បណ្តាញសង្គម

ពីឡុតរុស្ស៊ីពីររូបក្លាយជាវីរបុរសជាតិ ក្រោយចុះចតយន្តហោះក្នុងចម្ការពោត, លោក វ៉្លាឌីមៀ ពូទីន ត្រៀមប្រគល់រង្វាន់

(ម៉ូស្គូ)៖ ខណៈស្ថានការណ៍កំពុងអាសន្ន តែអាកាសយានិករុស្ស៊ីទាំងពីររូបលើ យន្តហោះ Airbus A321 នៅតែអាចបញ្ជាយន្តហោះ កំពុងជួបបញ្ហា ចុះចតក្នុងចម្ការពោត ប្រកបដោយជោគជ័យ ដោយគ្មានមនុស្សណាម្នាក់ បាត់បង់ជីវិត ប៉ុន្តែអ្នកដំណើរជាង ២០នាក់ បានទទួលរងរបួសស្រាល នៅពេលសម្រុកចុះយ៉ាងបន្ទាន់ ចេញពីយន្តហោះ របស់អាកាសចរណ៍ យូរ៉ាល់ (Ural Airlines) មួយនេះ។

អាន​បន្ត៖ ពីឡុតរុស្ស៊ីពីររូបក្លាយជាវីរបុរសជាតិ ក្រោយចុះចតយន្តហោះក្នុងចម្ការពោត, លោក...

ទីបំផុតសំណើប្តូររដ្ឋធានីចេញពីហ្សាការតា ត្រូវបញ្ជូនទៅសភាឥណ្ឌូណេស៊ីសម្រេច!

(ហ្សាការតា)៖ នាថ្ងៃសុក្រនេះប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានដាក់សំណើជាផ្លូវការ ទៅកាន់សភា ស្តីពីផែនការ ផ្លាស់ប្តូររដ្ឋធានីពីទី ក្រុងហ្សាការតាបច្ចុប្បន្ន ដែលស្ថិតលើកោះជ្វា ទៅកាន់កោះ ប័រណេអូ (Borneo) វិញ។

អាន​បន្ត៖ ទីបំផុតសំណើប្តូររដ្ឋធានីចេញពីហ្សាការតា ត្រូវបញ្ជូនទៅសភាឥណ្ឌូណេស៊ីសម្រេច!

យានអវកាសឥណ្ឌា Chandrayaan-2 បានចូលក្នុងគន្លងផ្ទេរតាមច័ន្ទគតិ

យោងតាមសេចក្ដីថ្លែងការណ៍ របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានឲ្យដឹងថា សមយុទ្ធបង្កើនគន្លងគោចរលើកចុងក្រោយនៃយានអវកាស Chandrayaan-2 ត្រូវបានអនុវត្តន៍ដោយជោគជ័យហើយ កាលពីព្រឹកថ្ងៃពុធ។

អាន​បន្ត៖ យានអវកាសឥណ្ឌា Chandrayaan-2 បានចូលក្នុងគន្លងផ្ទេរតាមច័ន្ទគតិ

អាកាសយាន្តដ្ឋានហុងកុង បានបន្តប្រតិបត្តិការឡើងវិញ បន្ទាប់ពីផ្អាកមួយរយះ

អាកាសយាន្តដ្ឋានអន្តរជាតិទីក្រុងហុងកុង បានចាប់ផ្តើមបន្តដំណើរការឡើងវិញ កាលពីថ្ងៃពុធហើយ បន្ទាប់ពីចលាចលរយះពេល២ថ្ងៃ ហើយនិងលុបចោលជើងហោះហើរជាច្រើន ដែលបង្កដោយពួកបាតុករនោះ។

អាន​បន្ត៖ អាកាសយាន្តដ្ឋានហុងកុង បានបន្តប្រតិបត្តិការឡើងវិញ បន្ទាប់ពីផ្អាកមួយរយះ

ការវាយឆ្មក់តាមអាកា ស បានសម្លាប់ជនសកម្មប្រយុទ្ធអស់១៣នាក់ ក្នុងខេត្ត Kandahar នាភាគខាងត្បូងប្រទេសអាហ្កានីស្ថាន

ជនសកម្មប្រយុទ្ធសរុបចំនួន១៣នាក់ ត្រូវបានអះអាងថា ស្លាប់បាត់បង់ជីវិត ដោយសារតែយន្តហោះប្រយុទ្ធជាច្រើនគ្រឿង បាញ់ចំគោលដៅលាក់ខ្លួនរបស់ពួកតាលីបង់ ក្នុងស្រុក Shah Walikot នៃខេត្ត ភាគខាងត្បូង កាលពីថ្ងៃអង្គារ៍ នេះបើតាមអ្នកនាំពាក្យប៉ូលីសប្រចាំខេត្ត ប្រាប់កាលពីថ្ងៃពុធ។

អាន​បន្ត៖ ការវាយឆ្មក់តាមអាកា ស បានសម្លាប់ជនសកម្មប្រយុទ្ធអស់១៣នាក់ ក្នុងខេត្ត Kandahar...

ចិន៖ ព្យុះទីហ្វុងដ៏កំណាចបំផុតប្រចាំឆ្នាំ២០១៩ បង្កឲ្យមនុស្សជិត៥០នាក់ស្លាប់ និង២០នាក់បាត់ខ្លួន ខណៈ១២.៨លាននាក់រងផលប៉ះពាល់

(ប៉េកាំង)៖ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានឲ្យដឹងថា មនុស្សជាង ១២.៨លាននាក់ បានទទួលរងការប៉ះពាល់ ដោយសារព្យុះទីហ្វុង ដ៏អាក្រក់ ឡេគីម៉ា (Lekima) បន្ទាប់ពីវាបានបោកបក់វាយប្រហារមកដល់ ភាគខាងកើតប្រទេសចិន កាលពីសប្តាហ៍មុន។

អាន​បន្ត៖ ចិន៖ ព្យុះទីហ្វុងដ៏កំណាចបំផុតប្រចាំឆ្នាំ២០១៩ បង្កឲ្យមនុស្សជិត៥០នាក់ស្លាប់...

ព្រះចៅអធិរាជជប៉ុនសម្តែង «វិប្បដិសារីយ៉ាងជ្រាលជ្រៅ» ចំពោះអ្វីដែលបានកើតមានឡើង នៅអំឡុងសង្គ្រាមលោកលើកទី២

  (តូក្យូ)៖ ព្រះចៅអធិរាជថ្មី របស់ជប៉ុនព្រះនាម ណារុហ៊ីតុ (Naruhito) បានសម្តែងចេញ រាជព្រះទ័យ ប្រកបដោយ វិប្បដិសារីយ៉ាងជ្រាលជ្រៅ ចំពោះទង្វើដែលអតីតទាហានជប៉ុនបានធ្វើ ក្នុងអំឡុងនៃសង្គ្រាមលោកលើកទី ២ ជាមួយនឹងក្តីសង្ឃឹមថា  សង្គ្រាមបែបនោះ នឹងមិនកើតឡើងជាថ្មីម្តងទៀតទេ។

អាន​បន្ត៖ ព្រះចៅអធិរាជជប៉ុនសម្តែង «វិប្បដិសារីយ៉ាងជ្រាលជ្រៅ» ចំពោះអ្វីដែលបានកើតមានឡើង...

លោក ដូណាល់ ត្រាំ ស្នើសុំជួបផ្ទាល់ជាមួយលោក ស៊ី ជិនពីង ដើម្បីជួយដោះស្រាយបញ្ហាហុងកុង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យមានកិច្ចប្រជុំផ្ទាល់ខ្លួន មួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីដោះស្រាយ វិបត្តិបច្ចុប្បន្ន នៅក្នុងទីក្រុងហុងកុង ខណៈមេដឹកនាំអាមេរិករូបនេះ ក៏ទើបតែចេញមុខច្រានផងដែរ  ចំពោះការចោទប្រកាន់ថា សហរដ្ឋអាមេរិក ជាបាតដៃខ្មៅដែលចូលមកច្របល់បញ្ហា នៅទីក្រុងសេដ្ឋកិច្ចលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ស្នើសុំជួបផ្ទាល់ជាមួយលោក ស៊ី ជិនពីង...

កូរ៉េខាងត្បូង បានដកប្រទេសជប៉ុនចេញពីបញ្ជីសនៃដៃគូនាំចេញដ៏គួរទុកចិត្ត

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានសម្រេចចិត្តដកប្រទេសជប៉ុនចេញពីបញ្ជីសនៃដៃគូនាំចេញដ៏គួរឲ្យទុកចិត្តរបស់ខ្លួន បន្ទាប់ពីការដកចេញរបស់ទីក្រុងតូក្យូ កាលពីដើមខែនេះ។

អាន​បន្ត៖ កូរ៉េខាងត្បូង បានដកប្រទេសជប៉ុនចេញពីបញ្ជីសនៃដៃគូនាំចេញដ៏គួរទុកចិត្ត

ប្រទេសជប៉ុនប្រុងប្រៀបខ្លួន ទទួលព្យុះត្រូពិក Krosa នៅរដូវឈប់សម្រាកដ៏មមាញឹក

ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានប្រុងប្រៀបខ្លួន ដើម្បីទទួលព្យុះត្រូពិកមួយ ដែលកំណត់ឲ្យមានការបង្អុរទឹកភ្លៀងដ៏ខ្លាំងមកលើផ្នែកភាគខាងលិចប្រទេស ដោយគម្រាមកំហែងចំពោះផ្លូវថ្នល់ ផ្លូវរថភ្លើង និងទំនាក់ទំនងផ្លូវអាកាស អំឡុងពេលឈប់សម្រាករដូវក្តៅដ៏មមាញឹកខាងមុខនេះ។

អាន​បន្ត៖ ប្រទេសជប៉ុនប្រុងប្រៀបខ្លួន ទទួលព្យុះត្រូពិក Krosa នៅរដូវឈប់សម្រាកដ៏មមាញឹក

តួលេខអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា បានឡើងដល់១៤៧នាក់ ខណះផ្លូវថ្នល់ និងផ្លូវហាយវេ ត្រូវបានកាត់ផ្តាច់

អជ្ញាធរប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានបង្កើនកិច្ចប្រឹងប្រែងសង្រ្គោះ និងជំនួយដ៏ចំបង ខណះតួលេខអ្នកស្លាប់ពីទឹកជំនន់មូសុង ដែលបានកាត់ផ្តាច់ផ្លូវថ្នល់ ក្នុងប្រទេសប៉ែកខាងលិច និងខាងត្បូង បានឡើងដល់១៤៧នាក់ហើយ។

អាន​បន្ត៖ តួលេខអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា បានឡើងដល់១៤៧នាក់ ខណះផ្លូវថ្នល់...

មេដឹកនាំកំពូលកូរ៉េខាងជើង បានណែនាំការបាញ់សាកល្បងអាវុធថ្មីមួយទៀត

លោក Kim Jong Un ដែលជាមេដឹកនាំកំពូលនៃសាធារណះរដ្ឋប្រជា-មានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានណែនាំនូវការបាញ់សាកល្បងអាវុធថ្មីមួយទៀត នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឍឹមកូរ៉េផ្លូវការ ផ្សាយកាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានណែនាំការបាញ់សាកល្បងអាវុធថ្មីមួយទៀត

មានមនុស្សច្រើនជាង១៦០នាក់ បានស្លាប់ក្នុងទឹកភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយខ្យល់មូសុងក្នុងប្រទេសប៉ាគីស្ថាន

មន្រ្តីម្នាក់មកពីអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សសរុប១៦១នាក់ ត្រូវបានសម្លាប់ និង១៣៧នាក់ផ្សេងទៀត បានរងរបួសក្នុងឧបទ្ទវហេតុដែលជាប់ពាក់ព័ន្ធនឹងទឹកភ្លៀង ចាប់តាំងពីខែកក្កដា ពាសពេញផ្ទៃប្រទេស ដោយសារតែចរន្តខ្យល់មូសុង បក់នាំមកជាមួយនឹងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានោះ។

អាន​បន្ត៖ មានមនុស្សច្រើនជាង១៦០នាក់...

សហរដ្ឋអាមេរិក៖ ផ្ទុះករណីបាញ់រះនៅទីក្រុងឈីកាហ្គោ បណ្តាលឲ្យមនុស្ស៦នាក់របួស

(ស៊ីកាហ្គោ)៖ សារព័ត៌មាន CBS បានរាយការណ៍ នៅព្រឹកថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ០៦នាក់ បានរងរបួស ដោយសារការបាញ់រះ នៅឯពិធីជប់លៀងមួយ នៅភាគខាងលិច នៃទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយស៍ (Illinois) នៅថ្ងៃអាទិត្យ ទី១១ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន)។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ ផ្ទុះករណីបាញ់រះនៅទីក្រុងឈីកាហ្គោ បណ្តាលឲ្យមនុស្ស៦នាក់របួស

ព្យុះទីហ្វុងផ្តាច់ជីវិតប្រជាជនចិន៤៤នាក់ និង១៦នាក់បាត់ខ្លួន ខណៈការខូចខាតសេដ្ឋកិច្ចស្មើនឹង២.៥៥ពាន់លានដុល្លារ

 (ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយ ខ្យល់ព្យុះទីហ្វុងឡេគីម៉ា (Lekima) នៅភាគខាងកើតប្រទេសចិន បានកើនដល់ ៤៤នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈមនុស្ស ១៦នាក់កំពុងបន្តបាត់ខ្លួន។

អាន​បន្ត៖ ព្យុះទីហ្វុងផ្តាច់ជីវិតប្រជាជនចិន៤៤នាក់ និង១៦នាក់បាត់ខ្លួន...

ហោចណាស់មានមនុស្ស៦០នាក់ បានស្លាប់ក្នុងការផ្ទុះរថយន្តដឹកប្រេង ក្នុងប្រទេសតង់ហ្សានី

ហោចណាស់មានមនុស្សចំនួន៦០នាក់ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរថយន្តដឹកប្រេងសាំងមួយបានក្រលាប់ផ្ទុះ ក្នុងតំបន់ Morogoro ប្រហែល 200 km ពីរដ្ឋធានីពាណិជ្ជកម្ម Dar es Salaam នេះបើតាមសំដីមន្រ្តីម្នាក់ប្រាប់។

អាន​បន្ត៖ ហោចណាស់មានមនុស្ស៦០នាក់ បានស្លាប់ក្នុងការផ្ទុះរថយន្តដឹកប្រេង...

តួលេខអ្នកស្លាប់ពីខ្យល់ព្យុះទីហ្វុង Lekima នាភាគខាងកើតប្រទេសចិន បានឡើងដល់ ៣២នាក់

តួលេខអ្នកស្លាប់ពីខ្យល់ព្យុះ Lekima បានឡើងដល់៣២នាក់ហើយ នាភាគខាងកើតប្រទេសចិន នេះបើតាមអជ្ញាធរក្នុងតំបន់ប្រាប់កាលពីថ្ងៃអាទិត្យ ដោយសារក្រុមការងារជួយសង្រ្គោះ បានធ្វើការរកឃើញមនុស្សច្រើនជាង១០នាក់ នៅតែបន្តបាត់ខ្លួនបន្ទាប់ពីព្យុះនោះ បាននាំមកនូវបំណាក់ដី និងបង្ខំឲ្យអ្នកភូមិច្រើនជាង១លាននាក់ ធ្វើការជន្លៀសខ្លួន។

អាន​បន្ត៖ តួលេខអ្នកស្លាប់ពីខ្យល់ព្យុះទីហ្វុង Lekima នាភាគខាងកើតប្រទេសចិន បានឡើងដល់ ៣២នាក់

តួលេខអ្នកស្លាប់ ពីបំណាក់ដីព្យុះមូសុង បានឡើងដល់២៩នាក់ នាភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា

តួលេខអ្នកស្លាប់ពីបំណាក់ដីខ្យល់ព្យុះមូសុងកាលពីថ្ងៃសុក្រនោះ បានឡើងដល់២៩នាក់ហើយ មកទល់ពេលនេះ ក្នុងរដ្ឋ Mon របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមតួលេខចុងក្រោយបង្អស់ ដែលបានចេញផ្សាយដោយនាយកដ្ឋានសេវាកម្មអគ្គិភ័យរបស់ប្រទេស កាលពីថ្ងៃសៅរ៍។

អាន​បន្ត៖ តួលេខអ្នកស្លាប់ ពីបំណាក់ដីព្យុះមូសុង បានឡើងដល់២៩នាក់...

ធ្លាក់យន្តហោះចម្បាំង Su-30 មួយគ្រឿង នៅភាគឦសានប្រទេសឥណ្

 (ញូដេលី)៖ យន្តហោះចម្បាំងធុន Sukhoi Su-30 មួយគ្រឿង របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។

អាន​បន្ត៖ ធ្លាក់យន្តហោះចម្បាំង Su-30 មួយគ្រឿង នៅភាគឦសានប្រទេសឥណ្

ចិន ប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ត្រៀមទប់ទល់នឹងកំពូលព្យុះទីហ្វុង Lekima

 (ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃសុក្រនេះ បានប្រកាសសញ្ញាអាសន្ នកម្រិតពណ៌ក្រហម ខណៈ កំពូលព្យុះទីហ្វុងមួយ កំពុងធ្វើដំណើរមកកាន់តំបន់ ឆ្នេរភាគខាងកើតនៃប្រទេស។

អាន​បន្ត៖ ចិន ប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ត្រៀមទប់ទល់នឹងកំពូលព្យុះទីហ្វុង Lekima

ហត្ថលេខាប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ នឹងត្រូវបញ្ជូនទៅកាន់ UN ដើម្បីថ្កោលទោសទណ្ឌកម្មអាមេរិក

 (ការ៉ាកាស់)៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា ទីក្រុងការ៉ាកាស់ នឹងផ្ញើលិខិតថ្កោលទោស ការដាក់ទណ្ឌកម្ មរបស់អាមេរិក ដែលមានហត្ថលេខា ប្រជាជនវេណេស៊ុយអេឡា រាប់លាននាក់ ទៅកាន់អង្គការ សហប្រជាជាតិ (UN)។

អាន​បន្ត៖ ហត្ថលេខាប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ នឹងត្រូវបញ្ជូនទៅកាន់ UN...