បណ្តាញសង្គម

រកឃើញសាកសពមនុស្ស ១៤នាក់ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅនេប៉ាល់

 (កដ្ឋមណ្ឌូ)៖ ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះនៃប្រទេសនេប៉ាល់ នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា ពួកគេបានរកឃើញសាកសពមនុស្សចំនួន ១៤នាក់ហើយ ខណៈដែលពួកគេព្យាយាមស្វែងរកនៅតាមតំបន់ជួរភ្នំហិម៉ាល័យ ដែលរាយប៉ាយជាមួយនឹងបំណែកផ្នែកខ្លះ នៃយន្តហោះខ្នាតតូច DHC-6-300 ដែលបានធ្លាក់ជាមួយអ្នកដំណើរចំនួន ២២នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

អាន​បន្ត៖ រកឃើញសាកសពមនុស្ស ១៤នាក់ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅនេប៉ាល់

កូរ៉េខាងជើង ពិភាក្សាគ្នាលើការកែប្រែវិធានការទប់ស្កាត់ COVID-19

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា មន្ត្រីកំពូលកូរ៉េខាងជើង បានពិភាក្សាគ្នាលើការកែសម្រួលការរឹតបន្តឹងប្រឆាំងនឹងការរីករាលដាល កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 29 ឧសភា) ខណៈដែលពួកគេបានវាយតម្លៃស្ថានភាពជុំវិញការផ្ទុះឡើងនៃ COVID-19 លើកដំបូងរបស់ប្រទេសខ្លួនថា "មានភាពប្រសើរឡើង" ។

អាន​បន្ត៖ កូរ៉េខាងជើង ពិភាក្សាគ្នាលើការកែប្រែវិធានការទប់ស្កាត់ COVID-19

ម៉ិកស៊ិក បញ្ជាក់ករណីជំងឺអុតស្វាលើកដំបូងរបស់ខ្លួន

 មន្ត្រីសុខាភិបាលក្នុងប្រទេសម៉ិកស៊ិក បានបញ្ជាក់កាលពីថ្ងៃសៅរ៍ (២៨ ឧសភា) ពីករណីជំងឺអុតស្វា ឬ Monkeypox ដំបូងគេបង្អស់របស់ប្រទេសនេះ ដែលកើតលើពលរដ្ឋអាមេរិកម្នាក់ អាយុ ៥០ ឆ្នាំ ហើយកំពុងទទួលការព្យាបាលនៅទីក្រុងម៉ិកស៊ិក។

អាន​បន្ត៖ ម៉ិកស៊ិក បញ្ជាក់ករណីជំងឺអុតស្វាលើកដំបូងរបស់ខ្លួន

អាមេរិក «ព្រួយបារម្ភ» បន្ទាប់ពីប្រធានសិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចនៅប្រទេសចិន

សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃសៅរ៍ (ថ្ងៃទី 28 ឧសភា) លើ "កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរឹតបន្តឹង និងរៀបចំ" ដំណើរទស្សនកិច្ចរបស់ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៅកាន់តំបន់ Xinjiang ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពីបទឃុំឃាំងមនុស្សជាងមួយលាននាក់នៅក្នុងជំរុំអប់រំកែប្រែ ។

អាន​បន្ត៖ អាមេរិក «ព្រួយបារម្ភ» បន្ទាប់ពីប្រធានសិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចនៅប្រទេសចិន

កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ តែប៉ុន្មានម៉ោង បន្ទាប់ពីលោក Biden ចាកចេញពីអាស៊ី

 ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនបីគ្រាប់ រួមទាំងមួយគ្រាប់ ដែលគេគិតថា ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីថ្ងៃពុធ (25 ឧសភា) បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចាកចេញពីអាស៊ី បន្ទាប់ពីដំណើរទស្សនកិច្ច ដែលលោក បានយល់ព្រមចំពោះវិធានការថ្មី ដើម្បីរារាំងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ។

អាន​បន្ត៖ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ តែប៉ុន្មានម៉ោង បន្ទាប់ពីលោក Biden...

