បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក នៃអង្គការសហព័ន្ធសន្តិភាពសកល នៅកូរ៉េខាងត្បូង

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖២២នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីភ្នំពេញហើយ...

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុននឹងឡើងយន្តហោះចេញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែកុម្ភៈ ឆ្នាំ២០២០, តាមរយៈ Facebook សម្តេចបានថ្លែងចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាទស្សនកិច្ច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េឲ្យកាន់តែល្អប្រសើរឡើង។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក នៃអង្គការសហព័ន្ធសន្តិភាពសកលនៅកូរ៉េខាងត្បូង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក...

សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាប្រឈមធំៗជាសកល ធាតុអាកាស ភេរវកម្ម ជនភៀសខ្លួន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបញ្ហាជំងឺកូរ៉ូណា នៅតែជាបញ្ហាគ្រោះថ្នាក់ ទាមទារឲ្យប្រឹងប្រែងរួមគ្នាដំណោះស្រាយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះបញ្ហាប្រឈមធំៗ និងកើតឡើងថ្មីៗ នៅពិភពលោកបច្ចុប្បន្ន ដែលទាមទារឲ្យមានកាប្រឹងប្រែងរួមគ្នាដោះស្រាយ និងឆ្លើយតបនឹងបញ្ហាទាំងនោះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាប្រឈមធំៗជាសកល ធាតុអាកាស ភេរវកម្ម ជនភៀសខ្លួន...

នាយករដ្ឋមន្ត្រីកម្ពុជា៖ អឺរ៉ុបកំពុងមានទំនាក់ទំនងមិនល្អជាមួយអាស៊ាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុប កំពុងមានទំនាក់ទំនងមិនល្អជាមួយប្រទេសមួយចំនួន នៃសមាជិកសមាគមប្រជាជាតិ អាស៉ីអាគ្នេយ៍ ឬអាស៊ាន។ ថ្លែងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអធិបតីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា ប្រទេសដែលកំពុងមានបញ្ហាជាមួយអឺរ៉ុប រួមមាន៖ ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី, កម្ពុជា, មីយ៉ាន់ម៉ា, និងហ្វីលីពីន។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ អឺរ៉ុបកំពុងមានទំនាក់ទំនងមិនល្អជាមួយអាស៊ាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ចាស់ផ្ទះ...

លោកស្រី ម៉ែន ភក្តី ហុកឡងឌី និមន្តព្រះសង្ឃ៩៩៩អង្គ ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន និងបន់ស្រន់ឱ្យពលរដ្ឋខ្មែរសុខសប្បាយគ្មានជំងឺផ្លូវដង្ហើមកូរ៉ូណា

(ភ្នំពេញ)៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី និងក្រុមគ្រួសារ ព្រមទាំងលោក លោកស្រី ពុទ្ធបរិស័ទជាច្រើននាក់ទៀត បាននិមន្តសម្តេចព្រះសង្ឃ និងព្រះភិក្ខុសង្ឃចំនួន៩៩៩អង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត បង្សុលដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំង៧សន្តាន និងជូនចំពោះស្វាមីលោកស្រី នាយឧត្តមសេនីយ៍ ហុក ឡងឌី ដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃា្លតឡើយ។

អាន​បន្ត៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី និមន្តព្រះសង្ឃ៩៩៩អង្គ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ...

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលហ៊ានចំណាយថវិកាទោះច្រើនប៉ុនណាក៏ដោយ ដើម្បីជួយទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលហ៊ានចំណាយថវិកាទោះច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែចំណាយដែរ ដើម្បីចូលរួមជួយទប់ស្កាត់ការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មី។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលហ៊ានចំណាយថវិកាទោះច្រើនប៉ុនណាក៏ដោយ...

នាយករដ្ឋមន្ត្រីកម្ពុជា៖ បច្ចុប្បន្នទាំង WHO និងប្រទេសជុំវិញពិភពលោក មិនទាន់រកឃើញថ្នាំ សម្រាប់ព្យាបាលវីរ៉ុសកូរ៉ូណាឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បច្ចុប្បន្នទាំងអង្គការសុខភាពពិភពលោក (WHO) និងប្រទេសនានាជុំវិញពិភពលោក មិនទាន់រកឃើញថ្នាំសម្រាប់ព្យាបាលជំងឺរលាកសួត ដែលបង្កដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មីនៅឡើយទេ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ បច្ចុប្បន្នទាំង WHO និងប្រទេសជុំវិញពិភពលោក...

