បណ្តាញសង្គម

ហេតុការណ៍គ្រោះថ្នាក់នាវាទាំង១០ ដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងសតវត្សរ៍ទី២១

 (ពិភពលោក)៖ ថ្មីៗនេះនាវាពិឃាតរបស់សហរដ្ឋអាមេរិក USS John McCain បានបុកជាមួយនឹងនាវាដឹកកុងតឺន័ររបស់ប្រទេសលីបេរីយ៉ា នៅច្រកម៉ាឡាកា បណ្តាលឱ្យនាវិក០៥នាក់រងរបួស និងមួយចំនួនទៀតបានបាត់ខ្លួននៅឡើយ។

អាន​បន្ត៖ ហេតុការណ៍គ្រោះថ្នាក់នាវាទាំង១០ ដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងសតវត្សរ៍ទី២១

ទស្សនារូបថតផ្ដំាផ្ញើរបស់លោកស្រី យីងឡាក់ មុនជិះយន្ដហោះទៅទីក្រុងឌូបៃ ហើយបង្ហោះសារប្រាប់អ្នកគាំទ្រថា កុំប្រមូលផ្តុំគ្នាតវ៉ានៅមុខតុលាការខ្លាចបញ្ហាសុវត្ថិភាព

 (បាងកក)៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ (Puea Thai) របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានឱ្យដឹងថា លោកស្រីបានចាកចេញពីប្រទេសថៃ តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងបន្តឆ្ពោះទៅទីក្រុងឌូបៃ (Dubai) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំជាមួយបងប្រុស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅទីនោះ។

អាន​បន្ត៖ ទស្សនារូបថតផ្ដំាផ្ញើរបស់លោកស្រី យីងឡាក់ មុនជិះយន្ដហោះទៅទីក្រុងឌូបៃ...

មនុស្សស្លាប់កើនដល់១២នាក់ និងជាង១៥០នាក់ទៀតរបួស បន្ទាប់ពីព្យុះទីហ្វុងដ៏កំណាច វាយប្រហារទីក្រុងម៉ាកាវ ហុងកុង និងខេត្តក្វាងទុក ប្រទេស​ចិន

 (ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយសារ ព្យុះទីហ្វុងហាតូ (Hato) បានកើនដល់យ៉ាងតិច១២នាក់ហើយ ខណៈមនុស្សជាង១៥០នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីព្យុះដ៏មានឥទ្ធិពលមួយនេះ បានវាយប្រហារតាមបណ្តោយឆ្នេរភាគខាងត្បូង របស់ប្រទេសចិន កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ ជាមួយល្បឿនខ្យល់យ៉ាងសន្ធប់រហូតដល់៤៥ម៉ែត្រក្នុងមួយវិនាទី ហើយបានបន្សល់ទុកស្លាមស្នាមនៃការបំផ្លិចបំផ្លាញហិនហោចជាច្រើន។

អាន​បន្ត៖ មនុស្សស្លាប់កើនដល់១២នាក់ និងជាង១៥០នាក់ទៀតរបួស បន្ទាប់ពីព្យុះទីហ្វុងដ៏កំណាច...

អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក៖ «ខ្ញុំភ័យខ្លាចថា ដូណាល់ ត្រាំ នឹងចុចប៊ូតុង​នុយក្លេអ៊ែរ វាយប្រហារលើកូរ៉េខាងជើង»

(វ៉ាស៊ីនតោន)៖ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចេមស៍ ក្លេបភើ (James Clapper) បាននិយាយថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំងខ្លាចក្រែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុចប៊ូតុងនុយក្លេអ៊ែរវាយប្រហារលើកូរ៉េខាងជើង។

ការលើកឡើងបែបនេះរបស់ លោក Clapper ធ្វើឡើងដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ លោក ដូណាល់ ត្រាំ ទាក់ទិននឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាមួយរយៈពេលចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Politico នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក James Clapper ជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ ក៏បានបង្ហាញការសង្ស័យលើ សមត្ថភាពដឹកនាំប្រទេសរបស់ លោក ដូណាល់ ត្រាំ ផងដែរ។

លោក Clapper បានគូសបញ្ជាក់ដូច្នេះថា « បើសិនជាគាត់ (លោក ត្រាំ) ខឹងខ្លាំងទប់លែងបានគាត់អាចនឹងសម្រេចចិត្តធ្វើអ្វី ម្យ៉ាងប្រឆាំងនឹង លោក គីម ជុងអ៊ុន ហើយគ្មាននរណាម្នាក់អាចឃាត់គាត់បានឡើយ... ដូច្នេះខ្ញុំពិតជាបារម្ភចំពោះភាពត្រឹមត្រូវ នៃការប្រើប្រាស់លេខសម្ងាត់នុយក្លេអ៊ែរ។ ប្រព័ន្ធនុយក្លេអ៊ែរ ទាំងមូលត្រូវបានបង្កើតឡើង ដើម្បីធ្វើការឆ្លើយតបយ៉ាងរហ័សក្នុងករណីចាំបាច់។

ជាងនេះទៅទៀត ខ្ញុំពិតជាចង់ចោទសួរខ្លាំងណាស់ ទាក់ទិននឹងសមត្ថភាព និងលក្ខខណ្ឌនៃកាយសម្បទាន របស់លោក (លោក ត្រាំ) ក្នុងការបំពេញភារកិច្ច»

គួររំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយបានគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង ក៏ប៉ុន្តែក្រោយមកប្រធានាធិបតី អាមេរិករូបនេះស្រាប់តែសរសើរ លោក គីម ជុងអ៊ុន ថាបានសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់ការពន្យាពេលបាញ់គ្រាប់មីស៊ីល ឆ្ពោះទៅកាន់ដែនទឹកក្បែរកោះហ្គាំ (Guam)។

ចំណែកឯ ក្រុមអ្នកជំនាញខ្លះយល់ថា សង្រ្គាមជាមួយកូរ៉េខាងជើង ពិបាកនឹងអាចកើតឡើងណាស់ ពីព្រោះវ៉ាស៊ីនតោនដឹងយ៉ាងច្បាស់ថា សង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង គឺជាសង្រ្គាមនុយក្លេអ៊ែរ ហើយចិន និងរុស្ស៊ី ក៏នឹងមិនឈរឱបដៃមើលសហរដ្ឋអាមេរិក ផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុនដែរ៕

ដកស្រង់ពី៖FRESH NEWS

តុលាការប្រេស៊ីល «ផ្តន្ទាទោសអតីតកីឡាករក្លឹប Real Madrid លោក រ៉ូប៊ឺតូ កាឡូស ដាក់ពន្ធនាគារ ០៣ខែ» ពាក់ព័ន្ធការមិនបាន​បំពេញតួនាទីជាឪពុក!

(រីយ៉ូ)៖ តុលាការប្រេស៊ីលបានសម្រេចផ្តន្ទាទោស អតីតកំពូលកីឡាករបាល់ទាត់របស់ក្លឹប Real Madrid និងជម្រើសជាតិរបស់ប្រទេសប្រេស៊ីល លោក រ៉ូប៊ឺតូ កាឡូស (Roberto Carlos) ដាក់ពន្ធនាគារចំនួន០៣ខែ ដោយសារតែមិនបានបង់ថ្លៃឧបត្ថម្ភដល់កូនៗរបស់លោក ជាមួយអតីតមិត្តស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ តុលាការប្រេស៊ីល «ផ្តន្ទាទោសអតីតកីឡាករក្លឹប Real Madrid លោក រ៉ូប៊ឺតូ កាឡូស...

ក្រោយ ISIS ខ្ចាត់ខ្ចាយ! ជនជាតិឃើដនៅអ៊ីរ៉ាក់ «កំពុងរៀបចំបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួន និងបង្កើតប្រទេសថ្មីមួយ» ប៉ុន្តែអាមេរិកអំពាវនាវឲ្យផ្អាក!

(បាកដាត)៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានអំពាវនាវឱ្យកងកម្លាំងឃើដ ពន្យាពេលនៃការបោះឆ្នោតប្រជាមតិស្ដីពីការប្រកាសឯករាជ្យ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ។ ព្រមពេលជាមួយគ្នា តួកគីក៏បានអំពាវនាវឱ្យឃើដលុបចោលគំរោងនេះទំាងស្រុង ក៏ប៉ុន្តែមេដឹកនាំឃើដ មិនចង់ផ្លាស់ប្ដូរគំរោងរបស់ពួកគេ ដោយគ្មានអ្វីតបស្នងមកវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ ក្រោយ ISIS ខ្ចាត់ខ្ចាយ! ជនជាតិឃើដនៅអ៊ីរ៉ាក់...

