(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៨ករណីបន្ថែមទៀត។
(តូក្យូ)៖ ជប៉ុននឹងទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ក្នុងចំនួនដ៏ច្រើនបន្ថែមទៀត ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនមានវ័យចំណាស់ឱ្យបានលឿនរហ័ស។
(សេអ៊ូល)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់សំណើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងការស្នើសុំធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសកូរ៉េខាងជើង សម្រាប់ព្រឹត្តិការណ៍ Olympics Game 2032។
អានបន្ត៖ កូរ៉េខាងត្បូង បានបញ្ជូនសំណើទៅកាន់ IOC ដើម្បីធ្វើសហម្ចាស់ផ្ទះ Olympics...
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នឹងធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃទី១៦ ខែមេសា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ហើយប្រទេសចិននឹងក្លាយជា «ប្រធានបទក្តៅ» ដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ត្រូវលើកយកទៅពិភាក្សាគ្នា។
អានបន្ត៖ នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើដំណើរទៅជួបលោក ចូ បៃដិន ដល់សហរដ្ឋអាមេរិក,...
(ញូដេលី)៖ ឥណ្ឌានៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៨១,៤៦៦នាក់ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេល០៦ខែចុងក្រោយ ស្របពេលដែលរដ្ឋជាបន្តបន្ទាប់ បាននិងកំពុងរងការរាតត្បាតរលកទីពីរ។
អានបន្ត៖ ឥណ្ឌាមើលឃើញអត្រាឆ្លងកូវីដ-១៩ កើនដល់ជាង៨ម៉ឺននាក់ ក្នុងមួយថ្ងៃ
(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងហៅកាត់ SAGE របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យោងតាមលទ្ធផលវិភាគជាបឋម នៃទិន្នន័យធ្វើតេស្តវ៉ាក់សាំង Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងចិនទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ ប្រឆាំងនឹងជំងឺ COVID-19 ប៉ុន្តែពួកគេត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីឲ្យពួកវាមានការទទួលស្គាល់ពី WHO បាន។
អានបន្ត៖ WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព...
(សៅប៉ូឡូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា អ្នកជំងឺម្នាក់ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសថា បានឆ្លងវីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មី ដែលដូចគ្នាទៅនឹងវីរុសបំប្លែងខ្លួនថ្មី នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងផង និងអាចជាវីរុសដែលវិវត្តពីវីរុសបំប្លែងខ្លួន ត្រូវបានគេរកឃើញដំបូងនៅក្នុងរដ្ឋ អាម៉ាហ្សូណាស៍ (Amazonas)។
អានបន្ត៖ ប្រេស៊ីលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូង...
(ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការចាប់ផ្ដើមបើកកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនជូនដល់ ប្រជាជនដែលមានអាយុលើសពី៤៥ឆ្នាំថែមទៀត ខណៈការឆ្លងរីករាលដាលនៃជំងឺនេះ បាននិងកំពុងបន្តកើនឡើងយ៉ាងខ្លាំង ដែលវានឹងបង្កឲ្យមានការពន្យាពេល នៃការនាំចេញវ៉ាក់សាំង ពីប្រទេសផលិតវ៉ាក់សាំងដ៏ធំជាងគេមួយនេះ។
អានបន្ត៖ ឥណ្ឌាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងដំណាក់ថ្មីទៀត...
(ឡាហាវ៉ាន់)៖ លោក ចូស ល្វីស ហ្វឺណាន់ដែស យែរ៉ូ (Jose Luis Fernandez Yero) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនផលិតឱសថ បាយអូឃ្យូបាហ្វាម៉ា (BioCubaFarma) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសគុយបានឹងដាក់ឲ្យប្រើប្រាស់ឧបករណ៍ PCR សម្រាប់ធ្វើតេស្តរក COVID-19 របស់ខ្លួននៅខែមេសានេះ។
អានបន្ត៖ គុយបានឹងដាក់ឲ្យប្រើឧបករណ៍តេស្តរកកូវីដ-១៩ ដែលខ្លួនជាអ្នកផលិត...
(ប៉េកាំង)៖ របាយការណ៍ស្តីពីកិច្ចប្រឹងប្រែងស្រាវជ្រាវរកប្រភពដើមនៃជំងឺ COVID-19 ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា COVID-19 ទំនងជាបានឆ្លងរីករាលដាល នៅតាមប្រទេសជាច្រើនរួចស្រេចទៅហើយ មុនពេលករណីដំបូងបំផុត ត្រូវបានរកឃើញនៅក្នុងប្រទេសចិន។
អានបន្ត៖ របាយការណ៍ WHO បង្ហាញថា កូវីដ-១៩ ទំនងជាបានរាលដាល នៅតាមប្រទេសជាច្រើនផ្សេងទៀត...
