បណ្តាញសង្គម

សម្ដេចតេជោ សម្រេចឲ្យពលរដ្ឋរស់នៅបឹងទន្លេសាបមិនរុះរើ តែគ្រាន់យកមកវិញនូវដីទន្រ្ទានដោយអ្នកមានអំណាច

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា ប្រជាពលរដ្ឋរស់នៅបឹងទន្លេសាបមិនត្រូវរុះរើទៅណាឡើយ ដោយឱ្យពួកគាត់រស់នៅបន្ដទៀត តែគ្រាន់យកមកវិញនូវដីទន្ទ្រានដោយអ្នកមានអំណាច

អាន​បន្ត៖ សម្ដេចតេជោ សម្រេចឲ្យពលរដ្ឋរស់នៅបឹងទន្លេសាបមិនរុះរើ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ នាទីក្រុងបាងកក

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញដល់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួម វេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឆ្លៀតពេលទទួលជួបពិភាក្សា ការងារជាមួយលោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ...

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ឯកឧត្តម ហ៊ុន ម៉ានី៖ ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្កកម្ពុជា​​របស់ទណ្ឌិត សម រង្ស៊ី​ មិនអាច​អត់ឱនជាដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានៅថ្ងៃទី ២៥ ខែតុលានេះបានហៅសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា

អាន​បន្ត៖ ឯកឧត្តម ហ៊ុន ម៉ានី៖ ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្កកម្ពុជា​​របស់ទណ្ឌិត សម...

សម្តេចតេជោ ៖ អ្នកកាន់អំណាចមុខដដែលៗ តែជួយពលរដ្ឋគ្រាន់ជាងអ្នកប្រឆាំងដែលមិនជួយពលរដ្ឋ

ខេត្តពោធិ៍សាត់ ៖ ថ្លែងចំអកទៅកាន់ក្រុមប្រឆាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ពួកប្រឆាំងក៏មុខដដែលៗដូចគ្នាដែរ ក្រោយក្រុមប្រឆាំងតែងតែលើកឡើងថា អ្នកកាន់អំណាចមុខដដែល តែអ្នកកាន់ អំណាចជួយប្រជាពលរដ្ឋគ្រាន់ជាងក្រុមប្រឆាំងមិនបានជួយ។

អាន​បន្ត៖ សម្តេចតេជោ ៖ អ្នកកាន់អំណាចមុខដដែលៗ...

ក្នុងវេទិកាសាធារណៈ ពលរដ្ឋស្នើអាជ្ញាធរ ជួយជំរុញការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយថវិកា​ឧបត្ថម្ភអ្នកស្លាប់ដោយកូវីដ-១៩​

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមហោស្រពចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ២៥ តុលានេះ

ប្រជាពលរដ្ឋបានស្នើអាជ្ញាធរជួយដោះស្រាយជាសំណើសំណូមពរមួយចំនួន មានទាំងការស្នើសុំឲ្យជួយអន្តរាគមន៍រឿងថវិកាឧបត្ថម្ភអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ ការស្នើសុំកម្មសិទ្ធិដីធ្លី និងការសុំឲ្យជួយសាងសង់អគារសិក្សាបន្ថែមជាដើម។

អ្វីដែលជាការកត់សម្គាល់ បញ្ហាកកស្ទះសំរាម ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងការស្នើសុំផ្តល់សេវាសាធារណៈផ្សេងៗទៀត មិនត្រូវបានលើកឡើងក្នុងវេទិកានេះទេ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ាន់ ឈឿន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។វេទិកានេះមានប្រជាពលរដ្ឋចំនួន ៣ នាក់ប៉ុណ្ណោះ ដែលបានលើកឡើងជាសំណួរសំណើផ្ទាល់មាត់ ក្នុងនោះរួមមាន ៖

ទី១-ស្នើសុំឲ្យអាជ្ញាធររាជធានី ជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ ១៣ សង្កាត់ផ្សារដើមគរ ដែលមានក្រុមគ្រួសារ ២ នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ទី២-ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធិដីធ្លី (ប្លង់រឹង)

និងទី៣-អតីតលោកគ្រូបង្រៀន បានស្នើសុំឲ្យជួយសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គីបន្ថែម ខណៈសិស្សានុសិស្សកើនឡើង ៣ ដង។ចំពោះការលើកឡើងជាសំណើផ្ទាល់មាត់ ៣ នាក់ ខាងលើនេះ ត្រូវបាន លោក មាន ចាន់យ៉ាដា ដោះស្រាយជូនភ្លាមៗតែម្ដង។

លោកបញ្ជាក់ថា ចំពោះការស្នើសុំឲ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ ១៣ សង្កាត់ផ្សារដើមគរ ដែលមាន ២ នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះ លោកស្នើឲ្យពលរដ្ឋក្នុងគ្រួសារសព

