បណ្តាញសង្គម

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានព្រះមហាក្សត្រ យាងប្រោសព្រះរាជទានព្រះភ្លើងថ្វាយបូជារួចរាល់ហើយនាព្រឹកថ្ងៃទី៨ខែធ្នូនេះ

ភ្នំពេញ៖ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានបូជាថ្វាយព្រះ ភ្លើងរួចហើយនៅមុខវត្តបទុមវតីនាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។

អាន​បន្ត៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានព្រះមហាក្សត្រ...

សម្តេចតេជោ អញ្ជើញចូលរួមថ្វាយព្រះភ្លើងព្រះសព សម្តេចក្រុមព្រះ

រាចធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

អាន​បន្ត៖ សម្តេចតេជោ អញ្ជើញចូលរួមថ្វាយព្រះភ្លើងព្រះសព សម្តេចក្រុមព្រះ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជួយជំរុញ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជួយជំរុញ...

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ខែធ្នូ

ភ្នំពេញៈកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ខែធ្នូឆ្នាំ២០២១មាន: -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ

អាន​បន្ត៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ខែធ្នូ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤៦នាក់...

ព្រឹកថ្ងៃនេះព្រះសព សម្ដេចក្រុមព្រះ ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេសផងដែរ

(ភ្នំពេញ)៖ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះព្រះសព សម្ដេចក្រុមព្រះ ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង...

ក្រសួងព័ត៌មាន បើកផ្លូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តាមរយៈសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកផ្លូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័នអាចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ប្រាសចាកក្របសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឲ្យសាធារណជនយល់ខុស។

អាន​បន្ត៖ ក្រសួងព័ត៌មាន បើកផ្លូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់...

ឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម លី ឡេង សមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម លី ឡេង សមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

អាន​បន្ត៖ ឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម លី ឡេង...

សម្តេចតេជោនឹងទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ាថ្ងៃទី៧-៨ មករា ឆ្នាំ២០២២

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចនឹងទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ។

អាន​បន្ត៖ សម្តេចតេជោនឹងទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ាថ្ងៃទី៧-៨ មករា ឆ្នាំ២០២២

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណការសម្តែងសមានទុក្ខ ចំពោះមរណភាពបងស្ត្រីបង្កើតរបស់សម្តេច

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួងស្ថាប័ននានា ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ ចាត់តំណាងចូលរួម ក៏ដូចជាបានផ្ញើសារចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពបងស្រីបង្កើតរបស់សម្តេចកាលពីថ្មីៗនេះ។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណការសម្តែងសមានទុក្ខ...

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​៖ ជោគជ័យ​យុទ្ធសាស្ត្រ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ធ្វើឱ្យ​កម្ពុជា ជា​កន្លែង​សុវត្ថិភាព សម្រាប់អ្នកទេសចរ

ភ្នំពេញ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋ ទូតថ្មី សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ ពីមួយថ្ងៃ ទៅមួយថ្ងៃ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​៖ ជោគជ័យ​យុទ្ធសាស្ត្រ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩...

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្នុង «វេទិកានវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ឆ្នាំ២០២១» នៅទីក្រុងហ្វែងចិងហ្គែង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៉ី ប្រទេសចិន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្នុង «វេទិកានវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ឆ្នាំ២០២១» ក្រោមមូលបទ «ពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងកសាងសហគមន៍សុខភាពសកលមួយសម្រាប់មនុស្សជាតិ» ដែលបានធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្វែងចិងហ្គែង (Fangchenggang) តំបន់ស្វយ័តជនជាតិជ័ងក្វាងស៉ី (Guangxi) សាធារណរដ្ឋប្រជាមានិតចិន។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្នុង...

មន្ត្រីក្រសួងសុខាភិបាល និង​តំណាង WHO ប្រចាំ​កម្ពុជា នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​ទី​៩​ធ្នូ ស្ដី​ពី​បច្ចុប្បន្នភាព​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពវិរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង នាវេលាម៉ោង០១ ដល់ម៉ោង០២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ នៅស្ដីទីការក្រសួងសុខាភិបាល ។

អាន​បន្ត៖ មន្ត្រីក្រសួងសុខាភិបាល និង​តំណាង WHO ប្រចាំ​កម្ពុជា...

BREAKING: សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។

អាន​បន្ត៖ BREAKING: សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា...

រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែធ្នូ ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អាន​បន្ត៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែធ្នូ ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១៨ម៉ឺននាក់

ថ្ងៃ៨ធ្នូ បិទហាងខារ៉ាអូខេ ក្លឹបកម្សាន្ត​រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ហើយ​ផ្អាកលក់គ្រឿងស្រវឹង​

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ( KTV ) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

អាន​បន្ត៖ ថ្ងៃ៨ធ្នូ បិទហាងខារ៉ាអូខេ ក្លឹបកម្សាន្ត​រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន...

សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសកាន់តំណែងធ្វើនាយករដ្ឋមន្ដ្រី ដូចព្រះបាទពញាយ៉ាត

ខេត្តព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងកាន់តំណែងធ្វើជានាយករដ្ឋមន្ដ្រី ឲ្យដូចព្រះបាទពញាយ៉ាតដែលព្រះអង្គគ្រងរាជ្យរយៈពេល៤៣ឆ្នាំ ។

អាន​បន្ត៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសកាន់តំណែងធ្វើនាយករដ្ឋមន្ដ្រី ដូចព្រះបាទពញាយ៉ាត

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ សម្តេចពញាចក្រី ហេង សំរិន ដឹកនាំសមាជិកសមាជិការដ្ឋសភា...

កម្ពុជានឹងសង់មន្ទីរពេទ្យព្យាបាលកូវីដ-១៩ និងគ្រោងផ្ទេរអ្នកជំងឺចេញពីស្តាតអូឡាំពិក

ខេត្តព្រៃវែង ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានថ្លែង នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១នេះថា មន្ទីរពេទ្យថ្មីមួយនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយសារកត្តាចាំបាច់ក្នុងការប្រគល់ស្តាតអូឡាំពិក សម្រាប់ការហាត់កីឡាត្រៀមខ្លូនសម្រាប់ការប្រកូតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។

អាន​បន្ត៖ កម្ពុជានឹងសង់មន្ទីរពេទ្យព្យាបាលកូវីដ-១៩ និងគ្រោងផ្ទេរអ្នកជំងឺចេញពីស្តាតអូឡាំពិក

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំសមាជិកសមាជិកព្រឹទ្ធសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

(ព្រះសីហនុ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិក នៃព្រឹទ្ធសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំសមាជិកសមាជិកព្រឹទ្ធសភា...

រាជរដ្ឋាភិបាល​សម្រេច​ឱ្យដាំ​ឈើ​ឡើងវិញ​លើដី​ដែល​គេ​ទន្ទ្រាន​ដែន​ព្រៃ​លិច​ជុំវិញ​បឹង​ទន្លេសាប​

ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២១បានសម្រេចឲ្យអង្គភាពប្រឆាំងអពើពុករលួយធ្វើការស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ហើយដកហូតដីរដ្ឋ ទំហំ២.១០០,៦៦ហិកតា ដែលស្ថិត ក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យ លេខ១៩៧ ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាបនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងរលាយ ព្រំខណ្ឌក្បាលដីនិងដកហូតបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់ប្រគល់ភារកិច្ច ជូនក្រសួង កសិកម្ម ដាំដើមឈើឡើងវិញ។

អាន​បន្ត៖ រាជរដ្ឋាភិបាល​សម្រេច​ឱ្យដាំ​ឈើ​ឡើងវិញ​លើដី​ដែល​គេ​ទន្ទ្រាន​ដែន​ព្រៃ​លិច​ជុំវិញ​ប...