បណ្តាញសង្គម

ដល់ក! ជនល្មើស​មានទាំងអាវុធ​អា​កា​ឡើង​​គគ្លើនហើយ​

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោកអធិការ តាន់ គារិទ្ធបានចុះបង្ក្រាប ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំណុចមល់ចាស់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ មីនា វេលាម៉ោង០១ និង១០ នាទីរសៀល។

អាន​បន្ត៖ ដល់ក! ជនល្មើស​មានទាំងអាវុធ​អា​កា​ឡើង​​គគ្លើនហើយ​

នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅអង្គុយលេង នៅមុខមាត់ទន្លេ ត្រូវបានជនសង្ស័យ លួចកាច់កម៉ូតូ បានសម្រេច។ តែចៃដន្យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល ចាប់ចោរនោះ បាន។

អាន​បន្ត៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់

ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធ​គ្រឿង​ញៀន នៅភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅវេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធ​គ្រឿង​ញៀន នៅភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ

ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពី​ឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹក​ឆ្លង​ដែន​ទៅវៀតណាម

ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាប និងរឹបអូស ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពី​ឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹក​ឆ្លង​ដែន​ទៅវៀតណាម

ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់

ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យដែលបានរំ.លោ.ភ.រួចស.ម្ល.ា.ប់នារីបម្រើការនៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមកសំងំខ្លួននៅក្នុងខេត្តសៀមរាប ហើយក៏បានឆ្លើយសារភាពពីរឿងរ៉ាវទាំងអស់ដែលខ្លួនបានប្រព្រឹត្តលើជនរងគ្រោះ ។

អាន​បន្ត៖ ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់

ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក

ភ្នំពេញ៖ យុវជន ២នាក់ កំពុងតែជិះម៉ូតូ តាមផ្លូវ ស្រាប់តែយុវជនមួយក្រុមទៀត មានទាំងរថយន្ត និងម៉ូតូ បានធ្វើសកម្មភាពភាពដេញវាយ ហើយបើករថយន្តបំបុកម៉ូតូរបស់យុវជនរងគ្រោះ ធ្វើអោយរងរបួស ២នាក់។

អាន​បន្ត៖ ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក

ឆេះស្មៅ និងសំរាម ផ្អើល ស្មានតែឆេះផ្ទះ

ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា។

អាន​បន្ត៖ ឆេះស្មៅ និងសំរាម ផ្អើល ស្មានតែឆេះផ្ទះ

អត់​ស្រួលខ្លួន​ចូល​ម៉ាស្សា​មួយ​ភ្លែ​ច បាត់​​ម៉ូតូ​១​គ្រឿង សួរ​អ្នក​ណា​ក៏​មិនដឹង

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូសង់ 020 មកពីលេងផ្ទះមិត្តភក្តិរួចក៏អត់សូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សារយៈពេលមួយម៉ោងជាង ដោយមិនបានប្រយ័ត្ន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ ដោយត្រូវចោរកាច់សោ.កយកទៅបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3និង15នាទីទៀបភ្លឺ ឈានចូលថ្ងៃទី2 ខែមីនា ឆ្នាំ2021 តាមបណ្តោយផ្លូវហានណូយ នៅចំណុចផ្ទះម៉ាស្សាយីហោ «ហេង ហេង» ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

អាន​បន្ត៖ អត់​ស្រួលខ្លួន​ចូល​ម៉ាស្សា​មួយ​ភ្លែ​ច បាត់​​ម៉ូតូ​១​គ្រឿង សួរ​អ្នក​ណា​ក៏​មិនដឹង

ចង់​ដឹង​ទេ? ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ម្នាក់​ៗ​ត្រូវ​ប៉ុន្មាន​គ្រា​.​ប់​! មេខ្លោង​តិច​ជាងគេ

រាជធានីភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចាប់ជំរិតប្រដាប់អាវុធចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ មីនា ២០២១ ហើយបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈា.ម ក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

អាន​បន្ត៖ ចង់​ដឹង​ទេ? ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ម្នាក់​ៗ​ត្រូវ​ប៉ុន្មាន​គ្រា​.​ប់​!...

