បណ្តាញសង្គម

អ៊ុយក្រែនថា ប្រហែលត្រូវប្រយុទ្ធជាមួយរុស្ស៉ីដោយប្រើប៉ែល ខណៈជំនួយអាវុធពីលោកខាងលិច មានការយឺតយ៉ាវខ្លាំង

 (កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា អ៊ុយក្រែននឹងបន្តប្រយុទ្ធជាមួយរុស្ស៉ី បើទោះបីជាខ្លួនគ្មានសព្វាវុធអ្វីក៏ដោយ ដូច្នេះលោកខាងលិច គួរតែពន្លឿនការដឹកជញ្ជូនអាវុធរបស់ខ្លួន មកកាន់ទីក្រុងកៀវ បើមិនចង់ទទួលខុសត្រូវ ចំពោះការស្លាប់ទាហានរបស់យើង។

អាន​បន្ត៖ អ៊ុយក្រែនថា ប្រហែលត្រូវប្រយុទ្ធជាមួយរុស្ស៉ីដោយប្រើប៉ែល...

យន្តហោះពាណិជ្ជកម្មឥណ្ឌា ចុះចតដោយសុវត្ថិភាព បន្ទាប់ពីឆេះម៉ាស៊ីន

 ក្រុមមន្ត្រី បាននិយាយថា ជើងហោះហើរដែលធ្វើដំណើរទៅកាន់ទីក្រុង New Delhi ដែលផ្ទុកអ្នកដំណើរចំនួន 185 នាក់ បានចុះចតជាបន្ទាន់កាលពីថ្ងៃអាទិត្យ (19 មិថុនា) នៅក្នុងទីក្រុង Patna ភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីម៉ាស៊ីនខាងឆ្វេងរបស់វា បានឆេះពេលកំពុងហោះហើរ។

អាន​បន្ត៖ យន្តហោះពាណិជ្ជកម្មឥណ្ឌា ចុះចតដោយសុវត្ថិភាព បន្ទាប់ពីឆេះម៉ាស៊ីន

ភាគខាងត្បូងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

 តំបន់ដ៏ធំនៃភាគខាងត្បូងនៃប្រទេសចិន ត្រូវបានវាយលុកដោយព្យុះដ៏ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅក្នុងទីក្រុង និងការរអិលបាក់ដីនៅតាមតំបន់ជនបទ ខណៈរយះពេលដំបូងនៃភ្លៀងរដូវក្តៅ ឈានដល់កម្រិតកំពូលនៃថាមពលរបស់ពួកវា។

អាន​បន្ត៖ ភាគខាងត្បូងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

ទាហានស្រីលង្កា បើកការបាញ់ប្រហារដើម្បីទប់ស្កាត់កុបកម្មប្រេងឥន្ធនះ

 ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 19 ខែមិថុនា) ថា យោធារបស់ប្រទេសស្រីលង្កាបានបើកការបាញ់ប្រហារ ដើម្បីទប់ស្កាត់ការបះបោរនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ) ខណៈដែលការតម្រង់ជួរដើម្បីទិញប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដែលមិនធ្លាប់មានពីមុនមក ត្រូវបានគេឃើញនៅទូទាំងប្រទេស ដែលក្ស័យធនមួយនេះ។

អាន​បន្ត៖ ទាហានស្រីលង្កា បើកការបាញ់ប្រហារដើម្បីទប់ស្កាត់កុបកម្មប្រេងឥន្ធនះ

ជនជាតិអាមេរិក៣នាក់ ដែលទៅជួយប្រយុទ្ធនៅអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបាត់ខ្លួន

 (វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា ខ្លួនទទួលបានដំណឹងអំពីសេចក្តីរាយការណ៍ ដែលថាអ្នកប្រយុទ្ធជនជាតិអាមេរិក៣នាក់ បានបាត់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

អាន​បន្ត៖ ជនជាតិអាមេរិក៣នាក់ ដែលទៅជួយប្រយុទ្ធនៅអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបាត់ខ្លួន

នាយករដ្ឋមន្ត្រីសាម័រនិយាយថា តំបន់ប៉ាស៉ីហ្វិក អាចដោះស្រាយបញ្ហាសន្តិសុខដោយខ្លួនឯងបាន

 (វែលីងតោន)៖ នាយករដ្ឋមន្ត្រីសាម័រ លោកស្រី ហ្វីយ៉ាមេ ណាអូមី ម៉ាតាអាហ្វា (Fiame Naomi Mata'afa) នៅថ្ងៃសុក្រនេះបាននិយាយថា បញ្ហាសន្តិសុខនៅក្នុងតំបន់ប៉ាស៉ីហ្វិក គួរតែអាចត្រូវដោះស្រាយបាន ដោយបណ្ដាប្រទេសនៅក្នុងតំបន់។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីសាម័រនិយាយថា តំបន់ប៉ាស៉ីហ្វិក...

ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Marcos ជ្រើសតាំងអតីតប្រមុខយោធា ឱ្យធ្វើជារដ្ឋមន្រ្តីការពារជាតិ ក្នុងរដ្ឋាភិបាលរបស់លោក

(ម៉ានីល)៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានសម្រេចជ្រើសតាំង អតីតអគ្គមេបញ្ជាការយោធាលោក ចូសេ ហ្វៅស្ទីណូ (Jose Faustino) ឱ្យធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី របស់ប្រទេសអាស៊ានមួយនេះ នៅក្នុងរដ្ឋាភិបាលលោក។

អាន​បន្ត៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Marcos ជ្រើសតាំងអតីតប្រមុខយោធា...

(មានវីដេអូ)សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធពិធីក្រុងពាលីស្រះទឹកស្តេចនាគមហាជ័យ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

 

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធពិធីក្រុងពាលីស្រះទឹកស្តេចនាគមហាជ័យ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

វិមានក្រឹមឡាំងនិយាយថា សព្វាវុធរបស់លោកខាងលិច «គ្មានប្រយោជន៍» នៅពេលមេដឹកនាំអឺរ៉ុបបានទៅដល់ទីក្រុងកៀវ

(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានប្រឆាំងនឹងការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចថ្មីៗដល់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានមកដល់ទីក្រុងកៀវ។

អាន​បន្ត៖ វិមានក្រឹមឡាំងនិយាយថា សព្វាវុធរបស់លោកខាងលិច «គ្មានប្រយោជន៍»...

ចិន៖ ផ្លូវដែក HeRuo ដាក់ឱ្យដំណើរការហើយ! ធ្វើឱ្យខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់ នៅលើពិភពលោកក្លាយជាការពិត

 (ប៉េកាំង)៖ ថ្ងៃទី១៦ ខែមិថុនា ខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់ នៅលើពិភពលោកបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

អាន​បន្ត៖ ចិន៖ ផ្លូវដែក HeRuo ដាក់ឱ្យដំណើរការហើយ!...

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧៧៤ករណី» ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៧៤ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧៧៤ករណី»...

(មានវីដេអូ)ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

 ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល នៅខែក្រោយ, នេះបើតាមមន្ត្រីអាមេរិក (Video inside)

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល នាពាក់កណ្តាលខែកក្កដាខាងមុខនេះ ហើយសេតវិមាន គ្រោងនឹងប្រកាសពីផែនការនៃដំណើរទស្សនកិច្ចនេះក្នុងសប្តាហ៍នេះ។

អាន​បន្ត៖ លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល...

តៃវ៉ាន់ ថាមិនចង់បិទទ្វារទំនាក់ទំនងជាមួយចិន ទេ ក្រោយប៉េកាំងព្រមានប្រើកម្លាំងយោធា បើហ៊ានផ្ដាច់ខ្លួន

 (តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេង ចាង (Su Tseng-chang) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា តៃវ៉ាន់មិនចង់បិទទ្វារទំនាក់ទំនងរបស់ខ្លួន ជាមួយចិនទេ ហើយចង់ចូលរួមក្នុងស្មារតីសុឆន្ទៈជាមួយប៉េកាំង។ ប៉ុន្តែ ត្រូវឈរលើមូលដ្ឋានស្មើភាព និងគ្មានលក្ខខណ្ឌនយោបាយ។

អាន​បន្ត៖ តៃវ៉ាន់ ថាមិនចង់បិទទ្វារទំនាក់ទំនងជាមួយចិន ទេ...

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន ដាក់ចេញផែនការបង្ក្រាបក្រុមមន្ត្រី ដែលរំលោភអំណាច

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការបង្រ្កាបលើក្រុមមន្ត្រី ដែលរំលោភលើអំណាចរបស់ខ្លួន និងប្រព្រឹត្តអំពើ «មិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍» ខណៈលោកកំពុងព្យាយាមស្វែងរកសាមគ្គីផ្ទៃក្នុងកាន់តែខ្លាំងឡើង ដើម្បីយកឈ្នះលើការឆ្លងរាតត្បាតជំងឺ COVID-19 និងវិបត្តិសេដ្ឋកិច្ច។

អាន​បន្ត៖ កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន ដាក់ចេញផែនការបង្ក្រាបក្រុមមន្ត្រី ដែលរំលោភអំណាច

