បណ្តាញសង្គម

WHO ជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតធ្វើដូច AstraZeneca ដោយផ្តល់អាជ្ញាប័ណ្ណ លើបច្ចេកទេសផលិតវ៉ាក់សាំង ដល់ក្រុមហ៊ុនដទៃផលិតបន្ត

 (ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ដទៃទៀត គួរតែយកលំនាំតាមក្រុមហ៊ុនអង់គ្លេស AstraZeneca នោះគឺការផ្តល់អាជ្ញាប័ណ្ណផ្នែកបច្ចេកទេស ឲ្យក្រុមហ៊ុនផ្សេងទៀតផលិតបន្ត នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក។

អាន​បន្ត៖ WHO ជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតធ្វើដូច AstraZeneca ដោយផ្តល់អាជ្ញាប័ណ្ណ...

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៤០១នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់

 (បាងកក)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤០១នាក់ ដែលអត្រាដ៏ខ្ពស់ខ្លាំងមួយ ធៀបនឹងមួយរយៈចុងក្រោយនេះ ហើយក៏មានអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិតផងដែរ។

អាន​បន្ត៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៤០១នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់

ហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នៃ នៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់

(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ឱ្យដឹងថា មនុស្ស០៤នាក់បានស្លាប់ ខណៈបុរសម្នាក់បានបំផ្ទុះគ្រាប់បែកច្នៃ នៅការិយាល័យរដ្ឋបាលមួយកន្លែង ដែលស្ថិតក្នុងភូមិតូចមួយ នៅភាគខាងត្បូងប្រទេសចិន។

អាន​បន្ត៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នៃ នៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់

អ្នកគាំទ្រជនជាតិជប៉ុននឹង «អបអរសាទរឲ្យគ្រប់អត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍ Tokyo Games

 (តូក្យូ)៖ អ្នកគាំទ្រជនជាតិជប៉ុននឹងធ្វើការ «ស្រែកអបអរសាទរឲ្យក្រុមអត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics នេះបើយោងតាមគណៈកម្មការចេញសេចក្តីប្រកាសនៅថ្ងៃចន្ទ ទី២២ ខែមីនា បន្ទាប់ពីសម្រេចមិនឲ្យមានអ្នកទស្សនាក្រៅប្រទេស ចូលរួម ដោយសារបារម្ភពីការរីករាលដាលនៃជំងឺ COVID-19។

អាន​បន្ត៖ អ្នកគាំទ្រជនជាតិជប៉ុននឹង «អបអរសាទរឲ្យគ្រប់អត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍...

ស្ថានភាពគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងកើតអូស្រ្តាលី មិនទាន់មានសញ្ញាអន់ថយនៅឡើយទេ

 (ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃអង្គារនេះ បានព្រមានថា គ្រោះទឹកជំនន់ដ៏អាក្រក់នៅឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី «នៅបន្តវាយប្រហារមិនទាន់ចប់នៅឡើយទេ» ខណៈប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ត្រូវបានគេជូនដំណឹងអំពីការជម្លៀសចេញ ហើយប្រជាជនរាប់រយនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីគ្រោះទឹកជំនន់ដែលកំពុងតែកើនឡើងនេះ ដោយក្រុមអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់។

អាន​បន្ត៖ ស្ថានភាពគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងកើតអូស្រ្តាលី...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ, ការបង្ក្រាបកាលពីថ្ងៃអាទិត្យ បានសម្លាប់បាតុករពីរនាក់» ​​​​(Video inside)

(ណៃពិដោ)៖ ក្រុមសកម្មជននៅមីយ៉ាន់ម៉ា កំពុងបន្តរៀបចំធ្វើសកម្មភាពតវ៉ា របស់ពួកគេនៅថ្ងៃចន្ទនេះ បើទោះបីជាបាតុករមួយចំនួនទៀត ទើបតែបានបាត់បង់ជីវិត កាលពីចុងសប្តាហ៍កន្លងទៅនេះក្តី។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ,...

អឺរ៉ុបជឿជាក់ថានឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍» ប្រឆាំងនឹងកូវីដ-១៩ នៅខែកក្កដាខាងមុខ

  (ប៉ារីស)៖ មន្រ្តីនៃគណៈកម្មការសហភាពអឺរ៉ុបបានបង្ហាញក្តីជឿជាក់ថា អឺរ៉ុបអាចនឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍ ឬហៅថា Herd immunity» ទប់ទល់នឹងជំងឺ COVID-19 នៅត្រឹមខែកក្កដាខាងមុខ បើទោះបីជាដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់នេះ ហាក់មានភាពរដាក់រដុបក៏ដោយ។

អាន​បន្ត៖ អឺរ៉ុបជឿជាក់ថានឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍»...

អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

អាជ្ញាធរអូស្ត្រាលី គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពីតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចទីក្រុង Sydney ដែលត្រូវបានកំណត់ថា ជាទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ ឆ្នាំមកនេះ ជាមួយនឹងភ្លៀងធ្លាក់ មិនដាច់មួយថ្ងៃនេះទៀត តាមការរំពឹងទុក។

អាន​បន្ត៖ អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

លទ្ធផលធ្វើតេស្តនៅអាមេរិក៖ «វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងកូវីដ-១៩, ១០០% ទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានហានិភ័យដល់សុខភាព»

 (អាមេរិក)៖ លទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ» ក្នុងការការពារប្រឆាំងនឹងជំងឺ COVID-19 និង ១០០ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យអ្នកជំងឺ ឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។

អាន​បន្ត៖ លទ្ធផលធ្វើតេស្តនៅអាមេរិក៖ «វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩%...

បាតុករថៃរាប់សិបនាក់ បានរងរបួសបន្ទាប់ពីការប្រមូលផ្តុំគ្នានៅក្បែរព្រះបរមរាជវាំង

មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ទាន់ថៃ បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថាជនស៊ីវិល និងប៉ូលីសជាង ៣០ នាក់ បានរងរបួសនៅក្នុងការតវ៉ានៅរាជធានីបាងកក បន្ទាប់ពីប៉ូលីស បានប្រើឧស្ម័នចេញទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកការប្រមូលផ្តុំគ្នានៅយប់មុន។

អាន​បន្ត៖ បាតុករថៃរាប់សិបនាក់ បានរងរបួសបន្ទាប់ពីការប្រមូលផ្តុំគ្នានៅក្បែរព្រះបរមរាជវាំង

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៧៣នាក់ ហើយអ្នកជំងឺម្នាក់ទៀតស្លាប់

  (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់។

អាន​បន្ត៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៧៣នាក់ ហើយអ្នកជំងឺម្នាក់ទៀតស្លាប់

បុរសកូរ៉េខាងជើង បានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ទៅសហរដ្ឋអាមេរិក

ពលរដ្ឋកូរ៉េខាងជើងម្នាក់ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងអាមេរិក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ធ្វើឱ្យលោក ក្លាយជាជនជាតិកូរ៉េខាងជើងដំបូង ដែលត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការកាត់ក្តី។

អាន​បន្ត៖ បុរសកូរ៉េខាងជើង បានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ទៅសហរដ្ឋអាមេរិក

ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក តាមរយៈការធ្វើទំនើបកម្មយោធា

 (ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទសប្ដាហ៍នេះ គ្រោងនឹងបញ្ចេញពីផែនការជាច្រើន ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន ជាមួយការសន្យាថា នឹងពង្រឹងសមត្ថភាពការពារផលប្រយោជន៍ នៃចក្រភពអង់គ្លេសលើគ្រប់វិស័យ និងនៅជុំវិញពិភពលោក។

អាន​បន្ត៖ ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក...

កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន ទៅកាន់អាមេរិក

 (សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានផ្តាច់ចំណងការទូតជាមួយប្រទេសម៉ាឡេស៊ី ដែលវាជាការកាត់ផ្តាច់ភ្លាមៗនូវទំនាក់ទំនងមួយ ដែលធ្លាប់តែជិតស្និទ្ធនឹងគ្នា ប៉ុន្តែបានជួបភាពរង្គោះរង្គើ បន្ទាប់ពីករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតលើបងប្អូនប្រុសម្តាយទីទៃរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (Kuala Lumpur) កាលពីបួនឆ្នាំមុន។

អាន​បន្ត៖ កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន...