ធុំក្លិន​ស្អុយ​ទ្រាំ​លែង​បាន បើករបង​ចូល​រក​មើល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

រាជធានីភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមស្អុយរលេះរលួយស្ទើរតែអស់ទៅហើយទំនងជាបានចងកស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញចងកនៅក្នុងដីឡូត៍មួយកន្លែងដែលមានព្រៃដុះ យ៉ាងច្រើននៅតាមផ្លូវលេខ៨៤ ទាល់តែម្នាក់ៗធំក្លិនស្អុយយ៉ាងខ្លាំងទ្រាំលែងបានទើបនាំគ្នាបើករបងចូលមើលទើបបង្កការភ្ញាក់ផ្អើលនោះ។

អាន​បន្ត៖ ធុំក្លិន​ស្អុយ​ទ្រាំ​លែង​បាន បើករបង​ចូល​រក​មើល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់​ខ្លួន និងចោទប្រកាន់ពីបទនាំ​មនុស្សឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖ ប៉ូលិសក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហៅថា មេខ្យល់។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់​ខ្លួន និងចោទប្រកាន់ពីបទនាំ​មនុស្សឆ្លងដែនខុសច្បាប់

ក្មេង​ស្រី​៤​នាក់​ចុះ​លេង​ទឹកអូរ​បណ្តាល​លង់ តែ​អកុសល​បាន​ស្លាប់​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី៤នាក់ចុះលេងទឹកអូរបណ្តាលលង់ត្រូវបានប្រទះឃើញជួយសង្គ្រោះ តែអកុសលបានស្លាប់ម្នាក់បាត់ទៅហើយ ដែលប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអូរភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

អាន​បន្ត៖ ក្មេង​ស្រី​៤​នាក់​ចុះ​លេង​ទឹកអូរ​បណ្តាល​លង់ តែ​អកុសល​បាន​ស្លាប់​ម្នាក់

ទៅផឹកស៊ីកម្មវិធីខួបកំណើត ត្រូវក្មេងទំនើង ព្រួតកាប់ និងវាយ របួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ ហើយពេលកំពុងតែអង្គុយផឹកស៊ី ដល់ពេលគិតលុយ ចេញទៅវិញ ហើយស្រាប់តែមានក្មេងទំនើង មានគ្នាជិត ១០នាក់ព្រួតវាយ និងកាប់ បណ្តាលអោយជនរងគ្រោះម្នាក់ របួសសធ្ងន់សន្លប់ស្តូកស្តឹង និងរងរបួសស្រាល ២នាក់។

អាន​បន្ត៖ ទៅផឹកស៊ីកម្មវិធីខួបកំណើត ត្រូវក្មេងទំនើង ព្រួតកាប់ និងវាយ របួសធ្ងន់ម្នាក់

រហូត​ដល់​យប់​នេះ សព​ក្រុម​ចាប់ជំរិត​ទាំង៤ គ្មាន​សាច់ញាតិ​មក​ទទួល ខ្លាច​អាប់យស?

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថា សពជនសង្ស័យទាំង៤នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងវីឡាលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ រហូតមកដល់យប់ថ្ងៃដដែលនេះ សពត្រូវទុកចោល គ្មានសាច់ញាតិមួយណា មកទទួលយកទេ ទំនងជាខ្លាចអាប់យស ?អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ សពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រូវពិនិត្យអត់បាយអត់ទឹក ចាប់តាំងពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ទើបរួចរាល់ ។

អាន​បន្ត៖ រហូត​ដល់​យប់​នេះ សព​ក្រុម​ចាប់ជំរិត​ទាំង៤ គ្មាន​សាច់ញាតិ​មក​ទទួល ខ្លាច​អាប់យស?

ហ៊ាន​មែន​! នាំ​គ្នា​ជិះ​ដេញ​តាម​ធាក់ និង​ដេញ​វាយ​បុរស​ម្នាក់​ដើម្បី​យក​ម៉ូតូ

រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូមិនចាំម៉ាកចំនួន២គ្រឿង បានធ្វើសកម្មភាពដេញតាមធាក់ និងដេញវាយជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យ រួចក៏លើកយកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ ទៅបាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៣ ត្រង់ចំណុចជិតវត្តព្រៃស្ពឺ ភូមិកប់ភ្លុក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ហ៊ាន​មែន​! នាំ​គ្នា​ជិះ​ដេញ​តាម​ធាក់ និង​ដេញ​វាយ​បុរស​ម្នាក់​ដើម្បី​យក​ម៉ូតូ

