បណ្តាញសង្គម

រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ដើម្បីបង្កើតកម្លាំងប៉ូលិសរបស់ខ្លួន

 រដ្ឋាភិបាលស្របគ្នា ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រកាស ខ្លួន កំពុងបង្កើតកងកម្លាំងប៉ូលីសរបស់ខ្លួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីរារាំងដល់កិច្ចប្រឹងប្រែងរបស់របបយោធា ក្នុងការគ្រប់គ្រងប្រទេស បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន។

អាន​បន្ត៖ រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ដើម្បីបង្កើតកម្លាំងប៉ូលិសរបស់ខ្លួន

ជប៉ុន ស្នើដល់គ្រួសារ និងក្រុមហ៊ុន ឲ្យសន្សំសំចៃថាមពលនៅរដូវក្តៅនេះ

 រដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន នឹងស្នើឱ្យគ្រប់ក្រុមគ្រួសារ និងក្រុមហ៊ុននានា សន្សំថាមពលអគ្គិសនីឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ក្នុងរដូវតម្រូវការរដូវក្តៅដ៏ខ្ពស់បំផុត ដើម្បីកាត់បន្ថយការដាច់ចរន្តអគ្គិសនី ដែលអាចកើតមាន។

អាន​បន្ត៖ ជប៉ុន ស្នើដល់គ្រួសារ និងក្រុមហ៊ុន ឲ្យសន្សំសំចៃថាមពលនៅរដូវក្តៅនេះ

អាមេរិក និងកូរ៉េខាងត្បូង ហោះហើរយន្តហោះចម្បាំង ក្រោយការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

 រដ្ឋធានីសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ ពីលើដែនទឹកជុំវិញឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារនៅក្នុងការបង្ហាញកម្លាំងថ្មី បន្ទាប់ពីការធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះ ដោយកូរ៉េខាងជើង។

អាន​បន្ត៖ អាមេរិក និងកូរ៉េខាងត្បូង ហោះហើរយន្តហោះចម្បាំង...

ចិន ព្រមានអូស្ត្រាលីពីហានិភ័យនៃផលវិបាកដ៏ធ្ងន់ធ្ងរ ក្រោយការចាប់បានយន្តហោះ

ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ (៦ មិថុនា) បានព្រមានអូស្ត្រាលីឱ្យ "ធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង" ឬប្រឈមមុខនឹង "ផលវិបាកធ្ងន់ធ្ងរ" បន្ទាប់ពីទីក្រុងកង់បេរ៉ា បានចោទប្រកាន់យន្តហោះចម្បាំងរបស់ចិនថា បានស្ទាក់ចាប់យ៉ាងគ្រោះថ្នាក់លើយន្តហោះស៊ើបការណ៍របស់ខ្លួន នៅលើសមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ចិន ព្រមានអូស្ត្រាលីពីហានិភ័យនៃផលវិបាកដ៏ធ្ងន់ធ្ងរ ក្រោយការចាប់បានយន្តហោះ

នាយករដ្ឋមន្ត្រីអូស្ត្រាលី បង្ហាញទំនាក់ទំនងកាន់តែរឹងមាំជាមួយឥណ្ឌូនេស៊ី លើបញ្ហាសន្តិសុខ និងអាកាសធាតុ

 នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រកាសអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខា-ងឥណ្ឌូនេស៊ី ដោយសន្យានូវកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើវិស័យពាណិជ្ជកម្ម សន្តិសុខ និងការប្រែប្រួលអាកាសធាតុ ក្នុងអំឡុងទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់លោក កាលពីថ្ងៃចន្ទ (៦ មិថុនា)។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី បង្ហាញទំនាក់ទំនងកាន់តែរឹងមាំជាមួយឥណ្ឌូនេស៊ី...

ចិន ព្រមានកាណាដាជុំវិញការល្បាតតាមអាកាស

ក្រសួងការបរទេសរបស់ប្រទេសចិន បានព្រមានប្រទេសកាណាដា កាលពីថ្ងៃចន្ទ (6 មិថុនា) អំពី "ផលវិបាកធ្ងន់ធ្ងរ" ដែលអាចកើតមាន នៃ "ការបង្កហេតុប្រថុយប្រថាន" បន្ទាប់ពីយោធាកាណាដាកាលពីសប្តាហ៍មុន បានចោទប្រកាន់យន្តហោះចម្បាំងរបស់ចិនថា បានយាយីយន្តហោះល្បាតរបស់ខ្លួន ដែលតាមដានការខ្នះខ្នែងដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។

អាន​បន្ត៖ ចិន ព្រមានកាណាដាជុំវិញការល្បាតតាមអាកាស

ភ្នំភ្លើង ផ្ទុះនៅហ្វីលីពីន ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសហ្វីលីពីន

ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសហ្វីលីពីនបានបញ្ចេញពពកខ្មៅដ៏ធំសម្បើមមួយ  ដោយជំរុញឱ្យមានការជម្លៀសចេញពីទីក្រុង ដែលគ្របដណ្តប់ដោយផេះ ខណៈដែលអាជ្ញាធរ បានព្រមានអំពីការផ្ទុះ ដែលអាចកើតមានបន្ថែមទៀត។

អាន​បន្ត៖ ភ្នំភ្លើង ផ្ទុះនៅហ្វីលីពីន ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសហ្វីលីពីន

អគ្គិភ័យឆាបឆេះឃ្លាំងកំពង់ផែបង់ក្លាដែស សម្លាប់៣៨នាក់ និងរបួស៣០០នាក់

 យ៉ាងហោចណាស់មានមនុស្ស 38 នាក់ បានស្លាប់ និងរាប់រយនាក់ បានរងរបួស បន្ទាប់ពីអគ្គីភ័យ ដែលបានបង្កឱ្យមានការផ្ទុះសារធាតុគីមីដ៏ធំមួយ ហើយនៅតែកំពុងឆាបឆេះ នៅឯឃ្លាំងផ្ទុកកុងតឺន័រមួយក្នុងប្រទេសបង់ក្លាដែស។

អាន​បន្ត៖ អគ្គិភ័យឆាបឆេះឃ្លាំងកំពង់ផែបង់ក្លាដែស សម្លាប់៣៨នាក់ និងរបួស៣០០នាក់

កូរ៉េខាងជើង បាញ់មីស៊ីល១ប្រាវ ដែលកូរ៉េខាងត្បូងថា ជាការសាកល្បងរដ្ឋាភិបាលថ្មី

 កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨ គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរ ភាគខាងកើតរបស់ខ្លួន ដែលទំនងជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួនតែមួយគត់ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមគ្នា។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីល១ប្រាវ ដែលកូរ៉េខាងត្បូងថា ជាការសាកល្បងរដ្ឋាភិបាលថ្មី

ប្រធានាធិបតីម៉ិកស៉ិក បដិសេធចូលរួមកិច្ចប្រជុំកំពូលអាមេរិក តែនឹងទៅជួបលោក ចូ បៃដិន នៅខែកក្កដាខាងមុខ

(ម៉ិកស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង ឡូស អាន់ជែលឡែស (Los Angeles) សហរដ្ឋអាមេរិក នៅសប្តាហ៍នេះទេ ដោយសារតែគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់មិនត្រូវបានអញ្ជើញ។

អាន​បន្ត៖ ប្រធានាធិបតីម៉ិកស៉ិក បដិសេធចូលរួមកិច្ចប្រជុំកំពូលអាមេរិក តែនឹងទៅជួបលោក ចូ...

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់

  (វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលបណ្តាលឱ្យអាកាសយានិកម្នាក់ បាត់បង់ជីវិត។

អាន​បន្ត៖ ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់

សហរដ្ឋអាមេរិក ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

 (សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) នៅថ្ងៃអង្គារនេះបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។

អាន​បន្ត៖ សហរដ្ឋអាមេរិក ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់...

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាញ់មីស៉ីល ៨គ្រាប់ ឆ្លើយតបទៅនឹងការធ្វើតេស្ដមីស៉ីលរបស់កូរ៉េខាងជើង

 (សេអ៊ូល)៖ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៉ីលចំនួន ៨គ្រាប់ នៅព្រឹកថ្ងៃចន្ទ នេះ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។

អាន​បន្ត៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាញ់មីស៉ីល ៨គ្រាប់...

អូស្រា្តលី ចោទថាយន្តហោះចម្បាំងចិន ហោះស្ទាក់យន្តហោះស៉ើបការណ៍របស់ខ្លួន នៅសមុទ្រចិនខាងត្បូង

 (កង់បេរ៉ា)៖ អូស្រ្តាលី បានចោទប្រកាន់ពីឡុតបើកយន្តហោះចម្បាំងចិនមួយគ្រឿង ថាបានបង្កគ្រោះថ្នាក់ ដោយហោះកាត់ពីមុខយន្តហោះស៉ើបការណ៍ របស់ខ្លួន នៅពីលើដែនអាកាសនៃសមុទ្រចិនខាងត្បូង។

អាន​បន្ត៖ អូស្រា្តលី ចោទថាយន្តហោះចម្បាំងចិន ហោះស្ទាក់យន្តហោះស៉ើបការណ៍របស់ខ្លួន...

