បណ្តាញសង្គម

លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយ និងប្រជាពលរដ្ឋដេញតាមតាំងពីខណ្ឌមានជ័យរហូតដល់ខណ្ឌបឹងកេងកងទើបឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចកាច់.កម៉ូតូរបស់ជនរងគ្រោះ នៅមុខបន្ទប់ជួលបានហើយ ព្យាយាមជិះរត់នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមុខបន្ទប់ជួលទុលមុខមន្ទីពេទ្យរុស្ស៊ី ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

អាន​បន្ត៖ លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

ទីក្រុងកោះពេជ្រត្រូវជនសង្គមងងិត​ចិន​ផ្ទុះ​អាវុធ​​ផ្អើល​​​រត់ប្រសាច​​ដី​ទាំង​យប់

រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌចំការមន សហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីក្រុមជនសង្ស័យជាជនជាតិចិនបានផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងបរិមាណកោះពេជ្រទាំងយប់វេលាម៉ោង៩និង១០យប់ថ្ងៃទី២៨ មីនា ឆ្នាំ២០២១ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ ទីក្រុងកោះពេជ្រត្រូវជនសង្គមងងិត​ចិន​ផ្ទុះ​អាវុធ​​ផ្អើល​​​រត់ប្រសាច​​ដី​ទាំង​យប់

សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឃាត់ខ្លួនបាន ៨នាក់

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នា បើកការបង្ក្រាបទ្រង់ទ្រាយធំ លើករណីបទល្មើសនេសាទ ប្រភេទរុញស៊ីប នៅក្នុងភូមិសាស្ត្រនៃតំបន់បឹងទន្លេសាប ដោយបានឃាត់ខ្លួនជនល្មើសចំនួន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រនៃស្រុកសូនិគម នៃខេត្តសៀមរាប។

អាន​បន្ត៖ សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឃាត់ខ្លួនបាន ៨នាក់

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបក្រុមចោរ​ដៃ​ស្អិត ឃាត់ខ្លួនបាន ៥នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមដៃស្អិត ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវជាញឹកញាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ។នគរបាល បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ជាបន្តបន្ទាប់ រួចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

អាន​បន្ត៖ នគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបក្រុមចោរ​ដៃ​ស្អិត ឃាត់ខ្លួនបាន ៥នាក់

ចាប់​ហើយ​លែង​វិញ ២​រឿង​ផ្សេង​គ្នា សង្ស័យ​ចាប់​យក​លុយ

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយកម្លាំងប្រជាការពារជំនួយអន្តរាគមន៍ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ។

អាន​បន្ត៖ ចាប់​ហើយ​លែង​វិញ ២​រឿង​ផ្សេង​គ្នា សង្ស័យ​ចាប់​យក​លុយ

ជម្លោះក្មេងស្ទាវ៖ ភាគីចាញ់​ ដេកពេទ្យ រីឯភាគីឈ្នះ ចូលគុក​!

បន្ទាយមានជ័យ៖ ទំនាស់ពាក្យសំដី បានឱកាស កាប់ជនរងគ្រោះ បណ្តាលឲ្យរបួស ២នាក់។ ប៉ុន្តែជនដៃដល់ ២នាក់ ត្រូវបានប៉េអឹម ចាប់បាន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ២នាក់ មាន១.ឈ្មោះ បៀវ ដូច ភេទប្រុស អាយុ ១៥ឆ្នាំ ២.ឈ្មោះ វ៉ង្ស សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

អាន​បន្ត៖ ជម្លោះក្មេងស្ទាវ៖ ភាគីចាញ់​ ដេកពេទ្យ រីឯភាគីឈ្នះ ចូលគុក​!

ស្ត្រីម្នាក់ ត្រូវរថយន្តបុកដាច់ដៃ ខំលូនទៅអង្គុយ កៀនផ្លូវ!

ខេត្តកំពត៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានរថយន្ត បើកបុកពីក្រោយ ហើយកិនដាច់សាច់ដៃម្ខាង ខ្ទាតរាយប៉ាយពេញដងផ្លូវជាតិ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ ស្ត្រីម្នាក់ ត្រូវរថយន្តបុកដាច់ដៃ ខំលូនទៅអង្គុយ កៀនផ្លូវ!

បុរស ២នាក់ ត្រូវបានប៉េអឹម ខេត្តមណ្ឌលគិរី ចាប់ខ្លួន ពីបទក្លែងឯកសារសាធារណៈ និងករណីដីធ្លី

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ។

អាន​បន្ត៖ បុរស ២នាក់ ត្រូវបានប៉េអឹម ខេត្តមណ្ឌលគិរី ចាប់ខ្លួន ពីបទក្លែងឯកសារសាធារណៈ...

ជន​ទី​១​ជាប់ចោទ​ពី​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ នៃ​ច្បាប់​ថ្មី​ស្តី​ពី​ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបើកការស៊ើបសួរពេញមួយថ្ងៃ លើជនសង្ស័យម្នាក់ពាក់ពន្ធសំណុំរឿង ដែលប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok បានសម្រេចចោទប្រកាន់ជាផ្លូវការហើយ ពី«បទរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

អាន​បន្ត៖ ជន​ទី​១​ជាប់ចោទ​ពី​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ...

អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​ជាង​៥​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

ខេត្តតាកែវ ៖ បន្ទាប់ពីបានទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង ៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នេះបើយោងតាមប្រភពពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

អាន​បន្ត៖ អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​ជាង​៥​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

៣ករណី៖ មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ​ស្រែពក អប់រំណែនាំ និងធ្វើកិច្ចសន្យាមនុស្ស ៤នាក់

ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៅក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។

អាន​បន្ត៖ ៣ករណី៖ មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ​ស្រែពក អប់រំណែនាំ...

ចុះ​ចាប់​មេ​ល្បែង​ឆ្នោត​ម្នាក់ នៅ​ផ្សារ​សាំ​ហាន់ ខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូនលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងលោកអធិការរងនគរបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងនគរបាល រួមនឹងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាបទីតាំងបើកចាក់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅផ្សារសាំហាន់ តូបលេខB6 ផ្លូវ105 ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ចុះ​ចាប់​មេ​ល្បែង​ឆ្នោត​ម្នាក់ នៅ​ផ្សារ​សាំ​ហាន់ ខណ្ឌឫស្សីកែវ

រថយន្ត HYUNDAI TRACTOR បុករថយន្ត CAMRY ពីក្រោយ បណ្តាលអោយរងរបួសធ្ងន់​ស្រាល ០៤នាក់

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 បើកបរ ដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រស្រែលើ ឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរ ម្នាក់ បើកបរមានទិសដៅពីត្បួងទៅជើង បានបុកនឹងរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10 2- 0285 បើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរចំនួន ០៣នាក់ បើកបរមានទិសដៅពីត្បួង ទៅជើង។

អាន​បន្ត៖ រថយន្ត HYUNDAI TRACTOR បុករថយន្ត CAMRY ពីក្រោយ បណ្តាលអោយរងរបួសធ្ងន់​ស្រាល ០៤នាក់

ចោរ​​ស្លុយ​ប្រថុយ​លួច​ម៉ូតូ​គេ​នៅ​មុខ​ផ្ទះ​

ខេត្តបាត់ដំបង ៖ បន្ទាប់ពីលួចយកម៉ូតូបានប្រហែល១ម៉ោងប៉ុណ្ណោះ លោកចោរចិត្តស្លុយចំនួន០២នាក់ ត្រូវកម្លាំងបង្ការបង្ក្រាប នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលតាមឃាត់ខ្លួនបានភ្លាមៗ ពេលពួកគេកំពុងជិះស្វែងរកកន្លែងបញ្ចាំ នៅវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី២០ មីនា ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

