បណ្តាញសង្គម

១​ទៀត​ហើយ​ស៊េរី​ត្រដាង​ស្លាប​ដូច​ឥន្ទ្រី! វណ្ណ ម៉ូនិច ទទួល​កាដូ​សម្រាប់​កូន​ទី​២​នេះ ធ្ងន់​ខ្លាំង​តែ​ម្ដង

 

អតីតតារាសម្ដែង ត្រូវស្វាមី ធ្វើឲ្យភ្ញាក់ផ្អើលដោយជូនកាដូដ៏រថយន្តប្រណិត និងទំនើបបំផុតមួយគ្រឿង ស៊េរីត្រដាងស្លាបដូចសត្វឥន្ទ្រី ធ្វើឲ្យប្រិយមិត្តពោលសរសើរសំណាងនាងគ្រប់គ្នា។

អាន​បន្ត៖ ១​ទៀត​ហើយ​ស៊េរី​ត្រដាង​ស្លាប​ដូច​ឥន្ទ្រី! វណ្ណ ម៉ូនិច...

ជាប់ចិត្តកូរ៉េខ្លាំង ដល់ថ្នាក់កំពូលតារាហូលីវូដ Angelina Jolie រំពឹងចង់សម្ដែងរឿងកូរ៉េឲ្យបានម្ដង

 

Angelina Jolie បានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន ដោយនិយាយទាក់ទងនឹងប្រទេសកូរ៉េ ថា៖ «កូរ៉េពិតជាទីកន្លែងដ៏ពិសេសអស្ចារ្យសម្រាប់ខ្ញុំ»។

អាន​បន្ត៖ ជាប់ចិត្តកូរ៉េខ្លាំង ដល់ថ្នាក់កំពូលតារាហូលីវូដ Angelina Jolie...

ឡាន Hybrid ថ្មីរបស់ McLaren ចេញលក់មុនគេ នៅប្រទេសក្បែរខាងកម្ពុជា តម្លៃកន្លះលានដុល្លារ

ថៃ បានក្លាយទៅជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានចេញលក់រថយន្ត McLaren Artura ស៊េរីថ្មី។ រថយន្តស្ព័រដំណើរការដោយម៉ាស៊ីន Plug-in Hybrid នេះ មានតម្លៃចាប់ពី ១៦,៧លានបាត ឬប្រហែល ៥៣ម៉ឺនដុល្លារ។

អាន​បន្ត៖ ឡាន Hybrid ថ្មីរបស់ McLaren ចេញលក់មុនគេ នៅប្រទេសក្បែរខាងកម្ពុជា...

ម៉ូតូ Honda X-ADV ២០២១ កម្លាំង ៧៥៥សេសេ ចេញលក់នៅម៉ាឡេស៊ី តម្លៃ ១,៦ម៉ឺនដុល្លារ

ម៉ូតូ Hond X-ADV ស៊េរីឆ្នាំ២០២១ បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃ ១៦ ៤៥០ដុល្លារ ហើយនឹងចាប់ផ្តើមបង្ហាញខ្លួនក្នុង Showroom ចាប់ពីថ្ងៃទី០៦ ខែឧសភា នេះតែម្តង។

ម៉ូតូ Honda X-ADV ជំនាន់ថ្មី ទទួលបានការអាប់ដេតច្រើនលើការឌីហ្សាញ ដោយលើកនេះតួខ្លួនរបស់វាស្រាលជាងមុន ១គីឡូក្រាម, ចង្កៀងមុខ LED រាងស្រួចជាង និងមើលទៅកាចជាងមុន ហើយអំពូលបំភ្លឺពេលថ្ងៃក៏ត្រូវបានឌីហ្សាញថ្មីផងដែរ។

គួរឲ្យដឹងថា ប្រព័ន្ធភ្លើងខាងមុខរបស់វាជាប្រភេទ LED សុទ្ធ ហើយអាចបិទបើកដោយស្វ័យប្រវត្តិ ជាមួយនឹងភ្លើងហ្វ្រាំងស្វ័យប្រវត្តិនៅខាងក្រោយ ដើម្បីបង្កើនសុវត្ថិភាពថែមមួយកម្រិតទៀតផង។

ចំពោះរបាំងខ្យល់ខាងមុខរបស់វា អាចសារ៉េបាន ៥កម្រិត ហើយក៏មានរបាំងអាលុយមីញ៉ូមការពារបាតម៉ាស៊ីន ដើម្បីភាពងាយស្រួលពេលបើកបរលើផ្លូវលំបាកផងដែរ។

មិនតែប៉ុណ្ណោះ កែបរបស់ Honda X-ADV ឆ្នាំ២០២១ ត្រូវបានកែកុនថ្មី ដើម្បីផ្តល់ផាសុកភាពជាងមុន ហើយមានកម្ពស់ ៨២០មីល្លីម៉ែត្រពីដី ខណៈឃ្លុបក្រោមកែបមានចំណុះ ២២លីត្រ ហើយមានធុងសាំងចំណុះ ១៣,២លីត្រ និងមានកន្លែងដាក់អីវ៉ាន់តូចមួយទៀតនៅផ្នែកខាងមុខ ចំណុះ ១,២លីត្រ និងរន្ធ USB សម្រាប់សាកថ្មទូរសព្ទមួយទៀតផង។ម៉ូតូអូតូប្រភេទ Off-road នេះមានបំពាក់កុងទ័រ LCD ទំហំ ៥អ៊ីញ ដែលបង្ហាញព័ត៌មានជាច្រើន ព្រមទាំងអាចភ្ជាប់ជាមួយស្មាតហ្វូន និងកាសស្តាប់បានផងដែរ។

វាក៏មានប្រព័ន្ធបញ្ជាដោយសំឡេងតាមរយៈស្មាតហ្វូន ដោយក្នុងនោះអ្នកបើកបរអាចឆែកមើល ការខលចេញចូល, អ៊ីម៉ែល, ផែនទី និងមុខងារតន្ត្រីជាដើម។ម៉ូតូ Honda X-ADV ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនទំហំ ២ស៊ីឡាំង កម្លាំង ៧៥៥សេសេ មានធុងទឹកស្អំ ប្រើកាំ ១៧អ៊ីញខាងមុខ និង ១៥អ៊ីញខាងក្រោយ។

ចំពោះប្រព័ន្ធហ្វ្រាំងវិញ វាបំពាក់ហ្វ្រាំងឌីសភ្លោះនៅខាងមុខ ទំហំ ៤១មីល្លីម៉ែត្រ ៤ពីស្តុង និង ហ្វ្រាំងឌីសមួយនៅខាងក្រោយ ទំហំ ២៤០មីល្លីម៉ែត្រ ១ពីស្តុង។ រីឯប្រព័ន្ធបូមគឺជាប្រភេទបូមផ្កាប់ (up-side-down fork) នៅខាងមុខ និងបូមទោល (monoshock) នៅខាងក្រោយ៕

ដកស្រង់ពី៖sabay

ថាភាគចុងក្រោយទៅវិសេសវិសាល ងាកមកមើលឈុតក្រៅឆាកក៏ល្អមើលញាក់សាច់ដែរ

រឿងភាគដែលទទួលបានការគាំទ្រខ្លាំងពេញទ្វីបអាស៊ី «Vincenzo» បានក្លាយជាខ្សែភាពយន្តស្ថិតនៅលំដាប់កំពូលតាំងពីថ្ងៃចេញផ្សាយរហូតដល់ថ្ងៃបញ្ចាំងចប់។

អាន​បន្ត៖ ថាភាគចុងក្រោយទៅវិសេសវិសាល ងាកមកមើលឈុតក្រៅឆាកក៏ល្អមើលញាក់សាច់ដែរ

នាឡិកាឆ្លាតវៃជំនាន់ចុងក្រោមរបស់ Apple លក់តាមហាងតម្លៃនេះល្មមទិញអត់?

ថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone ដោយបានដាក់បញ្ចូលនូវមុខងារថ្មីគឺមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch ព្រោះការបើកសោទូរសព្ទដោយប្រើផ្ទៃមុខមិនអាចដំណើរការបានដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩។

អាន​បន្ត៖ នាឡិកាឆ្លាតវៃជំនាន់ចុងក្រោមរបស់ Apple លក់តាមហាងតម្លៃនេះល្មមទិញអត់?

