បណ្តាញសង្គម

អ្នកជំនាញសេដ្ឋកិច្ច៖ កម្ពុជានឹងមិនអាចសម្រេចកំណើនសេដ្ឋកិច្ច៤% នៅឆ្នាំ២០២១ទេ បើព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» អូសបន្លាយយូរ (Video inside)

(ភ្នំពេញ)៖ បណ្ឌិត ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា កម្ពុជានឹងមិនអាចសម្រេចបានកំណើនសេដ្ឋកិច្ច ៤% នៅឆ្នាំ២០២១ទេ ប្រសិនបើការផ្ទុះឡើង នៅក្នុងសហគមន៍ជាលើកទី៣ នៃ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះមិនបញ្ចប់ ហើយនៅអូសបន្លាយយូរនោះ។

អាន​បន្ត៖ អ្នកជំនាញសេដ្ឋកិច្ច៖ កម្ពុជានឹងមិនអាចសម្រេចកំណើនសេដ្ឋកិច្ច៤% នៅឆ្នាំ២០២១ទេ...

រដ្ឋមន្ត្រី កើត រិទ្ធ៖ ច្បាប់ថ្មី មានអនុភាពអនុវត្តតាំងពីថ្ងៃទី១២ ខែមីនាមកម្ល៉េះ (Video inside)

(ភ្នំពេញ)៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានអនុភាពឲ្យអនុវត្តតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១មកម្លេះ។ នេះជាការបញ្ជាក់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ រដ្ឋមន្ត្រី កើត រិទ្ធ៖ ច្បាប់ថ្មី មានអនុភាពអនុវត្តតាំងពីថ្ងៃទី១២...

កម្ពុជា និងកូរ៉េខាងត្បូង រួមគ្នាធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នៅថ្ងៃទី១៩ មីនា (Video inside)

(ភ្នំពេញ)៖ កម្ពុជា និងកូរ៉េខាងត្បូង នឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ តាមប្រព័ន្ធអ៉ិនធើណេត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»។

អាន​បន្ត៖ កម្ពុជា និងកូរ៉េខាងត្បូង រួមគ្នាធ្វើជាម្ចាស់ផ្ទះ...

ពេលនេះ អភិបាលស្រុក​សំរោង​ខេត្ត​តា​កែវ​​សម្រេច​បិទ​ភូមិ​​​ទាំង​មូលតែម្តង​

ខេត្តតាកែ ៖ ក្រោយពីមានបុគ្គលអ្នកផ្ទុះជំងឺកូវីដ១៩ម្នាក់ បានមកចូលរួមពិធីអាពាហ៍ពិពាហ៍នៅក្នុងភូមិក្រាំងលាវ ឃុំរវៀងស្រុក ស្រុកសំរោង កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ អាជ្ញាធស្រុកសំរោង នៅព្រឹកថ្ងៃទី ១៥ មីនានេះ បានសម្រេចបិតភូមិក្រាំងលាវទាំងមូល មិនអោយមានការចេញ-ចូលនោះទេ។

អាន​បន្ត៖ ពេលនេះ អភិបាលស្រុក​សំរោង​ខេត្ត​តា​កែវ​​សម្រេច​បិទ​ភូមិ​​​ទាំង​មូលតែម្តង​

នារីម្នាក់ប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតកូវីដឈ្មោះ កក្កដា សោភ័ណ្ឌ បានទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ, អាជ្ញាធរបង្ហាញទីតាំង និងចុះយកអ្នកពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនារីម្នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ-១៩ និងបានមកលេងមិត្តភក្តិ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ នារីម្នាក់ប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតកូវីដឈ្មោះ កក្កដា សោភ័ណ្ឌ...

ក្រសួងសុខាភិបាល ព្រមានពីគ្មាន​កន្លែង​ព្យា​បាល​អ្នកឆ្លងជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានព្រមានពីគ្មានកន្លែងសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បើសិនកាន់តែមានករណីឆ្លងជំងឺនេះកាន់ច្រើន ហើយប្រជាពលរដ្ឋនិងមន្ត្រី ព្រមគោរពវិធានការសុខាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់ ។

អាន​បន្ត៖ ក្រសួងសុខាភិបាល ព្រមានពីគ្មាន​កន្លែង​ព្យា​បាល​អ្នកឆ្លងជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅអភិបាលរាជធានី-ខេត្ត ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩។ តាមរយៈសារសំឡេងណែនាំមួយចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ...

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ អ្នកមាន​ចេតនា​ចម្លង​កូ​វី​ដ​១៩ ដល់​អ្នក​ដទៃ​អាចដាក់ទោស​រហូត​ដល់​២០​ឆ្នាំ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់កូវីដ១៩ត្រូវបានធ្វើឡើង ដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាហើយច្បាប់នេះនឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឲ្យឆ្លងដល់អ្នកដទៃដូចបទល្មើសឧក្រិដ្ឋ ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ អ្នកមាន​ចេតនា​ចម្លង​កូ​វី​ដ​១៩...

«កូនឈើប្រណីត» ដែលសម្តេចតេជោ ហ៊ុន សែន ដាំជាង៥ម៉ឺនដើម នៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ត្រូវគេដុតបំផ្លាញ (Video inside)

(ព្រះវិហារ)៖ កូនឈើចំនួនប្រមាណ ៥ម៉ឺនដើម នៅលើដីជាង ១០០ហិកតា នៅក្នុងតំបន់ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដុះកម្ពស់លេចក្បាលទៅហើយនោះ ត្រូវបានដុតស្ទើរតែទាំងស្រុង ដោយជនខិលខូច។

អាន​បន្ត៖ «កូនឈើប្រណីត» ដែលសម្តេចតេជោ ហ៊ុន សែន ដាំជាង៥ម៉ឺនដើម...

«កូនឈើប្រណីត» ដែលសម្តេចតេជោ ហ៊ុន សែន ដាំជាង៥ម៉ឺនដើម នៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ត្រូវគេដុតបំផ្លាញ (Video inside)

(ព្រះវិហារ)៖ កូនឈើចំនួនប្រមាណ ៥ម៉ឺនដើម នៅលើដីជាង ១០០ហិកតា នៅក្នុងតំបន់ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដុះកម្ពស់លេចក្បាលទៅហើយនោះ ត្រូវបានដុតស្ទើរតែទាំងស្រុង ដោយជនខិលខូច។

អាន​បន្ត៖ «កូនឈើប្រណីត» ដែលសម្តេចតេជោ ហ៊ុន សែន ដាំជាង៥ម៉ឺនដើម...

រាជរដ្ឋាភិបាល សម្រេចលើកលែងករណី ការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលស្លាប់ដោយជំងឺកូវីដ-១៩

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល សម្រេចលើកលែងករណី ការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទំលាប់របស់សាសនិកឥស្លាម និងជនជាតិដើមភាគតិច ក្នុងការបញ្ចុះសព ដោយអនុវត្តតាមវិធានសុខាភិបាល។

អាន​បន្ត៖ រាជរដ្ឋាភិបាល សម្រេចលើកលែងករណី ការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច...

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្ដីណែនាំ៥ចំណុច ដើម្បីពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ចំនួន៥ចំណុច ដើម្បីពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្ដីណែនាំ៥ចំណុច...

ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន​ណែនាំ​វិធានការ​ដល់​នគរបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍

រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញសេចក្ដីណែនាំស្ដីពីវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

អាន​បន្ត៖ ឧត្តមសេនីយ៍​នេ​ត...

ប្រតិបត្តិការទប់ស្កាត់កូវីដ ពេលនេះ គឺរកអ្នកវិជ្ជមាន​-អ្នក​ពាក់ព័ន្ធ ប្រមូលមកធ្វើចត្តាឡីស័ក និងព្យាបាល

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីធ្វើបទបង្ហាញ ស្តីពី បទដ្ឋានប្រតិបត្តិការ និងលំហាត់ហ្វឹកហ្វឺនអន្តរាគមន៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការហ្វឹកហ្វឺន នាពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការបណ្តុះនូវពុទ្ធិ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

អាន​បន្ត៖ ប្រតិបត្តិការទប់ស្កាត់កូវីដ ពេលនេះ គឺរកអ្នកវិជ្ជមាន​-អ្នក​ពាក់ព័ន្ធ...

គណៈកម្មការការពារកុមារថ្នាក់ជាតិ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការបាត់បង់ជីវិតក្មេងប្រុសម្នាក់ នៅខណ្ឌកំបូល ដោយសារកាំភ្លើងបាញ់សត្

(ភ្នំពេញ)៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍ ជុំវិញករណីបណ្ដាលឲ្យកុមារម្នាក់ដែលស្នាក់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម ស្លាប់បាត់បង់ជីវិតដោយសារកាំភ្លើងបាញ់សត្វ នៅខណ្ឌកំបូល ដែលបង្កដោយជនសង្ស័យ២នាក់។

អាន​បន្ត៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ...

ក្រសួងការងារ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៥៣ ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៥៣)

អាន​បន្ត៖ ក្រសួងការងារ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៥៣ ជូនកម្មករនិយោជិត...

សម្តេច​តេ​ជោ ៖ ការ​រៀប​កន្លែង​បូជាសព ឬ​បញ្ចុះសព​អ្នក​ស្លា​.​ប់​ព្រោះ​កូ​វី​ដ​១៩ ជា​ការ​ទទួលខុសត្រូវ​ដល់​ប្រជាជន

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំកន្លែងសម្រាប់បូជាសព ឬបញ្ចុះអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ គឺជាការទទួលខុសត្រូវចំពោះប្រជាជន និងគិតពីសុខុមាលភាពសង្គមជាតិ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ៖ ការ​រៀប​កន្លែង​បូជាសព...

អ្នកនាំពាក្យ៖ ស្ត្រីនគរបាលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសនោះទេ ហើយទទួលបានការលើកទឹកចិត្តថែមទៀត

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសធំដុំនោះទេ ហើយលោកស្រីត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងដែរ។

អាន​បន្ត៖ អ្នកនាំពាក្យ៖ ស្ត្រីនគរបាលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសនោះទេ...

ខណៈនេះ! កងរាជអាវុធហត្ថរាប់រយ​នាក់សម្រុកមកចាក់វ៉ាក់សាំង​កូវីដ​(វីដេអូ)​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១១ មីនា ឆ្នាំ២០២១ នេះ គេសង្កេតឃើញកងកម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌនានា រួមទាំងកងកម្លាំងកងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រាប់រយនាក់បាននាំគ្នាមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

អាន​បន្ត៖ ខណៈនេះ! កងរាជអាវុធហត្ថរាប់រយ​នាក់សម្រុកមកចាក់វ៉ាក់សាំង​កូវីដ​(វីដេអូ)​