ម៉ាឡេស៊ីហាមឃាត់ការនាំចេញសាច់មាន់ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក

(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានជួបជាមួយក្រុមហ៊ុនផលិតសាច់មាន់ធំៗនៅក្នុងប្រទេស ដើម្បីពិភាក្សាអំពីការឧបត្ថម្ភធន និងធានាបាននូវការបន្តផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រទេសនេះបានងាកមកចាត់វិធានការហាមឃាត់ការនាំចេញសាច់មាន់។

អាន​បន្ត៖ ម៉ាឡេស៊ីហាមឃាត់ការនាំចេញសាច់មាន់ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក

តម្លៃប្រេងសាំងនៅប្រទេសវៀតណាមកើនឡើងលើស ១,៣ដុល្លារក្នុងមួយលីត្រជាលើកដំបូង

  (ហាណូយ)៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀតដល់៣០ ៦៥០ដុង (១,៣២ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃជាលើកទី៥ ជាប់គ្នា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

អាន​បន្ត៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមកើនឡើងលើស ១,៣ដុល្លារក្នុងមួយលីត្រជាលើកដំបូង

លោក ហ្សេលេនស្គី ទទូចចង់ជួបចរចាដោយផ្ទាល់ ជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

 (ដាវ៉ូស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃពុធនេះថា លោកមានឆន្ទៈក្នុងការជួបជជែកដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) តែប៉ុណ្ណោះ មិនមែនតាមរយៈអន្តរការីនោះទេ។

អាន​បន្ត៖ លោក ហ្សេលេនស្គី ទទូចចង់ជួបចរចាដោយផ្ទាល់ ជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បង្ហាញពីសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងចិន និងរុស្ស៉ី

 (វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយថា ការធ្វើសមយុទ្ធរួមគ្នាមួយ នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីសម្ព័ន្ធភាពកាន់តែស៉ីជម្រៅរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...

សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បង្ហាញពីសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងចិន និងរុស្ស៉ី

 (វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយថា ការធ្វើសមយុទ្ធរួមគ្នាមួយ នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីសម្ព័ន្ធភាពកាន់តែស៉ីជម្រៅរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...

ជំងឺអុតស្វា ជាជំងឺអាចទប់ស្កាត់បាន

 អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារទី 24 ខែឧសភាថា មានករណីជំងឺអុតស្វាចំនួន 131 ដែលត្រូវបានបញ្ជាក់ និង 106 ករណីសង្ស័យបន្ថែមទៀត ចាប់តាំងពីជំងឺនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃទី 7 ខែឧសភា នៅខាងក្រៅប្រទេស ដែលរីករាលដាលជំងឺ។

អាន​បន្ត៖ ជំងឺអុតស្វា ជាជំងឺអាចទប់ស្កាត់បាន

កូរ៉េខាងត្បូង និងជប៉ុន ប្រញ៉ាប់កែនយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្ស៊ី នៅជិតដែនអាកាស

យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួន បានប្រមែប្រមូលយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្សីយ៉ាងតិចបួនគ្រឿង បានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ (24 ឧសភា)។

អាន​បន្ត៖ កូរ៉េខាងត្បូង និងជប៉ុន ប្រញ៉ាប់កែនយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន...

កូរ៉េខាងជើង និយាយថា គ្មានអ្នកស្លាប់ដោយគ្រុនក្តៅថ្មីទេ ស្ថានភាពកូវីដ-១៩ស្ថិតនៅក្រោមការគ្រប់គ្រង

 ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (ទី 24 ឧសភា) ថា មិនមានអ្នកស្លាប់ថ្មីក្នុង ចំណោមអ្នកជំងឺគ្រុនក្តៅនៅក្នុងប្រទេស ដែលនេះជាលើកដំបូង ចាប់តាំងពីប្រទេសឯកានេះ បានបង្ហាញពីការផ្ទុះឡើងនៃជំងឺ COVID-19 ជិតពីរសប្តាហ៍មុន ដោយបន្ថែមថា ខ្លួន កំពុងមើលឃើញនិន្នាការធ្លាក់ចុះ "ឋេរ" នៅក្នុងករណីឆ្លងជំងឺរាតត្បាត។

អាន​បន្ត៖ កូរ៉េខាងជើង និយាយថា គ្មានអ្នកស្លាប់ដោយគ្រុនក្តៅថ្មីទេ...

ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

 (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ដាណឺម៉ាកបានសន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) រួមជាមួយប្រព័ន្ធបាញ់មីស៉ីលមួយគ្រឿង ទៅកាន់អ៊ុយក្រែន ខណៈវាគឺជាសញ្ញាដំបូងបំផុត គិតចាប់តាំងតែពី ការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ ដែលបានបង្ហាញថា ទីក្រុងកៀវនឹងទទួលបានអាវុធ ដែលនឹងជួយពង្រីកចម្ងាយនៃ សមត្ថភាពវាយប្រហាររបស់ខ្លួន។

អាន​បន្ត៖ ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

  (កៀវ)៖ ខ្មោចរថក្រោះមួយចំនួនរបស់រុស្ស៉ី ត្រូវបានដាក់តាំងបង្ហាញ នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ខណៈទីក្រុងនេះ បាននិងកំពុងបន្តវិលទៅរក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីរុស្ស៉ីបានដកថយចេញពីតំបន់នៅជុំវិញនោះ។

អាន​បន្ត៖ អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

កូរ៉េខាងជើងរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ខណៈស្ថានភាពនៃជំងឺកូវីដ១៩ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា មិនមានការស្លាប់ថ្មីៗ ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញគ្រុនក្តៅ នៅក្នុងប្រទេសនោះទេ ដែលជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 រយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ហើយខ្លួនក៏កំពុងសង្កេតឃើញ ទំនោរថមថយគួរឱ្យកត់សម្គាល់ផងដែរ ក្នុងករណីពាក់ព័ន្ធ នឹងជំងឺរាតត្បាតនេះ។

អាន​បន្ត៖ កូរ៉េខាងជើងរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ខណៈស្ថានភាពនៃជំងឺកូវីដ១៩...

កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការចូលរួមសន្និបាតរបស់អង្គការសុខភាពពិភពលោក បានបរាជ័យ

 សំណើររបស់តៃវ៉ាន់ ដើម្បីចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានច្រានចោលកាលពីថ្ងៃចន្ទ (២៣ ឧសភា) ក្នុងការសម្រេចចិត្ត ដែលធ្វើឡើងបន្ទាប់ពីយុទ្ធនាការនៃសម្ពាធការទូតពីប្រទេសចិន ដើម្បីដាក់កោះនេះ ឲ្យឯកា។

អាន​បន្ត៖ កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់...

ទាហានរុស្ស៊ី ត្រូវជាប់គុកមួយជីវិតក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូងនៃសង្រ្គាមអ៊ុយក្រែន

 តុលាការអ៊ុយក្រែន បានកាត់ទោសទាហានរុស្ស៊ីម្នាក់ ឱ្យជាប់គុកអស់មួយជីវិត កាលពីថ្ងៃចន្ទ (២៣ ឧសភា) ពីបទសម្លាប់ជនស៊ីវិល ដែលគ្មានអាវុធ នៅក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូង ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី។

អាន​បន្ត៖ ទាហានរុស្ស៊ី...

លោក Biden និយាយថា លោក សុខចិត្តប្រើកម្លាំងដើម្បីការពារតៃវ៉ាន់

 ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃចន្ទទី 23 ឧសភាថា លោក អាចនឹង ប្រើប្រាស់កម្លាំងដើម្បីការពារកោះតៃវ៉ាន់ ដោយប្រមូលផ្តុំការគាំទ្រក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់តំបន់អាស៊ី ចាប់តាំងពីការឡើងកាន់តំណែង សម្រាប់ការប្រឆាំងរបស់សហរដ្ឋអាមេរិក ចំពោះឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅទូទាំងតំបន់។

អាន​បន្ត៖ លោក Biden និយាយថា លោក សុខចិត្តប្រើកម្លាំងដើម្បីការពារតៃវ៉ាន់

ព្យុះក្នុងប្រទេសកាណាដា សម្លាប់មនុស្ស៨នាក់ ខណៈប្រជាជនកន្លះលាននាក់ គ្មានអគ្គិសនីប្រើប្រាស់ (Video inside)

(តូរ៉ុនតូ)៖ អាជ្ញាធរកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ចំនួនអ្នកស្លាប់ដោយសារតែ ព្យុះដ៏ខ្លាំងក្លានៅក្នុងខេត្តចំនួន២ ដែលមានប្រជាជនរស់នៅច្រើនជាងគេ បានកើនឡើងដល់ចំនួន៨នាក់ ខណៈដែលក្រុមសង្រ្គោះបន្ទាន់កំពុងជួសជុលរចនាសម្ព័ន្ធ ដើម្បីផ្តល់ថាមពលដល់ប្រជាជនកន្លះលាននាក់។

អាន​បន្ត៖ ព្យុះក្នុងប្រទេសកាណាដា សម្លាប់មនុស្ស៨នាក់ ខណៈប្រជាជនកន្លះលាននាក់...

ចិនវាយបកវិញ ចំពោះការលើកឡើងរបស់លោក ចូ បៃដិន អំពីឆន្ទៈក្នុងការការពារកោះតៃវ៉ាន់ ដោយប្រើកម្លាំងយោធា

 (ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) នៅថ្ងៃចន្ទនេះបានឆ្លើយតបវិញថា ប្រទេសចិនឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹង ឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើចាំបាច់ ដូចដែលបានសន្យាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។

អាន​បន្ត៖ ចិនវាយបកវិញ ចំពោះការលើកឡើងរបស់លោក ចូ បៃដិន អំពីឆន្ទៈក្នុងការការពារកោះតៃវ៉ាន់...