បណ្តាញសង្គម

អ្នកនាំពាក្យ ៖ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ចៅសង្កាត់​រង​ទី​២ ករណី​ក្លែង​ឯកសារ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឃាត់ជនសង្ស័យចំនួន ០២នាក់ ទី១. ឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស អាយុ ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងទី២. ឈ្មោះ គឹម ថាយមុន្នី ភេទប្រុស អាយុ៦០ឆ្នាំ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដូចតទៅ ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ ដែលបានប្តឹងឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

អាន​បន្ត៖ អ្នកនាំពាក្យ ៖ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់...

បុរស​ម្នាក់​ឈប់​ម៉ូតូ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ សំណាងល្អ​ត្រូវ​នគរបាល​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វារ តែសំណាងល្អ ត្រូវបាននគរបាលរួមជាមួយអ្នកនេសាទ ចេញទូកទៅជួយស្រង់ សង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ បុរស​ម្នាក់​ឈប់​ម៉ូតូ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ...

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ ត្រូវ​ក្ដាប់​សភាពការណ៍​សន្ដិសុខ និង​ចាត់វិធានការ​ទាន់​ពេលវេលា ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

រាជធានីភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ កាន់ខិតជិតមកដល់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ បង្កើនការក្កាប់សភាពការណ៍ពាក់ព័ន្ធសន្ដិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម ដើម្បីចាត់វិធានការបង្ការ ទប់ស្តាត់ និងបង្ក្រាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ ត្រូវ​ក្ដាប់​សភាពការណ៍​សន្ដិសុខ...

ឌុបប្រពន្ធមកពីផ្សារ ​ប្តីដេកមួយសំបក់ងើបឡើង ​បាត់ម៉ូតូ​ ក៏ប្តឹងចាប់បាន៣នាក់

ខេត្តបន្ទាយមានជ័យ ៖ ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើងវិញ ស្រាប់តែចោលួចម៉ូតូយកទៅបាត់ ក៏ប្តឹងសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៣នាក់ និងដកហូតបានម៉ូតូចំនួន៣គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។

អាន​បន្ត៖ ឌុបប្រពន្ធមកពីផ្សារ ​ប្តីដេកមួយសំបក់ងើបឡើង ​បាត់ម៉ូតូ​ ក៏ប្តឹងចាប់បាន៣នាក់

អគ្គិភ័យ​ឆេះ​សម្ភារៈ ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈ នៅក្នុងអគារខុនដូកំពុងសាងសង់មួយកន្លែង បង្កភ្ញាក់ផ្អើលអស់កម្មករ និងសមត្ថកិច្ច នាវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចអគារកំពុងសាងសង់មួយកន្លែង ក្បែរនិងស្ពានអាកាស មរតកតេជោ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ អគ្គិភ័យ​ឆេះ​សម្ភារៈ ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង...

«​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ ធ្លាប់សម្ដែង ហើយសុំទោស រួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះលើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ។

អាន​បន្ត៖ «​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី...

ទីបំផុត​! មេ​តុងទីន​ពីរ​នាក់​ប្ដី​ប្រពន្ធ​​តាម​ប្រមាញ់​ចាប់​​​ក្នុងខុនដូ​នៅ​រាជ​ធានី​​​ភ្នំពេញ

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោងបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតាមប្រមាញ់មេទុងទីនពីរនាក់ប្ដីប្រពន្ធកំពុងតែសំងំលាក់ខ្លួននៅខុនដូមួយកន្លែង ក្រោយជាប់ពាក់ព័ន្ធករណីឆបោកលុយកូនតុងទីនរហូតដល់រាប់លានដុល្លារឯណោះនៅស្រុកចំការលើ ។

អាន​បន្ត៖ ទីបំផុត​!...

តាមប្រម៉ាញ់បានម្នាក់ ក្រោយ​គាស់ផ្ទះយកម៉ូតូ២​គ្រឿង ​គេច​ខ្លួនអស់​១អាទិត្យ​

រាជធានីភ្នំពេញ៖ ជនសង្ស័យគាស់ផ្ទះម្នាក់ ក្នុងចំណោមបក្ខ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះយកម៉ូតូបាន២គ្រឿង ហើយគេចខ្លួនបានតែ៧ថ្ងៃប៉ុណ្ណោះ។

អាន​បន្ត៖ តាមប្រម៉ាញ់បានម្នាក់ ក្រោយ​គាស់ផ្ទះយកម៉ូតូ២​គ្រឿង ​គេច​ខ្លួនអស់​១អាទិត្យ​

ប្រុសស្រី​ជនជាតិវៀតណាម១០នាក់ ត្រូវឃាត់ខ្លួន​ពីបទ​ជួ.ញដូរគ្រឿងញៀ.ន នៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលជាជនជាតិវៀតណាមទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរសារធាតុញៀនខុសច្បាប់។

