ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការបន្ដទប់ស្កាត់សកម្មភាព អាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។
អានបន្ត៖ រសួងរ៉ែ និងថាមពល រកឃើញកន្លែងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ៣ទីតាំងទៀត...
រាជធានីភ្នំពេញ ៖ តូបលក់មាសចំនួន២តូប នៅក្នុងផ្សារពោធិ៍ចិនតុង ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះទាំងស្រុង សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។
អានបន្ត៖ អគ្គិភ័យឆាបឆេះតូបលក់មាស នៅផ្សារពោធិ៍ចិនតុង
រាជធានីភ្នំពេញ ៖ លោក ថន ប៉ោហៀក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មួញគ្រឿងញៀន ចំនួន៤នាក់ ដោយដាក់ពន្ធនាគារម្នាក់ពី៣០ឆ្នាំ ដល់អស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនជិត៤ គីឡូក្រាម។ សាលក្រមបានផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះ នុត កែវសាវរ៉ា ហៅឡា ភេទប្រុស អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ។
អានបន្ត៖ តុលាការផ្តន្ទាទោសជនសង្ស័យ៤នាក់ ដាក់គុកពី៣០ឆ្នាំ ដល់មួយជីវិត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចកាន់ចេកអំបូង១ស្និតចូលទៅសួរសុខទុក្ខអ្នកជម្ងឺនៅបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺមួយកន្លែង បន្ទាប់មកបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ហើយព្យាយាមជិះគេចខ្លួន។ ប៉ុន្តែត្រូវម្ចាស់ម៉ូតូជាគ្រូពេទ្យឃើញទាន់ ក៏បានស្រែកឆោឡោនិងដេញចាប់ ក អាវបានហើយប៉ុន្តែរបូតវិញ បន្ទាប់មកជននោះបានរត់គេចខ្លួនបន្តទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមក្របួចបានភ្លាមៗ។
អានបន្ត៖ បុរសម្នាក់ប្រើល្បិ.ចកាន់ចេក១ស្និតចូលគ្លីនិក...
ខេត្តព្រៃវែង ៖ សម្ភារៈប្រើប្រាស់ជាច្រើនដែលរួមមានទាំងតុទូគ្រែសំលៀកបំពាក់ និងគ្រឿងលម្អជាច្រើនទៀត នៅក្នុងផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ។
អានបន្ត៖ ក្រុមចោរគា.ស់ផ្ទះប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង...
រាជធានីផ្នំពេញ ៖ រយៈពេល២ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគាស់ទូមាសលួចទ្រព្យសម្បត្តិយកទៅលក់ និងអ្នកទទួលផលចោរកម្ម ។
អានបន្ត៖ គាស់ទូមាស យកចិញ្ជៀនប្លាទីនទៅលក់ នគរបាលខណ្ឌច្បារអំពៅ...
រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ “NY3” ពាក់ព័ន្ធករណីអំពើហិ.ង្សាដោយចេតនា ( យកកាំបិតបុ័ងតោ កា.ប់ឱ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ជាម៉ូតូ) ។
អានបន្ត៖ ស្ទាវក្រុម “NY3” នគរបាលខណ្ឌប្ញស្សីកែវ តាមចាប់បាន០៧នាក់...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅបន្ទប់មួយ ជាន់ទី២៦ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាទីតាំងរបស់ប្តីប្រពន្ធជនជាតិបង់ក្លាដេស ដែលសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។
អានបន្ត៖ នគរបាលអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់...
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង អោយមានការប្រុងប្រយ័ត្ន! ករណីឆបោកក្រោមរូបភាព “ប្រាក់-កម្ចីអនឡាញ” ។
អានបន្ត៖ សូមប្រុងប្រយ័ត្ន! ថ្មីៗនេះមានករណីឆបោកក្រោមរូបភាព...
ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានធ្វើប្រតិបត្តិការ ចុះធ្វើរដ្ឋបាលតាមសណ្ឋាគារ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ (ស្រី០៣នាក់) និងសម្ភារៈផ្សេងៗមួយចំនួន នៅក្រុងបាវិត ។
អានបន្ត៖ ចុះធ្វើរដ្ឋបាលក្នុងសណ្ឋាគារ “ថៃ អាង” ឃាត់ខ្លួនភ្ញៀវប្រុសស្រី ១១នាក់...
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្មវិចិត្រ សុសក្តា បើករថយន្ដម៉ាក Jeep បុកយុវជនម្នាក់ស្លា.ប់ភ្លាមៗ នៅខណ្ឌទួលគោកនោះ ខណៈមិនទាន់ធ្វើបុណ្យ១០០ថ្ងៃផង ស្រាប់តែម្ដាយជនបង្ក (ឈ្មោះ សុខ លីណា) បានដាក់ពាក្យបណ្ដឹង ប្តឹងមនុស្ស០៤នាក់ រួមមាន ៖ ប្រពន្ធស.ពជនរងគ្រោះ និង០៣នាក់ទៀត ជាសាច់ញាតិជនរងគ្រោះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងពីបទ ជេរប្រមាថជាសាធារណៈ ។
អានបន្ត៖ ករណីបើករថយន្ត Jeep បុកមនុស្សស្លា.ប់ ម្ដាយជនបង្ក ប្ដឹងប្រពន្ធស.ព...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២សប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំថ្មីនេះ យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២នាក់ ត្រូវបានឃាត់ខ្លួន លើបទល្មើសគ្រឿងញៀន (ធន់មធ្យម) សរុប២៩០ករណី នៅទូទាំងប្រទេស ។
អានបន្ត៖ ២សប្ដាហ៍ដើមឆ្នាំថ្មី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត៧០០នាក់...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាបុគ្គលិកធនាគារម្នាក់ ប្រច័.ណ្ឌប្រពន្ធ ហើយបានវា.យក្បាលប្រពន្ធនឹងញញួរ បណ្តាលឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម ចំណែកជនដៃដល់ជាប្តីក៏បានលេ.បថ្នាំប៉ុនប៉ងសម្លា.ប់ខ្លួនដែរ តែមិនទាន់ស្លា.ប់នោះទេ ត្រូវបានសមត្ថកិច្ចចា.ប់វា.យខ្នោះ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហើយគេមិនដឹងថា ជនដៃដល់ជាប្តីស្ថិតក្នុងស្ថានភាពបែបណានៅឡើយទេ ។
អានបន្ត៖ រឿងស្នេហា! បុគ្គលិកធនាគារម្នាក់ចិត្តដា.ច់លើកដៃប្រល័.យជីវិតប្រពន្ធក្នុងផ្ទះ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជាងភ្លើងម្នាក់ ត្រូវមិត្តភក្តិនាំទៅហូបបាយនៅខាងក្រៅមួយសន្ទុះ លុះពេលត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវចោ.រគា.ស់បន្ទប់ជួល រួចយកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង ព្រមទាំងរបស់របរមួយចំនួនទៀតបាត់អស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ច ទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ ។
ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពព្រួតគ្នាវាយ និងយកកាំបិតផ្គាក់ដេញកាប់ទៅលើក្រុមជនរងគ្រោះ កំពុងអង្គុយផឹកស៊ីជុំគ្នា បណ្តាលឱ្យរងរបួស ។
អានបន្ត៖ កា.ប់គេរងរបួសរត់គេចខ្លួនបាន១ថ្ងៃ ត្រូវនគរបាលក្រុងច្បារមន...
លោកTim Cook នាយកប្រតិបត្តិ Apple រកប្រាក់ចំណូលបានត្រឹមតែ 63.2 លានដុល្លារកាលពីឆ្នាំ 2023
រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ករណីក្មេងស្ទាវ ២ក្រុម ដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរ ដែលមកពីបញ្ច្រាសទិសបណ្ដាលឲ្យស្លា.ប់ម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ៦នាក់ ក្នុងនោះមន្ត្រីជំនាញរកឃើញ ៤នាក់ ជាជនដៃដល់ ។
អានបន្ត៖ ករណីក្មេងស្ទាវដេញកា.ប់គ្នា ហើយបុកចូលរថយន្ត...
ខេត្តសៀមរាប៖ អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់ ២នាក់ នៃអាជ្ញាធរជាតិអប្សរា ដែលបានវាយលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណកសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
អានបន្ត៖ តុលាការ ខេត្តសៀមរាប សម្រេចដោះលែងបុរសភ្នាក់ងារអាជ្ញាធរជាតិអប្សរា ២នាក់...
ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន ២នាក់ ពីបទ ជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀនជាង ០២គីឡូក្រាម និងសារធាតុម្សៅផ្សំកែច្នៃមួយចំនួន នៅក្រុងបាវិត។
អានបន្ត៖ ចាប់បុរសវៀតណាម ២នាក់ នៅបាវិត ដែលជួញដូរ រក្សាទុក កែច្នៃ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ធ្វើការឃាត់ខ្លួនក្រោយពេលជិះម៉ូតូបុកជាមួយម៉ូតូបុរស២នាក់បណ្ដាលឲ្យដួល រួចដកដែកឆាបចុងស្រួចធ្វើសកម្មភាពដេញចាក់ថែមទៀត ប៉ុន្តែសំណាងល្អជនរងគ្រោះព្យាយាមរត់គេចរួច ហើយកម្លាំងនគរបាលទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យតែម្ដង។
អានបន្ត៖ ជនសង្ស័យ៣នាក់ត្រូវឃាត់ខ្លួន ក្រោយជិះម៉ូតូបុ.កគេដួ.ល រួចដកដែកឆាបដេញចា.ក់ទៀត