បណ្តាញសង្គម

អតីតប្រធានាធិបតីហ្វីលីពីន អាគីណូ ទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ

អតីតប្រធានាធិបតីហ្វីលីពីន បេនីកណូ ណយណយ អាគីណូ (Benigno "Noynoy" Aquino III) បានទទួលមរណភាពនៅថ្ងៃទី២៤ ខែមិថុនា។

អាន​បន្ត៖ អតីតប្រធានាធិបតីហ្វីលីពីន អាគីណូ ទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ

កងទ័ពរុស្ស៊ី ទម្លាក់គ្រាប់ និងបាញ់ព្រមាននាវាអង់គ្លេសនៅក្បែរគ្រីមៀ

នាវាយោធារុស្ស៊ី បានបាញ់ព្រមាននាវាពិឃាដអង់គ្លេសមួយគ្រឿង បន្ទាប់ពីបើកចូលក្នុងដែនទឹករបស់រុស្ស៊ីនៅក្បែរតំបន់គ្រីមៀក្នុងសមុទ្រខ្មៅ។

អាន​បន្ត៖ កងទ័ពរុស្ស៊ី ទម្លាក់គ្រាប់ និងបាញ់ព្រមាននាវាអង់គ្លេសនៅក្បែរគ្រីមៀ

អន្តរជាតិសហ​រដ្ឋ​អាមេរិក​​និយាយ​ថា​ការ​សម្រេច​ចិត្ត​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ស្ថិត​នៅ​​លើ​លោក​ Khamenei ជា​អ្នក​សម្រេច​​

វ៉ាស៊ីនតោន — ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីថ្ងៃអាទិត្យបាននិយាយថាការបោះឆ្នោតនៅអ៊ីរ៉ង់ជ្រើសរើសលោក Ebrahim Raisi ដែលជាអ្នកប្រកាន់តឹងរ៉ឹងធ្វើជាប្រធានាធិបតីថ្មីនោះមិនសំខាន់ទេ ដោយលោកនិយាយថាទោះជានៅទីបំផុតសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកតិកាសញ្ញាអន្តរជាតិបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះក្តីគឺវានៅតែអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំកំពូលគឺលោក Ayatollah Ali Khamenei តែប៉ុណ្ណោះ។

អាន​បន្ត៖ អន្តរជាតិសហ​រដ្ឋ​អាមេរិក​​និយាយ​ថា​ការ​សម្រេច​ចិត្ត​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ស...

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ វៀតណាម ស្វែងរកការអនុញ្ញាតប្រើប្រាស់បន្ទាន់ពីរដ្ឋាភិបាល

 ក្រុមហ៊ុនវៀតណាម Nanogen ដែលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ Nanocovax កំពុងស្វះស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋាភិបាល។

អាន​បន្ត៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ វៀតណាម...

លោក មូន ចេអ៊ីន មិនទាន់សម្រេចចិត្តចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនៅឡើយទេ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅតែមិនទាន់សម្រេចចិត្តនៅឡើយទេ ចំពោះការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុងតូក្យូនៅខែកក្កដាខាងមុខនេះ។

អាន​បន្ត៖ លោក មូន ចេអ៊ីន...

សេតវិមាន៖ អាមេរិកនឹងមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី៤ កក្កដាឡើយ

មន្រ្តីសេតវិមាន នៅថ្ងៃទី២២ ខែមិថុនា លើកឡើងថា អាមេរិកទំនងជាមិនអាចសម្រេចគោលដៅចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិចមួយដូសរបស់ប្រធានាធិបតី ចូ បៃឌិន សម្រាប់ក្រុមមនុស្ស ពេញវ័យឱ្យបាន៧០ភាគរយត្រឹមថ្ងៃទី៤ ខែកក្កដាឡើយ។

អាន​បន្ត៖ សេតវិមាន៖ អាមេរិកនឹងមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី៤ កក្កដាឡើយ

អន្តរជាតិគណៈរដ្ឋមន្រ្តីថៃ ផ្ដល់ភ្លើងបៃតងគម្រោងទេសចរណ៍កោះភូកេតដោយពុំបាច់ធ្វើចត្តាឡីស័ក

ចាប់តាំងពីការរាលដាលជំងឺកូវីដ-១៩ មក ថៃបានចាត់វិធានការយ៉ាងតឹងរ៉ឹងលើការមកដល់របស់ភ្ញៀវទេសចរ។

អាន​បន្ត៖ អន្តរជាតិគណៈរដ្ឋមន្រ្តីថៃ...

ក្រោយជំនួប «បៃដិន-ពូទីន» អាមេរិកប្រកាសត្រៀម «កញ្ចប់ទណ្ឌកម្មថ្មី» ដើម្បីទម្លាក់លើរុស្ស៊ី ឆ្លើយតបការបំពុលមេបក្សប្រឆាំង

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើប្រទេសរុស្ស៊ី ជុំវិញអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយ នៃការព្យាយាមបំពុលសម្លាប់មេបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny)។

អាន​បន្ត៖ ក្រោយជំនួប «បៃដិន-ពូទីន» អាមេរិកប្រកាសត្រៀម «កញ្ចប់ទណ្ឌកម្មថ្មី»...

ឡាវចាប់ផ្តើមចាក់វ៉ាក់សាំងចិន Sinopharm ជូនប្រជាជនវ័យចំណាស់ «អាយុ៦០ឆ្នាំឡើងទៅ»

 (វៀងច័ន្ទ)៖ ការចាក់វ៉ាក់សាំងជូនមនុស្សវ័យចំណាស់អាយុ ៦០ឆ្នាំឡើងទៅ បានប្រព្រឹត្តទៅហើយនៅក្នុងប្រទេសឡាវ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ ឡាវចាប់ផ្តើមចាក់វ៉ាក់សាំងចិន Sinopharm ជូនប្រជាជនវ័យចំណាស់ «អាយុ៦០ឆ្នាំឡើងទៅ»

ឥណ្ឌាបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់មនុស្សពេញវ័យទាំងអស់

 (ញូដេលី)៖ ប្រទេសឥណ្ឌា បានបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់មនុស្សពេញវ័យទាំងអស់ដោយឥតគិតថ្លៃហើយ នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រារព្ធទិវាយោហ្គាអន្តរជាតិ (International Yoga Day) ក្នុងទ្រង់ទ្រាយតូចជាងធម្មតា ហើយបានសរសើរថា វាមានលក្ខណៈសម្បត្តិ អាចជួយការពារប្រឆាំងនឹងជំងឺ COVID-19។

អាន​បន្ត៖ ឥណ្ឌាបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់មនុស្សពេញវ័យទាំងអស់

ប្រេស៊ីល៖ «ចំនួនមនុស្សស្លាប់កើនលើស ៥០០,០០០នាក់ ខណៈកូវីដ-១៩បម្លែងថ្មី Delta កំពុងបង្កការព្រួយបារម្ភខ្លាំងឡើងៗ ជាពិសេសលើប្រសិទ្ធភាពវ៉ាក់សាំង»

(សៅប៉ូឡូ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសប្រេស៉ីល បានកើនឡើងលើសពី ៥០០,០០០នាក់ហើយ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅអាមេរិកឡាទីន) ខណៈក្រុមអ្នកជំនាញបានព្រមានថា ការផ្ទុះឡើងនៃការស្លាប់ខ្ពស់បំផុតទី ២ នៅលើពិភពលោកនេះ អាចនឹងមានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែការពន្យារពេលក្នុងការចាក់វ៉ាក់សាំង និងការបដិសេធរបស់រដ្ឋាភិបាល ក្នុងការអនុវត្តវិធានការរក្សាគម្លាតសង្គម។

អាន​បន្ត៖ ប្រេស៊ីល៖ «ចំនួនមនុស្សស្លាប់កើនលើស ៥០០,០០០នាក់ ខណៈកូវីដ-១៩បម្លែងថ្មី Delta...

ទីបំផុតនូវែលសេឡង់អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer «លើក្មេងជំទង់អាយុ១២-១៥ឆ្នាំ» ជាបណ្តោះអាសន្ន

 (វែលលីងតោន)៖ និយ័័តករឱសថនៃប្រទេសនូវែលសេឡង់ មែដសេហ្វ (Medsafe) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ជាបណ្តោះអាសន្ន ទៅលើក្មេងវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ។

អាន​បន្ត៖ ទីបំផុតនូវែលសេឡង់អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer «លើក្មេងជំទង់អាយុ១២-១៥ឆ្នាំ»...

ប្រទេសមួយនៅទ្វីបអាហ្វ្រិកទើបរកឃើញ «គ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣» នៅលើពិភពលោក ​(Video inside)

(អាហ្វ្រិក)៖ កម្មកររ៉ែនៅក្នុងប្រទេស បុតស្វាណា (Botswana) បានរកឃើញត្បូងពេជ្រមួយគ្រាប់មានទំហំ ១,០៩៨ ការ៉ាត់ ដែលអាចជាគ្រាប់ពេជ្រធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក។

អាន​បន្ត៖ ប្រទេសមួយនៅទ្វីបអាហ្វ្រិកទើបរកឃើញ «គ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣» នៅលើពិភពលោក...

