បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi លាលែងពីតំណែង ក្រោយរដ្ឋាភិបាលចម្រុះ ដួលរលំ

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi កាលពីថ្ងៃព្រហស្បតិ៍ បានប្រគល់លិខិតលាលែងពីតំណែងឱ្យទៅប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi លាលែងពីតំណែង ក្រោយរដ្ឋាភិបាលចម្រុះ...

បេក្ខជនប្រកួតប្រជែង ដើម្បីក្លាយនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ជម្រុះមកនៅត្រឹម៣នាក់

 អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃអង្គារ នៅតែបន្តទទួលបានការគាំទ្រនាំមុខគេនៅក្នុងការបោះឆ្នោតជុំទីបួន ដើម្បីជ្រើសរើសអ្នកដែលនឹងត្រូវជំនួស លោក Boris Johnson ជាប្រធានថ្មីរបស់បក្ស និងជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ខណៈបេក្ខជនម្នាក់ទៀត ត្រូវបានជម្រុះចេញពីការប្រកួត។

អាន​បន្ត៖ បេក្ខជនប្រកួតប្រជែង ដើម្បីក្លាយនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ជម្រុះមកនៅត្រឹម៣នាក់

គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារភាគខាងត្បូងកោះស៊ូម៉ាត្រា

 ប្រទេសឥណ្ឌូនេស៊ី មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប (EMSC) បានឲ្យដឹងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះស៊ូម៉ាត្រា ក្នុងប្រទេសឥណ្ឌូនេស៊ី។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារភាគខាងត្បូងកោះស៊ូម៉ាត្រា

ប្រធានាធិបតីស្តីទីស្រីលង្កា លោក Ranil Wickremesinghe ជាប់ឆ្នោត ជាប្រធានាធិបតីពេញសិទ្ធិ

 លទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃពុធ ដោយក្រុមសមាជិកសភានៃប្រទេសស្រីលង្កា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានបង្ហាញថា ប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe គឺជាអ្នកទទួលបានជ័យជម្នះ និងក្លាយជាប្រធានាធិបតីពេញសិទ្ធិរហូតដល់ឆ្នាំ ២០២៤។

អាន​បន្ត៖ ប្រធានាធិបតីស្តីទីស្រីលង្កា លោក Ranil Wickremesinghe ជាប់ឆ្នោត...

រ៉េខាងត្បូង ទទួលជោគជ័យលើកដំបូង ក្នុងការធ្វើតេស្តហោះហើរ យន្តហោះចម្បាំងដែលអភិវឌ្ឍក្នុងស្រុកផ្ទាល់

 ទីភ្នាក់ងារការពារជាតិរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះចម្បាំងដែលអភិវឌ្ឍឡើង នៅក្នុងស្រុកផ្ទាល់ ទើបតែទទួលជោគជ័យក្នុងការធ្វើតេស្តហោះហើរលើកដំបូង កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ រ៉េខាងត្បូង ទទួលជោគជ័យលើកដំបូង ក្នុងការធ្វើតេស្តហោះហើរ...

ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីឆ្នាំ២០២៣ បន្ទាប់ពីការពន្យារពេលដោយជំងឺកូវីដ-១៩

 អ្នករៀបចំពិធី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Games ឆ្នាំ 2022 នៅឆ្នាំ 2023 ខាងមុខនេះ បន្ទាប់ពីបានពន្យារពេលព្រឹត្តិការណ៍នៅទីក្រុង Hangzhou ដោយសារតែជំងឺ COVID-19។

អាន​បន្ត៖ ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីឆ្នាំ២០២៣...