ប្រទេសម៉ាឡេស៊ី បានអនុញ្ញាតឲ្យមានការដឹកចូលនូវកុងធឺណើសំរាមប្លាស្ទិកពីសហរដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញថា វាមានតែវត្ថុធាតុដើមស្អាត និងអាចកែច្នៃឡើងវិញបាន និងមិនបានរំលោភលើសន្ធិសញ្ញាម៉ាកថ្មីរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការធ្វើពាណិជ្ជកម្មផ្លាស្ទិចមានជាតិកខ្វក់។
អានបន្ត៖ ម៉ាឡេស៊ី អនុញ្ញាតឱ្យនាំចូលកាកសំណល់ប្លាស្ទិកអាមេរិក...
(បាងកក)៖ រដ្ឋាភិបាលថៃបានប្រកាសពី ផែនការចែកចាយវ៉ាក់សាំង COVID-19 នៅទូទាំងប្រទេសនៅក្នុងខែមេសានេះ ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួន។
អានបន្ត៖ ថៃបញ្ជូនវ៉ាក់សាំង Sinovac ទៅកាន់បណ្តាខេត្តសំខាន់ៗ,...
នាយករដ្ឋមន្រ្តីថៃ បានបដិសេធកាលពីថ្ងៃអង្គារថា កងសន្តិសុខរបស់ប្រទេសលោក បាន បញ្ជូនអ្នកភូមិ ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដែលបានភៀសខ្លួនពីការវាយប្រហារ តាមអាកាសរបស់ក្រុមយោធា ហើយបានប្រកាសថា រដ្ឋាភិបាលរបស់លោក ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជម្រកដល់ជនណា ដែលកំពុងរត់គេចពីការប្រយុទ្ធ។
អានបន្ត៖ ថៃ បដិសេធមិនបញ្ជូនអ្នកភូមិដែលភៀសខ្លួន ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាទេ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធ ដែលមានកញ្ចប់ទំហំថវិកា ២ទ្រីលានដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូន, បង្កើតការងាររាប់លានកន្លែង និងបង្កើនការវិនិយោគ ដែលអាចជំរុញឱ្យសហរដ្ឋអាមេរិកទប់ទល់ឥទ្ធិពលចិន នៅលើឆាកសេដ្ឋកិច្ចសកល។
អានបន្ត៖ លោក ចូ បៃដិន រៀបចំផែនការសម្រាប់កញ្ចប់ថវិកា «២ទ្រីលានដុល្លារ»...
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៤៥៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៧៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់...
(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើមកំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ជនរងគ្រោះផងដែរ។
អានបន្ត៖ លោក ចូ បៃដិន ចាត់វិធានការថ្មីៗដើម្បីដោះស្រាយ បញ្ហារើសអើងពូជសាសន៍...
(ប្រេស៊ីល)៖ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសប្រេស៊ីលបានសម្រេចចិត្តលាលែងចេញពីតំណែង ខណៈលោកប្រធានាធិបតី Jair Bolsonaro កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ក៏ដូចជាធ្លាក់ចុះប្រជាប្រិយភាពមួយទំហឹងដោយសារតែការបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
អានបន្ត៖ ប្រេស៊ីល៖ មេបញ្ជាការកងទ័ពទាំង៣ស្ថាប័ន លាលែងចេញពីតំណែង បន្ថែមវិបត្តិថ្មីដល់លោក...
(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៨,៧៨៨,៩៥៨នាក់ហើយ។
អានបន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៨១ម៉ឺននាក់...
(តូក្យូ)៖ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនកំពុងរៀបចំផ្អាក ការផ្តល់ជំនួយថ្មីបន្ថែមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបនឹងរដ្ឋប្រហារយោធា ប៉ុន្តែជប៉ុននឹងមិនដាក់ទណ្ឌកម្មលើ បណ្តាមន្ត្រីកំពូលៗក្នុងរបបយោធាមីយ៉ាន់ម៉ា ដូចបណ្តាប្រទេសធំៗមួយចំនួនបានធ្វើនោះឡើយ។
អានបន្ត៖ ទីបំផុតជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។
អានបន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង...
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ប្រអប់ខ្មៅទី ២ នៃយន្ដហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៉ី ស្រ៉ីវីចាយ៉ា (Sriwijaya Air) ដែលបានធ្លាក់ចូលសមុទ្រជ្វា (Java Sea) កាលពីដើមខែមករាកន្លងមកនេះ និងសម្លាប់មនុស្សសរុប ៦២នាក់ត្រូវបានរកឃើញហើយ។
អានបន្ត៖ ទីបំផុតឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500...