អាន​បន្ត៖ ចោរ​​ស្លុយ​ប្រថុយ​លួច​ម៉ូតូ​គេ​នៅ​មុខ​ផ្ទះ​

បុរស​រូប​នេះ​ហ៊ាន​មែន​! ធ្វើ​សកម្មភាព​បែប​នេះ​ដាក់​អ្នកគ្រូ​ដល់​ក្នុង​សាលារៀន

ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ក្រោយពីចូលទៅលួចយកម៉ូតូរបស់អ្នកគ្រូនៅបឋមសិក្សាសម្ដេចជាស៊ីម រួចគេចខ្លួនបាន៣ថ្ងៃមក ជនសង្ស័យរូបនេះក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនបាន ថែមទាំងដកហូតវត្ថុតាងផងដែរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ខណៈជននោះបានយកម៉ូតូទៅលាក់ទុកក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

អាន​បន្ត៖ បុរស​រូប​នេះ​ហ៊ាន​មែន​! ធ្វើ​សកម្មភាព​បែប​នេះ​ដាក់​អ្នកគ្រូ​ដល់​ក្នុង​សាលារៀន

នាំគ្រឿងញៀនពីភ្នំពេញ ទៅខេត្តកំពង់ធំ! មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាន​ឃាត់ខ្លួន រួមជាមួយថ្នាំញៀន ៩កញ្ចប់

កំពង់ធំ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១៧ និង ៤៥នាទីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិជ័យចំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

អាន​បន្ត៖ នាំគ្រឿងញៀនពីភ្នំពេញ ទៅខេត្តកំពង់ធំ! មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់...

ក្មេងស្រី មានសតិមិនគ្រប់ ដុតផ្ទះខ្លួនឯង ឆេះម៉ត់ នៅព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ករណីអគ្គិភ័យ ភ្លើងឆេះផ្ទះមួយ បានកើតឡើង នៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្ទះឆេះនោះ ជាផ្ទះឈើ មានទំហំ ទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ដំបូលប្រកស៊ីហ្រ្វូ ជញ្ជាំងស័ង្កសី ខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូ។

អាន​បន្ត៖ ក្មេងស្រី មានសតិមិនគ្រប់ ដុតផ្ទះខ្លួនឯង ឆេះម៉ត់ នៅព្រៃនប់ ខេត្តព្រះសីហនុ

មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាន​បន្ត៖ មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅខេត្តបន្ទាយមានជ័យ

អ្នកបើកបរ ចុះរត់ហើយ ប៉ូលិសខេត្តកំពត តាមចាប់បាន យកមកផ្តន្ទាទោសតាមច្បាប់!

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង លើផ្លូវជាតិលេខ៣ ក្នុងក្រុងកំពត (កំពត- វាលរេញ) ត្រង់ចំណុចផ្លូវបំបែក ជាបួនមុខធនាគារ ភ្នំពេញពាណិជ្ជ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

អាន​បន្ត៖ អ្នកបើកបរ ចុះរត់ហើយ ប៉ូលិសខេត្តកំពត តាមចាប់បាន យកមកផ្តន្ទាទោសតាមច្បាប់!

ទាហាន បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទាំងរថយន្តបែកកង់ ត្រូវសមត្ថកិច្ចដេញឃាត់ ៤ខណ្ឌ

ភ្នំពេញ៖ នាយទាហាន នៅអគ្គបញ្ជាការ បានបើករថយន្តម៉ាកលុចស៊ីស RX 330 ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9488 មិនដឹងបង្កហេតុ នៅឯណា ត្រូវសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាត តាមដងផ្លូវ ប្រទះឃើញ ក៏ឃាត់។

អាន​បន្ត៖ ទាហាន បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទាំងរថយន្តបែកកង់...

កំពូល​ចោរ​ដៃ​ស្អិត​២​នាក់​បងប្អូន​និង​អ្នក​ទ​ទួលផល​​នាំ​ទៅ​តុលាការ

ខេត្តបាត់ដំបង៖ ជនសង្ស័យប្រព្រឹត្តអំពើរចោរកម្មចំនួន០៣នាក់ ក្នុងនោះ មានអ្នកទទូលផលចោរកម្មម្នាក់ផង ត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៨ មិនា ដើម្បីចាត់ការតាមនៅតិវិធីច្បាប់ ។

អាន​បន្ត៖ កំពូល​ចោរ​ដៃ​ស្អិត​២​នាក់​បងប្អូន​និង​អ្នក​ទ​ទួលផល​​នាំ​ទៅ​តុលាការ