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ធ្វើបាឋកថាបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការ បង្ការការឆ្លងវីរុស

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល នៅម៉ោង២៖៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នឹងធ្វើបាឋកថា ស្តីពី ស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី (2019-ncov) ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អរគុណរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារ ជាមួយលោក Björn Häggmark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសស៊ុយអែត ប្រចាំកម្ពុជា នាឱកាសដែលលោកឯកអគ្គរាជទូតទើបចូលកាន់ដំណែង ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អរគុណរដ្ឋាភិបាល និងប្រជាជនស៊ុយអែត...

មន្ត្រីសុខាភិបាល និងអាជ្ញាធរ ចុះផ្សព្វផ្សាយ និងចែកម៉ាស់ជូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន ចូលរួមការពារជំងឺរលាកសួតថ្មី «កូរ៉ូណា» នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ព្រះវិហារ)៖ មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុកជាំក្សាន្ត រយៈពេលពេញមួយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពនានា និងតាមទីប្រជុំជន ក៏ដូចជាអាជីវករលក់ដូរនៅច្រកអានសេះ ឲ្យពួកគាត់បានយល់ជ្រួតជ្រាបអីជំងឺរលាកសួតថ្មី «កូរ៉ូណាវីរុស» ដើម្បីជាចំណេះដឹងមួយ សម្រាប់អោយពួកគាត់មានវិធានការការពារ។

អាន​បន្ត៖ មន្ត្រីសុខាភិបាល និងអាជ្ញាធរ ចុះផ្សព្វផ្សាយ...

ព្រឹកនេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

អាន​បន្ត៖ ព្រឹកនេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩...

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្មការពារជាតិ ប្រទេសតួកគី

(តួកគី)៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន NuroMakina ដែលជាក្រុមហ៊ុនឧស្សាហកម្មយោធា ផលិតរថពាសដែកដ៏ធំមួយ នៅក្នុងទីក្រុងអង់ការ៉ា នៃសាធារណរដ្ឋតួកគី។

អាន​បន្ត៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា...

ម៉ោង៩ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ១ករណីនៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ ម៉ោង៩ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ...

លោក អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញផែនការជាច្រើន ដើម្បីអភិវឌ្ឍន៍កីឡាការ៉ាតេ ត្រៀមស៊ីហ្គេម-២០២៣

(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន និងប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុង ១ឆ្នាំ ៥ម៉ឺនដុល្លារ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។

អាន​បន្ត៖ លោក អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញផែនការជាច្រើន ដើម្បីអភិវឌ្ឍន៍កីឡាការ៉ាតេ...

ក្រសួងមហាផ្ទៃ នឹងបន្តពិគ្រោះយោបល់លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម និងអង្គការសង្គមស៊ីវិល មិនមែនរាជរដ្ឋាភិបាល» នៅខែកុម្ភៈ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងបន្តបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម និងអង្គការសង្គមស៊ីវិល មិនមែនរាជរដ្ឋាភិបាល»។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ នឹងបន្តពិគ្រោះយោបល់លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម...

រដ្ឋមន្រ្តីសុខាភិបាល៖ ស្ថានភាពអ្នកជំងឺជនជាតិចិនផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរទេ

(ភ្នំពេញ)៖ ឆ្លើយតបនឹងការតាមដានបំផុតលើអ្នកជំងឺជនជាតិចិនម្នាក់ ដែលផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ, ត្រូវបានលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ទី២៨ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ស្ថានភាពអ្នកជំងឺផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរទេ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ថែទាំខ្ពស់បំផុត។

អាន​បន្ត៖ រដ្ឋមន្រ្តីសុខាភិបាល៖ ស្ថានភាពអ្នកជំងឺជនជាតិចិនផ្ទុកវីរុសកូរ៉ូណា...

សម្ដេចក្រឡាហោម ស ខេង៖ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជាការចាំបាច់ប្រទេសនីមួយត្រូវរៀបចំខ្លួន សម្រាប់សមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីឲ្យទាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងការអភិវឌ្ឍជាតិ និងអភិវឌ្ឍន៍ដោយឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបៗ ដូចនេះការកែទម្រង់ប្រព័ន្ធការគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការជាអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង៖ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម...