(បាកដាដ)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងថា រ៉ុក្កែតសរុបចំនួន ០៣គ្រាប់ បានហោះសំដៅមករកទីតាំងស្ថានទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះតែម្តង ប៉ុន្តែវាមិនបានវាយប្រហារត្រូវចំគោលដៅឡើយ។
អានបន្ត៖ រ៉ុក្កែត៣គ្រាប់ ហោះសំដៅមករកស្ថានទូតអាមេរិក នៅទីក្រុងបាកដាដទាំងព្រឹក (Video...
(ហាណូយ)៖ ទីបំផុតប្រទេសវៀតណាម បានសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅក្នុងទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅ ច្រើនបំផុតរបស់ខ្លួន ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ពិបាកក្នុងការគ្រប់គ្រង។
អានបន្ត៖ ទីបំផុតវៀតណាមសម្រេចបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញពីរសប្តាហ៍...
(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាលើកទី៤ ដោយសារតែបញ្ហា ជំងឺរាតត្បាត COVID-19 ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ពោលគឺទាល់តែព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបញ្ចប់ទៅវិញ។
អានបន្ត៖ ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩...
(ស៊ីនដី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី បានធ្វើការសម្រេចចិត្តដ៏លំបាកមួយ នោះគឺការតម្រូវឲ្យបិទខ្ទប់ទីក្រុងស៊ីដនី បន្តរយៈពេលមួយសប្តាហ៍ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងរាតត្បាតខ្លាំងនៅឡើយ។
អានបន្ត៖ ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta
(បាងកក)៖ យ៉ាងហោចណាស់ មានមនុស្ស៨០,០០០នាក់បានរងផលប៉ះពាល់ ដោយសារអគ្គីភ័យដ៏ធំសម្បើមមួយ ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical) ដែលស្ថិតនៅស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាន (Samut Prakan) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
អានបន្ត៖ ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី...
(ឡូសអាន់ជែលែស)៖ ភ្លើងឆេះព្រៃហៅថា Salt Fire ដែលជាភ្លើងឆេះព្រៃទំហំធំ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បានឆេះរាលដាលលើផ្ទៃដីសរុបជាង៥០គីឡូម៉ែត្រក្រឡា ហើយមកទល់ពេលនេះក្រុមពន្លត់អគ្គីភ័យ ទើបគ្រប់គ្រងបាន២០ភាគរយប៉ុណ្ណោះ បន្ទាប់ពីវាបានលេចឡើងកាលពីមួយសប្តាហ៍មុន។
អានបន្ត៖ អាជ្ញាធរអាមេរិក កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃធំៗ នៅរដ្ឋកាលីហ្វរញ៉ា
(ផ្ល័ររីដា)៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះបានដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា ឆេមផ្លេន (Champlain Towers) ដែលស្ថិតនៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
អានបន្ត៖ ករណីរលំអគារខុនដូនៅអាមេរិក៖ សាកសព ៣៦នាក់ហើយ ត្រូវបានទាញចេញ និងមនុស្ស...
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៤០៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់...
(ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងលើ ការមូលមតិគ្នាទាំង៥ចំណុច របស់សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានផ្ញើសារស្រដៀងគ្នាទៅកាន់មេដឹកនាំរបបយោធា របស់មីយ៉ាន់ម៉ាផងដែរ។
អានបន្ត៖ រុស្ស៉ីគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
(ម៉ានីល)៖ មេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ឯក ស៊ឺរីលីតូ សូបេយ៉ាណា (Cirilito Sobejana) នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ប្រអប់ខ្មៅរបស់យន្តហោះយោធា ដែលបានធ្លាក់នៅកោះភាគខាងត្បូងប្រទេស កាលពីចុងសប្តាហ៍មុននេះ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ។
អានបន្ត៖ ប្រអប់ខ្មៅនៃយន្តហោះយោធាហ្វីលីពីន ដែលធ្លាក់នៅភាគខាងត្បូងនោះ ត្រូវបានរកឃើញហើយ
(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។
អានបន្ត៖ យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស
(បាងកក)៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះដ៏សម្បើមមួយនៅឯរោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលអស់ ២៦ម៉ោង។
អានបន្ត៖ ថៃ៖ អគ្គិភ័យឆាបឆេះរោងចក្រគីមី ត្រូវបានពន្លត់ទាំងស្រុង...
(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៣,៤២៧,៨៨៤នាក់ហើយ។
អានបន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់...
(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៨៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
អានបន្ត៖ ថៃ៖ អ្នកជំងឺ ៦១នាក់ស្លាប់ និងមនុស្សជាង ៦,០០០នាក់ទៀតឆ្លងកូវីដ-១៩...
(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង ជូងអាង អ៉ីលបូ (JoongAng Ilbo) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ិន (Moon Jae-in) បានសរសេរសំបុត្រឆ្លើយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jung Un) ក្រោមគោលបំណងចង់ បើកកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ មុនពេលលោក មូន ទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែឧសភាកន្លងទៅ។
អានបន្ត៖ លោក មូន ចេអ៉ីន ឆ្លើយឆ្លងសំបុត្រជាមួយលោក គីម ជុងអ៊ុន...
(អូរ៉េហ្គន)៖ សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។
អានបន្ត៖ រលកកម្ដៅផ្ដាច់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក
(ស៉ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បាននិយាយថា ពួកគេនៅតែបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងសហគមន៍ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីឆ្លង ក្នុងរយៈពេលពេល ០៣ថ្ងៃជាប់ៗគ្នានេះ។
អានបន្ត៖ ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី...
(ញូដេលី)៖ ភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង បានកើតមានឡើងរវាងឥណ្ឌា និងសហភាពអឺរ៉ុប (EU) ដោយប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ បានដាក់លក្ខខណ្ឌមួយទៅ EU ជុំវិញការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 ជាថ្នូរនឹងលិខិតឆ្លងដែនវ៉ាក់សាំង។
អានបន្ត៖ ឥណ្ឌាប្រកាសដាក់លក្ខខណ្ឌដាច់ខាតមួយ ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹង...
(ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វី សម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍ របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។
អានបន្ត៖ លោក Xi Jinping៖ «រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន...
(ផ្ល័ររីដា)៖ អាជ្ញាធរអារិកបានឱ្យដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៨នាក់ហើយ ក្រោយទើបយកបានសព៦នាក់ទៀត ខណៈ១៤៧នាក់នៅបន្តបាត់ខ្លួននៅឡើយ។
អានបន្ត៖ អាមេរិក៖ ក្រុមអ្នករុករកយកបានសព៦នាក់ទៀត, សរុប១៨នាក់...
(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
អានបន្ត៖ ថៃមានអ្នកស្លាប់៥៧នាក់ ដោយសារកូវីដ-១៩ និងឆ្លង៥,៥៣៣នាក់...