បណ្តាញសង្គម

ទីក្រុងស៊ីដនី ត្រៀមសម្រាប់ករណី Omicron បន្ថែមទៀត ប៉ុន្តែមិនមានការបិទខ្ទប់ទេនៅពេលនេះ

 អាជ្ញាធរអូស្ត្រាលីនៅថ្ងៃពុធ (ថ្ងៃទី 1 ខែធ្នូ) នេះ បានបង្ហាញករណី ដែលអាចឆ្លងមួយផ្សេងទៀតនៃវ៉ារ្យ៉ង់ Omicron នៅទីក្រុងស៊ីដនី ខណៈដែលពួកគេ បានត្រៀមទទួលការឆ្លងបន្ថែមទៀត បន្ទាប់ពីយ៉ាងហោចណាស់មានអ្នកដំណើរអន្តរជាតិពីរនាក់ ដែលទំនងជាឆ្លងវីរុសនេះ បានទៅលេងទីតាំងជាច្រើនក្នុងទីក្រុង។

អាន​បន្ត៖ ទីក្រុងស៊ីដនី ត្រៀមសម្រាប់ករណី Omicron បន្ថែមទៀត...

COVAX បែងចែកវ៉ាក់សាំង AstraZeneca COVID-19 ចំនួន 4.7 លានដូសដល់ប្រទេសកូរ៉េខាងជើង

 បណ្តាញចែករំលែកវ៉ាក់សាំងជាសាកល COVAX បានត្រៀមទុកចំនួន 4.73 លានដូសនៃវ៉ាក់សាំង COVID-19 ប្រភេទ AstraZeneca សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុត ដែលមិនបានចាប់ផ្តើមចាក់វ៉ាក់សាំង នេះបើយោងតាមផែនការបែងចែករបស់ខ្លួន។

អាន​បន្ត៖ COVAX បែងចែកវ៉ាក់សាំង AstraZeneca COVID-19 ចំនួន 4.7 លានដូសដល់ប្រទេសកូរ៉េខាងជើង

ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់លានបន្ថែមទៀតសម្រាប់ទ្វីបអាហ្រ្វិក

 ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន នឹងផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់លានដូសទៀតទៅកាន់ទ្វីបអាហ្រ្វិក និងលើកទឹកចិត្តក្រុមហ៊ុនចិន ឱ្យបណ្តាក់ទុនមិនតិចជាង 10 ពាន់លានដុល្លារនៅក្នុងទ្វីបមួយនេះ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ។

អាន​បន្ត៖ ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1...

លោកស្រី អ៊ុងសាន ស៊ូជី របស់មីយ៉ាន់ម៉ា រង់ចាំការកាត់ក្តីលើកដំបូងក្នុងសវនាការយោធា

 មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងគឺ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរំពឹងថា នឹងស្តាប់សាលក្រមនៅក្នុងការកាត់ក្តីញុះញង់របស់លោកស្រី នៅថ្ងៃអង្គារនេះ ដែលជាការជំនុំជំរះលើកដំបូងពីសំណុំរឿងតុលាការរបបយោធាជាច្រើនរបស់លោកស្រី ដែលអាចឱ្យលោកស្រី ជាប់គុករាប់ទសវត្សរ៍។

អាន​បន្ត៖ លោកស្រី អ៊ុងសាន ស៊ូជី របស់មីយ៉ាន់ម៉ា រង់ចាំការកាត់ក្តីលើកដំបូងក្នុងសវនាការយោធា

ហ្វីលីពីន រឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ COVID-19 ប្រភេទ Omicron

 ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានរឹតបន្តឹងការគ្រប់គ្រងព្រំដែនខ្លួនបន្ថែមទៀត ដើម្បីជាការប្រយ័ត្នប្រយែងចំពោះវ៉ារ្យ៉ង់ Omicron ថ្មីនៃមេរោគឆ្លង ដោយបន្ថែមប្រទេសអឺរ៉ុបចំនួន 7 ទៅនឹងការហាមឃាត់ការធ្វើដំណើរ ដែលដំបូងឡើយគ្របដណ្តប់ប្រទេសអាហ្វ្រិកចំនួន 7 ។

អាន​បន្ត៖ ហ្វីលីពីន រឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ COVID-19 ប្រភេទ Omicron

អង់គ្លេស និងអ៊ីស្រាអែល នឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់អ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ

 រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទសារព័ត៌មាន Telegraph រួមមួយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស និងអ៊ីស្រាអែល នឹង "ធ្វើការទាំងយប់ទាំងថ្ងៃ" ក្នុងការរារាំងអ៊ីរ៉ង់ ពីការក្លាយជាមហាអំណាចនុយក្លេអ៊ែរ។

អាន​បន្ត៖ អង់គ្លេស និងអ៊ីស្រាអែល នឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់អ៊ីរ៉ង់...

ប៉ូលិសចិន ចាប់ខ្លួនជនជាប់ចោទកូរ៉េខាងជើង ដែលរត់គេចខ្លួន

 ប៉ូលិសចិន បានចាប់ខ្លួនអ្នកទោសជាតិកូរ៉េខាងជើងម្នាក់ ដែលបានរត់គេចពីគុកយ៉ាងក្លាហានកាលពីខែតុលា ហើយបានរត់គេចខ្លួនអស់រយៈពេលជាងសែសិបថ្ងៃ នេះបើតាមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ (28 ខែវិច្ឆិកា) ។

អាន​បន្ត៖ ប៉ូលិសចិន ចាប់ខ្លួនជនជាប់ចោទកូរ៉េខាងជើង ដែលរត់គេចខ្លួន

បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao ថា ខ្លួនពីក្មេងធ្លាប់ប្រើគ្រឿងញៀន ព្រោះតែក្តីឆោតល្ងង់ ខណៈជនល្មើសសព្វថ្ងៃ ដឹងច្បាស់ថាគ្រឿងញៀនគឺខុសច្បាប់ (Video inside)

(ម៉ានីល)៖ អតីតស្តេចប្រដាល់ លោក ម៉េននី ប៉ាក់គីអៅ (Manny Pacquiao) ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីហ្វីលីពីន បាននិយាយថា កាលពីក្មេងលោកធ្លាប់ប្រើគ្រឿងញៀន គឺដោយសារតែខ្លួនឆោតល្ងង់ និងពុំយល់ពីច្បាប់ ប៉ុន្តែសព្វថ្ងៃនេះវិញ ជនល្មើសដឹងច្បាស់ហើយថា គ្រឿងញៀនគឺខុសច្បាប់ ហើយអ្នកនោះគួរតែត្រូវដាក់ទោស។

អាន​បន្ត៖ បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao ថា ខ្លួនពីក្មេងធ្លាប់ប្រើគ្រឿងញៀន...

ទីបំផុតចិនចេញមុខព្រមានអាមេរិក បន្ទាប់ពីការចល័តនាវាចម្បាំងបំពាក់មីស៊ីល ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្តេជ្ញា ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ទល់នឹងការបង្កហេតុនានា ដែលគំរាមកំហែងដល់អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន បន្ទាប់ពីនាវាពិឃាត ម៉ៃលៀស (Milius) របស់សហរដ្ឋអាមេរិក បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃអង្គារនេះ។

អាន​បន្ត៖ ទីបំផុតចិនចេញមុខព្រមានអាមេរិក បន្ទាប់ពីការចល័តនាវាចម្បាំងបំពាក់មីស៊ីល...

ថៃ៖ មនុស្សជាង ៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

  (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,១២៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្សជាង ៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៣នាក់ស្លាប់...

អាមេរិកណែនាំប្រជាជនកុំឲ្យធ្វើដំណើរទៅ អាល្លឺម៉ង់និងដាណឺម៉ាក ដោយសារការកើនឡើងវិញ នៃករណីឆ្លងកូវីដ១៩

  (វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីណែនាំ កុំឱ្យប្រជាពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ដោយសារតែការកើនឡើងវិញ នៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសទាំង២។

អាន​បន្ត៖ អាមេរិកណែនាំប្រជាជនកុំឲ្យធ្វើដំណើរទៅ អាល្លឺម៉ង់និងដាណឺម៉ាក ដោយសារការកើនឡើងវិញ...

