បណ្តាញសង្គម

ទឹកជំនន់ ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន

មនុស្ស៧នាក់ បានស្លាប់ ឬក៏បានបាត់ខ្លួន ដោយសារតែជុំថ្មីនៃទឹកភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងខេត្ត Jiangxi ភាគខា ងកើតប្រទេសចិន នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ ទឹកជំនន់ ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន

ទីបំផុតអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Abbasi ត្រូវចាប់ខ្លួនពាក់ព័ន្ធរឿងពុករលួយ!

(អ៊ីស្លាម៉ាបាដ)៖ យោងតាមអ្នកនាំពាក្យរបស់ ការិយាល័យប្រយុទ្ធប្រឆាំង អំពើពុករលួយ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមប្រឹក្សាភិបាល គណនេយ្យភាពជាតិប៉ាគីស្ថាន។

អាន​បន្ត៖ ទីបំផុតអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Abbasi...

ស្ងាត់ៗអ៊ីរ៉ង់បញ្ជូនដ្រូនពិសេសផលិតដោយខ្លួនឯងសុទ្ធសាធ ទៅឲ្យកងទ័ពអាកាសប្រើប្រាស់ ចំពោះមុខសកម្មភាពយោធាអាមេរិកក្នុងតំបន់ច្រកសមុទ្រ

 (តេហេរ៉ង់)៖ នៅថ្ងៃពុធសប្តាហ៍នេះ កងទ័ពអាកាសរបស់អ៊ីរ៉ង់ បានទទួលយកយន្តហោះដ្រូន-ចម្បាំងប្រភេទ មូហាហ្សែរ-៦ (Mohajer-6) ដែលផលិតនៅក្នុងស្រុក លើកដំបូងបង្អស់ ដែលកាលពីមុន ដ្រូនចម្បាំងប្រភេទនេះ សម្រាប់តែឲ្យកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រើប្រាស់តែប៉ុណ្ណោះ។

អាន​បន្ត៖ ស្ងាត់ៗអ៊ីរ៉ង់បញ្ជូនដ្រូនពិសេសផលិតដោយខ្លួនឯងសុទ្ធសាធ...

សភាអាមេរិក អនុម័តដំណោះស្រាយហាម លោក ដូណាល់ ត្រាំ លក់អាវុធឱ្យបណ្ដាប្រទេសអារ៉ាប់

 (វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ បានអនុម័ត លើដំណោះស្រាយចំនួន៣  ដើម្បីរារាំងរដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការលក់អាវុធ ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម  ដោយគា្មនការ ត្រួតពិនិត្យ ឬការយល់ព្រមពីសភា។

អាន​បន្ត៖ សភាអាមេរិក អនុម័តដំណោះស្រាយហាម លោក ដូណាល់ ត្រាំ លក់អាវុធឱ្យបណ្ដាប្រទេសអារ៉ាប់

កោះតៃវ៉ាន់ ចេញសេចក្តីព្រមានពីព្យុះទីហ្វុងលើកដំបូង ដែលធ្លាប់មានរាប់សិបឆ្នាំមកហើយ ដោយសារតែ ប្រជាជនរាប់សិបពាន់នាក់ ត្រូវបានជន្លៀសចេញ

កោះតៃវ៉ាន់ បានធ្វើការផ្លាស់ប្តូរទីតាំងរបស់ពលរដ្ឋរាប់សិបពាន់នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព កាលពីថ្ងៃពុធ ដោយសារតែប្រទេសដែនកោះមួយនេះ បានប្រុងប្រៀបចំពោះខ្យល់ព្យុះទីហ្វុងជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ ខណះក្រុមអាកាសចរណ៏ជាច្រើន បានលុប ចោល នូវជើងហោះហើយក្នុងស្រុក ហើយអជ្ញាធរ ក៏បានចេញនូវការព្រមានអំពីទឹកជំនន់ និងកំពស់ទឹកសមុទ្រខ្ពស់។

អាន​បន្ត៖ កោះតៃវ៉ាន់ ចេញសេចក្តីព្រមានពីព្យុះទីហ្វុងលើកដំបូង...

