បណ្តាញសង្គម

លោក ចូ បៃដិន បង្ហាញការធុញទ្រាន់ ចំពោះអ្នកកាសែតនៅសេតវិមាន ដែលសួរសំណួរលើសរបៀបវារៈ

 (វ៉ាស៉ីនតោន)៖ កំលុងពេលឆ្លើយសំណួរ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa Al-Kadhimi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅឯសេតវិមាន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អត់ទ្រាំមិនបាន ក៏ហៅអ្នកកាសែតម្នាក់ថា «ពិតជាគួរឲ្យរំខាន» ដោយសារតែ ជជីកសួរហួសពីរបៀបវារៈ។

អាន​បន្ត៖ លោក ចូ បៃដិន បង្ហាញការធុញទ្រាន់ ចំពោះអ្នកកាសែតនៅសេតវិមាន ដែលសួរសំណួរលើសរបៀបវារៈ

ទីបំផុតរបបយោធាមីយ៉ាន់ម៉ាសម្រេច «លុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០» ដោយសំអាងថា «គ្មានយុត្តិធម៌ និងតម្លាភាព»

 (រ៉ង់ហ្គូន)៖ របបយោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសកលកាលពីឆ្នាំ២០២០ ដែលគណបក្សរបស់ លោកស្រី អោង សាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះ ដោយសំអាងថា ការបោះឆ្នោតនេះគ្មានភាពយុត្តិធម៌ និងតម្លាភាព។

អាន​បន្ត៖ ទីបំផុតរបបយោធាមីយ៉ាន់ម៉ាសម្រេច «លុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០» ដោយសំអាងថា...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន ១៤,១៥០នាក់ និងអ្នកជំងឺ ១១៨នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

  (បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ១៤,១៥០នាក់ទៀត ត្រូវបានរកឃើញនៅក្នុងកំលុងពេល ២៤ម៉ោងមុននេះ ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃ ក្នុងកម្រិតខ្ពស់ដដែល។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន ១៤,១៥០នាក់ និងអ្នកជំងឺ ១១៨នាក់ទៀតស្លាប់...

យន្តការហិរញ្ញប្បទានថ្មីរបស់ធនាគារពិភពលោក

យន្តការហិរញ្ញប្បទានថ្មីរបស់ធនាគារពិភពលោក នឹងអនុញ្ញាតឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ ទាំងអស់ អាចទិញវ៉ាក់សាំង COVID-19 រួមគ្នា តាមរយៈយន្តការ Covax នេះបើតាមការប្រកាសរបស់ធនាគារ កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ យន្តការហិរញ្ញប្បទានថ្មីរបស់ធនាគារពិភពលោក

មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដាក់បម្រាមគោចរពេលរាត្រីដោយសារកំណើនករណីឆ្លង COVID-19

ប្រជាជនជាង ១០ លាននាក់ នៅទីក្រុងហូជីមិញ នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមបម្រាមគោចរពេលយប់ដ៍តឹងរឹង ចាប់ពីថ្ងៃចន្ទទី ២៦ ខែកក្កដា ដែលជាការផ្លាស់ប្តូរ មិនធ្លាប់មានពីមុនមក ក្នុងការទប់ស្កាត់ការឆ្លងមេរោគ នៅពេលដែលប្រទេសវៀតណាម កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើង COVID យ៉ាងរហ័ស។

អាន​បន្ត៖ មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម...

សហរដ្ឋអាមេរិក នឹងបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់នៅចុងឆ្នាំនេះ

 ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Mustafa al-Kadhimi កាលពីថ្ងៃច័ន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការមួយ ដើម្បីបិទបញ្ចប់បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ នៅចុងឆ្នាំ ២០២១ នេះ ដែលមានរយៈពេលជាង ១៨ ឆ្នាំ បន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានបញ្ជូនមកកាន់ប្រទេសនេះ។

អាន​បន្ត៖ សហរដ្ឋអាមេរិក នឹងបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់នៅចុងឆ្នាំនេះ

កងទ័ពជើងទឹករុស្ស៊ី អាចធ្វើការវាយប្រហារ ដោយមិនប្រកាន់ ប្រសិនបើចាំបាច់

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ីអាចស៊ើបរកសត្រូវណាមួយ ហើយបើកការវាយប្រហារដោយមិនប្រកាន់ ប្រសិនបើចាំបាច់។

អាន​បន្ត៖ កងទ័ពជើងទឹករុស្ស៊ី អាចធ្វើការវាយប្រហារ ដោយមិនប្រកាន់ ប្រសិនបើចាំបាច់

UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX

 ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៥៩ នាក់ហើយដោយក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួន។

អាន​បន្ត៖ UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX

សភាបារាំង អនុម័តច្បាប់លិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ទោះបីមានការតវ៉ាក៏ដោយ

 សភាបារាំង បានបោះឆ្នោតធ្វើលិខិតឆ្លងដែនវ៉ាក់សាំង ជាផ្នែកដ៍សំខាន់មួយនៃជីវិតប្រចាំថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការសម្របសម្រួលរវាងសមាជិកសភា មកពីសភាជាន់ទាប និងជាន់ខ្ពស់។

អាន​បន្ត៖ សភាបារាំង អនុម័តច្បាប់លិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ទោះបីមានការតវ៉ាក៏ដោយ

អង់គ្លេសធ្វើការពិសោធន៍ថ្មីលើវ៉ាក់សាំង Pfizer និងរកឃើញវិធីធ្វើឲ្យប្រសិទ្ធភាពវា «កើនឡើងទ្វេដង» ប្រឆាំងនឹងកូវីដ-១៩បម្លែងថ្មី Delta

 (ឡុងដ៍)៖ ការទុកចន្លោះពេលយូរក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសទី ២ អាចជួយបង្កើនកម្រិតអង់ទីករខ្ពស់ ជាងការទុកគម្លាតចាក់វ៉ាក់សាំងរយៈពេលខ្លី។

អាន​បន្ត៖ អង់គ្លេសធ្វើការពិសោធន៍ថ្មីលើវ៉ាក់សាំង Pfizer និងរកឃើញវិធីធ្វើឲ្យប្រសិទ្ធភាពវា...

កំណត់ត្រាថ្មី! ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៤,៥៧៥នាក់ និងមានអ្នកស្លាប់១១៤នាក់

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៥៧៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ កំណត់ត្រាថ្មី! ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៤,៥៧៥នាក់ និងមានអ្នកស្លាប់១១៤នាក់

ប្រទេសអូស្រ្តាលី អនុម័តវ៉ាក់សាំង COVID-19 Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ

 រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ បាននិយាយនៅថ្ងៃសុក្រនេះថា និយ៍តករឪសថរបស់អូស្រ្តាលី បានអនុម័តវ៉ាក់សាំង Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបម្លែង Deltaនៅក្នុងរដ្ឋចំនួន ៣ ។

អាន​បន្ត៖ ប្រទេសអូស្រ្តាលី អនុម័តវ៉ាក់សាំង COVID-19 Pfizer-BioNTech...

Biden គ្រោងកោះហៅមេដឹកនាំវិស័យឯកជនសម្រាប់កិច្ចពិភាក្សាស្តីពីសន្តិសុខតាមអ៊ីនធឺណិត នៅខែសីហា

 អ្នកនាំពាក្យសេតវិមាន បានអោយដឹងកាលពីថ្ងៃពុធថា ប្រធានាធិបតីលោក Joe Biden និងមន្ត្រីជាន់ខ្ពស់អាមេរិក នឹងជួបមេដឹកនាំវិស័យឯកជន នៅថ្ងៃទី ២៥ ខែសីហាខាងមុខ ដើម្បីពិភាក្សាពីវិធី ដើម្បីពង្រឹងសន្តិសុខតាមអ៊ីនធឺណិត ដោយបញ្ជាក់ពីតម្រូវការសម្រាប់សកម្មភាពសមូហភាព។

អាន​បន្ត៖ Biden...

ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA

ក្រសួងការបរទេសវៀតណាម បានអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសខ្លួន កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA ក្នុងស្រុក ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចំពេលដែលការផ្ទុះឡើងដ៏អាក្រក់បំផុតនៃវីរុសនេះ។

អាន​បន្ត៖ ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩២លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១៧៥លាន ៣៥នាក់!

  (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩២, ៨៣៩,០០៥នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩២លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៤ម៉ឺននាក់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,៦០០នាក់ទៀត និងអ្នកជំងឺ ៨៧នាក់ស្លាប់នៅក្នុង១ថ្ងៃ (Video inside)

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៦៥៥ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ៨៧នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,៦០០នាក់ទៀត និងអ្នកជំងឺ ៨៧នាក់ស្លាប់នៅក្នុង១ថ្ងៃ...

ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO ដំណាក់កាលទី២ (Video inside)

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសុខាភិបាលរបស់ចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការតក់ស្លុតចំពោះផែនការ ស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO)។

អាន​បន្ត៖ ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO...

ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក, មនុស្សស្លាប់កើនដល់ ៣៣នាក់

 (ចឹងចូវ)៖ គំនររថយន្តនៅតាមដងផ្លូវ ក្នុងទីក្រុងចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ដែលទើបរងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លានោះ គឺជាទិដ្ឋភាពមួយកំពុងបង្កឲ្យប្រជាជនតក់ស្លុក ខណៈមនុស្សស្លាប់បានកើនឡើងដល់ ៣៣នាក់។

អាន​បន្ត៖ ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក,...

ប្រទេសឥណ្ឌា មានករណីស្លាប់មនុស្សដំបូង ដោយសារជំងឺផ្តាសាយបក្សី

 ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារវីរុសគ្រុនផ្តាសាយបក្សី H5N1 ដែលជាការស្លាប់ដំបូងគេនៅក្នុងប្រទេសនេះ ហើយបង្ហាញពីហានិភ័យថ្មី ដែល អាចកើតមានសម្រាប់ប្រទេស មានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោកមួយនេះ ដែលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងកូរ៉ូណា។

អាន​បន្ត៖ ប្រទេសឥណ្ឌា មានករណីស្លាប់មនុស្សដំបូង ដោយសារជំងឺផ្តាសាយបក្សី

តៃវ៉ាន់ បញ្ជាទិញបន្ថែមវ៉ាក់សាំង Moderna ចំនួន ៣៦ លានដូសបន្ថែមទៀត

 រដ្ឋាភិបាលកោះតៃវ៉ាន់ បាននិយាយពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសខ្លួន បានបញ្ជាទិញវ៉ាក់សាំង COVID-19 Moderna ចំនួន ៣៦លានដូស បន្ថែមទៀត ដោយខ្លួន គ្រោងនឹងបិទការចែកចាយនៅប៉ុន្មានខែខាងមុខ។

អាន​បន្ត៖ តៃវ៉ាន់ បញ្ជាទិញបន្ថែមវ៉ាក់សាំង Moderna ចំនួន ៣៦ លានដូសបន្ថែមទៀត

កសិករឥណ្ឌាដែលខឹងសម្បារ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់កសិកម្ម ក្បែររដ្ឋសភា

កសិករឥណ្ឌា ដែលតវ៉ានឹងច្បាប់កសិកម្មថ្មីចំនួន ៣ ដែលពួកគេនិយាយថា មានការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ នឹងចាប់ផ្តើមអង្គុយនៅជិតរដ្ឋសភា នៅកណ្តាលរដ្ឋធានីញូវដេលី ក្នុងការជំរុញជាថ្មី ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលុបចោលច្បាប់ទាំងនោះ។

អាន​បន្ត៖ កសិករឥណ្ឌាដែលខឹងសម្បារ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់កសិកម្ម ក្បែររដ្ឋសភា