ការប៉ះទង្គិចគ្នា បានកើតឡើងនៅទីក្រុង Brussels ក្នុងការតវ៉ាជុំវិញការរឹតបន្តឹង COVID-19

ប៉ូលីស និងបាតុករ បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៃទីក្រុង Brussels ប្រទេសបែលហ្សិកកាលពីថ្ងៃអាទិត្យ (២១ វិច្ឆិកា) ក្នុងបាតុកម្មជុំវិញការរឹតត្បិត COVID-19 របស់រដ្ឋាភិបាល ដោយប៉ូលិស បានបាញ់ កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលគប់ដុំថ្ម និងគ្រាប់បែកផ្សែង។

មនុស្សប្រហែល 35,000 នាក់ បានចូលរួមក្នុងបាតុកម្ម ដែលបានចាប់ផ្តើមដោយសន្តិវិធី មុនពេលអំពើហិង្សាផ្ទុះឡើង។ អ្នកកាសែតរ៉យទ័រ បាននិយាយថា ក្រុមអ្នកតវ៉ាពាក់អាវខ្មៅ បានគប់ដុំថ្មដាក់ប៉ូលិស ខណៈប៉ូលីស បាញ់កាណុងទឹកនៅចំណុចប្រសព្វដ៏សំខាន់ នៅមុខទីស្នាក់ការគណៈកម្មាធិការសហភាពអឺរ៉ុប។

កាសែត Le Soir បានផ្សាយថា ក្រុមអ្នកតវ៉ា ក៏បានគប់គ្រាប់បែកផ្សែង និងកាំជ្រួចផងដែរ។ តែ ស្ថានភាព បានស្ងប់ស្ងាត់នៅពេលក្រោយ។

ប្រទេសបែលហ្ស៊ិក បានបន្តឹងការរឹតត្បឹតលើមេរោគឆ្លងរបស់ខ្លួន កាលពីថ្ងៃពុធ ដោយតម្រូវឱ្យប្រើប្រាស់ម៉ាសកាន់តែទូលំទូលាយ និងពង្រឹងការងារពីផ្ទះ ខណៈដែលករណីឆ្លង បានកើនឡើងនៅក្នុងរលកទីបួននៃ COVID-19 របស់ប្រទេស។

អំពើហឹង្សា ក៏បានផ្ទុះឡើងស្រដៀងគ្នានៅក្នុងប្រទេសហូឡង់-ដែលnOជិតខាងបែលហ្ស៊ិក ក្នុង ប៉ុន្មានថ្ងៃថ្មីៗនេះដែរ។ កាលពីថ្ងៃសុក្រ ប៉ូលីសនៅទីក្រុង Rotterdam បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។

ប្រធានាធិបតីរុស្សី បានទទួលវ៉ាក់សាំងដូសជំរុញ COVID-19

 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យ (២១ វិច្ឆិកា) ថា លោកបានចាក់វ៉ាក់សាំង COVID-19 ដូសលើកទី៣ ខណៈប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកថ្មីៗនៃមេរោគឆ្លងនេះ។

អាន​បន្ត៖ ប្រធានាធិបតីរុស្សី បានទទួលវ៉ាក់សាំងដូសជំរុញ COVID-19

អាមេរិក អូស្ត្រាលី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងអនុសម្ព័ន្ធភាពនុយក្លេអ៊ែរ

 អូស្ត្រាលី បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃចន្ទ (២២ វិច្ឆិកា) នេះលើកម្មវិធីប្រកួតប្រជែងដ៏ក្តៅគគុកមួយ ដើម្បីបំពាក់កងនាវាចររបស់ខ្លួន ជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសម្ព័ន្ធភាពការពារជាតិថ្មីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

អាន​បន្ត៖ អាមេរិក អូស្ត្រាលី និងអង់គ្លេស...

ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ

 (វៀងច័ន្ទ)៖ ឆ្លើយតបនឹងកំណើននៃករណីឆ្លងជំងឺ COVID-19 ដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយនោះ រដ្ឋាភិបាលឡាវបានសម្រេចឲ្យបន្តអនុវត្ត វិធានការរឹតត្បិតទូទាំងប្រទេសទៅមុខទៀត រហូតដល់មានការជូនដំណឹងឡើងវិញ។

អាន​បន្ត៖ ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩...

រុស្ស៉ីចាប់ផ្តើមប្រគល់ ប្រព័ន្ធការពារមីស៉ីល S-400 ឲ្យឥណ្ឌា

 (ម៉ូស្គូ)៖ លោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) នាយកស្ថាប័នទទួលបន្ទុកកិច្ចសហប្រតិបត្តិការបច្ចេកទេស-យោធារុស្ស៉ី បានឲ្យដឹងថា ប្រទេសរុស្ស៉ីបានចាប់ផ្តើមប្រគល់ ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400 ឈុតដំបូងឲ្យដល់ប្រទេសឥណ្ឌាហើយ។

អាន​បន្ត៖ រុស្ស៉ីចាប់ផ្តើមប្រគល់ ប្រព័ន្ធការពារមីស៉ីល S-400 ឲ្យឥណ្ឌា

ចិនមើលឃើញការឆ្លងរាលដាល កាន់តែឆាប់រហ័សនៃកូវីដ១៩ Delta នៅទីក្រុង Dalian

(ប៉េកាំង)៖ ចិនកំពុងតែបន្តព្យាយាមគ្រប់គ្រង រលកឆ្លងរាលដាល COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ជាហេតុនាំឲ្យវាមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ ស្របពេលដែលជំងឺនេះ បានរាតត្បាតយ៉ាងឆាប់រហ័ស នៅឯទីក្រុង Dalian ភាគឦសានប្រទេស។

អាន​បន្ត៖ ចិនមើលឃើញការឆ្លងរាលដាល កាន់តែឆាប់រហ័សនៃកូវីដ១៩ Delta នៅទីក្រុង Dalian

លោក ពូទីន ច្រានចោលការស្នើរបស់ក្រសួងការពារជាតិរុស្ស៊ី ឲ្យធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រខ្មៅ

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា លោកបានសម្រេចចិត្តច្រានចោលការស្នើ របស់ក្រសួងការពារជាតិរុស្ស៉ី ដែលចង់ឲ្យមានការរៀបចំធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ឆ្លើយតបទៅនឹងសកម្មភាពរបស់អង្គការ NATO ក្រោមហេតុផលថា លោកមិនចង់ឲ្យភាពតានតឹង កើនឡើងកម្តៅថែមទៀតនៅក្នុងតំបន់។

អាន​បន្ត៖ លោក ពូទីន ច្រានចោលការស្នើរបស់ក្រសួងការពារជាតិរុស្ស៊ី...

ក្រុមតាលីបង់ ធ្វើព្យុហយាត្រាយោធាជាមួយអាវុធ ផលិតដោយ សហរដ្ឋអាមេរិកនៅទីក្រុងកាប៊ុល ដើម្បីបង្ហាញពីកម្លាំងខ្លួន

 កងកម្លាំងតាលីបង់ បានធ្វើព្យុហយាត្រាយោធានៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ (១៤ វិច្ឆិកា) ដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ី នៅក្នុងការលាតបង្ហាញពីការផ្លាស់ប្តូរ ដែលកំពុងបន្តរបស់ពួកគេ ពីកងកម្លាំងបះបោរ ទៅជាកងទ័ពឈរជើងធម្មតា។

អាន​បន្ត៖ ក្រុមតាលីបង់ ធ្វើព្យុហយាត្រាយោធាជាមួយអាវុធ ផលិតដោយ...

តម្លៃប្រេងធ្លាក់ចុះ ចំពេលមានការភ័យខ្លាចនៃការជំរុញការផ្គត់ផ្គង់ តម្រូវការកាន់តែខ្សោយ

តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ក្រោមសម្ពាធពីការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ និងតម្រូវការធ្លាក់ចុះ។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ 58 សេន ឬ 0.7 ភាគរយ មកនៅត្រឹម 81.59 ដុល្លារក្នុងមួយបារ៉ែល។

អាន​បន្ត៖ តម្លៃប្រេងធ្លាក់ចុះ ចំពេលមានការភ័យខ្លាចនៃការជំរុញការផ្គត់ផ្គង់...

ផ្សែងអ័ព្ទ បានបក់បោករដ្ឋធានីឥណ្ឌា ខណៈកម្រិតបំពុលបរិយាកាសកើនឡើង

ផ្ទៃមេឃ ស្រអាប់ដោយផ្សែងអ័ព្ទពណ៌ប្រផេះក្រាស់។ វិមាននានា និងអគារខ្ពស់ៗ លេបត្របាក់ដោយផ្ទាំងអ័ព្ទ។ មនុស្សម្នា ពិបាកក្នុងការដកដង្ហើម។

អាន​បន្ត៖ ផ្សែងអ័ព្ទ បានបក់បោករដ្ឋធានីឥណ្ឌា ខណៈកម្រិតបំពុលបរិយាកាសកើនឡើង