អាន​បន្ត៖ ប្រុសស្រី​ជនជាតិវៀតណាម១០នាក់ ត្រូវឃាត់ខ្លួន​ពីបទ​ជួ.ញដូរគ្រឿងញៀ.ន នៅក្រុងបាវិត

ក្រុម​ក្មេ.ង.​ទំ.នើ.ង.​ជិះ​ម៉ូតូ​ដេញ​កា​.​ប់.​គ្នា ភាគី​ម្ខាង​ភ័យ​ស្លន់ស្លោ​ជិះ​បុក​របង​សាលា​របួសធ្ងន់

ខេត្តបាត់ដំបង ៖ ក្មេងប្រុសជំទង់០២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជិះបុករបងសាលារៀនផង រងផ្លែកាំបិតរបស់គូសត្រូវផង នៅពេលព្យាយាមជិះម៉ូតូរត់គេចពីការតាមកាប់សម្លាប់ពីគួរសត្រូវរបស់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី០២ មេសា ដែលកើតឡើងនៅចំណុចក្បែររង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងភូមិរំចេក៤ សង្តាក់រតនៈ ក្រុងបាត់ដំបង ។

អាន​បន្ត៖ ក្រុម​ក្មេ.ង.​ទំ.នើ.ង.​ជិះ​ម៉ូតូ​ដេញ​កា​.​ប់.​គ្នា...

ចុះធ្វើរដ្ឋបាលប្លុកបុរីកីឡា រកឃើញយុវ​ជន​១០​នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅប្លុកបុរីកីឡា ជាតំបន់ដ៏ស្មុគ្រស្មាញមួយ មានក្រុមក្មេងស្ទាវទំនើងប្រមូលផ្ដុំគ្នា ប្រើប្រាស់នូវសារធាតុញៀន ដែលធ្វើឱ្យប្រជា ពលរដ្ឋរស់នៅទីនោះមានការភ័យខ្លាចពី ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួនក្មេងស្ទាវទំនើងប្រុសៗចំនួន១០ នាក់ ដែលមាន៩ នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងម្នាក់ជាអ្នកចែកចាយថ្នាំញៀន ជាមួយវត្ថុតាងសារធាតុញៀនចំនួន១០កញ្ចប់តូច ។

អាន​បន្ត៖ ចុះធ្វើរដ្ឋបាលប្លុកបុរីកីឡា រកឃើញយុវ​ជន​១០​នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន

ខឹងមេការបើកលុយឱ្យមិនគ្រប់ កម្មករ២នាក់​យក​ដុំថ្មគ.ប់បំបែកកញ្ចក់​ឡាន​ ត្រូវ​ចាប់ខ្លួន

ខេត្តសៀមរាប ៖ នគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនកម្មករ២នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ពោលគឺប្រើដុំថ្មគុបបំបែកកញ្ចក់រថយន្តមេការសំណង់ ខឹងមេការបើកលុយឱ្យមិនគ្រប់ទៅតាមតម្លៃពលកម្ម ។

អាន​បន្ត៖ ខឹងមេការបើកលុយឱ្យមិនគ្រប់ កម្មករ២នាក់​យក​ដុំថ្មគ.ប់បំបែកកញ្ចក់​ឡាន​...

បន្លំយក​ថ្នាំ.ញៀ.ន.​ដាក់ក្នុងថង់នំកូនក្មេង​ តែ​អស់​​លក្ខណ៍ដដែល

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ មេសា នេះ កម្លាំងជំនាញនៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរបាលតាបែនស្វាយចេករលួស បានធ្វើការត្រួតពិនិត្យអាវុធក្មេងទំនើង និងត្រួតពិនិត្យជាតិអាល់កុល ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកស្វាយចេក លើផ្លូវជាតិលេខ៥៦ A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ។

អាន​បន្ត៖ បន្លំយក​ថ្នាំ.ញៀ.ន.​ដាក់ក្នុងថង់នំកូនក្មេង​ តែ​អស់​​លក្ខណ៍ដដែល

កំពុងធ្វើបុណ្យឱ្យស្ត្រីលក់ទឹកត្នោតត្រូវគេសម្លា.ប់ ស្រាប់តែ​ប្តីត្រូវនគរបាលចា.ប់ក្រៀកចេញពីរោងបុណ្យ

ខេត្តកំពត ៖ បន្ទាប់ពីមានករណីស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលគេសង្ស័យថាត្រូវចោរប្លន់វាយបណ្តាលឱ្យស្លាប់រួចយកលុយអស់ជាង៣លានរៀល ដែលជនរងគ្រោះខំសន្សំបានមកពីការលក់ទឹកត្នោតនោះ ត្រូវបាននគរបាលខេត្តកំពត សហការជាមួយនគរបាលស្រុកកំពង់ត្រាច ធ្វើការយ៉ាងម៉ត់ចត់បំផុតដើម្បីវែកមុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។

អាន​បន្ត៖ កំពុងធ្វើបុណ្យឱ្យស្ត្រីលក់ទឹកត្នោតត្រូវគេសម្លា.ប់...

ប្រទះឃើញ​ស្ត្រីលក់ទឹកត្នោតស្លា.ប់ ខ្លះសង្ស័យ​ថា​ចោរ​ប្ល.ន់ តែសមត្ថកិច្ចថាឃា.តកម្ម

ខេត្តកំពត ៖ ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រ ឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានត្រូវគេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។

អាន​បន្ត៖ ប្រទះឃើញ​ស្ត្រីលក់ទឹកត្នោតស្លា.ប់ ខ្លះសង្ស័យ​ថា​ចោរ​ប្ល.ន់...

ប្រតិបត្តិការ​នៅ​ខេត្តពោធិ៍សាត់ រយៈពេល​២១​ថ្ងៃ ឃ្លុំ​ដី​ជិត​១​ម៉ឺន​ហិ​កតា ឃាត់ខ្លួន​៣០​នាក់ និង​បញ្ជូន​ទៅ​តុលាការ​១៦​ករណី

រាជធានីភ្នំពេញ ៖ ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅ ដើម្បីបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន១៦ករណី។

អាន​បន្ត៖ ប្រតិបត្តិការ​នៅ​ខេត្តពោធិ៍សាត់ រយៈពេល​២១​ថ្ងៃ ឃ្លុំ​ដី​ជិត​១​ម៉ឺន​ហិ​កតា...

ឆ្ម.ក់បង្រ្កា​បទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន ប្រុសស្រីច្រើននាក់ រួមទាំងដកហូតបាន​ថ្នាំញៀ.ន មួយ​ចំនួន

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិបាន ធ្វើការឆ្មក់បង្រ្កាបទីតាំងមួយកន្លែង យីហោ ថាំង ហ៊ួយ ក្លឹប ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសជាង១០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនផងដែរ ។ រង្វង់ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ នៅចំណុច KTV យីហោ ថាំង ហ៊ួយ ក្លឹប ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១០៣ សង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឆ្ម.ក់បង្រ្កា​បទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន ប្រុសស្រីច្រើននាក់...

កុំចេះតែហ៊ាន ! ឃាត់ខ្លួនបាន ​ក្រោយ​លួច​ម៉ូតូ​គេ​​បាន​៣​ថ្ងៃ

ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី៣០ មីនា នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីជននេះធ្វើសកម្មភាពលួចយកម៉ូតូគេមួយគ្រឿងកាលពី០៣ថ្ងៃមុន។

អាន​បន្ត៖ កុំចេះតែហ៊ាន ! ឃាត់ខ្លួនបាន ​ក្រោយ​លួច​ម៉ូតូ​គេ​​បាន​៣​ថ្ងៃ

ប្រទះឃើញស.ព​មនុស្ស​ម្នាក់ ត្រូវគេ​ដុ.ត​ឆេះ​ខ្លោ.ច​​ក្នុងថ្លុកប្រឡាយអត់ទឹក​មួយកន្លែង​

ខេត្តបន្ទាយមានជ័យ ៖ ស.ពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់ ដោយឆេះខ្លោចមើលលែងស្គាល់ ក្នុងថ្លុកប្រឡាយអត់ទឹកមួយកន្លែង ។

អាន​បន្ត៖ ប្រទះឃើញស.ព​មនុស្ស​ម្នាក់...

​បា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល

ខេត្តបន្ទាយមានជ័យ ៖ មានករណីបា.ញ់ប្ល.ន់បុរសម្នាក់យកលុយអស់៣០ម៉ឺនរៀល បណ្តាលឱ្យជនរងគ្រោះត្រូវ១គ្រាប់ រងរបួសធ្ងន់ លុះបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតក៏បានស្លា.ប់បាត់បង់ជីវិត ។

អាន​បន្ត៖ ​បា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល

ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី នាំ​នារី​ក្មេង​ៗ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានឃាត់ខ្លួនស្ត្រី២នាក់ម្ដាយ និងកូនប្រសាស្រី ពាក់ព័ន្ធនាំនារីដាក់ឲ្យបម្រើសេវាផ្លូវភេ.ទជូនភ្ញៀវ តាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងរាជធានីភ្នំពេញ និងរំដោះនារីរងគ្រោះបានចំនួន០៩នាក់ទៀត (ក្នុងចំណោមនោះមាន០៨នាក់ ជាអនិតិជន) ។

អាន​បន្ត៖ ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី...