បណ្តាញសង្គម

Google ប្ដូរគោលការណ៍ថ្មី បើឃើញបាត់ឯកសារសំខាន់ៗកុំឆ្ងល់ឲ្យសោះ

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិច Google បានចេញគោលការណ៍ថ្មី ចំពោះអ្នកប្រើប្រាស់សេវាកម្ម គណនី Gmail កម្មវិធីការិយាល័យ Docs និងកម្មវិធី Google Photos ដោយនឹងមានការលុបទិន្នន័យអ្នកប្រើប្រាស់ចេញ បើសិនជាគណនីនោះអសកម្ម ឬមិនបានប្រើប្រាស់អំឡុងរយៈពេល ២ឆ្នាំ ឡើងទៅ។

អាន​បន្ត៖ Google ប្ដូរគោលការណ៍ថ្មី បើឃើញបាត់ឯកសារសំខាន់ៗកុំឆ្ងល់ឲ្យសោះ

ចេញពីទាហានមិនបានប៉ុន្មានផង Xiumin ត្រូវ Baekhyun ស្ដីឲ្យដោយសាររឿងនេះ

ទើបបានចេញពីបម្រើទ័ព Xiumin ហាក់ដូចជាចាប់ផ្ដើមរវល់សាជាថ្មីជាមួយនឹងអាជីពសិល្បៈ ហើយដូចថ្មីៗ លោកបានបង្ហាញក្នុងវីដេអូ Live មួយ ព្រមទាំងបានទម្លាយរឿង ជាច្រើនប្រាប់អ្នកគាំទ្រជាទីស្រឡាញ់។

អាន​បន្ត៖ ចេញពីទាហានមិនបានប៉ុន្មានផង Xiumin ត្រូវ Baekhyun ស្ដីឲ្យដោយសាររឿងនេះ

សាយ បង្ហាញ​ការ​អន់ចិត្តជាលើកដំបូងចំពោះអ្នករិះគន់ តែឆ្លើយតប​យ៉ាង​សុភាពបំផុត!

សាយ បានបញ្ចេញវីដេអូថ្មីមួយទៀត រយៈពេលជិត១០នាទី ស្ដីពីសកម្មភាពរបស់លោក និងក្រុមការងារ ដែលជាវីដេអូទី ២៤ គិតចាប់ពីថ្ងៃចាប់ផ្ដើមរត់មក។

អាន​បន្ត៖ សាយ បង្ហាញ​ការ​អន់ចិត្តជាលើកដំបូងចំពោះអ្នករិះគន់ តែឆ្លើយតប​យ៉ាង​សុភាពបំផុត!

ធ្លាប់​ដឹង​ទេថា​ ឈ្មោះក្រៅពិត​ប្រាកដ Tono និង Nychaa គឺ​អ្វី?

តារាសម្ដែងថៃដ៏ស័ក្តិសមនឹងគ្នា មួយគូនេះបានទម្លាយពីឈ្មោះរបស់ពួកគេពីមុនប្រាប់អ្នកគាំទ្រ បង្កជាការភ្ញាក់ផ្អើលគួរសមដែរ ព្រោះថាតាំងពីចូលសិល្បៈមក ពួកគេមិនដែលបង្ហើបប្រាប់ឡើយ។

អាន​បន្ត៖ ធ្លាប់​ដឹង​ទេថា​ ឈ្មោះក្រៅពិត​ប្រាកដ Tono និង Nychaa គឺ​អ្វី?

រកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ៦២ករណីក្នុង​សំណង់អគារថ្មីរបស់ Big Hit

ការិយាល័យថ្មីដែលជាសំណង់អគាររបស់ផលិតកម្ម Big Hit ត្រូវបានគេដឹងថាពេលនេះមានការប្រកាសអាសន្នថាមានអ្នកឆ្លងមេរោគ COVID-19 ដល់ទៅ ៦២ករណី។

អាន​បន្ត៖ រកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ៦២ករណីក្នុង​សំណង់អគារថ្មីរបស់ Big Hit

ព្រោះបច្ចេកវិទ្យានេះសោះ ទើបអ្នកវិទ្យាសាស្ត្រផលិតវ៉ាក់សាំងកូវីដ១៩បានលឿនបំផុត

ជាធម្មតាដើម្បីផលិតវ៉ាក់សាំងថ្មីមួយបាន គឺត្រូវចំណាយពេលរាប់ឆ្នាំក្នុងការស្រាវជ្រាវ និងធ្វើតេស្តមើលលើប្រសិទ្ធភាពវ៉ាក់សាំងនោះ។