បណ្ដាប្រទេសនៅជុំវិញស៊ែរប៊ី បិទដែនអាកាសមិនឱ្យយន្ដហោះដឹក ប្រមុខការទូតរុស្ស៉ី ហោះចូល

(ឡុងដ៏)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ ទៅកាន់ប្រទេសស៊ែរប៊ី ត្រូវបានលុបចោល បន្ទាប់ពីបណ្ដាប្រទេសនៅជុំវិញស៊ែរប៊ី បានបិទដែនអាកាសរបស់ខ្លួនមិនឱ្យយន្ដហោះរបស់ លោកហោះចូល ។

អាន​បន្ត៖ បណ្ដាប្រទេសនៅជុំវិញស៊ែរប៊ី បិទដែនអាកាសមិនឱ្យយន្ដហោះដឹក ប្រមុខការទូតរុស្ស៉ី...

អ៊ុយក្រែន នឹងទទួលបានមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងរថក្រោះពីអេស្ប៉ាញ

(ម៉ាឌ្រីដ)៖ ប្រទេសអេស្ប៉ាញ នឹងបញ្ជូនមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងរថក្រោះឡេអូប៉ាដ (Leopard) ឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃបង្កើន ការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ដល់ទីក្រុងកៀវ ដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹងទាហានរុស្ស៉ី។

អាន​បន្ត៖ អ៊ុយក្រែន នឹងទទួលបានមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងរថក្រោះពីអេស្ប៉ាញ

ប្រធានាធិបតីកូរ៉េខាងត្បូង ថាកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ឈានដល់កម្រិតគំរាមកំហែងសន្តិភាពពិភពលោក

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol ) បាននិយាយនៅថ្ងៃចន្ទនេះថា កម្មវិធីមីស៉ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បានឈានដល់កម្រិតមួយបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង ថាកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង...

ឆ្មាំជាតិអាមេរិក គ្រោងសហការជាមួយយោធាតៃវ៉ាន់

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃអង្គារទី 31 ឧសភាថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការលើ "កិច្ចសហប្រតិបត្តិការ" រវាងឆ្មាំជាតិរបស់ខ្លួន និងយោធាតៃវ៉ាន់ ដោយធ្វើឱ្យទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅ ចំពោះមុខអ្វីដែលរដ្ឋាភិបាលក្រុងតៃប៉ិត្អូញត្អែរថា ជាការគំរាមកំហែងចេះតែកើនឡើងពីប្រទេសចិន។

អាន​បន្ត៖ ឆ្មាំជាតិអាមេរិក គ្រោងសហការជាមួយយោធាតៃវ៉ាន់

អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ ជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់រួម

 អ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត UAE កាលពីថ្ងៃអង្គារ (31 ឧសភា) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំលើកដំបូងរបស់ខ្លួនជាមួយរដ្ឋអារ៉ាប់មួយ និងជាការផ្លាស់ប្តូរមួយ មានបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសមជ្ឈិមបូព៌ាទាំងពីរ។

អាន​បន្ត៖ អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់...

រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅ Tonga បន្ទាប់ពីប្រជុំកោះប៉ាស៊ីហ្វិក ពន្យារពេលកិច្ចព្រមព្រៀងក្នុងតំបន់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ (៣១ ឧសភា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ Tonga សម្រាប់កិច្ចសហប្រតិបត្តិការលើឧបករណ៍ប៉ូលីស និងជលផលក្នុងដំណើរឆ្លងកាត់តំបន់កោះប៉ាស៊ីហ្វិក ទីដែលមហិច្ឆតារបស់ទីក្រុងប៉េកាំងសម្រាប់ទំនាក់ទំនងសន្តិសុខកាន់តែទូលំទូលាយ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅ Tonga បន្ទាប់ពីប្រជុំកោះប៉ាស៊ីហ្វិក...

លោក Xi Jinping គូសបញ្ចាក់ពីការជំរុញ ការសិក្សាស្រាវជ្រាវអំពីអរិយធម៌និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ និងជំរុញការបង្កើនការស្វែងយល់ពីប្រវត្តិសាស្រ្ត និងពង្រឹងជំនឿចិត្តខាងវប្បធម៌ (Video inside)

(ប៉េកាំង)៖ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវការស្វែងរកប្រភពដើមនៃអរិយធម៌ចិន។

អាន​បន្ត៖ លោក Xi Jinping គូសបញ្ចាក់ពីការជំរុញ...