ឥណ្ឌាប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ រហូតដល់ជិត៤ម៉ឺននាក់ ក្នុងពេលតែមួយថ្ងៃ

 (ញូដេលី)៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅចំនួនជិត ០៤ម៉ឺននាក់ឯណោះ ក្នុងរយៈពេលត្រឹមមួយថ្ងៃ។

អាន​បន្ត៖ ឥណ្ឌាប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ រហូតដល់ជិត៤ម៉ឺននាក់ ក្នុងពេលតែមួយថ្ងៃ

ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យអាស៊ាន បើកកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា

 (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ( Joko Widodo) នៅថ្ងៃសុក្រនេះបានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យអាស៊ាន បើកកិច្ចប្រជុំកម្រិតខ្ពស់...

ទីបំផុតហ្វីលីពីនអនុម័តឲ្យប្រើវ៉ាក់សាំងរុស្ស៊ី Sputnik V ចំពោះមុខករណីឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុក ​​​​(Video inside)

(ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអនុម័តហើយលើវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់បន្ទាន់ ខណៈប្រទេសអាស៊ានមួយនេះកំពុងតស៊ូប្រយុទ្ធ នឹងការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19។

អាន​បន្ត៖ ទីបំផុតហ្វីលីពីនអនុម័តឲ្យប្រើវ៉ាក់សាំងរុស្ស៊ី Sputnik V...

បារាំង៖ «គ្មានហេតុផលអ្វីដែលយើងត្រូវបដិសេធ ចំពោះវ៉ាក់សាំង AstraZeneca នោះឡើយ»

  (ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក កាលព្រីយែល អាតាល់ ( Gabriel Attal) បានថ្លែងថា គ្មានអ្វីហេតុផលណាមួយដែលប្រទេសនេះ ត្រូវធ្វើការបដិសេធចំពោះវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនោះឡើយ។

អាន​បន្ត៖ បារាំង៖ «គ្មានហេតុផលអ្វីដែលយើងត្រូវបដិសេធ ចំពោះវ៉ាក់សាំង AstraZeneca នោះឡើយ»

ច្បាប់អាជ្ញាសឹក ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៦ នៃរដ្ឋធានី Yangon ក្នុងប្រទេសមីយ៉ាន់ម៉ា

អ្នកស្រុកមួយចំនួន ដែលរស់នៅក្នុងក្រុង Hlaingthaya កំពុងចាកចេញពីផ្ទះរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ឬទៅកន្លែងដែលមានសុវត្ថិភាពជាងមុន បន្ទាប់ពីភាពចលាចល បានកើតឡើង ហើយច្បាប់អាជ្ញាសឹកត្រូវបានដាក់នៅក្នុងក្រុងកាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ ច្បាប់អាជ្ញាសឹក ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៦ នៃរដ្ឋធានី Yangon...

វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងអាចប្រើបាននៅត្រីមាសទី ៤

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេស ជាដំបូងបង្អស់ ដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថា នឹងអាចប្រើបាននៅត្រីមាសទី ៤ នៃឆ្នាំនេះ ហើយនឹងត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០២២ ។

អាន​បន្ត៖ វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងអាចប្រើបាននៅត្រីមាសទី ៤

រដ្ឋាភិបាលថ្មីលីប៊ី ចូលកាន់តំណែងជាផ្លូវការ

រដ្ឋាភិបាលគណបក្សឯកភាពជាតិលីប៊ី ដែលទើបត្រូវបានជ្រើសរើសកាលពីថ្ងៃអង្គារនោះបានចូលកាន់តំណែងជាផ្លូវការ បន្តពីរដ្ឋាភិបាលគណបក្សសម្ព័ន្ធជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិហើយ។

អាន​បន្ត៖ រដ្ឋាភិបាលថ្មីលីប៊ី ចូលកាន់តំណែងជាផ្លូវការ