មិន​ចាញ់​ម្ចាស់​ដើម​! ពុធ មិថុនា បង្ហាញ​លក្ខណៈ​ពិសេស នៃ​បទ"លក់​គោយន្ត"

បទ"លក់គោយន្ត" ជាស្នាដៃនិពន្ធ និងជាសំនៀងដើមរបស់តារាចម្រៀងវ័យក្មេង Noly Records បង្ហោះតាមបណ្ដាញសង្គមYoutube និងFacebook តាំងពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២១។

អាន​បន្ត៖ មិន​ចាញ់​ម្ចាស់​ដើម​! ពុធ មិថុនា បង្ហាញ​លក្ខណៈ​ពិសេស នៃ​បទ"លក់​គោយន្ត"

J-Hope បរិច្ចាគលុយផ្ទាល់រាប់លានជួយដល់ក្មេងៗរងគ្រោះ ក្នុងឱកាសទិវាសិទ្ធិកុមារ

 

មានព័ត៌មានមកថា J-Hope (BTS) បានបរិច្ចាគថវិកាផ្ទាល់ ១០០លានវ៉ុន ជួយឧបត្ថម្ភដល់យុវជនក្រីក្រនៅអាហ្វ្រិក ដើម្បីអបអរទិវាសិទ្ធិកុមារ។

អាន​បន្ត៖ J-Hope បរិច្ចាគលុយផ្ទាល់រាប់លានជួយដល់ក្មេងៗរងគ្រោះ ក្នុងឱកាសទិវាសិទ្ធិកុមារ

មិនមែនលំៗ! លើកនេះ អេនជែឡា បង្ហើរសំនៀងជាភាសាថៃ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់តែម្ដង

ក្រៅពីចម្រៀងជាភាសាជាតិ តារាចម្រៀងស្រីសម្លេងស្រទន់ អេនជែឡា ថែមទាំងអាចច្រៀងជា ភាសាថៃយ៉ាងពីរោះស្ទាត់ជំនាញ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា។

អាន​បន្ត៖ មិនមែនលំៗ! លើកនេះ អេនជែឡា បង្ហើរសំនៀងជាភាសាថៃ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់តែម្ដង

ខ្មែរ​យើង​មាន វណ្ណដា ដោយ​ឡែក​ទាំងនេះ សុទ្ធ​កំពូល​តារា​រ៉េប​ប្រចាំ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន

បេសកកម្មរបស់សិល្បករគ្រប់ទម្រង់ មិនត្រឹមតែដើម្បីសិល្បៈតន្ត្រី ឬវិស័យរបស់ពួកគេតែមួយមុខទេ

អាន​បន្ត៖ ខ្មែរ​យើង​មាន វណ្ណដា ដោយ​ឡែក​ទាំងនេះ...

ក្ដៅៗផ្លូវការ! YG ប្រកាសស្វាគមន៍ Naeun ចូលជាតារាថ្មីរបស់ផលិតកម្មហើយ

ក្រោយមានសេចក្ដីរាយការណ៍ថា Naeun ចេញពីផលិតកម្ម PlayM Entertainment និងបានពិភាក្សាចូល YG ពេលនេះដំណឹងច្បាស់ការណ៍ត្រូវបានបញ្ជាក់ហើយថាយ៉ាងណា។

អាន​បន្ត៖ ក្ដៅៗផ្លូវការ! YG ប្រកាសស្វាគមន៍ Naeun ចូលជាតារាថ្មីរបស់ផលិតកម្មហើយ

នៅ​ដង្ហើម​ចុង​ក្រោយ ឪពុក​របស់ គៀត សុវណ្ណាឡាង ផ្ដាំ​រឿង​មួយ​ធ្វើ​ឲ្យ​នាង​ទប់​ទឹកភ្នែក​មិន​ជាប់

តារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះសារបង្ហាញពីទុក្ខសោកមួយទាំងយប់កាលពីយប់មិញ ក្រោយពីឪពុកបង្កើតរបស់នាងទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

អាន​បន្ត៖ នៅ​ដង្ហើម​ចុង​ក្រោយ ឪពុក​របស់ គៀត សុវណ្ណាឡាង...