ប្រទេសថៃ បានសម្រេចផ្តល់ការដាំ និងការប្រើប្រាស់កញ្ឆាដោយស្របច្បាប់

 ប្រទេសថៃ បានធ្វើឱ្យស្របច្បាប់នូវការដាំដុះកញ្ឆា និងការប្រើប្រាស់កញ្ឆាក្នុងម្ហូបអាហារ និងភេសជ្ជៈកាលពីថ្ងៃព្រហស្បតិ៍ (ទី 9 ខែមិថុនា) ដែលជាប្រទេសអាស៊ីដំបូងគេធ្វើដូច្នេះ ក្នុងគោលបំណងជំរុញវិស័យកសិកម្ម និងទេសចរណ៍របស់ខ្លួន ប៉ុន្តែកញ្ឆាជក់បារី នៅតែផ្ទុយនឹងច្បាប់។

អាន​បន្ត៖ ប្រទេសថៃ បានសម្រេចផ្តល់ការដាំ និងការប្រើប្រាស់កញ្ឆាដោយស្របច្បាប់

មនុស្សម្នាក់ស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង ធ្លាក់ចូលផ្ទះនៅភាគកណ្តាលប្រទេសចិន

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ទៀត រងរបួស នៅពេលដែលយន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់នៅភាគកណ្តាលប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា។

អាន​បន្ត៖ មនុស្សម្នាក់ស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង ធ្លាក់ចូលផ្ទះនៅភាគកណ្តាលប្រទេសចិន

អាមេរិក អនុម័តការលក់ជាទឹកប្រាក់ ១២០លានដុល្លារ ដើម្បីរក្សានាវាចម្បាំងតៃវ៉ាន់

សហរដ្ឋអាមេរិក បានអនុម័តការលក់គ្រឿងបន្លាស់ ជាទឹកប្រាក់ចំនួន 120 លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការរក្សានាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិរបស់កោះនេះ បាននិយាយថា នឹងជួយធានាបាននូវការត្រៀមខ្លួនប្រយុទ្ធ នៅពេលប្រឈមមុខនឹង "សកម្មភាពញឹកញាប់" របស់ចិននៅជិតកោះនេះ។

អាន​បន្ត៖ អាមេរិក អនុម័តការលក់ជាទឹកប្រាក់ ១២០លានដុល្លារ ដើម្បីរក្សានាវាចម្បាំងតៃវ៉ាន់

NASA នឹងបាញ់បង្ហោះរ៉ុក្កែតពីភាគខាងជើងប្រទេសអូស្ត្រាលី

សម្រាប់ការសិក្សាវិទ្យាសាស្ត្រ ទីភ្នាក់ងារអវកាស NASA នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតចំនួន ៣ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ពីភាគខាងជើងនៃប្រទេសអូស្ត្រាលី សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។

អាន​បន្ត៖ NASA នឹងបាញ់បង្ហោះរ៉ុក្កែតពីភាគខាងជើងប្រទេសអូស្ត្រាលី

អូស្ត្រាលី ចាត់វិធានការ ដើម្បីបញ្ចៀសវិបត្តិថាមពលនាពេលអនាគត

 រដ្ឋមន្ត្រីជាតិ និងរដ្ឋរបស់អូស្ត្រាលីកាលពីថ្ងៃពុធ (ទី 8 ខែមិថុនា) បានគាំទ្រផែនការជំរុញ ការ វិនិយោគក្នុងប្រភពថាមពល ដើម្បីបំពេញបន្ថែមខ្យល់ និងពន្លឺព្រះអាទិត្យ និងផ្តល់សិទ្ធិអំណាច ដល់ប្រតិបត្តិករទីផ្សារថាមពល ដើម្បីទិញទុនបម្រុងឧស្ម័ន ដែលត្រូវការ ដើម្បីបញ្ចៀសវិបត្តិ ប្រេងឥន្ធនៈនាពេលអនាគត។

អាន​បន្ត៖ អូស្ត្រាលី ចាត់វិធានការ ដើម្បីបញ្ចៀសវិបត្តិថាមពលនាពេលអនាគត

យ៉ាងហោចណាស់មនុស្ស 17 នាក់ បានស្លាប់នៅក្នុងការធ្លាក់រថភ្លើងនៅកណ្តាលប្រទេសអ៊ីរ៉ង់

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 17 នាក់ បានស្លាប់ និងរាប់ សិបនាក់ បានរងរបួសកាលពីថ្ងៃពុធ (8 មិថុនា) នៅពេលដែលរថភ្លើងមួយគ្រឿង បានភ្លាត់ចេញពីផ្លូវដែក នៅជិតទីក្រុង Tabas ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានបុកជាមួយអេស្កាវ៉ាទ័រពណ៌លឿងមួយគ្រឿង ចតចោលក្បែរផ្លូវដែក។

អាន​បន្ត៖ យ៉ាងហោចណាស់មនុស្ស 17 នាក់ បានស្លាប់នៅក្នុងការធ្លាក់រថភ្លើងនៅកណ្តាលប្រទេសអ៊ីរ៉ង់