បណ្តាញសង្គម

សម្តេចពញាចក្រី ហេង សំរិន ស្នើសុំអូស្រ្តាលីជួយបន្ថែមអាហារូបករណ៍ ដល់និស្សិតកម្ពុជា ដើម្បីលើកកម្ពស់ធនធានមនុស្សជំរុញការអភិវឌ្ឍឲ្យកាន់តែលឿន

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំប្រទេសអូស្រ្តាលី បន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីកសាងធនធានមនុស្សឲ្យច្រើន ដែលការកសាងធនធានមនុស្ស ជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែឆាប់រហ័ស។

អាន​បន្ត៖ សម្តេចពញាចក្រី ហេង សំរិន ស្នើសុំអូស្រ្តាលីជួយបន្ថែមអាហារូបករណ៍...

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៥ ឈានចូល ៧៦ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរសម្ដេចវិបុលសេនាភក្ដី...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនិងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»។

អាន​បន្ត៖ ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយពីចូលរួមកិច្ចប្រជុំនៅទីក្រុងសេអ៊ូល និងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាពវិញហើយ នៅវេលាម៉ោង១៖៥០នាទីទៀបភ្លឺព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីចូលរួមកិច្ចប្រជុំនៅទីក្រុងសេអ៊ូល និងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅប្រទេសចិន។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់មាតុភូមិវិញហើយ...

ប្រធានាធិបតីចិន៖ សម្តេចតេជោ និងពលរដ្ឋកម្ពុជា ជាមិត្តដ៏ស្មោះត្រង់របស់ចិន

(ប៉េកាំង, ចិន)៖ វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូនៅលើទឹកដីចិន ចំពេលចិនជួបការលំបាកព្រោះតែជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» បានក្លាយទៅជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។

អាន​បន្ត៖ ប្រធានាធិបតីចិន៖ សម្តេចតេជោ និងពលរដ្ឋកម្ពុជា ជាមិត្តដ៏ស្មោះត្រង់របស់ចិន

លោក ស សុខា៖ ទោះ​គ្មាន​ការវះកាត់ តែ​ក្រសួង​មិន​បណ្ដោយ​បុគ្គល ២-៣នាក់ ធ្វើ​ព្យុះភ្លៀង​ឡើយ

(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ទោះបីរកឃើញបញ្ហាអសកម្ម នៅតាមសហព័ន្ធ និងស្ថាប័នពាក់ព័ន្ធមួយចំនួន តែថ្នាក់ដឹកនាំក្រសួងមិនចង់អនុវត្តន៍តឹងរឹងពេក រហូតដល់ការវះកាត់នោះទេ ព្រោះការសម្រេចចិត្តដូច្នេះ រមែងប៉ះពាល់សតិអារម្មណ៍ ក៏ដូចជាការខិតខំប្រឹងរបស់កីឡាករ-កីឡាការិនី។

អាន​បន្ត៖ លោក ស សុខា៖ ទោះ​គ្មាន​ការវះកាត់ តែ​ក្រសួង​មិន​បណ្ដោយ​បុគ្គល ២-៣នាក់...

សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីទីក្រុងសេអ៊ូលហើយ ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ជួបពិភាក្សាជាមួយមេដឹកនាំកំពូលៗរបស់មហាមិត្តចិន

(សេអ៊ូល)៖ ខណៈពេលនេះម៉ោង១៣៖៥០នាទីម៉ោងនៅទីក្រុងសេអ៊ូល ត្រូវនឹង១១៖៥០នាទីម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងសេអ៊ូលហើយ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗរបស់ចិន មុននឹងវិលត្រឡប់មកកាន់មាតុភូមិវិញ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីទីក្រុងសេអ៊ូលហើយ...

សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន ពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នារសៀលថ្ងៃនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចាកចេញពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាពព័ត៌មានទើបទទួលបានមុននេះបន្តិច។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជនរួមជាតិ និងនិស្សិតខ្មែរនៅវូហាន ដែលគោរពស្រឡាញ់ និងចង់ឱ្យសម្តេចមានសុខភាពល្អ

(ភ្នំពេញ)៖ បន្ទាប់ពីមានការសម្តែងនូវការបារម្ភអំពីសុខភាពរបស់សម្តេចតេជោពីសំណាក់ជនរួមជាតិ និងនិស្សិតខ្មែរនៅទីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរនៅវូហាន ដែលគោរពស្រលាញ់ និងចង់ឱ្យសម្តេចមានសុខភាពល្អ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជនរួមជាតិ និងនិស្សិតខ្មែរនៅវូហាន...

សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ ក្រោយភាគីចិនមិនអាចរៀបចំឲ្យទៅទីក្រុងវូហាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុនត្រឡប់មកប្រទេសកម្ពុជាវិញ

(ភ្នំពេញ)៖ ថ្លែងផ្តល់កិច្ចសម្ភាសន៍ថ្មីនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីចិនមិនអនុញ្ញាតឲ្យទៅកាន់ទីក្រុង វូហាន ទីដែលកំពុងរាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា ប៉ុន្តែសម្តេចតេជោ សម្រេចនឹងដឹកនាំគណៈប្រតិភូ ចេញពីទីក្រុងសេអ៊ូលនៅរសៀលថ្ងៃពុធនេះ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុននឹងត្រឡប់ប្រទេសកម្ពុជាវិញ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ...