ជាប់រវល់​ធ្វើ​បុណ្យសព​បង​បង្កើត ក៏​មាន​បុរស​ម្នាក់​លបចូល​ផ្ទះ​ធ្វើ​សកម្ម​ភាព

ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានជនសង្ស័យម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយកាលពីម៉ោងប្រមាណ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះអ្នកជិតខាង ខណៈពេលដែលម្ចាស់ផ្ទះកំពុងជាប់រវល់ទៅធ្វើបុណ្យសពឲ្យបងបង្កើតដែលបានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។

អាន​បន្ត៖ ជាប់រវល់​ធ្វើ​បុណ្យសព​បង​បង្កើត ក៏​មាន​បុរស​ម្នាក់​លបចូល​ផ្ទះ​ធ្វើ​សកម្ម​ភាព

ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​នឹង​ប្តី ជួប​បុរស​២​នាក់​ជិះ​មក​ឆ្មក់​ពីក្រោយ តែ​មិន​សម្រេច

រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ រួមជាមួយនឹងប្តីបានជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ បែរជាទៅជួបនឹងជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបស្ពាយ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្តុបផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

អាន​បន្ត៖ ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​នឹង​ប្តី ជួប​បុរស​២​នាក់​ជិះ​មក​ឆ្មក់​ពីក្រោយ...

ស្គាល់​អត្ត​សញ្ញា​ណហើយ! បុរសបញ្ចប់​ជីវិតលើដើមប្រេងខ្យល់​

ខេត្តកណ្តាល ៖ បើតាមក្រុមគ្រួសារនៃស.ពបុរសរងគ្រោះបាននិយាយថា បុរសម្នាក់ដែលគេសង្ស័យថាបានបញ្ចប់ជីវិតនៅលើដើមប្រេងខ្យល់នោះគឺឈ្មោះបូ សុជាតិ អាយុ២៨ឆ្នាំ មុខរបរលក់និងទិញអេតចាយ ជាបុរសពោះម៉ាយស្នាក់នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយកន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ធ២នាក់រួចមកហើយដែរ ប៉ុន្តែលែងលះគ្នាទាំងអស់ ។

អាន​បន្ត៖ ស្គាល់​អត្ត​សញ្ញា​ណហើយ! បុរសបញ្ចប់​ជីវិតលើដើមប្រេងខ្យល់​

អណ្តាត​ភ្លើងថយបន្តិច​ហើយ តែ​ត្របាក់​​ផ្ទះ​អស់​​​​៨ខ្នង​​​

ខេត្តបាត់ដំបង ៖ ខណៈនេះភ្លើងកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់រហូតដល់ចំនួន៨ខ្នងឯណោះ គិតត្រឹមម៉ោង០៨និង៤៩នាទីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១ ស្ថិតនៅក្នុងស្ថានីយរថភ្លើងក្នុងក្រុងបាត់ដំបង ហើយក៏កំពុងត្រូវបានកម្លាំងសមត្ថកិច្ច មានយោធោ និងអ្នកស្រុកបាននិងកំពុងជួយសង្គ្រោះបន្ត ។

អាន​បន្ត៖ អណ្តាត​ភ្លើងថយបន្តិច​ហើយ តែ​ត្របាក់​​ផ្ទះ​អស់​​​​៨ខ្នង​​​

អនិច្ចា​! ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​សម្រេច​ចិត្ត​​បញ្ចប់​គ្រប់យ៉ាង​ក្នុង​បន្ទប់​ផ្ទះ​ជួល

ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អនិច្ចាស្ត្រីវ័យ៣០ឆ្នាំដ៏ស្រស់ស្អាតសោភាម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងពីមូលហេតុ ដោយយកកន្សែងមកចងភ្ជាប់នឹង.ក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលរបស់លោកណុប សឿន បន្ទប់លេខ១ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

អាន​បន្ត៖ អនិច្ចា​!...

កុំ​ចេះ​តែ​ហ៊ាន ! ច្បាប់​នឹង​ដាក់ទោស ឬ​ផាកពិន័យ​ដល់​អ្នក​ដែល​ត្រឡប់​ពី​ថៃ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាត្រៀមស្នើសុំទៅក្រសួងយុត្តិធម៌ដើម្បីចេញច្បាប់ដាក់ទោសទណ្ឌ ឬផាកពិន័យដល់ប្រជាពលរដ្ឋត្រឡប់ពីថៃមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក។

អាន​បន្ត៖ កុំ​ចេះ​តែ​ហ៊ាន ! ច្បាប់​នឹង​ដាក់ទោស...