Social Network

រដ្ឋសភា ជំរុញដល់រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរជំនាញត្រូវពង្រឹងលើកិច្ចការរបស់ខ្លួន ឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្តឲ្យកាន់មានការរីកចំរើនថែមទៀត

(ស្ទឹងត្រែង)៖ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកស្រី ឡោក ខេង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

Read more: រដ្ឋសភា ជំរុញដល់រដ្ឋបាលខេត្តស្ទឹងត្រែង...

ផ្អាក​ជា​បណ្តោះអាសន្ន ឬ​ដក​ចេញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ណា​ដែល​មិន​គោរព​បទ​បញ្ញា​ត្តិ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសព្រមានចាត់វិធានការចំពោះផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលមិនបានបំពេញកាត្វកិច្ចតាមការបទបញ្ញាត្តិច្បាប់ដែលបានកំណត់ ។

Read more: ផ្អាក​ជា​បណ្តោះអាសន្ន ឬ​ដក​ចេញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក...

រដ្ឋមន្ដ្រីកសិកម្ម ណែនាំឲ្យមន្ដ្រីជំនាញរដ្ឋបាលជលផល បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹមដល់ពលរដ្ឋ ដែលចង់ពង្រីកអាជីវកម្ម

(មណ្ឌលគិរី)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានណែនាំឲ្យមន្ដ្រីជំនាញរដ្ឋបាលជលផល ខេត្ដមណ្ឌលគិរី បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹមដល់ប្រជាពលរដ្ឋ ដែលចង់ពង្រីកអាជីវកម្ម។

Read more: រដ្ឋមន្ដ្រីកសិកម្ម ណែនាំឲ្យមន្ដ្រីជំនាញរដ្ឋបាលជលផល...

មន្ត្រីពន្យល់ពីការធ្វើពាណិជ្ជកម្មសេរី ដែលកម្ពុជា និងចិនទើបចរចាចប់ (Video Inside)

(ភ្នំពេញ)៖ កម្ពុជា និងចិន ទើបនឹងបញ្ចប់កិច្ចចរចាជាមួយគ្នាលើការធ្វើពាណិជ្ជកម្មសេរី។ តាមការគ្រោងទុកកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីទ្វេភាគីជាប្រវត្តិសាស្ត្រ និងលើកដំបូងសម្រាប់កម្ពុជា អាចនឹងត្រូវមេដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខានៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១នេះហើយ។

Read more: មន្ត្រីពន្យល់ពីការធ្វើពាណិជ្ជកម្មសេរី ដែលកម្ពុជា និងចិនទើបចរចាចប់ (Video Inside)

ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក

(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលជាចៅស្រីសំណព្វចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។

Read more: ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស...

ទេសរដ្ឋមន្រ្តី លី ធុជ៖ សហគមន៍ផ្តល់ជំនួយ បង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅ គ្មានមីនឆ្នាំ២០២៥

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សហគមន៍ផ្តល់ជំនួយ បានបង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

Read more: ទេសរដ្ឋមន្រ្តី លី ធុជ៖ សហគមន៍ផ្តល់ជំនួយ បង្ហាញអំពីការតាំងចិត្ត...

រសៀលនេះរាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាតុមូលជជែក ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

(ភ្នំពេញ)៖ ការជជែកលើការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានបិទបញ្ចប់ជាផ្លូវការហើយនៅក្នុងខែមិថុនា កន្លងទៅ ខណៈដែលកិច្ចព្រមព្រៀងលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។

Read more: រសៀលនេះរាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាតុមូលជជែក...

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បួងសួងសុំសេចក្តីសុខលើទ្រព្យសម្បត្តិថ្មីក្នុងវិស័យយុត្តិធម៌ នាទឹកដីអង្គរខេត្តសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំក្រសួងមួយចំនួន បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ លើទ្រព្យសម្បត្តិថ្មីក្នុងវិស័យយុត្តិធម៌ នាទឹកដីអង្គរខេត្តសៀមរាប និងសូមចែករំលែកកុសលផលបុណ្យទាំងឡាយ ក៏ដូចជាពរជ័យនៃសេចក្តីសុខ និងសិរីសួស្តីជ័យមង្គលគ្រប់បែបយ៉ាងដែលកើតចេញពីការបួងសួងនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់។

Read more: រដ្ឋមន្ត្រីក្រសួងយុត្តិធម៌...

ក្រសួងកសិកម្ម៖ ត្រឹមថ្ងៃទី២៧ ខែកក្កដា ការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបានជាង២លានហិកតា ស្មើជាង៨៥ភាគរយ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបាន២,២០៣,៨៦៩លានហិកតា ស្មើ៨៥.១៥ភាគរយ។

Read more: ក្រសួងកសិកម្ម៖ ត្រឹមថ្ងៃទី២៧ ខែកក្កដា...

សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស៥គ្រឿង ដាក់តាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា (Video inside)

(ភ្នំពេញ)៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់។

Read more: សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស៥គ្រឿង...

