បណ្តាញសង្គម

ទំនិញខ្មែរអ្វីខ្លះនឹងបង្ហាញឱ្យមនុស្ស ២៥លាននាក់ឃើញ​ក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឌុយបៃ !

រាជធានីភ្នំពេញ ៖ មែនទែនទៅពិព័រណ៍ពិភពលោក ឌុយបៃ គ្រោងធ្វើនៅឆ្នាំ ២០២០ ប៉ុន្តែដោយសារជំងឺកូវីដ ១៩ បានពន្យាពេលមកឆ្នាំ ២០២១នេះ ។

អាន​បន្ត៖ ទំនិញខ្មែរអ្វីខ្លះនឹងបង្ហាញឱ្យមនុស្ស...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្រ្តីរាជការ ក្របខណ្ឌថ្មី ឆ្នាំ២០១៨-២០២០ ចំនួន៣១៩នាក់

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្រ្តីរាជការ...

ក្រសួង​អប់រំ​ផ្អាក​ដំណើរការ​សាលារៀន​៥​ទីតាំង នៅ​ខេត្តកណ្តាល និង​ភ្នំពេញ​ជា​បណ្ដោះអាសន្ន

រាជានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទផ្អាកសាលារៀនចំនួន៥កន្លែង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលដល់សហគមន៍ ។

អាន​បន្ត៖ ក្រសួង​អប់រំ​ផ្អាក​ដំណើរការ​សាលារៀន​៥​ទីតាំង នៅ​ខេត្តកណ្តាល...

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសមាសភាពក្រុមការងារផែនហិរញ្ញវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើ ការគ្រប់គ្រងលូទឹកកខ្វក់ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអង្គការ JICA ជប៉ុន និងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសមាសភាពក្រុមការងារផែនហិរញ្ញវត្ថុ...

UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែម២.៣ពាន់លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះបានសម្រេចផ្តល់ជំនួយថវិកាបន្ថែម ២,៣០០លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ។

អាន​បន្ត៖ UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែម២.៣ពាន់លានរៀលទៀត...

ស្ពៃក្តោប​ធ្លាក់​ថ្លៃ ដល់​៤០០​រៀល​១​គីឡូ អ្នក​ដាំ​អំពាវនាវ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង

រាជធានីភ្នំពេញ ៖ កសិករប្រកបរបរដាំស្ពៃក្តោប បានសម្តែងការអស់សង្ឃឹមក្នុងរដូវកាលកំពុងប្រមូលផលដំណាំ ខណៈតម្លៃស្ពៃក្តោបធ្លាក់ចុះយ៉ាងគំហុក មកដល់៤០០រៀល ក្នុងគីឡូក្រាម ទោះបីមានទីផ្សារទិញក្តី ។

អាន​បន្ត៖ ស្ពៃក្តោប​ធ្លាក់​ថ្លៃ ដល់​៤០០​រៀល​១​គីឡូ...

ព្រឹកថ្ងៃនេះរដ្ឋមន្ត្រីសុខាភិបាល ធ្វើសន្និសីទព័ត៌មានស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកម្រិតពិន័យ ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។

អាន​បន្ត៖ ព្រឹកថ្ងៃនេះរដ្ឋមន្ត្រីសុខាភិបាល...

ព្រឹកស្អែករដ្ឋមន្ត្រីសុខាភិបាល ធ្វើសន្និសីទព័ត៌មានស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកម្រិតពិន័យ ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។

អាន​បន្ត៖ ព្រឹកស្អែករដ្ឋមន្ត្រីសុខាភិបាល...