ខែក្រោយ ​TWICE វិលមកវិញជាមួយរសជាតិស្នេហាថ្មីជាមួយ ONCE ស្វាគមន៍រដូវក្ដៅ

TWICE បានប្រកាសពីការ Comeback បន្ទាប់របស់ខ្លួន ដោយលើកនេះពួកគេមកជាមួយនឹងអាល់ប៊ុមតូចទី ១០ មានឈ្មោះថា «Taste of Love» ដែលនឹងចេញផ្សាយនៅថ្ងៃទី ០៩ ខែមិថុនា។

អាន​បន្ត៖ ខែក្រោយ ​TWICE វិលមកវិញជាមួយរសជាតិស្នេហាថ្មីជាមួយ ONCE ស្វាគមន៍រដូវក្ដៅ

ហ្វេសប៊ុក ប្រើវិធីថ្មីជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ!

កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ លោក Ashkan Soltani ដែលជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter នូវរូបភាព screenshot របស់ក្រុមហ៊ុនហ្វេសប៊ុកដែលមានប្រើពាក្យពេចន៍ "help keep Facebook free of charge" ដើម្បីជម្រុញឱ្យអ្នកប្រើប្រាស់ឯកភាពក្នុងការតាមដានរបស់ពួកគេ។

អាន​បន្ត៖ ហ្វេសប៊ុក ប្រើវិធីថ្មីជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ!

ទិញ​ទូរសព្ទ​ត្រកូល Galaxy A ​ទាំង​នេះ​ ​Samsung ​ថែម​របស់​២យ៉ាង​ឲ្យ​ភ្លាមៗ​!​

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 រាល់ការទិញស្មាតហ្វូន Samsung Galaxy A02, A02s, A12, A32, និង A32 5G នៅតាមបណ្តាហាង ឬដេប៉ូចែកចាយផលិតផលផ្លូវការទាំងអស់ទូទាំងរាជធានីខេត្ត អ្នកនឹងទទួលបានការថែមជូន អាវយឺតនិងឆ័ត្រ Samsung ដ៏ស្រស់ស្អាតភ្លាមៗដែលមានតម្លៃសរុបជាង ៣០ ដុល្លារ។

អាន​បន្ត៖ ទិញ​ទូរសព្ទ​ត្រកូល Galaxy A ​ទាំង​នេះ​ ​Samsung ​ថែម​របស់​២យ៉ាង​ឲ្យ​ភ្លាមៗ​!​

SUV ថ្មីតម្លៃត្រឹម ៣ម៉ឺនដុល្លារជាង កាប៊ីនខាងក្នុងធំ ហើយប្រព័ន្ធសុវត្ថិភាព ម៉ាអេម! (វីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត BYD Cambodia បាននាំយកម៉ូដែល Song Pro ដែលជា SUV ខ្នាតតូចថ្មី មកលក់លើទីផ្សារប្រទេសកម្ពុជា ដោយវាមានការឌីហ្សាញទាក់ទាញ ព្រមទាំងប្រើបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព ទាន់សម័យទៀតផង។

អាន​បន្ត៖ SUV ថ្មីតម្លៃត្រឹម ៣ម៉ឺនដុល្លារជាង កាប៊ីនខាងក្នុងធំ ហើយប្រព័ន្ធសុវត្ថិភាព...

ព្យាបាល​បាន​ជាង​១​សប្ដាហ៍ កញ្ញា យ៉េយ៉េ ប្រាប់​ពី​អាការ​របស់​ខ្លួន និង​គ្រួសារ​យ៉ាង​ហូរហែ

តារាសម្ដែងភេទទី៣ ឃ្លោក មករា ហៅកញ្ញា យ៉េយ៉េ ប្រកាសនៅថ្ងៃនេះថា ស្ថានភាពសុខភាពរបស់នាងបានវិលត្រឡប់មកសភាពដូចដើមវិញហើយ

អាន​បន្ត៖ ព្យាបាល​បាន​ជាង​១​សប្ដាហ៍ កញ្ញា យ៉េយ៉េ ប្រាប់​ពី​អាការ​របស់​ខ្លួន...