ទីម័រខាងកើត សង្ឃឹមនឹងចូលជាសមាជិកអាស៊ាន ក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ

 ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីថា លោក សង្ឃឹមនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបោះត្រាលើសំណើររយៈពេលជាច្រើនទសវត្សរ៍ដោយប្រជាជាតិរបស់លោក ដើម្បីចូលរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំក្រោយ។

អាន​បន្ត៖ ទីម័រខាងកើត សង្ឃឹមនឹងចូលជាសមាជិកអាស៊ាន ក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ចេញដំណើរទៅជប៉ុន ដើម្បីពិភាក្សាបញ្ហាជម្លោះប្រវត្តិសាស្រ្ត

 រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin កាលពីថ្ងៃចន្ទ បានធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសជប៉ុន ដោយនាំយកទៅជាមួយនូវសារនៃការផ្សះផ្សាគ្នាពីប្រធានាធិបតីថ្មីរបស់កូរ៉េ ខាងត្បូង គឺលោក Yoon Suk-yul ដែលមានក្តីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាវិវាទប្រវត្តិ សាស្រ្ត និងស្តារទំនាក់ទំនងឱ្យប្រសើរឡើងជាមួយទីក្រុងតូក្យូ។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ចេញដំណើរទៅជប៉ុន...

សហភាពអឺរ៉ុប ទទួលបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា ចំនួន 54,000 ដូសបន្ថែមទៀតពីក្រុមហ៊ុន Bavarian Nordic

គណៈកម្មការអឺរ៉ុប ដែលហៅកាត់ថា EU បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន អាចទទួលបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា ប្រហែល 54,000 ដូសបន្ថែម ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Bavarian Nordic ខណៈដែលការព្រួយបារម្ភកើនឡើងចំពោះជំងឺនេះចំពេលមានករណីកើនឡើង។

អាន​បន្ត៖ សហភាពអឺរ៉ុប ទទួលបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា ចំនួន 54,000...

ឥណ្ឌា ចាប់ផ្តើមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

 ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅទូទាំងប្រទេសឥណ្ឌា ខណៈប្រធានាធិបតីបច្ចុប្បន្ន គឺលោក Ram Nath Kovind នឹងត្រូវផុតអាណត្តិរយៈពេល ៥ឆ្នាំរបស់លោកក្នុងសប្តាហ៍នេះ។

អាន​បន្ត៖ ឥណ្ឌា ចាប់ផ្តើមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

អ៊ីរ៉ង់ ដាក់ទណ្ឌកម្មលើជនជាតិអាមេរិក ៦១នាក់ ខណៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប់គាំង

 អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអាមេរិកចំនួន ៦១នាក់ ក្នុងនោះរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo សម្រាប់ការគំាទ្រក្រុមសកម្មជនមួយរបស់អ៊ីរ៉ង់នៅឯក្រៅប្រទេស ខណៈកិច្ចចរចារស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងជាប់គាំង។

អាន​បន្ត៖ អ៊ីរ៉ង់ ដាក់ទណ្ឌកម្មលើជនជាតិអាមេរិក ៦១នាក់ ខណៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប់គាំង

ភ្លើងឆេះព្រៃ បានឆាបឆេះនៅប្រទេសបារាំង និងអេស្ប៉ាញ ខណៈរលកកម្តៅ បានវាយលុកអឺរ៉ុប

 ភ្លើងឆេះព្រៃ បានឆាបឆេះនៅភាគនិរតីនៃប្រទេសបារាំង និងប្រទេសអេស្បាញ កាលពីថ្ងៃសៅរ៍ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលសីតុណ្ហភាពរដូវ ក្តៅ បានឡើងក្តៅខ្លាំង និងអាជ្ញាធរ បានប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប។

អាន​បន្ត៖ ភ្លើងឆេះព្រៃ បានឆាបឆេះនៅប្រទេសបារាំង និងអេស្ប៉ាញ ខណៈរលកកម្តៅ បានវាយលុកអឺរ៉ុប

រុស្ស៉ី កំពុងត្រៀមបើកការវាយលុកដំណាក់កាលថ្មី

មន្ត្រីយោធាអ៊ុយក្រែនម្នាក់ បាននិយាយថា រុស្ស៉ី កំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការវាយលុក ដំណាក់កាលថ្មីមួយនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ បញ្ជាឱ្យកងទ័ពរបស់ខ្លួន បង្កើនការវាយប្រហារលើអ៊ុយក្រែនពីគ្រប់ទិសទីទាំងអស់នៅក្នុងតំបន់សមរភូមិ។