នៅថ្ងៃនេះ តុលាការក្រុងភ្នំពេញ បន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា សម្រាប់សប្តាហ៍ទី៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដោយបន្តសួរដេញដោលលើសកម្មភាពរបស់លោក ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២។

អាន​បន្ត៖ នៅថ្ងៃនេះ តុលាការក្រុងភ្នំពេញ បន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា...

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យវឌ្ឍនភាពការអនុវត្តវិធានការ ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨

(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានកិច្ចប្រជុំ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ និងលទ្ធភាព នៃការធ្វើឲ្យប្រសើរឡើង នូវភាពងាយស្រួល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា (Ease of Doing Business)។

អាន​បន្ត៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ...

កម្ពុជា-បារាំង អបអរសាទរខួប២០ឆ្នាំ នៃការចងសម្ព័ន្ធមេត្រី ទីក្រុងសៀមរាប-Fontainebleau

(ភ្នំពេញ)៖ កម្ពុជា និងបារាំង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកម្មវិធីសម្តែងសិល្បៈ ដើម្បីអបអរខួប២០ឆ្នាំ នៃការចងសម្ព័ន្ធមេត្រីទីក្រុងសៀមរាប និងទីក្រុង Fontainebleau។

អាន​បន្ត៖ កម្ពុជា-បារាំង អបអរសាទរខួប២០ឆ្នាំ នៃការចងសម្ព័ន្ធមេត្រី...

ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសទៅទីក្រុងវូហាន ប្រទេសចិន និស្សិតខ្មែរនៅទីនោះមានអារម្មណ៍រំភើប និងកក់ក្តៅ

(វូហាន-ចិន)៖ និស្សិតខ្មែរម្នាក់ដែលកំពុងបន្ដការសិក្សានៅទីក្រុងវូហាន ប្រទេសចិន ទីដែលកំពុងផ្ទុះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូរ៉ូណា បានបង្ហាញពីភាពកក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយដឹងដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា គ្រោងអញ្ជើញទៅសួរសុខទុក្ខ និស្សិតដោយផ្ទាល់នៅកន្លែងផ្ទុះជំងឺ ប្រសិនបើខាងរដ្ឋាភិបាលចិនអនុញ្ញាត។

អាន​បន្ត៖ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសទៅទីក្រុងវូហាន ប្រទេសចិន...

សម្តេចតេជោ ហ៊ុន សែន៖ ការរក្សាបានសុខសន្តិភាព មិនអាចកាត់ផ្តាច់ពីការផ្តល់ឱកាសស្មើគ្នា នូវផ្លែផ្កាអភិវឌ្ឍន៍ជាតិជូនពលរដ្ឋគ្រប់រូប

(សេអ៊ូល, កូរ៉េខាងត្បូង)៖ ពីលើវេទិកាកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ការរក្សាបានសុខសន្តិភាព...

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ស្តីពី ការធ្វើចំណាកស្រុកដោយសុវត្ថិភាព

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានផ្ដល់កិត្តិយសឲ្យធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ស្តីពី ការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) CLMV រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាន​បន្ត៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ស្តីពី...

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បញ្ជាក់ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មការទូតនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ

(ភ្នំពេញ)៖ លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជានាពេលនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បញ្ជាក់ជូនសម្តេចប្រធានរដ្ឋសភា...

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល

(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

អាន​បន្ត៖ សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកសម្ពោធជាផ្លូវការរមណីយដ្ឋាន «ភូមិផ្កាត្រកួន» ដែលជាបុរីលំហែកាយទាន់សម័យបែបធម្មជាតិ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញបើកសម្ពោធជាផ្លូវការរមណីយដ្ឋាន «ភូមិផ្កាត្រកួន» ដែលជាបុរីលំហែកាយ ទាន់សម័យបែបធម្មជាតិ ក្នុងស្រុកស្អាង ខេត្តកណ្ដាល។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកសម្ពោធជាផ្លូវការរមណីយដ្ឋាន «ភូមិផ្កាត្រកួន»...

សម្ដេច ស ខេង៖ សង្គមស៉ីវិលមួយចំនួនចោទថា អាជ្ញាធររឹតត្បិតសេរីភាពរាប់រយករណី តែពេលឲ្យបង្ហាញភស្ដុតាងជាក់លាក់បែរមិនហ៊ានទៅវិញ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សង្គមស៉ីវិលមួយចំនួនបានចោទខុសពីការពិត អំពីករណីវិវាទជាមួយអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ថាអាជ្ញាធររឹតត្បិតសិទ្ធសេរីភាពរហូតដល់រាប់រយករណី ប៉ុន្ដែនៅពេលឲ្យបង្ហាញភស្ដុតាងជាក់លាក់ ដើម្បីដាក់លើតុដោះស្រាយបែរជាមិនហ៊ានទៅវិញ។

អាន​បន្ត៖ សម្ដេច ស ខេង៖ សង្គមស៉ីវិលមួយចំនួនចោទថា អាជ្ញាធររឹតត្បិតសេរីភាពរាប់រយករណី...

សម្តេច ទៀ បាញ់ រំលឹកកងទ័ពកម្ពុជាទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំលឹកកម្លាំងកម្ពុជាទាំងអស់ ឬកំពុងតែបំពេញបេសកកម្មនានា នៅក្រៅប្រទេសអនុវត្ត តាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា ថ្មី ខណៈកំពុងតែកើតមាននៅតាមបណ្តាប្រទេសមួយចំនួន។

អាន​បន្ត៖ សម្តេច ទៀ បាញ់ រំលឹកកងទ័ពកម្ពុជាទាំងអស់...