បណ្តាញសង្គម

ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់បាន ២នាក់ ឯ២នាក់ទៀត រត់រួច

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ បានជិះម៉ូតូ ២គ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងអង្គុយកាន់ទូរសព្ទ័ស៊េរីទំនើប ១គ្រឿង នៅលើម៉ូតូ តាមផ្លូវ ក៏បានឆក់យក បានសម្រេច។

អាន​បន្ត៖ ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់បាន ២នាក់...

លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ​«​ឈឹ​ម​»

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

អាន​បន្ត៖ លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ...

លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ​«​ឈឹ​ម​»

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

អាន​បន្ត៖ លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ...

ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ជិត​ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍ ផ្អើល​អស់​ពលរដ្ឋ​រស់នៅ​ក្បែរ​មាត់​ព្រែក

ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរមាត់ព្រែក បានប្រទះឃើញសាកសព.ជនបរទេសម្នាក់ស្លា.ប់នៅក្នុងទឹកព្រែកកំពង់បាយ នៅក្បែរច្រាំង និងជិតទូកដឹកភ្ញៀវទេសចរណ៍ បង្កឱ្យមានការភ្ញាក់ផ្អើល រួចក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីមកពិនិត្យសាកស.ព កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។

អាន​បន្ត៖ ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ជិត​ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍...

បើករថយន្ត គេច​ពី​ដើមឈើ​រលំ​កាត់​ផ្លូវ ទៅបុក​រថយន្ត​មួយគ្រឿង បណ្ដាល​ឲ្យ​ខូចខាត​ជា​ដំណំ និង​របួសធ្ងន់​ម្នាក់ សំណាង​នាយប៉ុស្តិ៍ គេច​ផុតពី​គ្រោះថ្នាក់​

ខេត្តកំពង់ចាម៖ ភ្លៀងខ្យល់កន្ត្រាក់ ជាហេតុបណ្ដាលឱ្យរលំដើមឈើ ១ដើម កាត់ទទឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ។ ជាមួយនោះ លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំង ចុះទៅកាប់ដើមឈើនោះចេញ ដើម្បីកុំអោយស្ទះចរាចរណ៍ តាមដងផ្លូវ លុះនៅវេលាម៉ោង២១ និង ៣០នាទី ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ចំណុចមុខផ្ទះ ឈ្មោះ សេក សុខន ក៏ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត និងរថយន្ដ បណ្ដាលឱ្យរងការខូចខាតជាទម្ងន់។

អាន​បន្ត៖ បើករថយន្ត គេច​ពី​ដើមឈើ​រលំ​កាត់​ផ្លូវ ទៅបុក​រថយន្ត​មួយគ្រឿង...

ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​អត់​ច្បាប់​យូរ​មក​ហើយ ទើប​សមត្ថកិច្ច​ភ្ញាក់ខ្លួន​សង្ស័យ​មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ

ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបានឱ្យដឹងថា ដោយទទួលបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះអនុវត្តការងារល្មើសច្បាប់មួយចំនួននៅក្នុងខេត្តសៀមរាប។

អាន​បន្ត៖ ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​អត់​ច្បាប់​យូរ​មក​ហើយ...

ឃាត់ខ្លួន​បុរស​ម្ចាស់​ស្រែ ជាប់ចោទ​រាយ​ខ្សែ​លួសឆក់​កណ្តុរ បណ្តាល​ឲ្យ​ស្លា​.​ប់​មនុស្ស​ម្នាក់

ខេត្តព្រៃវែង ៖ សេចក្តីរាយការឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្តកិច្ចជំនាញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាប ខឿន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា (បណ្តាលឲ្យជនរងគ្រោះមរណៈភាព) ។

អាន​បន្ត៖ ឃាត់ខ្លួន​បុរស​ម្ចាស់​ស្រែ ជាប់ចោទ​រាយ​ខ្សែ​លួសឆក់​កណ្តុរ...

ជិះ​កង់​ឌុ​ប​គ្នា​២​នាក់​លបចូល​ឃ្លាំង​ភោជនីយដ្ឋាន តែ​ចប់​ត្រឹម​ជួប​កម្លាំង​ល្បាត​ពេល​យប់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានជិះកង់ឌុបគ្នាមកធ្វើសកម្មភាពលួចគាស់ឃ្លាំងដាក់សម្ភារៈរបស់ភោជនីយដ្ឋាន ផ្ទះផាតធី មួយកន្លែង បំរុងលួចយកសំបកកំប៉ុងអេតចាយ និងសម្ភារៈផ្សេងទៀត តែក៏ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញឃាត់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន ផ្ទះផាតធី ផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

អាន​បន្ត៖ ជិះ​កង់​ឌុ​ប​គ្នា​២​នាក់​លបចូល​ឃ្លាំង​ភោជនីយដ្ឋាន...

ភ្លៀងរលឹម​លាយឡំ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ជា​ច្រើន​ខ្នង​នៅ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង បានដួលរលំរាបដល់ដី និងជាច្រើនខ្នងទៀតរលំ និងប៉ើងដំបូលខូចខាតយ៉ាងដំណំ ខណៈពេលដែលមានភ្លៀងរលឹមលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យប៉ើងដួលរំលំផ្ទះរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ខូចខាត់ជាច្រើនខ្នង។ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២២នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិកោះត្រាច និងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អាន​បន្ត៖ ភ្លៀងរលឹម​លាយឡំ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ...

ក្រុម​វង្វេង​ផ្ទះ​​២៦​នាក់ត្រូវ​​ក្រសោប​បាន​​ពេល​កំពុង​ផ្ដុំ​​គ្នាប្រើ​​ថ្នាំ​​ក្នុង​បន្ទប់​​ខារ៉ា​អូខេ

ខេត្តបាត់ដំបង៖ ក្រុមជនអាវ៉ាសែចំនួន២៦នាក់មានប្រុស មានស្រី ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅក្រសោបបានទាំងហ្វូង កាលពីល្ងាចថ្ងៃទី០១ ឧសភា ខណៈពេលពួកគេកំពុងប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូន នៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ដែលពួកគេសម្ងំប្រើប្រាសថ្នាំញៀន និង បំពានបំរាមវិធានការក្រសួងសុខាភិបាល តែក្នុងចំណោមនេះមានមនុស្សចំនួន១៧នាក់ អាចប្រឈមនឹងការជាប់គុក ។

អាន​បន្ត៖ ក្រុម​វង្វេង​ផ្ទះ​​២៦​នាក់ត្រូវ​​ក្រសោប​បាន​​ពេល​កំពុង​ផ្ដុំ​​គ្នាប្រើ​​ថ្នាំ​​ក...

កម្លាំង​អន្តរា​គម​ន៏ ចុះ​ល្បាត​នៅ​តំបន់​ក្រហម ឃាត់ខ្លួន​ជនអនាថា ១​ក្រុម​កំពុង​ជក់​គ្រឿងញៀន

រាជធានីភ្នំពេញ ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះត្រួតពិនិត្យទីតាំងបិទខ្ទប់ ក្នុងតំបន់ក្រហម ក្នុងសង្កាត់បឹងកក់ទី២ ភូមិ២៣ ដើម្បីពង្រឹងកងកម្លាំងទាំងអស់ ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសតំបន់រងការឆ្លងកូវីសដ-១៩ខ្លាំង ក្នុងតំបន់ក្រហម ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។

អាន​បន្ត៖ កម្លាំង​អន្តរា​គម​ន៏ ចុះ​ល្បាត​នៅ​តំបន់​ក្រហម ឃាត់ខ្លួន​ជនអនាថា...