សូមធ្វើសំណើមករដ្ឋបាលខណ្ឌទួលគោក ហើយរដ្ឋបាលខណ្ឌបន្តស្នើទៅរដ្ឋបាលរាជធានី ក្នុងរយៈពេលយ៉ាងយូរ ៤ ថ្ងៃ ថវិកានោះ នឹងបានមកដល់ដៃគ្រួសារ នៃសពហើយ។ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

ស្នើសុំកម្មសិទ្ធិដីធ្លី (ប្លង់រឹង) លោកសន្យាថា នឹងឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ចុះពិនិត្យជាក់ស្ដែងនៅទីតាំងសហគមន៍ បើមានសម្បទាគ្រប់គ្រាន់ សមស្របទៅនឹងច្បាប់ អាជ្ញាធរមិនទុកនោះទេ គឺត្រូវប្រគល់ជូនប្រជាពលរដ្ឋហើយ។

ចំពោះការស្នើសុំឲ្យជួយសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គីបន្ថែមនោះ លោកបានស្នើឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី បន្តស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត។

ចំណែកលោកក៏នឹងស្នើសុំទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយកសាងសាលានេះផងដែរ។ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន

និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង ១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។

ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំ ជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕

ដកស្រង់ពី៖ កម្ពុជាថ្មី 

កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម នឹងកា្លយជាកម្លាំងចលករជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងកា្លយជាកម្លាំងចលករ ជំរុញកំណើនរួមតាមរយៈការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគី។

អាន​បន្ត៖ កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងភាពជាដៃគូ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង...

រដ្ឋមន្រី្តក្រសួងវប្បធម៌ស្នើសាលាបារាំងចុងបូព៌ាប្រទេស ជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យសាលាបារាំងចុងបូព៌ាប្រទេសជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាការរៀបចំពង្រីកសារមនី្ទរជាតិ ។

អាន​បន្ត៖ រដ្ឋមន្រី្តក្រសួងវប្បធម៌ស្នើសាលាបារាំងចុងបូព៌ាប្រទេស...

សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រសប្ដាហ៍នេះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន នៅថ្ងៃព្រឹកសុក្រ ទី ២៨ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី...

គ.ជ.ប ប្រកាសលទ្ធផលថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២, ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ៦៤,៣២៥នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ គ.ជ.ប ប្រកាសលទ្ធផលថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ...

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវពលរដ្ឋកុំទម្លាក់ចោលវិធានការនានា ដើម្បីការពារកូវីដ១៩ បើទោះបីថ្ងៃម្សិលមិញមិនមានករណីឆ្លងនោះឡើយ (Video inside)

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវប្រជាពលរដ្ឋកុំទម្លាក់ចោលនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីការពារជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវពលរដ្ឋកុំទម្លាក់ចោលវិធានការនានា...

សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​រក្សា​សន្តិភាព​បាន ជម្រើស​តែមួយគត់​គឺ​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន អាហ្នឹង​សុខ​ទាំង អស់​គ្នា​ហើយ​»

បាត់ដំបងៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវសុខសន្តិភាព ដែលរកបានដោយលំបា ក គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

អាន​បន្ត៖ សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​រក្សា​សន្តិភាព​បាន...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង...

សម្តេចតេជោ ហ៊ុន សែន បានចូលរួម ១០ ម៉ឺនដុល្លារដើម្បីកសាងរបងវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក

(សៀមរាប)ដើម្បីរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯកកើតទៅជាទី ប្រជុំជនសម្ដេចតេជោ ហ៊ុន សែន បាន សម្រេចឲ្យសាងសង់វត្តអារាមមួយនៅទីនោះ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួម ១០...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ

(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោតរួចរាល់ហើយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត...

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីទីម័រខាងកើត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២

អាន​បន្ត៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីទីម័រខាងកើត

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់តាខ្មៅ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញចុះឈ្មោះបោះឆ្នោតជាថ្មី

បន្ទាប់ពីសម្តេចបានផ្លាស់ប្តូរថ្ងៃខែឆ្នាំកំ ណើតពីថ្ងៃទី៤ ខែ មេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៥២វិញ។គួររំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេ ជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់មកថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញគឺថ្ងៃទី ៥ ខែ សីហាឆ្នាំ១៩៥២ ។

នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានីសម្រេច

ឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតនិងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ចព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើ

តលេខ ២៤១ចុះថ្ងៃទី០៣ខែសីហា ឆ្នាំ២០ ០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/ ២០០៦ ចេញដោយមន្ត្រីអត្រានុកូល ដ្ឋានសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ

ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។ នៅឆ្នាំ២០២២នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមពិនិត្បប

ញ្ជីឈ្មោះងនិងចុះបញ្ជីឈ្មោះបោះឆ្នោ តចាប់ពីថ្ងៃទី២០ខែតុលា រហូតដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២២ដែលមានរយៈ ពេល ៥០ ថ្ងៃ ។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២ប្រជា ពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១ នាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា