បណ្តាញសង្គម

មនុស្ស៦នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងករណីរលំអគារខ្ពស់ នៅប្រទេសនីហ្សេរីយ៉ា

(អាប៊ូហ្សា)៖ មនុស្សយ៉ាងហោច៦នាក់ បានបាត់បង់ជីវិត នៅទីក្រុងឡាហ្កោស (Lagos) នៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីអគារខ្ពស់មួយខ្នង បានដួលរលំ។

អាន​បន្ត៖ មនុស្ស៦នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងករណីរលំអគារខ្ពស់ នៅប្រទេសនីហ្សេរីយ៉ា

ប្រេសិត UN៖ «យើងកំពុងដោះស្រាយវិបត្តិនយោបាយស៊ូដង់ តាមរយៈកិច្ចចរចា និងសម្របសម្រួល»

  (យូអិន)៖ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការនៅប្រទេសស៊ូដង់ (Sudan) លោក វ៉ុលកឺ ភើស (Volker Perthes) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើន កំពុងដំណើរការទៅមុខហើយ ដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសស៊ូដង់។

អាន​បន្ត៖ ប្រេសិត UN៖ «យើងកំពុងដោះស្រាយវិបត្តិនយោបាយស៊ូដង់ តាមរយៈកិច្ចចរចា និងសម្របសម្រួល»

រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច របស់ប្រទេសជប៉ុន

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមមីអុ គីហ្ស៉ីដា (Fumio Kishida) បានជ្រើសរើសតែងតាំងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៉ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) ជាអគ្គលេខាធិការនៃគណបក្សកាន់អំណាច។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច...

តៃវ៉ាន់នឹងបង្កើនការហ្វឹកហ្វឺនសម្រាប់ កងទ័ពបម្រុងចាប់ពីឆ្នាំក្រោយទៅ ចំពោះមុខភាពតានតឹងជាមួយចិន

  (តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងបង្កើនការហ្វឹកហាត់បន្ថែម សម្រាប់កងកម្លាំងយោធាបម្រុង នៅឆ្នាំ២០២២ ខាងមុខនេះ ខណៈចិនបាននិងកំពុងធ្វើសកម្មភាពយោធាកាន់តែញឹកញាប់ឡើងៗ នៅក្បែរដែនកោះនេះ។

អាន​បន្ត៖ តៃវ៉ាន់នឹងបង្កើនការហ្វឹកហ្វឺនសម្រាប់ កងទ័ពបម្រុងចាប់ពីឆ្នាំក្រោយទៅ...

សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ» (Video inside)

(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប ១៥លានដូស កំពុងត្រូវបានរៀបចំ ដើម្បីបញ្ជូនទៅកាន់បណ្តារដ្ឋនានា ខណៈយុទ្ធនាការចាក់ដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍ក្រោយនេះទៅ។

អាន​បន្ត៖ សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ»...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៤លាន ៥៥ម៉ឺននាក់! (Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៧, ៨៥៤,៥៧៨នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់...

ឥណ្ឌាមានគោលដៅសម្រេចឱ្យបាននូវ «អព្យាក្រឹតកាបោន» នៅត្រឹមឆ្នាំ២០៧០

(ក្លាសហ្គូវ)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថាប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅ អព្យាក្រឹតកាបោននៅត្រឹមឆ្នាំ២០៧០។

អាន​បន្ត៖ ឥណ្ឌាមានគោលដៅសម្រេចឱ្យបាននូវ «អព្យាក្រឹតកាបោន» នៅត្រឹមឆ្នាំ២០៧០

លោក ចូ បៃដិន «សុំទោសបណ្តាមេដឹកនាំពិភពលោក» ចំពោះការដកខ្លួនចេញពី កិច្ចព្រមព្រៀងអាកាសធាតុ ដោយអតីតរដ្ឋបាល ត្រាំ

 (ក្លាសកូវ)៖ ចំពោះមុខកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26» របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ដែលមានវត្តមានក្នុងកិច្ចប្រជុំ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ។

អាន​បន្ត៖ លោក ចូ បៃដិន «សុំទោសបណ្តាមេដឹកនាំពិភពលោក» ចំពោះការដកខ្លួនចេញពី...