សម្តេច​តេ​ជោ ចេញ​អនុក្រឹត្យ​២ដល់​អ្នក​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​នាំ​គេចវេះ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះថា «រាជរដ្ឋាភិបាលចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដោយធ្វើការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និងអ្នកនាំគេចវេះ ។»

អាន​បន្ត៖ សម្តេច​តេ​ជោ ចេញ​អនុក្រឹត្យ​២ដល់​អ្នក​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​នាំ​គេចវេះ

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឡាវ ពិភាក្សាពីការពង្រីកទំហំពាណិជ្ជកម្ម

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឡាវ ពិភាក្សាពីការពង្រីកទំហំពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងដែនដី៖ កម្មសិទ្ធិដី៧៧ប័ណ្ណ ដែលប្រធានមន្ទីរសុរិយោដីខេត្តស្ទឹងត្រែង ចេញរំលោភយកដីព្រៃស្រោងរបស់រដ្ឋ ត្រូវបានក្រសួងទុកជាមោឃភាព និងលប់ចេញពីទិន្នន័យបញ្ជីក្បាលដីរួចហើយ

(ភ្នំពេញ)៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ពាក់ព័ន្ធការចេញប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតីបំពានយកដីព្រៃស្រោង ដីព្រៃការពាររបស់រដ្ឋកន្លងមករបស់លោក លី ឧសភា អតីតប្រធានមន្ទីរសុរិយោដី ខេត្តស្ទឹងត្រែងកន្លងមក ឥឡូវប័ណ្ណកម្មសិទ្ធិទាំងអស់នោះដែលមានចំនួន៧៧ប័ណ្ណ ត្រូវបានក្រសួងសំរេចទុកជាមោឃភាព និងលុបចេញពីបញ្ជីទិន្នន័យក្បាលដីរួចហើយ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងដែនដី៖ កម្មសិទ្ធិដី៧៧ប័ណ្ណ...

អ្នកក្រ មានអី​មិនល្អ ​! អ្នកក្រ មាន​ភាព​ខ្លាំង​​ច្រើន​ណាស់ គ្រាន់តែ​មិន​មាន​អ្នក​ដទៃ​ចាប់អារម្មណ៍

រាជធានីភ្នំពេញ ៖ យោងតាមអ្នកជំនាញម្នាក់ដែលបានឆ្លងកាត់ជីវិតដែលស្ទើតែគ្រប់រសជាតិនោះ ថ្មីៗនេះលោកស្រីបានលើកឡើងថា អ្នក «ក្រ» មានភាពខ្លាំងរបស់ខ្លួនជាច្រើនគ្រាន់តែយើងមិនបានចាប់អារម្មណ៍ ! ហើយអ្នកក្រ អាចក្លាយទៅជាអ្នកមានបានក៏ដោយសារភាពខ្លាំងនោះឯង ! ។

អាន​បន្ត៖ អ្នកក្រ មានអី​មិនល្អ ​! អ្នកក្រ មាន​ភាព​ខ្លាំង​​ច្រើន​ណាស់...

សាលារាជធានីភ្នំពេញ និង OCIC សិក្សាដាក់សាឡាងឆ្លងពីកោះពេជ្រ ទៅកោះនរា ដើម្បីរំដោះចរាចរណ៍

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ និងក្វិនិយោគទុន អាណិកជន កម្ពុជា OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ បានសិក្សាដាក់ឱ្យដំណើរការបណ្តោះអាសន្នសាឡាងឆ្លងពីកោះពេជ្រ ទៅកោះនរា ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១។

អាន​បន្ត៖ សាលារាជធានីភ្នំពេញ និង OCIC សិក្សាដាក់សាឡាងឆ្លងពីកោះពេជ្រ ទៅកោះនរា...

ឧកញ៉ា ម៉ុង ឫ​ទ្ធី ប្រមូល​ទិញ​កូន​សត្វ​ឥន្ទ្រី ២២​ក្បាល ពួក​វា​អាច​ឈ្មួញ​នាំ​ពី​ឥណ្ឌូ​នេ​ស៊ី មក​ជួញដូរ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពនិងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក អោយយដឹងថា វេលាម៉ោង៧ព្រឹក ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានជួបជាមួយប្រជាពលរដ្ឋម្នាក់ មកពីខេត្តព្រះវិហារ យកកូនសត្វឥន្ទ្រី ចំនួន២២ក្បាល មកដាក់លក់ នៅខាងមុខហាងបាយសូរិយា ។

អាន​បន្ត៖ ឧកញ៉ា ម៉ុង ឫ​ទ្ធី ប្រមូល​ទិញ​កូន​សត្វ​ឥន្ទ្រី ២២​ក្បាល...

សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ ឬវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ​​​​(Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ...

អាមេរិក ហាក់កំពុងជំរុញពាណិជ្ជ កម្មជាមួយខ្មែរ

រាជធានីភ្នំពេញ ៖ និយាយក្នុងក្របខណ្ឌទំនាក់ទំនងពាណិជ្ជកម្ម លោក W. Patrick Murphy អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញបានជូបមន្រ្តីសំខាន់ៗរបស់កម្ពុជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ កាលពីចុងសប្តាហ៍មុនលោកទូតបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលកម្ពុជា ហើយនៅថ្ងៃទី ១៦កុម្ភៈនេះទៀត លោកទូតបានជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ ម។

អាន​បន្ត៖ អាមេរិក ហាក់កំពុងជំរុញពាណិជ្ជ កម្មជាមួយខ្មែរ

ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យបុរសម្នាក់ចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហុ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ក្រោមការចោទប្រកាន់ពីបទ ឆបោកលុយ

(ភ្នំពេញ)៖ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ឃី ម៉ានិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤២អា ផ្លូវលេខ១៤៦ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចោទពីបទ ឆបោកលុយ។

អាន​បន្ត៖ ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យបុរសម្នាក់ចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហុ្មទណ្ឌ...

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៧រូប

(ភ្នំពញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៧រូប។

អាន​បន្ត៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង...

នគរបាលការពារបេតិកភណ្ឌ រៀបចំពិធីបួងសួងសែនព្រេនជូនដួងវិញ្ញាណក្ខន្ធបុព្វបុរស មេទ័ព ដូនតាខ្មែរ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីសុំសេចក្ដីសុខ

(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌនៃអគ្គស្នងការនគរបាលជាតិ បានដឹកនាំកងកម្លាំងក្រោមឱវាទរៀបចំពិធីបួងសួង សែនព្រេន ជូនចំពោះ ដួងវិញ្ញាណក្ខន្ធបុព្វបុរស មេទ័ព ដូនតាខ្មែរ ព្រមទាំងបារមីនៃវត្ថុស័ក្តិសិទ្ធិ ដែលបានថែរក្សាមហានគរតំបន់រមណីយដ្ឋានអង្គរ ដើម្បីសុំសេចក្ដីសុខចម្រើន សិរីសួស្ដី ជ័យមង្គល ជូនចំពោះកងកម្លាំងនៅក្នុងអង្គភាព និងប្រទេសកម្ពុជាទាំងមូល។

អាន​បន្ត៖ នគរបាលការពារបេតិកភណ្ឌ រៀបចំពិធីបួងសួងសែនព្រេនជូនដួងវិញ្ញាណក្ខន្ធបុព្វបុរស...

ត្រឹមកន្លះខែ CDC រកការងារឲ្យ​ពលរដ្ឋបានជាង ៨ពាន់កន្លែង

រាជធានីភ្នំពេញ ៖ ជាមួយនឹងការអះអាងថានៅដើមឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងឆ្នាំ២០២០នោះ តាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឃើញថា ត្រឹមពាក់កណ្តាលខែកុម្ភៈនេះ មានគម្រោងវិនិយោគចំនួន១២ដែលអង្គភាពនេះ បានអនុម័តដោយមានទុនវិនិយោគច្រើនលានដុល្លារ។

អាន​បន្ត៖ ត្រឹមកន្លះខែ CDC រកការងារឲ្យ​ពលរដ្ឋបានជាង ៨ពាន់កន្លែង

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន៣២០នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយចំនួន ៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់ នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន ៨២០នាក់។

អាន​បន្ត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០...