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងរដ្ឋមន្រ្តី២រូបទៀត បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន បានប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

Read more: ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងរដ្ឋមន្រ្តី២រូបទៀត...

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បំប៉ោង​តួលេខ និង​បំ​ភ្លើ​ស​ព័ត៌មាន

រាជធានីភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា មាន អង្គការមួយចំនួនបានធ្វើការទាក់ទងទៅអង្គការអន្តរជាតិនាំគ្នាបំភ្លៃការពិត និងបំប៉ោងព័ត៌ មានដោយក្បាលធំជាងខ្លួនក៏មាន ។

Read more: អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បំប៉ោង​តួលេខ...

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

Read more: សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃ១.៤លានដុល្លារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ហើយ

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ នឹងទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ ក្រោយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ ត្រូវសាងសង់រួចជាស្ថាពរ នាអំឡុងពេលប្រមាណ១៨ខែទៀត។

Read more: មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃ១.៤លានដុល្លារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន...

សម្ដេច​ក្រឡា ហោម ៖ សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ គឺជា​រឿង​សំខាន់

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា គម្រោងសាងសង់សារៈមន្ទីរនគរបាលជាតិ គឺជារឿងសំខាន់ និងចាំបាច់ ជាពិសេស គឺអាចយកទីតាំងសារៈមន្ទីរ ដើម្បីណែនាំដល់ប្រទេសជិតខាងបានចូលទស្សនាអំពីវីរៈភាពរបស់សមត្ថកិច្ចប៉ូលិសក្នុងការបំពេញការងារ ។

Read more: សម្ដេច​ក្រឡា ហោម ៖ សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ គឺជា​រឿង​សំខាន់

លោក អង្គ វង្សវឌ្ឍានា និងលោក កើត រិទ្ធ ចូលរួមចែកកង់ជាង៣០០គ្រឿង ដែលជាអំណោយរបស់ KJO ដល់សិស្សនៅអនុវិទ្យាល័យតាណាក ខេត្តបាត់ដំបង

(បាត់ដំបង)៖ លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី បានចូលរួមក្នុងពិធីចែកកង់ចំនួន ៣៥១គ្រឿង ដែលជាអំណោយរបស់អង្គការកុគឺសៃ (KJO) ដល់អនុវិទ្យាល័យតាណាក។

Read more: លោក អង្គ វង្សវឌ្ឍានា និងលោក កើត រិទ្ធ ចូលរួមចែកកង់ជាង៣០០គ្រឿង ដែលជាអំណោយរបស់...

សម្តេច ស ខេ​ង ៖ កន្លង​មក​មាន​នគរបាល​រៀន​ជំនាញ​ចប់ ហើយ​យក​ជំនាញ​ទៅ​ធ្វើ​ចោរកម្ម ឬ​រឿង​ផ្សេង​ៗ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា កន្លងមកមាននគរបាលដែលបានចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជជីវៈ ហើយបានយកជំនាញនេះធ្វើចោរ ឬរឿងផ្សេងៗ ។

Read more: សម្តេច ស ខេ​ង ៖ កន្លង​មក​មាន​នគរបាល​រៀន​ជំនាញ​ចប់...

គណៈមេធាវីកម្ពុជា ដាក់ទណ្ឌកម្មវិន័យមេធាវី តូ វីរៈ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈ៦ខែ

(ភ្នំពេញ)៖ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យលោកមេធាវី តូ វីរៈ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល ៦ខែជាបណ្តោះអាសន្ន។

Read more: គណៈមេធាវីកម្ពុជា ដាក់ទណ្ឌកម្មវិន័យមេធាវី តូ វីរៈ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈ៦ខែ

មូលហេតុ​អ្វី ? អ្នក​ឡើង​ភ្នំ​បូកគោ​ខ្លះ​ចូល​ចិត្ត​តម្រៀប​ថ្ម​នៅ​ទីនោះ

ខេត្តកំពត ៖ បំណែកថ្មភ្នំតូចធំ ត្រូវបានពលរដ្ឋមួយចំនួនយកមកតម្រៀបជារូបព្រះពុទ្ធ ជាផ្ទះ ជារូបសត្វ ផ្សេង នៅលើកំពូលភ្នំបូកគោ ជាមួយជំនឿដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើនផងដែរ។

Read more: មូលហេតុ​អ្វី ? អ្នក​ឡើង​ភ្នំ​បូកគោ​ខ្លះ​ចូល​ចិត្ត​តម្រៀប​ថ្ម​នៅ​ទីនោះ

ឧត្តមសេនីយ៍ឯក ស ថេត ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងចែកឈុតសម្លៀកបំពាក់ អាវពន្លឺ និងភ្លើងបំភ្លឺពាក់លើស្មាជូនកម្លាំង៦៥២នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តា អធិការខណ្ឌទាំង១៤ ចំនួន៤២០នាក់ កម្លាំងអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់។

Read more: ឧត្តមសេនីយ៍ឯក ស ថេត ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងចែកឈុតសម្លៀកបំពាក់...