បណ្តាញសង្គម

លោក ណៅ ធួ​ក ដឹកនាំ​មន្ត្រីរដ្ឋបាល​ជលផល ៣ ខេត្ត ចុះបង្ក្រាប​បទល្មើស​នេសាទ

នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ លោក ណៅ ធួក រដ្ឋលេខាធិការ នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរដ្ឋបាលជលផល ៣ ខេត្ត គឺខេត្តកំពង់ឆ្នាំង កំពង់ធំ និងកំពង់ចាម សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ ដោយរុះរើ បំផ្លាញចោល របាំងសាច់អួន និងរបាំងស្បៃមុង នៅក្នុងភូមិសាស្ត្រ នៃព្រំប្រទល់ នៃខេត្តទាំង ៣ នោះ ។

អាន​បន្ត៖ លោក ណៅ ធួ​ក ដឹកនាំ​មន្ត្រីរដ្ឋបាល​ជលផល ៣ ខេត្ត ចុះបង្ក្រាប​បទល្មើស​នេសាទ

​បុរស ២ នាក់ បាន​ស្លាប់ និង ១ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ដោយសារ​បើក​ម៉ូតូ ឌុប​គ្នា ធ្លាក់​ចិញ្ចើមផ្លូវ ខ្លួនឯង​

បុរស ២ នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និង ១នាក់ទៀត បានរងរបួសធ្ងន់ ដោយសារតែពួកគេ បើកម៉ូតូ ឌុបគ្នា ក្នុងល្បឿនលឿន ហើយបានធ្លាក់ចិញ្ចើមផ្លូវ ដួលប៉ះទង្គិចខ្លាំង។

អាន​បន្ត៖ ​បុរស ២ នាក់ បាន​ស្លាប់ និង ១ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ដោយសារ​បើក​ម៉ូតូ...

យុវជន​ម្នាក់ បើក​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គោយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង

យុវជន ១នាក់ បើកម៉ូតូមិនប្រយ័ត្ន បានបុកគោយន្តពីក្រោយ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

អាន​បន្ត៖ យុវជន​ម្នាក់ បើក​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គោយន្ត​ពីក្រោយ...

បុរស​ម្នាក់​ត្រូវបាន​ឃាត់​ខ្លន​តាម​ដីកា​ពីបទ​លួច

បុរសម្នាក់ត្រូវបាន ឃាត់ខ្លួនសត្វក្របី ពីបទលួច កាលពីរសៀលម្សិលមិញ ប្រព្រឹត្ត កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅចំណុច អូរដៃ អំពិលទឹក ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

អាន​បន្ត៖ បុរស​ម្នាក់​ត្រូវបាន​ឃាត់​ខ្លន​តាម​ដីកា​ពីបទ​លួច

ប្ដី​ស្រវឹងស្រា កាប់​ប្រពន្ធ ស្លាប់ ហើយរ​ត់ទៅ​កាប់​មនុស្ស ២ នាក់​ទៀត ឱ្យ​របួសធ្ងន់ នៅ​ស្រុក​ជីក្រែង​

បុរសម្នាក់ បានកាប់ប្រពន្ធរបស់ខ្លួន យ៉ាងព្រៃផ្សៃ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយបន្ទាប់មក បានរត់ទៅកាប់មនុស្ស ២ នាក់ទៀត បណ្តាលឱ្យរបួស ក្រោយពីបុរសនេះ បានផឹកស្រា ស្រវឹងជោកជាំ។

អាន​បន្ត៖ ប្ដី​ស្រវឹងស្រា កាប់​ប្រពន្ធ ស្លាប់ ហើយរ​ត់ទៅ​កាប់​មនុស្ស ២ នាក់​ទៀត...

ចៅប្រុស​ដុត​ផ្ទះ​លោកយាយ​បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​នៅក្នុង​ផ្ទះ​

លោកយាយអាយុ ៧៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីចៅប្រុសដែលញៀនថ្នាំបានដុតផ្ទះខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់នៅវេលាម៉ោង១១ និង៤០នាទីយប់ ត្រង់ចំណុចផ្លូវលំក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

អាន​បន្ត៖ ចៅប្រុស​ដុត​ផ្ទះ​លោកយាយ​បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​នៅក្នុង​ផ្ទះ​

បង្កៃគ្រាប់ បែ​ជាប់​នឹង​ទ្រូ ម្ចាស់​ទៅលើ​ក បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​បុរស​ម្នាក់

លោកតាម្នាក់ អាយុ ៧៨ ឆ្នាំ បានស្លាប់ នៅពេលគាត់ បានលើកទ្រូ ហើយមិនដឹងថា មានជនមិនស្គាល់មុខ ដាក់បង្កៃគ្រាប់បែក ជាប់នឹងទ្រូរបស់គាត់ឡើយ។

អាន​បន្ត៖ បង្កៃគ្រាប់ បែ​ជាប់​នឹង​ទ្រូ ម្ចាស់​ទៅលើ​ក បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​បុរស​ម្នាក់

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​អស់​ចំនួន​៤​ខ្នង​នៅមុខ​ក្រសួងការពារជាតិ​

ផ្ទះ៤ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថៃ្ងអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១សិ្ថតនៅបណោ្តយផ្លូវរថភើ្លង ផ្ទះគ្មានលេខ ក្រុមទី៣១ ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​អស់​ចំនួន​៤​ខ្នង​នៅមុខ​ក្រសួងការពារជាតិ​

នារី​ជនជាតិ​ចិន​បើករថយន្ត​បុក​បុរស​ម្នាក់ ដើរ​តាមផ្លូវ​ស្លាប់ បន្ត​បុក​រថយន្ត​ចំនួន​៤​គ្រឿង​ទៀត

បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បណ្ដាលមកពីស្ត្រីជនជាតិចិនម្នាក់ បើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលបុក បុរសម្នាក់កំពុងដើរតាមផ្លូវ រួចបន្តទៅបុករថយន្តចតនៅចិញ្ជើមផ្លូវចំនួន០៤គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច។

អាន​បន្ត៖ នារី​ជនជាតិ​ចិន​បើករថយន្ត​បុក​បុរស​ម្នាក់ ដើរ​តាមផ្លូវ​ស្លាប់...

ទៅលេង​ទឹកជា​មួយ​ឪពុកមា ក្មេងស្រី​ម្នាក់​លង់ទឹក​អាង​ស្លាប់

ក្មេងស្រីម្នាក់ខណៈកំពុងតាមឪពុកមាទៅលាងម៉ូតូនៅអាងរូង ក៏ភ្លាត់ស្នៀតបានលង់ទឹកអាងស្លាប់កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្ពានអាងរូង ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ទៅលេង​ទឹកជា​មួយ​ឪពុកមា ក្មេងស្រី​ម្នាក់​លង់ទឹក​អាង​ស្លាប់

មេព្រៃ​ខាងជើង​បឹង​ទន្លេសាប ឃាត់​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​អង់​តែ​ន​

សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានស្ទាក់បង្ក្រាបបទល្មើសដែលមេឈ្មួញឈើ ប្រចាំស្រុកសន្ទុកឈ្មោះ ធៀប ធួក ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ព្រៃអភិរក្សអង់តែន។ប្រតិបត្តិការនោះ ដឹកនាំដោយលោកលោក តិប ញាតា នាយអធិការ និងលោក ហោ ភាជ នាយរងអធិការនៃអធិការដ្ឋានរដ្ឋបាព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ការបង្ក្រាបបានធ្វើឡើងកាលពីម៉ោង ២និង១៥នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

អាន​បន្ត៖ មេព្រៃ​ខាងជើង​បឹង​ទន្លេសាប...

ឆ្លង​ចរន្ត​អគ្គីសនី​ឆាបឆេះ​ផ្សារ​ដំបូល​ខៀវ​ឆេះ​តូប​អស់​ចំនួន​៦​តូប​

តូបចំនួន៦ត្រូវបានអគ្គិភ័យលេបត្របាក់ ខ្ទិចអស់ កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ។

អាន​បន្ត៖ ឆ្លង​ចរន្ត​អគ្គីសនី​ឆាបឆេះ​ផ្សារ​ដំបូល​ខៀវ​ឆេះ​តូប​អស់​ចំនួន​៦​តូប​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​អនុវត្តន៍​វិធានការ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់ ខណៈពេលដែល​ក្រុង​សៀមរាប​ត្រូវ​បានដាក់​ជា​តំបន់​ក្រហម​

ខណៈពេលដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់មួយចំនួនកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ និងដើម្បីអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋ បាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សៀមរាប បានអនុវត្តវិធានការច្បាប់ចំពោះបងប្អូនដែលមិនគោរពនូវបម្រាម ដែលរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម”។

អាន​បន្ត៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​អនុវត្តន៍​វិធានការ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់...

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី ១៦ខែកញ្ញា

នៅព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានចេញ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាលនិង វិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៦ខែកញ្ញា ។

អាន​បន្ត៖ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល...

សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​រកឃើញ​សាកសព ក្មេងប្រុស ដែល​បាត់​ខ្លួន ក្នុង​សមុទ្រ លិច​ទូក ពេល​ជួប​ព្យុះ ពីរ​នាក់​ឪពុក​កូន​

សាកសពក្មេងប្រុស ដែលជាកូនប្រុស របស់ប្រជានេសាទ បានបាត់ខ្លួន ក្នុងសមុទ្រ ដោយសារលិចទូកនេសាទ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក បានរកឃើញហើយ នៅល្ងាចថ្ងៃទី១៥ កញ្ញា នេះ ។

អាន​បន្ត៖ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​រកឃើញ​សាកសព ក្មេងប្រុស ដែល​បាត់​ខ្លួន...

សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​រកឃើញ​សាកសព ក្មេងប្រុស ដែល​បាត់​ខ្លួន ក្នុង​សមុទ្រ លិច​ទូក ពេល​ជួប​ព្យុះ ពីរ​នាក់​ឪពុក​កូន​

សាកសពក្មេងប្រុស ដែលជាកូនប្រុស របស់ប្រជានេសាទ បានបាត់ខ្លួន ក្នុងសមុទ្រ ដោយសារលិចទូកនេសាទ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក បានរកឃើញហើយ នៅល្ងាចថ្ងៃទី១៥ កញ្ញា នេះ ។

អាន​បន្ត៖ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​រកឃើញ​សាកសព ក្មេងប្រុស ដែល​បាត់​ខ្លួន...

តុលាការ ប្រកាស​សាលក្រម​សំណុំរឿង លោក អ៊ុ វុ​ទ្ធ​ទី ប្រធាន​សមាគម ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចិន​-​កម្ពុជា ឆបោក​លុយ​ជាង ៣១ ម៉ឺន​ដុល្លារ ពី​ជនរងគ្រោះ នៅ​ថ្ងៃស្អែក​

តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោស លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិត ចិន-កម្ពុជា និងជាប្រធានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន-កម្ពុជា និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះ ប្រមាណជា ៣១ ម៉ឺនដុល្លារ រឿងទិញម៉ាស តែមិនមានម៉ាស ឲ្យជនរងគ្រោះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។

អាន​បន្ត៖ តុលាការ ប្រកាស​សាលក្រម​សំណុំរឿង លោក អ៊ុ វុ​ទ្ធ​ទី ប្រធាន​សមាគម...

​មន្ត្រី​ជំនាញ​ឆ្មក់​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បាន ៩​គ្រឿង នៅ​ខេត្តតាកែវ​

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៩ គ្រឿង ដោយក្នុងនោះ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៤គ្រឿង ត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

អាន​បន្ត៖ ​មន្ត្រី​ជំនាញ​ឆ្មក់​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បាន ៩​គ្រឿង...

បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារជិះម៉ូតូដួលនៅចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥២ និង៥៣ កាលពីយប់ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

អាន​បន្ត៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​

ស្ត្រី​ម្នាក់ ដើរ​ទិញ​ឥ​វ៉ាន់ នៅ​ផ្សារ​ស្ទឹងត្រែង ត្រូវគេ​ល្បួង​ដឹក​ទៅ​កន្លែង​ស្ងាត់ ប្រមូល​យកលុយ​អស់ពី​ខ្លួន​

ស្ត្រីម្នាក់ត្រូវគេអះអាងថា បានសន្សំលុយ យូរៗ មកផ្សារស្ទឹងត្រែងម្តង បែរជាត្រូវជនមិនស្គាល់ អត្តសញ្ញាណ មួយក្រុម ល្បួងដឹកតាមម៉ូតូ ទៅកន្លែងស្ងាត់ ប្រមូលយកលុយ គ្រឿងអលង្ការ និងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ អស់ប្រមាណជា ៤ លានរៀល ពីស្ត្រីរងគ្រោះ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

អាន​បន្ត៖ ស្ត្រី​ម្នាក់ ដើរ​ទិញ​ឥ​វ៉ាន់ នៅ​ផ្សារ​ស្ទឹងត្រែង...

នគរបាល​ខេត្ត​បន្ទាយ​មា​ជ័យ ដាក់​ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និង​ការទប់ស្កាត់ បទល្មើស​ផ្សេងៗ​

នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងការទប់ស្កាត់បទល្មើសផ្សេងៗ។

អាន​បន្ត៖ នគរបាល​ខេត្ត​បន្ទាយ​មា​ជ័យ ដាក់​ផែនការ បង្ការ បង្ក្រាប សង្គ្រោះ...