ថៃ៖ មនុស្ស ៧,៥៧៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៥៧៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ ថៃ៖ មនុស្ស ៧,៥៧៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៨នាក់ស្លាប់...

អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN

(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិនឈ្មោះ Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវ ទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ ដែលនឹងកើតឡើងនៅប៉ុន្មានខែខាងមុខទៀត ខណៈនៅក្នុងខែវិច្ឆិកានេះ គឺជាពេលដែលប្រជាជនអូស្ត្រាលី ដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចចាកចេញទៅក្រៅប្រទេសបានឡើងវិញ។

អាន​បន្ត៖ អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN

មីយ៉ាន់ម៉ា មិនចូលរួមក្នុងកិច្ចប្រជុំកំពូល បន្ទាប់ពីអាស៊ាន ដកមេយោធាចេញ

កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមកាលពីថ្ងៃអង្គារ-ម្សិលមិញ ដោយគ្មានប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បន្ទាប់ពីរបបយោធានេះ បានបដិសេធមិនបញ្ជូនអ្នកតំណាងម្នាក់ បន្ទាប់ពីការបដិសេធរបស់មេដឹកនាំរបស់ខ្លួន ចំពោះការមិនអើពើនឹងផែនទីផ្លូវសន្តិភាព ដែលបានព្រមព្រៀងកាលពី៦ខែមុន។

អាន​បន្ត៖ មីយ៉ាន់ម៉ា មិនចូលរួមក្នុងកិច្ចប្រជុំកំពូល បន្ទាប់ពីអាស៊ាន ដកមេយោធាចេញ

ប៉ាគីស្ថាន និងចិន ជំរុញឱ្យពិភពលោកបញ្ជូនជំនួយ មនុស្សធម៌ទៅកាន់ទីក្រុងកាប៊ុល

 នៅក្នុងការអំពាវនាវរួមគ្នាដ៏កម្រមួយ មេដឹកនាំប៉ាគីស្ថាន និងចិន កាលពីថ្ងៃអង្គារ-ម្សិលមិញ បានជំរុញសហគមន៍អន្តរជាតិ ឱ្យបញ្ជូនជំនួយមនុស្សធម៌ និងជំនួយសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែង ដែលប្រជាជន កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យនារដូវរងា។

អាន​បន្ត៖ ប៉ាគីស្ថាន និងចិន ជំរុញឱ្យពិភពលោកបញ្ជូនជំនួយ មនុស្សធម៌ទៅកាន់ទីក្រុងកាប៊ុល

កំណើនករណីជំងឺផ្តាសាយបក្សីមនុស្សនៅក្នុងប្រទេសចិន បង្ហាញពីហានិភ័យនៃបំរែបម្រួលយ៉ាងឆាប់រហ័ស

កំណើននៃចំនួនមនុស្សនៅក្នុងប្រទេសចិន ដែលឆ្លងជំងឺគ្រុនផ្តាសាយបក្សីនៅឆ្នាំនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញ ដោយនិយាយថា មេរោគឆ្លងពីមុន ហាក់ដូចជាបានផ្លាស់ប្តូរ ហើយអាចកាន់តែឆ្លងទៅមនុស្សជាមុន។

អាន​បន្ត៖ កំណើនករណីជំងឺផ្តាសាយបក្សីមនុស្សនៅក្នុងប្រទេសចិន...

ករណីរដ្ឋប្រហារនៅស៊ូដង់៖ នាយករដ្ឋមន្ត្រី Hamdok និងភរិយាបានត្រលប់ទៅផ្ទះវិញ ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីយោធា

 (ខាទុំ)៖ នាយករដ្ឋមន្ត្រីស៊ូដង់ លោក អាប់ដាលឡា ហាំដុក (Abdalla Hamdok) និងភរិយារបស់លោកបានត្រឡប់ទៅកាន់គេហដ្ឋានវិញហើយ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានយោធាចាប់ខ្លួន នៅក្នុងការធ្វើរដ្ឋប្រហារមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អាន​បន្ត៖ ករណីរដ្ឋប្រហារនៅស៊ូដង់៖ នាយករដ្ឋមន្ត្រី Hamdok និងភរិយាបានត្រលប់ទៅផ្ទះវិញ...

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Roh Tae-woo ស្លាប់នៅអាយុ ៨៨ឆ្នាំ

 (សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក រ៉ូ ថេវូ (Roh Tae-woo) បានលាចាកលោកនេះហើយក្នុងអាយុ ៨៨ឆ្នាំ នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ នៃរដ្ឋធានីសេអ៊ូល ក្នុងថ្ងៃអង្គារនេះតែម្តង។

អាន​បន្ត៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Roh Tae-woo ស្លាប់នៅអាយុ ៨៨ឆ្នាំ

ចំណេះដឹងទូទៅ៖ នៅលើផែនដី មានកន្លែងមួយដែលគ្មានភ្លៀងធ្លាក់ជាង ២លានឆ្នាំមកហើយ

 (ពិភពលោក)៖ តើអ្នកដឹងទេថានៅលើភពផែនដីយើងនេះ មានកន្លែងខ្លះគឺគ្មានភ្លៀងធ្លាក់អស់រយៈពេលជាង ២ លានឆ្នាំមកហើយ តែសូមបញ្ជាក់ជាមុនថា កន្លែងដែលគ្មានភ្លៀងធ្លាក់នេះ មិនមែននៅវាលខ្សាច់ ឬកណ្ដាលមហាសមុទ្រនោះឡើយ គឺវាស្ថិតនៅតំបន់ប៉ូលខាងត្បូង នៃទ្វីបអង់តាក់ទិក។

អាន​បន្ត៖ ចំណេះដឹងទូទៅ៖ នៅលើផែនដី មានកន្លែងមួយដែលគ្មានភ្លៀងធ្លាក់ជាង ២លានឆ្នាំមកហើយ

លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឲ្យអ្នកធ្វើដំណើរមកកាន់អាមេរិក គឺជាអ្នកដែលបានចាក់វ៉ាក់សាំង, ប៉ុន្តែមានករណីលើកលែងខ្លះ (Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយតម្រូវអ្នកដំណើរមកពីបរទេសទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 មុននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ ចូលមកក្នុងសហរដ្ឋអាមេរិក លើកលែងកុមារមានអាយុក្រោម ១៨ឆ្នាំ និងអ្នកមានបញ្ហាសុខភាព។

អាន​បន្ត៖ លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ...

ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៧៧០នាក់ និងស្លាប់០៣នាក់ នៅថ្ងៃអង្គារនេះ

 (វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

អាន​បន្ត៖ ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៧៧០នាក់ និងស្លាប់០៣នាក់ នៅថ្ងៃអង្គារនេះ

ជប៉ុនអះអាងថា ភ្នំភ្លើង Aso អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ (Video inside)

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA បានចេញសេចក្តីព្រមានថ្មីមួយ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះថា ភ្នំភ្លើង អាសូ (Aso) អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ ខណៈភ្នំភ្លើងស្ថិតនៅភាគនិរតីជប៉ុនមួយនេះ បានបង្កការញ័ររញ្ជួយដីជាលំដាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

អាន​បន្ត៖ ជប៉ុនអះអាងថា ភ្នំភ្លើង Aso អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ (Video inside)

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារភាគឦសានកោះតៃវ៉ាន់

ការរញ្ជួយដីកម្រិត 6.5 រិចទ័រ បានវាយប្រហារភាគឦសានកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ-ម្សិលមិញ ដោយអ្នកស្រុករាយការណ៍ថា មានការរញ្ជួយយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីតៃប៉ិ។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារភាគឦសានកោះតៃវ៉ាន់

ទីក្រុងមូស្គូ ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការហៅជនជាតិរុស្ស៊ីថា "គ្មានផ្ទះសម្បែង" សម្រាប់គោលបំណងទិដ្ឋាការ

 ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញ បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្ថែមជនជាតិរុស្ស៊ី ដែលស្វែងរកទិដ្ឋាការអាមេរិក ទៅក្នុងបញ្ជី "ជនគ្មានផ្ទះសម្បែង" ដែលអាចស្នើសុំទិដ្ឋាការនៅក្នុងប្រទេសទីបី។

អាន​បន្ត៖ ទីក្រុងមូស្គូ ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការហៅជនជាតិរុស្ស៊ីថា...