឹម ចាន់សូភី ដែលត្រូវចាត់ឲ្យមកបម្រើការងារនៅ ទីស្តីការក្រសួងរៀបចំដែនដី។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សាលើឯកសារសំខាន់ចំនួន៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើឯកសារសំខាន់ៗចំនួន៣ ព្រមទាំងបញ្ហាដទៃទៀតរបស់រាជរដ្ឋាភិបាល។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា-ចិនបង្កើតក្រុមការងារ១០ក្រុម បង្កើនល្បឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានឆាប់

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ពីឲ្យដឹងពីដំណើរការ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយអះអាងថា ក្រុមការងារអន្តរក្រសួងរបស់កម្ពុជា និងមន្ត្រីរដ្ឋាភិបាលចិន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពន្លឿនកិច្ចចរចាពាណិជ្ជកម្មនេះ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា-ចិនបង្កើតក្រុមការងារ១០ក្រុម...

ប្រជាជនចិនសម្ដែងនូវអំណរគុណ ទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា

(ភ្នំពេញ)៖ នាពេលថ្មីៗនេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងសារអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា, សារភាពព័ត៌មានចិនបានផ្សព្វផ្សាយជាបន្ដបន្ទាប់ នៅអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឲ្យប្រជាជនខ្មែរ ជឿទុកចិត្តប្រទេសចិនដែលអាចដោះស្រាយព្រឹត្តិការណ៍នេះដោយខ្លួនឯង។

អាន​បន្ត៖ ប្រជាជនចិនសម្ដែងនូវអំណរគុណ ទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រីកសិកម្ម៖ កៅស៊ូធម្មជាតិជាដំណាំយុទ្ធសាស្រ្ត ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ, ឆ្នាំ២០១៩ កម្ពុជានាំចេញកៅស៊ូជិត៣០ម៉ឺនតោន ចំណូលជិត៤០០លានដុល្លារ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ។

អាន​បន្ត៖ រដ្ឋមន្ត្រីកសិកម្ម៖ កៅស៊ូធម្មជាតិជាដំណាំយុទ្ធសាស្រ្ត...

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមហ៊ុនថ្នាំជក់ទាំងអស់ ឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រប់ប្រភេទ, នៅកម្ពុជាមួយថ្ងៃៗ មានមនុស្សស្លាប់លើសពី ៤០នាក់ បង្កឡើងដោយថ្នាំជក់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងណែនាំក្រុមហ៊ុនថ្នាំជក់ទាំងអស់ ឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេស កម្មវិធីប្រកួតប្រជែងការតាំងកញ្ចប់បារី ដែលល្មើសទៅនឹងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយក្រុមហ៊ុនត្រូវប្រមូលយកចេញឱ្យអស់នូវសម្ភារផ្សាយពាណិជ្ជកម្មបារី ដែលបានផ្សព្វផ្សាយកន្លងមក រួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅក្នុងវេបសាយរបស់ក្រុមហ៊ុន និងតាមបណ្តាញព័ត៌មានសង្គម។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមហ៊ុនថ្នាំជក់ទាំងអស់...