តូចចិត្ត​ម្តាយ​ស្លា​.​ប់​មិន​អាច​ទៅ​បុណ្យ និង​ម្ចាស់ផ្ទះ​ជួល​ដេញ​ចេញ​ទៀត នាង​ចង់​បញ្ចប់​អ្វី​ៗ​ទាំងអស់

រាជធានីភ្នំពេញ ៖ កម្មាការីនីម្នាក់បានធ្វើដំណើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វា ដោយនាងអះអាងថា តូចចិត្តរឿងម្តាយឈឺស្លា.ប់នៅខេត្ត មិនអាចធ្វើដំណើរទៅធ្វើបុណ្យបាន ហើយម្ចាស់ផ្ទះជួលក៏បានដេញនាងចេញពីផ្ទះទៀត ដោយសារតែគ្មានប្រាក់អោយថ្លៃឈ្នួល។

អាន​បន្ត៖ តូចចិត្ត​ម្តាយ​ស្លា​.​ប់​មិន​អាច​ទៅ​បុណ្យ និង​ម្ចាស់ផ្ទះ​ជួល​ដេញ​ចេញ​ទៀត...

រណារយន្ត ៥​គ្រឿង និង​បំណែក​សំណាក​សាច់​ជ្រូកព្រៃ ៥ គ​.​ក្រ ត្រូវបាន​ដុត​កម្ទេចចោល

ខេត្តមណ្ឌលគិរី៖ រយៈពេល ៧ថ្ងៃ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាតក្នុងភូមិសាស្ត្រតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីកម្លាំងនគរបាល និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយគម្រោងអង្គការ WWF បានចុះទប់ស្កាត់បទល្មើស ក្នុងខណៈមេឃមានភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ខ្លះ ហើយបានប្រមូលយករណារយន្តសរុប ៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃទម្ងន់ ៥គ.ក្រ ទៅដុតកម្ទេចចោល។

អាន​បន្ត៖ រណារយន្ត ៥​គ្រឿង និង​បំណែក​សំណាក​សាច់​ជ្រូកព្រៃ ៥ គ​.​ក្រ ត្រូវបាន​ដុត​កម្ទេចចោល

ប៉ូលិស​មុខ​ឡើង​ខ្លោច ដោយសារ​ខំ​បំពេញការងារ​ទាំង​ថ្ងៃ​ក្តៅ បែរជា ត្រូវ​បុគ្គលិក​ដឹកជញ្ជូន Food Panda បើក​ម៉ូតូ បុក រងរបួស​ធ្ងន់​ទៀត

រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌមានជ័យម្នាក់ រងរបួសជើងស្តាំធ្ងន់ធ្ងរ ដោយសារបុគ្គលិកដឹកជញ្ជូនម្ហូបអាហារ Food panda ម្នាក់ បានបើកម៉ូតូ ឆ្លងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយមិនបានបង្អង់ល្បឿន ជាហេតុធ្វើអោយបុកមន្ត្រីនគរបាល ទាំងកំរោល។

អាន​បន្ត៖ ប៉ូលិស​មុខ​ឡើង​ខ្លោច ដោយសារ​ខំ​បំពេញការងារ​ទាំង​ថ្ងៃ​ក្តៅ បែរជា...

សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី ចាក់​សាំង​ដុត​ប្តី និង​កូន ២​នាក់ កំពុង​ដេកលក់ បណ្តាល​ឲ្យ​របួស

ខេត្តសៀមរាប៖ ទីបំផុត សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានចាក់សាំង ដុតប៉ុនប៉ងសម្លាប់ប្តី បណ្តាលឲ្យរងរបួស ដល់កូន ២ នាក់ទៀត។

អាន​បន្ត៖ សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី ចាក់​សាំង​ដុត​ប្តី និង​កូន ២​នាក់ កំពុង​ដេកលក់...

កម្លាំង​នគរបាល​ក្រុងភ្នំពេញ កំពុង​ស្វែងរក​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ផ្សាយ​ព័ត៌មានបំពុល​សង្គម

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ មេសានេះ បានចេញសេចក្តី បំភ្លឺ ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានផ្សាយផ្ទាល់ព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម ថា៖ ម្ចាស់ផ្ទះជួលមួយកន្លែង នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានចាក់សោរ មិនឲ្យអ្នកជួលជិត២០០គ្រួសារ ចេញក្រៅបន្ទប់ទេ ហើយបានផ្សាយផ្ទាល់ទៀតថា ម្ចាស់ផ្ទះលក់ទំនិញថ្លៃ១គុណជា២ ដល់អ្នកជួលបន្ទប់ទាំងនោះ ហើយថែមទាំងមិនបញ្ចុះតម្លៃផ្ទះជួលឲ្យគ្នាទៀតផង ។

អាន​បន្ត៖ កម្លាំង​នគរបាល​ក្រុងភ្នំពេញ កំពុង​ស្វែងរក​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ...

ប៉ូលិស ស្រុក​ម៉ាឡៃ ចាប់​ថៃ ៧​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់ ចេញពី​កម្ពុជា​! ពេល​ប្រគល់​ឲ្យ​ថៃ បែរជា​ថៃ មិន​ទទួល​!

បន្ទាយមានជ័យ៖ ប៉ូលិសស្រុកម៉ាឡៃ បានឃាត់ខ្លួន ជនជាតិថៃប្រុសស្រីចំនួន ៧នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

អាន​បន្ត៖ ប៉ូលិស ស្រុក​ម៉ាឡៃ ចាប់​ថៃ ៧​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់ ចេញពី​កម្ពុជា​!...

ផ្ទះ ៧​ខ្នង ត្រូវ​បំផ្លាញ ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ៖ ផ្ទះ ៧ខ្នង ត្រូវបានបំផ្លាញ ខូចខាតដោយខ្យល់កន្ត្រាក់ កាលពីរសៀលម៉ោង ៣ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។

អាន​បន្ត៖ ផ្ទះ ៧​ខ្នង ត្រូវ​បំផ្លាញ ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ម៉ាឡៃ​

ហ៊ាន​មែន​! អង្គុយ​លេង​ទីធ្លា​សាលារៀន​សុខ​ៗ ត្រូវ​យុវជន​១​ក្រុម​ជិះ​ម៉ូតូ​មក​កាប់​តែ​ម្តង

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះម្នាក់កំពុងតែអង្គុយលេងទីធ្លាសាលារៀនសុខៗ ក៏ស្រាប់តែត្រូវក្មេងស្ទាវ១ក្រុម មានគ្នា៣នាក់ មកកាប់ បណ្តាលរបួសធ្ងន់ ក្រោយកើតហេតុសមត្ថកិច្ចក៏ចាប់ខ្លួនបាន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ ហ៊ាន​មែន​! អង្គុយ​លេង​ទីធ្លា​សាលារៀន​សុខ​ៗ...

បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​សុខ​ៗ ជាន់​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក

ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកបើកត្រាក់ទ័រម្នាក់កំពុងបើកត្រាក់ទ័រភ្ជួរដីចំការ ស្រាប់ក៏ជាន់ត្រូវមីនតោនមួយគ្រាប់ដែលនៅសេសសល់កាលពីសម័យសង្គ្រាមស៊ីវិលធ្វើឱ្យផ្ទុះឡើងយ៉ាងកក្រើក បណ្តាលឱ្យអ្នកបើកត្រាក់ទ័ររងរបួសស្រាល បង្កការឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​សុខ​ៗ ជាន់​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក

សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ ឃាត់ចោរ ២នាក់ កាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានលួចកាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T បានសម្រេច រួចហើយត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ ក្របួចបាន ចំនួន ២នាក់ យកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មីទី១។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ១១៨ កែងផ្លូវ៥១ នៅចំណុចក្រោយមន្ទីរពេទ្យអង្គដួង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

អាន​បន្ត៖ សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ ឃាត់ចោរ ២នាក់ កាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T