បេក្ខភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាល្លឺម៉ង់ CureVac មានប្រសិទ្ធភាព៤៧ភាគរយប៉ុណ្ណោះ ក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ​(Video inside)

(ញូយ៉ក)៖ ក្រុមហ៊ុនឱសថអាល្លឺម៉ង់ CureVac នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាពត្រឹមតែ៤៧ភាគរយប៉ុណ្ណោះ នៅក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដោយមិនអាចសម្រេចបានតាមគោលដៅឡើយ ខណៈការសន្យាប្រគល់វ៉ាក់សាំងរាប់រយលានដូសដល់សហភាពអឺរ៉ុប កំពុងស្ថិតក្រោមការសង្ស័យ។

អាន​បន្ត៖ បេក្ខភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាល្លឺម៉ង់ CureVac...

សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៣៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤,០៦៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៣៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៣៤នាក់ស្លាប់...

ប៉ូលិសហុងកុងចុះចាប់ខ្លួនថ្នាក់ដឹកនាំកំពូលៗ នៃសារព័ត៌មាន Apple Daily សរុបចំនួន៥នាក់ ​(Video inside)

(ហុងកុង)៖ ប៉ូលីសហុងកុងបានចាប់ខ្លួននាយកសារព័ត៌មាន Apple Daily ចំនួន ០៥នាក់ ក្នុងនោះរួមទាំងនិពន្ធនាយកផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ ប៉ូលិសហុងកុងចុះចាប់ខ្លួនថ្នាក់ដឹកនាំកំពូលៗ នៃសារព័ត៌មាន Apple Daily...

ថៃមានអ្នកស្លាប់៣០នាក់ ដោយសារកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗ ៣,១២៩នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១២៩ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៣ករណីប៉ុណ្ណោះ ជាករណីនាំចូល។

អាន​បន្ត៖ ថៃមានអ្នកស្លាប់៣០នាក់ ដោយសារកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗ ៣,១២៩នាក់...

យុវជនកូរ៉េខាងជើង ៤នាក់ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ទៅ១២ឆ្នាំ ជុំវិញការលួចមើលរឿងភាគ របស់កូរ៉េខាងត្បូង

 (កូរ៉េ)៖ របាយការណ៍ថ្មីមួយបង្ហាញថា កូរ៉េខាងជើងបានកាត់ទោសយុវជនចំនួន៤នាក់ ឲ្យជាប់ពន្ធនាគារយៈពេល ១០-១២ឆ្នាំ ដោយសារល្មើសបំរាម លួចមើលភាពយន្តភាគរបស់កូរ៉េខាងត្បូង ក្នុងនោះមានរឿងកំពុងពេញនិយមរបស់ទូរទស្សន៍ SBS ចំណងជើងថា «Penthouse» ទៀតផង។

អាន​បន្ត៖ យុវជនកូរ៉េខាងជើង ៤នាក់ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ទៅ១២ឆ្នាំ...

កូរ៉េខាងជើងជួយថវិកាដល់ប្រទេសដទៃ ជាលើកដំបូង គិតតាំងពីឆ្នាំ២០០៥មក

 (ព្យុងយ៉ាង)៖ ទិន្នន័យអង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានផ្តល់ថវិកាចំនួន ៣០០,០០០ដុល្លារ ទៅក្នុងមូលធិនិជំនួយមនុស្សធម៌មួយ ដែលដឹកនាំដោយ UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ កូរ៉េខាងជើងជួយថវិកាដល់ប្រទេសដទៃ ជាលើកដំបូង គិតតាំងពីឆ្នាំ២០០៥មក

សម្តេចតេជោ សម្រេច​រៀបចំ​កន្លែង​សម្រាប់​ដាក់​អ្នក​សង្ស័យ​មាន​ផ្ទុក​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មីដាច់​ដោយឡែក

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានណែនាំឲ្យរៀបចំដាក់អ្នកសង្ស័យថា មានផ្ទុកមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីនៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តាឡីស័កផ្សេងៗទៀត ។នេះបើតាមសេចក្ដីសម្រេចស្ដីពីសមាភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលចេញផ្សាយ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

អាន​បន្ត៖ សម្តេចតេជោ សម្រេច​រៀបចំ​កន្លែង​សម្រាប់​ដាក់​អ្នក​សង្ស័យ​មាន​ផ្ទុក​កូ​វី​ដ​-១៩...

ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​​​​(Video inside)

(ព្រុចសែល)៖ បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្ដែងការជំទាស់ទៅនឹងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយចាត់ទុកវាលើសពីបទដ្ឋាននៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

អាន​បន្ត៖ ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​​​​(Video...