បណ្តាញសង្គម

ចិន ហាមឃាត់ការនាំចូលសាច់គោចក្រភពអង់គ្លេសពីសត្វដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីគោឆ្កួត

ភ្នាក់ងារគយរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួន បានហាមឃាត់ការនាំចូលសាច់គោអង់គ្លេស ពីសត្វគោក្របី ដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីជំងឺគោឆ្កួត នៅក្នុងប្រទេស កាលពីខែមុន។

អាន​បន្ត៖ ចិន ហាមឃាត់ការនាំចូលសាច់គោចក្រភពអង់គ្លេសពីសត្វដែលមានអាយុក្រោម ៣០ ខែ...

យន្តហោះដឹកអ្នកលោតឆត្រយោង ធ្លាក់នៅរុស្ស៊ី

 ក្រសួងគ្រាអាសន្នរុស្សី បានឲ្យដឹងថា មនុស្ស ១៦ នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកលោតឆ័ត្រយោងមួយគ្រឿង បានធ្លាក់នៅកណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញនេះ។

អាន​បន្ត៖ យន្តហោះដឹកអ្នកលោតឆត្រយោង ធ្លាក់នៅរុស្ស៊ី

ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,១៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៦នាក់ស្លាប់...

បំផុតលោក Fumio Kishida ត្រូវបានសភាទាំងពីរគាំទ្រ ឲ្យឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន!

 (តូក្យូ)៖ នៅទីបំផុតប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជាផ្លូវការហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា។

អាន​បន្ត៖ បំផុតលោក Fumio Kishida ត្រូវបានសភាទាំងពីរគាំទ្រ ឲ្យឡើងកាន់តំណែងជា...

ការផ្ទុះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ២ នាក់ នៅក្បែរវិហារអ៊ីស្លាមក្រុងកាប៊ុល

 អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់ជនស៊ីវិល ២ នាក់ បានស្លាប់ និង ៤ នាក់ទៀត រងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅចំកណ្តាលហ្វូងមនុស្ស នៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំមួយ ក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ការផ្ទុះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ២ នាក់ នៅក្បែរវិហារអ៊ីស្លាមក្រុងកាប៊ុល

កូរ៉េខាងជើង និងខាងត្បូង ស្តារខ្សែទូរស័ព្ទ hotline ឆ្លងព្រំដែនឡើងវិញហើយ

 ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារទំនាក់ទំនងឆ្លងព្រំដែនឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានកាត់ផ្តាច់ចោល កាលពីខែសីហា។

អាន​បន្ត៖ កូរ៉េខាងជើង និងខាងត្បូង ស្តារខ្សែទូរស័ព្ទ hotline ឆ្លងព្រំដែនឡើងវិញហើយ

ប្រធានាធិបតីហ្វីលីពីន ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte អាយុ៧៦ឆ្នាំ បានប្រកាសប្រាប់អ្នកកាសែតនៅទីតាំងគណៈកម្មការរៀបចំការបោះឆ្នោត នៅទីក្រុង Metro Manila កាលពីថ្ងៃសៅរ៍ថា លោក នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ នោះទេ ហើយនឹងចូលនិវត្តន៍ពីឆាកនយោបាយទៀតផង។

អាន​បន្ត៖ ប្រធានាធិបតីហ្វីលីពីន ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ

រដូវបោះឆ្នោតនៅហ្វីលីពីន បានចាប់ផ្តើមហើយ

រដូវកាលបោះឆ្នោតរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមនៅថ្ងៃសុក្រនេះ (១ តុលា) ដោយមានតារាទូរទស្សន៍ អ្នកនយោបាយ និងអ្នកទោស យ៉ាងហោចណាស់ម្នាក់ ដែលត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ ដែលប្រជែងយកតំណែង ចាប់ពីប្រធានាធិបតីរហូតដល់ក្រុមប្រឹក្សាក្រុង។

អាន​បន្ត៖ រដូវបោះឆ្នោតនៅហ្វីលីពីន បានចាប់ផ្តើមហើយ

ជើងហោះហើរអន្តរជាតិឥណ្ឌា នៅតែផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារជំងឺកូវីដ ១៩

 មន្រ្តីក្នុងតំបន់ បានឲ្យដឹងកាលពីថ្ងៃពុធថា ជើងហោះហើរអន្តរជាតិពាណិជ្ជកម្មទៅកាន់ និងមកពីប្រទេសឥណ្ឌា នឹងនៅតែត្រូវបានផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា។

អាន​បន្ត៖ ជើងហោះហើរអន្តរជាតិឥណ្ឌា នៅតែផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារជំងឺកូវីដ ១៩

កូរ៉េខាងជើង បាញ់មីស៊ីលកំទេចយន្តហោះថ្មី នៅក្នុងការធ្វើតេស្តចុងក្រោយ

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលកំទេចយន្តហោះប្រភេទថ្មី ដែលទើបតែអភិវឌ្ឍន៍បាន កាលពីថ្ងៃព្រហស្បតិ៍ នេះជាការសាកល្បងអាវុធជាបន្តបន្ទាប់ នាពេលថ្មីៗចុងក្រោយបំផុតរបស់ខ្លួន ចំពេលមានកិច្ចចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលកំទេចយន្តហោះថ្មី នៅក្នុងការធ្វើតេស្តចុងក្រោយ

នៅចំពោះមុខមន្ត្រី UN, សហរដ្ឋអាមេរិកប្តេជ្ញាបន្តការជួយកោះតៃវ៉ាន់ ឲ្យចូលរួមវេទិកាថ្នាក់អន្តរជាតិ

 (តៃប៉ិ)៖ មន្ត្រីទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងឱកាសជួបជាមួយ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ តាមប្រព័ន្ធវីដេអូអនឡាញថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តជានិច្ច ក្នុងការជួយកោះតៃវ៉ាន់ បង្កើនការចូលរួមក្នុងវេទិកាថ្នាក់អន្តរជាតិ។

អាន​បន្ត៖ នៅចំពោះមុខមន្ត្រី UN, សហរដ្ឋអាមេរិកប្តេជ្ញាបន្តការជួយកោះតៃវ៉ាន់...

ស្លាប់ ៦ នាក់ និងបាត់ខ្លួន ២ នាក់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសថៃ

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃ បាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ ដែលបង្កឡើងដោយព្យុះត្រូពិច Dianmu បានជះឥទ្ធិពលដល់ស្ទើរតែពាក់កណ្តាលនៃខេត្ត របស់ប្រទេសថៃ ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង ២ នាក់ទៀត បាត់ខ្លួន។

អាន​បន្ត៖ ស្លាប់ ៦ នាក់ និងបាត់ខ្លួន ២ នាក់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសថៃ

មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា ត្រូវបានបាញ់សម្លាប់នៅក្នុងជំរុំជនភៀសខ្លួនបង់ក្លាដែស

 អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ និងមន្រ្តីប៉ូលីសក្នុងតំបន់ បាននិយាយថា ខ្មាន់កាំភ្លើង បានបាញ់សម្លាប់មេដឹកនាំមូស្លីមរ៉ូហ៊ីងយ៉ា ដ៏លេចធ្លោម្នាក់ នៅក្នុងជំរុំជនភៀសខ្លួនមួយ នៅ ភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ-ម្សិលមិញ បន្ទាប់ពីអំពើហិង្សាកាន់តែអាក្រក់ឡើងជាច្រើនខែ នៅក្នុងជំរុំតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។

អាន​បន្ត៖ មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា ត្រូវបានបាញ់សម្លាប់នៅក្នុងជំរុំជនភៀសខ្លួនបង់ក្លាដែស

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ទទួលតំណែងក្នុងស្ថាប័នកំពូលរបស់រដ្ឋាភិបាល

 ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៣០ ខែកញ្ញានេះថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ត្រូវបានតែងតាំង ក្នុងស្ថាប័នកំពូលរបស់ប្រទេស។

អាន​បន្ត៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ទទួលតំណែងក្នុងស្ថាប័នកំពូលរបស់រដ្ឋាភិបាល

ថៃ៖ មនុស្សជាង ១១,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៦៤៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២២នាក់ស្លាប់...

តាលីបង់ព្រមានថា យន្តហោះដ្រូនអាមេរិកត្រូវតែឈប់ហោះចូល ដែនអាកាសអាហ្វហ្កានីស្ថានតទៀត

 (កាប៊ុល)៖ ក្រុមតាលីបង់ នៅថ្ងៃពុធនេះបានព្រមានពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើសហរដ្ឋអាមេរិក មិនបញ្ឈប់ការហោះហើរយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចូលមកកាន់ដែនអាកាសនៃប្រទេសអាហ្វហ្គានីស្ថាន។

អាន​បន្ត៖ តាលីបង់ព្រមានថា យន្តហោះដ្រូនអាមេរិកត្រូវតែឈប់ហោះចូល...

កូរ៉េខាងជើង និយាយថា ខ្លួន បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនថ្មី

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបាញ់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីម្សិលមិញនោះ គឺជាមីស៊ីលលឿនជាងសំឡេង ដែលទើបអភិវឌ្ឍន៍ថ្មីនេះ-ជាអាវុធថ្មីបំផុតចុងក្រោយ ផលិតជាបន្តបន្ទាប់ ដែលត្រូវបានសាកល្បងដោយរដ្ឋឯកាមួយនេះ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួន ខណៈទីក្រុងព្យុងយ៉ាង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងលុបចោល “ស្តង់ដារទ្វេ” របស់ពួកគេលើកម្មវិធីអាវុធ ដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ។

អាន​បន្ត៖ កូរ៉េខាងជើង និយាយថា ខ្លួន បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនថ្មី

រកឃើញកូវីដ- ១៩ ជាង ៥១.០០០ ករណីនៅក្នុងពន្ធនាគារម៉ាឡេស៊ី

អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ាឡេស៊ី បានឲ្យដឹងថា តាមតួលេខពីនាយកដ្ឋានពន្ធនាគារ មនុស្សជាង ៥១.១២៣ នាក់ រួមទាំងអ្នកទោស បុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេ បានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន។

អាន​បន្ត៖ រកឃើញកូវីដ- ១៩ ជាង ៥១.០០០ ករណីនៅក្នុងពន្ធនាគារម៉ាឡេស៊ី

United Airlines នឹងបណ្តេញបុគ្គលិក ៥៩៣ នាក់ ដែលបដិសេធវ៉ាក់សាំង COVID-19

មន្រ្តីក្រុមហ៊ុន បានឲ្យដឹងកាលពីថ្ងៃអង្គារទី ២៨ ខែកញ្ញាថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងបណ្តេញបុគ្គលិកជិត ៦០០ នាក់ ដែលបដិសេធមិនគោរពតាមតម្រូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

អាន​បន្ត៖ United Airlines នឹងបណ្តេញបុគ្គលិក ៥៩៣ នាក់ ដែលបដិសេធវ៉ាក់សាំង COVID-19

ថៃ គ្រោងកាត់បន្ថយរយៈពេលចត្តាឡីស័កជំងឺកូវីដ -១៩ និងបើកដំណើរការ ទទួលភ្ញៀវអន្តរជាតិឡើងវិញ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) បានឲ្យដឹងថា ប្រទេសថៃកំពុងរៀបចំកាត់បន្ថយតម្រូវការចត្តាឡិស័ករបស់ខ្លួន សម្រាប់អ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយបើកដំណើរការប្រទេសនេះឡើងវិញជា ៤ ដំណាក់កាលដោយចាប់ផ្តើមពីខែតុលា នេះតទៅ។

អាន​បន្ត៖ ថៃ គ្រោងកាត់បន្ថយរយៈពេលចត្តាឡីស័កជំងឺកូវីដ -១៩ និងបើកដំណើរការ...

ពលរដ្ឋអាមេរិក និងពលរដ្ឋអចិន្ត្រៃយ៍ ប្រមាណ ១០០ នាក់ នៅតែរង់ចាំចាកចេញពីអាហ្វហ្គានីស្ថាន

 មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃច័ន្ទទី ២៧ ខែកញ្ញានេះថា សហរដ្ឋអាមេរិក បានដឹងអំពីពលរដ្ឋអាមេរិកាំង ១០០ នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយត្រៀមខ្លួនចាកចេញពីប្រទេស។

អាន​បន្ត៖ ពលរដ្ឋអាមេរិក និងពលរដ្ឋអចិន្ត្រៃយ៍ ប្រមាណ ១០០ នាក់...