ព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ក្នុងតំបន់ Kashmir ដែលកាន់កាប់ដោយប្រទេសប៉ាគីស្ថាន

ហោចណាស់មានមនុស្ស២២នាក់ ត្រូវបានសម្លាប់ និងមួយចំនួនទៀត បានបាត់ខ្លួន ក្នុងតំបន់ Kashmir ដែលកាន់កាប់ដោយប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ដោយបង្កឲ្យមានទឹកជំនន់រហ័ស នេះបើតាមក្រុមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ ព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ក្នុងតំបន់ Kashmir ដែលកាន់កាប់ដោយប្រទេសប៉ាគីស្ថាន

កម្មកររ៉ែ១១នាក់ បានជាប់ផុង បន្ទាប់ពីអណ្តូងរ៉ែធ្យូងថ្ម បានបាក់រលំក្នុងប្រទេសប៉ាគីស្ថាន ភាគនារតី

អណ្តូងរ៉ែមួយកន្លែង ក្នុងខេត្ត Balochistan ភាគនារតីប្រទេសប៉ាគីស្ថាន បានបាក់រលំ ដោយសារតែការកើនឡើង នៃឧស្ម័នមានជាតិពុល ដោយជាប់ផុងកម្មកររ៉ែចំនួន១១នាក់ ក្នុងជម្រៅរាប់ពាន់ហ្វីត ខាងក្រោមដី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ និងក្រុមមន្រ្តីប្រាប់ កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ កម្មកររ៉ែ១១នាក់ បានជាប់ផុង បន្ទាប់ពីអណ្តូងរ៉ែធ្យូងថ្ម...

អាមេរិកទម្លាក់ទណ្ឌកម្មលើអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ដទៃៗទៀត ដោយហាមជាន់ទឹកដីអាមេរិក

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាស ដាក់ទណ្ឌកម្មលើ អគ្គមេបញ្ជាការយោធា មីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) និងថ្នាក់ដឹកនាំ យោធាជាច្រើននាក់ទៀត ដោយហាមឃាត់ពួកគេ ធ្វើដំណើរមកកាន់  សហរដ្ឋអាមេរិក។

អាន​បន្ត៖ អាមេរិកទម្លាក់ទណ្ឌកម្មលើអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ដទៃៗទៀត...

ស្ដេចគ្រឿងញៀនម៉ិចស៊ីកូ Joaquin Guzman ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត នៅសហរដ្ឋអាមេរិក

 (ម៉ិចស៊ីកូ)៖ ទីបំផុត ស្ដេចគ្រឿងញៀន ម៉ិចស៊ីកូ Joaquin Guzman ត្រូវបានតុលាការអាមេរិក ផ្ដន្ទាទោសដាក់ពន្ធគារ អស់មួយជីវិត។

អាន​បន្ត៖ ស្ដេចគ្រឿងញៀនម៉ិចស៊ីកូ Joaquin Guzman ត្រូវបានផ្ដន្ទាទោស...

អ៊ីរ៉ង់ប្រកាសនៅយូអិន៖ អ៊ីរ៉ង់គ្មានបំណងយកកម្មវិធីមីស៊ីល ទៅចរចាជាមួយអាមេរិកឡើយ ហើយវាក៏គ្មានថ្ងៃអាចកើតឡើង

(តេហេរ៉ង់)៖ អ៊ីរ៉ង់បដិសេធ យ៉ាងដាច់អហង្កា ចំពោះការលើកឡើងថា ខ្លួនមានបំណង ចង់លើកយកកម្មវិធី មីស៊ីលរបស់ខ្លួន  មកចរចា ជាមួយភាគីអាមេរិក ព្រោះរឿងបែបនេះ គឺមិនអាចកើតមានឡើងនោះឡើយ។

អាន​បន្ត៖ អ៊ីរ៉ង់ប្រកាសនៅយូអិន៖ អ៊ីរ៉ង់គ្មានបំណងយកកម្មវិធីមីស៊ីល ទៅចរចាជាមួយអាមេរិកឡើយ...

រកឃើញសាកសពមនុស្ស១៤នាក់ ក្រោយករណីរលំអគារ៤ជាន់នៅទីក្រុងម៉ុមបៃរបស់ឥណ្

(ម៉ុមបៃ)៖ អាជ្ញាធរឥណ្ឌានាថ្ងៃពុធនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ បាក់រលំអគារនៅទីក្រុងម៉ុមបៃ  ប្រទេសឥណ្ឌា បានកើនឡើងដល់ ១៤នាក់ហើយ ខណៈមនុស្ស០៨នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ០២នាក់ ទើបតែបានចាកចេញ ពីមន្ទីពេទ្យបន្ទាប់ពីពួកគេ បានទទួលការព្យាបាលរួចរាល់។

អាន​បន្ត៖ រកឃើញសាកសពមនុស្ស១៤នាក់ ក្រោយករណីរលំអគារ៤ជាន់នៅទីក្រុងម៉ុមបៃរបស់ឥណ្

រលំអគារសង្កត់មនុស្ស៥០នាក់ នៅទីក្រុងម៉ុមបៃរបស់ឥណ្ឌា

(ញូដេលី)៖ អគារមួយខ្នង កម្ពស់០៤ជាន់ បានដួលរលំនៅទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ដោយមនុស្សពី ៤០-៥០នាក់ត្រូវគេព្រួយបារម្ភថា អាចកំពុងជាប់ខ្លួន ពីក្រោមគំនរអគារ។

អាន​បន្ត៖ រលំអគារសង្កត់មនុស្ស៥០នាក់ នៅទីក្រុងម៉ុមបៃរបស់ឥណ្ឌា

រលំអគារសង្កត់មនុស្ស៥០នាក់ នៅទីក្រុងម៉ុមបៃរបស់ឥណ្ឌា

(ញូដេលី)៖ អគារមួយខ្នង កម្ពស់០៤ជាន់ បានដួលរលំនៅទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ដោយមនុស្សពី ៤០-៥០នាក់ត្រូវគេព្រួយបារម្ភថា អាចកំពុងជាប់ខ្លួន ពីក្រោមគំនរអគារ។

អាន​បន្ត៖ រលំអគារសង្កត់មនុស្ស៥០នាក់ នៅទីក្រុងម៉ុមបៃរបស់ឥណ្ឌា

ខ្យល់មូសុងដ៏សាហាវ បានកំទេចជម្រក៥ពាន់ ក្នុងជំរុំ Rohingya នៅបឹងក្លាដេស

យ៉ាងហោចណាស់មានមនុស្ស ១០នាក់ ត្រូវបានសម្លាប់ និងផ្ទះខ្ទមរខេករខាករាប់ពាន់ខ្នង ត្រូវបានបំផ្លាញចាប់តាំងពីខែមេសា ដោយសារភ្លៀងមូសុង ក្នុងជំរុំជនភៀសខ្លួន Rohingya ដ៏ណែនណាន់តាន់តាប់ នាភាគអាគ្នេយ៏ប្រទេសបឹងក្លាដេស នេះបើតាមមន្រ្តីប្រាប់កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ខ្យល់មូសុងដ៏សាហាវ បានកំទេចជម្រក៥ពាន់ ក្នុងជំរុំ Rohingya នៅបឹងក្លាដេស

ប៉ូលីស បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករពីវិមាន Champs Elysees បន្ទាប់ពីការដើរក្បួនទិវា Bastille

ប៉ូលីសបារាំង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ពីមហាវិថី Champs Elysees កាលពីថ្ងៃអាទិត្យ រយះពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron បានធ្វើជាអធិបតីក្បួនព្យុះហយាត្រាយោធាទិវា Bastille ជាមួយនឹងមេដឹកនាំអឺរ៉ុបជាច្រើននាក់ផ្សេងទៀត។

អាន​បន្ត៖ ប៉ូលីស បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករពីវិមាន Champs Elysees...