អាន​បន្ត៖ ព្រោះបច្ចេកវិទ្យានេះសោះ ទើបអ្នកវិទ្យាសាស្ត្រផលិតវ៉ាក់សាំងកូវីដ១៩បានលឿនបំផុត

Huawei ទំនងជាចង់ដកឆ្នាំងសាកដូច Apple ដែរហើយ

ក្រោយពី Apple ដាក់លក់ iPhone ជំនាន់ចុងក្រោយមិនដាក់ឆ្នាំងសាកក្នុងប្រអប់ គេក៏ឮដំណឹងថា Samsung ក៏កំពុងគិតគូរដកឧបករណ៍សាកពី Galaxy S21 ដែលត្រៀមប្រកាសចេញឆាប់ៗខាងមុខនេះ។

អាន​បន្ត៖ Huawei ទំនងជាចង់ដកឆ្នាំងសាកដូច Apple ដែរហើយ

មុននេះបន្តិច បុគ្គលិក Samsung ជម្រះមន្ទិលពីអនាគតរបស់ Galaxy Note

គេបានលេចឮជាយូរ និងជាច្រើនដងមកហើយថា Samsung ប្រហែលជាបញ្ឈប់ការផលិត Galaxy Note នៅឆ្នាំក្រោយនេះដោយសូម្បីតែសារព័ត៌មាន Reuters ដែលជាប្រភពគួរឲ្យទុកចិត្តមួយក៏បានចុះផ្សាយដូចនេះដែរ។

អាន​បន្ត៖ មុននេះបន្តិច បុគ្គលិក Samsung ជម្រះមន្ទិលពីអនាគតរបស់ Galaxy Note

AirPods Max ដាក់ឲ្យកុម៉្មង់ទិញនៅខ្មែរ តម្លៃជិតស្មើ iPhone 12

កាលពីពេលថ្មីៗនេះ Apple បានប្រកាសចេញ AirPods Max ដែលជាកាសក្ដោបឥតខ្សែ និងមានតម្លៃថ្លៃគួរសមសម្រាប់លក់នៅលើទីផ្សារ។

អាន​បន្ត៖ AirPods Max ដាក់ឲ្យកុម៉្មង់ទិញនៅខ្មែរ តម្លៃជិតស្មើ iPhone 12

ឱ្យកូនលេងហ្គេមសុខៗអស់ជិត ២ម៉ឺនដុល្លារមិនដឹងខ្លួន ចង់ទារមកវិញ Apple អត់ឲ្យទៀត

ក្មេងប្រុសសញ្ជាតិអាមេរិកម្នាក់ឈ្មោះថា George Johnson ដែលមានវ័យ ៦ឆ្នាំ បានលេងហ្គេម "Sonic Force" នៅលើ iPad ម្ដាយរបស់ខ្លួន ដោយធ្វើឱ្យបាត់បង់លុយដល់ទៅ ១៦ ០០០ដុល្លារ។

អាន​បន្ត៖ ឱ្យកូនលេងហ្គេមសុខៗអស់ជិត ២ម៉ឺនដុល្លារមិនដឹងខ្លួន ចង់ទារមកវិញ Apple អត់ឲ្យទៀត

ចេញ​ភ្លាម​ផ្ទុះ​ភ្លែតបទ”អក្សរ S “ ពី​តារា​ឈាន​មុខ ឆាយ វីរៈយុទ្ធ

ទើបតែចេញក្ដៅៗបទ”អក្សរ S” ពីតារាឈានមុខប្រចាំនៅផលិតកម្ម សាន់ដេ គឺលោក ឆាយ វីរៈយុទ្ធ ផ្ទុះការគាំទ្រខ្លាំងភ្លាមពីទស្សនិកជននៅលើបណ្ដាញសង្គម Facebook Youtube និង Tik Tok ជាដើម ព្រោះតែមានអត្ថន័យ និងសាច់ភ្លេងត្រូវចិត្តមិត្តយុវវ័យ។

អាន​បន្ត៖ ចេញ​ភ្លាម​ផ្ទុះ​ភ្លែតបទ”អក្សរ S “ ពី​តារា​ឈាន​មុខ ឆាយ វីរៈយុទ្ធ

ទើប​ចេះ​លេងTIK TOK ដំបូង សាយ ចេញ​វីដេអូ​ដ៏​គួរ​អស់សំណើច​មួយ​បាត់!

លោក អ៊ួន បឋម ហៅសាយ ដែលជាប្រធានក្រុមការងាររត់ដើម្បីសប្បុរសធម៌ជាមួយសា ប្រកាសថា នៅថ្ងៃទី១៦ ខែធ្នូ នេះលោកមានគណនី Tik Tok ផ្ទាល់ខ្លួនហើយ គឺឈ្មោះ sai_official.kh។

អាន​បន្ត៖ ទើប​ចេះ​លេងTIK TOK ដំបូង សាយ ចេញ​វីដេអូ​ដ៏​គួរ​អស់សំណើច​មួយ​បាត់!

ហ៊ុយ យ៉ាឡេង ចេញ​វីដេអូ​មួយ​នេះ​ដូច​គាស់រំលើង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​នេន ទុំ

ផលិតករភាពយន្ត ហ៊ុយ យ៉ាឡេង ដែលជាអ្នកផ្ដួចផ្ដើមឲ្យមានកម្មវិធី"១ម៉ោងដើម្បីសង្គមជាតិ" កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ បានចេញវីដេអូអប់រំខ្លីទី៦ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបង្កឡើងដោយសត្វពាហនៈ។

អាន​បន្ត៖ ហ៊ុយ យ៉ាឡេង...

Toni ទម្លាយហេតុផលពីក្រោយពណ៌សក់ ២ពណ៌របស់ Kaew ក្នុងថ្ងៃរៀបការ

គូស្នេហ៍តារាថៃមួយគូទៀតគឺ Toni Rakkaen និង Kaew Jarinya បានប្ដូរពីពាក្យសង្សារមកជាស្វាមីភរិយាស្របច្បាប់ហើយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

អាន​បន្ត៖ Toni ទម្លាយហេតុផលពីក្រោយពណ៌សក់ ២ពណ៌របស់ Kaew ក្នុងថ្ងៃរៀបការ

សកម្មភាពថតរូបសិចស៊ីក្រៅឆាករបស់ Angelababy បែកធ្លាយតែទៅល្បីអ្នកថតរូប

រូបភាពរបស់តារាសម្ដែង និងម៉ូដែលចិន Angelababy ថតតាំងពី ៥ឆ្នាំមុន បានវិលមកបង្កចាប់អារម្មណ៍ពីសំណាក់មហាជន។

អាន​បន្ត៖ សកម្មភាពថតរូបសិចស៊ីក្រៅឆាករបស់ Angelababy បែកធ្លាយតែទៅល្បីអ្នកថតរូប

ដល់ពេលក្រុមអ្នកគាំទ្រទ្រាំលែងបាន បញ្ជូនឡានធ្វើបាតុកម្មពេញមុខអគារ Big Hit

ថ្មីៗនេះក្រុមអ្នកគាំទ្រ BTS ឬ ARMY បានបញ្ជូនឡានទោធ្វើបាតុកម្មធម៌ត្រជាក់ទៅកាន់ស្នាក់ការធំរបស់ផលិតកម្ម Big Hit ដើម្បីបង្ហាញពីអ្វីដែលពួកគេមិនពេញចិត្ត។

អាន​បន្ត៖ ដល់ពេលក្រុមអ្នកគាំទ្រទ្រាំលែងបាន បញ្ជូនឡានធ្វើបាតុកម្មពេញមុខអគារ Big Hit

ឱក សុគន្ធ​កញ្ញា ដាក់​មួយ​បទ​នេះ​ត្រូវ​ចិត្ដ​អ្នក​សេត​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ណាស់!

ថ្ងៃបុណ្យឆ្លងឆ្នាំសកល ឬរាត្រីCound down ដែលមនុស្សមួយចំនួននិយមធ្វើនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កាន់តែខិតជិតចូលមកដល់។

អាន​បន្ត៖ ឱក សុគន្ធ​កញ្ញា ដាក់​មួយ​បទ​នេះ​ត្រូវ​ចិត្ដ​អ្នក​សេត​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ណាស់!

ឡាន Corolla តួខ្ពស់ តម្លៃជាង ៣ម៉ឺនដុល្លារ កំពុងលក់ដាច់ខ្លាំងនៅប្រទេសមួយនេះ

ការកើនឡើងនៃចំនួនលក់របស់រថយន្ត Toyota Corolla Cross នៅក្នុងប្រទេសវៀតណាម កំពុងធ្វើឲ្យម៉ាករថយន្តផ្សេងមានការព្រួយបារម្ភយ៉ាងខ្លាំង។ថ្វីបើវាទើបចេញលក់ជាផ្លូវការបាន ៣ខែ ប៉ុន្តែរថយន្ត Corolla តួខ្ពស់នេះ ទទួលបានលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់។

អាន​បន្ត៖ ឡាន Corolla តួខ្ពស់ តម្លៃជាង ៣ម៉ឺនដុល្លារ កំពុងលក់ដាច់ខ្លាំងនៅប្រទេសមួយនេះ

ប្លែកហ្មង! Concept ស្មាតហ្វូនបត់បានបីតង់ (មានវីដេអូ)

OPPO បានចុះប៉ាតង់សម្រាប់ស្មាតហ្វូនដែលអាចបត់បានច្រើនតង់កាលពីខែវិច្ឆិកា។ ពេលនេះក្រុមហ៊ុនបានដៃគូជាមួយក្រុមហ៊ុនឌីហ្សាញរបស់ជប៉ុនឈ្មោះថា Nendo ដើម្បីបង្ហាញឲ្យច្បាស់អំពី Concept នៃស្មាតហ្វូនបត់បានច្រើនតង់របស់ខ្លួន។Concept ដែលបង្កើតដោយ OPPO និង Nendo គឺជាស្មាតហ្វូនបត់រូបរាងតូច ដែលមិនដូចជាស្មាតហ្វូនបត់មានលក់លើទីផ្សារបច្ចុប្បន្ន។ ក្រុមហ៊ុន Nendo បានឲ្យដឹងថានៅពេលបត់ចូលគ្នា ស្មាតហ្វូននេះមានទំហំ ៥៤ម.ម x ៨៤ម.ម និងមានគន្លាក់បត់ចំនួនបី។ការពន្លាចេញលើកដំបូងនឹងបង្ហាញនូវអេក្រង់ប្រវែង ៤០ម.ម ដែលគ្រប់គ្រាន់សម្រាប់មើលម៉ោង ប្រវត្តិនៃការហៅចូលទូរសព្ទ, Notification និងផ្ទៃសម្រាប់បញ្ជាចម្រៀង។ ពន្លាចេញបន្ទាប់មកទៀតនឹងបើកបង្ហាញអេក្រង់ ៨០ម.ម រួមទាំងកាមេរ៉ា ដែលអាចប្រើប្រាស់ថត Selfie និងហៅចេញជាវីដេអូ។ ពេលពន្លាចេញអស់ អេក្រង់នឹងមានទំហំ ៧អ៊ីញ។ទស្សនាវីដេអូបង្ហាញខាងក្រោម ៖

ដកស្រង់ពី៖sabay

ល្បិចបោកលុយទាំង៩ តាមប្រព័ន្ធបច្ចេកវិទ្យា ឧស្សាហ៍ជួបនៅកម្ពុជា

សកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលេីបណ្តាញទំនាក់ទំនងសង្គម ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអុីម៉ែលរបស់ ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

៩- បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។ ដូចនេះសូមក្រេីនរំលឹកបងប្អូន មេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ និងធ្វេីសេចក្តីរាយកាណ៍ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសខាងលើ៕

ដកស្រង់ពី៖sabay

​លេចធ្លាយ​រូបភាព​ចាប់កាន់​ OnePlus 9 5G ​​ជា​លើក​ដំបូង​

ជាងមួយខែក្រោយមកនេះ មានដំណឹងបែកធ្លាយបន្តិចបន្តួចពីស្មាតហ្វូន OnePlus 9 5G ពេលនេះក៏លេចធ្លាយរូបរាងច្បាស់ៗ និងលក្ខណៈសម្បត្តិជាច្រើនរបស់វាថែមទៀត ពីជនអនាមិក។OnePlus 9 5G ដែលមានតួខ្លួនពណ៌ប្រាក់នេះ ស្រោបដោយតួខ្លួនដោយអាលុយមីញ៉ូម និងមានទំហំអេក្រង់ ៦,៥៥អ៊ីញ។

អាន​បន្ត៖ ​លេចធ្លាយ​រូបភាព​ចាប់កាន់​ OnePlus 9 5G ​​ជា​លើក​ដំបូង​