អាន​បន្ត៖ រុស្ស៉ី កំពុងត្រៀមបើកការវាយលុកដំណាក់កាលថ្មី

អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស

(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា ទូទាំងប្រទេសជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើទីក្រុង ស៊ូមី (Sumy) ស្ថិតនៅភាគខាងជើង, ការទម្លាក់គ្រាប់បែកចង្កោមសំដៅលើទីក្រុង មីកូឡេវ (Mykolaiv) និងការវាយប្រហារដោយមីស៉ីលលើទីក្រុង អូដេសា (Odesa) ភាគខាងត្បូងនៃប្រទេស។

អាន​បន្ត៖ អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស

លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

 (មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វាមិនអាចទៅរួចទេ ក្នុងការកាត់ផ្ដាច់រុស្ស៉ីចេញពីពិភពលោក ហើយ ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច នឹងមិនអាចទាញការអភិវឌ្ឍន៍របស់រុស្ស៉ីឲ្យដើរថយក្រោយបានឡើយ។

អាន​បន្ត៖ លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

(ម៉ូហ្កាឌីស្យូ)៖ អាជ្ញាធរនៅក្នុងប្រទេសសូម៉ាលី នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថាយន្ដហោះមួយគ្រឿងបានក្រឡាប់ផ្ងារជើង កំលុងចុះចតនៅឯអាកាស យានដ្ឋានរដ្ឋធានីនៃប្រទេស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ នៅក្នុងចំណោមមនុស្សនៅលើយន្ដហោះទាំង៣៦នាក់។

អាន​បន្ត៖ យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៧៣ករណី» ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨៧៣ករណីទៀត ក្នុងរយៈពេល២៤ម៉ោ ងចុងក្រោយនេះ។

អាន​បន្ត៖ វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៧៣ករណី» ទៀត...

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោយអាមេរិកបញ្ជូន F-35 មកកូរ៉េខាងត្បូង

 យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានធ្វើសមយុទ្ធធ្វើតេស្ដបាញ់កំាភ្លើងធំ តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូនយន្ដហោះ ចម្បាំង F-35 ជាច្រើនគ្រឿង មក កាន់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះបណ្ដាលរួមគ្នាមួយ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន AP កាលពីថ្ងៃចន្ទ ។

អាន​បន្ត៖ កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោយអាមេរិកបញ្ជូន F-35 មកកូរ៉េខាងត្បូង

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

 រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទ បានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា «កូនអុក» ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃចន្ទ។

អាន​បន្ត៖ ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

គណៈរដ្ឋមន្រ្តីស្រីលង្កាទាំងមូល នឹងលាលែងពីតំណែង នៅពេលមានកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មី

 ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា កាលពីថ្ងៃចន្ទ បានឱ្យដឹងថា រដ្ឋមន្រ្តីទាំងអស់នៅក្នុងគណៈរដ្ឋមន្រ្តីស្រីលង្កា បានសម្រេចចិត្តថា នឹងលាលែងពីតំណែង ប្រសិនជាកិច្ចព្រមព្រៀងមួយត្រូវសម្រេចបាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែល មានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃចន្ទ។

អាន​បន្ត៖ គណៈរដ្ឋមន្រ្តីស្រីលង្កាទាំងមូល នឹងលាលែងពីតំណែង...

អ៊ុយក្រែនអះអាងថា ខ្លួនមានកម្លាំងប្រហែល១លាននាក់ ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូងមកវិញ

 (កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អាឡិចស៉ី រ៉េសនីកូវ (Alexey Reznikov) បាននិយាយថា អ៊ុយក្រែនបានប្រមូលកម្លាំងយុទ្ធជន១លាននាក់ នៅក្នុងប្រទេស ក្រោមការបង្គាប់បញ្ជារបស់ លោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូងរបស់ខ្លួនមកវិញ។

អាន​បន្ត៖ អ៊ុយក្រែនអះអាងថា ខ្លួនមានកម្លាំងប្រហែល១លាននាក់...