តួលេខអ្នកស្លាប់ ក្នុងទឹកជំនន់ប្រទេសនេប៉ាល់ កើនឡើងដល់៥៥នាក់ ហើយមនុស្សរាប់ពាន់ ត្រូវបានផ្លាស់ប្តូរទីលំនៅ

តួលេខអ្នកស្លាប់ ក្នុងប្រទេសនេប៉ាល់ដោយទឹកជំនន់រហ័ស និងបំណាក់ដី កាលពីរយះពេល៣ថ្ងៃកន្លងមក បានកើនឡើងដល់៥៥នាក់ កាលពីថ្ងៃអាទិត្យ ដោយមានបាត់ខ្លួន និងរងរបួសរាប់សិបនាក់ នេះបើតាមរដ្ឋាភិបាលប្រាប់។

អាន​បន្ត៖ តួលេខអ្នកស្លាប់ ក្នុងទឹកជំនន់ប្រទេសនេប៉ាល់ កើនឡើងដល់៥៥នាក់ ហើយមនុស្សរាប់ពាន់...

ទីបំផុត ប្រាសាទ​ពីរ៉ាមីត​អេហ្សីប​ថ្មី​ចំនួន ០២កន្លែង បាន​បើក​ទ្វារ​ឲ្យ​អ្នក​ទេសចរ​ចូល​ទស្សនា​ជា​សាធារណៈ

(អេហ្សីប)៖ ពីរ៉ាមីតចំនួន ០២ បានបើកទ្វារ ឲ្យសារធារណជន ចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសព សម័យបុរាណជា  លើកដំបូង កាលពីថ្ងៃសោរ៍ សប្ដាហ៍មុន ដែលស្ថិតនៅ ភាគខាងត្បូងទីក្រុង Cairo ប្រទេសអេហ្សីប ។

អាន​បន្ត៖ ទីបំផុត ប្រាសាទ​ពីរ៉ាមីត​អេហ្សីប​ថ្មី​ចំនួន ០២កន្លែង...

មេដឹកនាំអង់គ្លេស កាណាដា និងនូវែលសេឡង់ «ថ្កោលទោសសម្តីរើសអើងពូជសាសន៍ របស់លោក ត្រាំ» ទៅលើស្ត្រីជាសមាជិកសភាអាមេរិក

 (នូវែលសេឡង់)៖ នាយករដ្ឋមន្ត្ រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយបែប រើសអើងពូជសាសន៍ របស់លោក ដូណាល់ ត្រាំ ប្រឆាំងតំណាងរាស្ត្រ ជាស្រី្តមកពី  គណបក្សប្រជាធិបតតេយ្យ។

អាន​បន្ត៖ មេដឹកនាំអង់គ្លេស កាណាដា និងនូវែលសេឡង់ «ថ្កោលទោសសម្តីរើសអើងពូជសាសន៍ របស់លោក...

ព្រោះអាមេរិកមិនព្រមដកការរឹតត្បិតទាំងស្រុង ក្រុមហ៊ុន Huawei ត្រៀមកាត់បន្ថយបុគ្គលិករាប់រយនាក់នៅអាមេរិក

(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ចិន Huawei មានគំរោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ នៅតាមសាខារបស់ខ្លួន មួយចំនួន នៅក្នុង សហរដ្ឋអាមេរិក ដោយសារតែការបន្តដាក់ ក្រុមហ៊ុនយក្សនេះ នៅក្នុងបញ្ជីខ្មៅ ពីសំណាក់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន។

អាន​បន្ត៖ ព្រោះអាមេរិកមិនព្រមដកការរឹតត្បិតទាំងស្រុង ក្រុមហ៊ុន Huawei...

ផ្ទុះការតវ៉ាករណីរដ្ឋាភិបាលបង់ក្លាដែស ដំឡើងថ្លៃហ្គាសរហូតដល់ជិត៣៣%

 ដាកា៖ បាតុករបង់ក្លាដែស រាប់សិបនាក់ បានធ្វើការតវ៉ាប្រឆាំង នឹងការសម្រេចចិត្តភ្លាមៗ របស់រដ្ឋាភិបាលបង់ក្លាដែស  ក្នុងការដំឡើង ថ្លៃឧស្ម័នធម្មជាតិ ខ្ពស់ខុសពីធម្មតា។

អាន​បន្ត៖ ផ្ទុះការតវ៉ាករណីរដ្ឋាភិបាលបង់ក្លាដែស ដំឡើងថ្លៃហ្គាសរហូតដល់ជិត៣៣%