ព្យុះទីហ្វុងហាតូ បោកសង្គ្រប់លើទីក្រុងហុងកុង និងម៉ាកាវ ផ្តាច់ជីវិតមនុស្ស ០៣នាក់ និងបង្ករបួស ៣០នាក់!

 (ប៉េកាំង)៖ មនុស្សចំនួន ០៣នាក់ នៅក្នុងទីក្រុងម៉ាកាវ បានបាត់បង់ជីវិត ខណៈយ៉ាងតិច ៣០នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់-ស្រាល នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ បាននិងកំពុងវាយប្រហារ តាមបណ្តោយឆ្នេរភាគខាងត្បូងនៃប្រទេសចិន នារសៀលថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់យ៉ាងសន្ធប់រហូតដល់ ៤៥ម៉ែត្រ ក្នុងមួយវិនាទី។

អាន​បន្ត៖ ព្យុះទីហ្វុងហាតូ បោកសង្គ្រប់លើទីក្រុងហុងកុង និងម៉ាកាវ ផ្តាច់ជីវិតមនុស្ស...

អ្នកជំនាញយោធារុស្ស៊ីអះអាង «រឿងនាវាពិឃាតអាមេរិក ត្រូវគេបុកម្តងហើយម្តងទៀត» គឺបណ្តាលមកពីការធ្វេសប្រហែសខ្លួនឯង មិនមែនមកពីបច្ចេកទេសនោះទេ!

(ម៉ូស្គូ)៖ អ្នកជំនាញយោធារុស្ស៊ី លោក អូឡេក ផូណូម៉ារិនកូ (Oleg Ponomarenko) បាននិយាយថា ការធ្វេសប្រហែស គឺជាមូលហេតុនៅពីក្រោយគ្រោះថ្នាក់ នាវាពិឃាតអាមេរិក USS John S. McCain បុក ជាមួយនាវាដឹកប្រេងមួយគ្រឿង នៅក្បែរច្រកសមុទ្រ ម៉ាឡាក់កា (Malacca) កាលពីថ្ងៃចន្ទ ដែលបណ្ដាលឱ្យនាវិក ០៥នាក់ រងរបួស។

អាន​បន្ត៖ អ្នកជំនាញយោធារុស្ស៊ីអះអាង «រឿងនាវាពិឃាតអាមេរិក ត្រូវគេបុកម្តងហើយម្តងទៀត»...

ប្រឈមមុខនឹងទណ្ឌកម្មអាមេរិក «ប្រធានាធិបតីវេណេស៊ុយអេឡា នឹងហោះទៅរុស្ស៊ី ដើម្បីសុំជំនួយពីលោក វ្ល៉ាឌីមៀ ពូទីន!»

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រាប់ថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួបប្រធានាធិបបតី លោក វ្ល៉ាឌីមៀ ពូទីន ខណៈឈ្មោះមេដឹកនាំអាមេរិកឡាទីនមួយនេះ កំពុងស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិក ជាមួយនឹងលោក គីម ជុងអ៊ីន ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ ប្រឈមមុខនឹងទណ្ឌកម្មអាមេរិក «ប្រធានាធិបតីវេណេស៊ុយអេឡា នឹងហោះទៅរុស្ស៊ី...

វេណេស៊ុយអេឡា៖ «ឆ្មាំគុក និងទណ្ឌិតប្រយុទ្ធគ្នា បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ នៅក្នុង​ពន្ធនាគាររដ្ឋ​អាម៉ាហ្សូណាស់»

(ការ៉ាកាស់)៖ អ្នកទោសយ៉ាងហោចណាស់ចំនួន ៣៧នាក់ បានបាត់បង់ជីវិតក្នុងពន្ធនាគារមួយកន្លែង  នៅភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវបានកើតឡើង រវាងក្រុមទណ្ឌិត និងក្រុមមន្រ្តីសន្តិសុខពន្ធនាគារ។

អាន​បន្ត៖ វេណេស៊ុយអេឡា៖ «ឆ្មាំគុក និងទណ្ឌិតប្រយុទ្ធគ្នា បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់...

ទីក្រុងសេអ៊ូលព្រមាន៖ «សង្គ្រាមសម្តី​ស្ងប់ទៅ​វិញមែន ប៉ុន្តែបើអាមេរិក-កូរ៉េខាងត្បូង​ហ៊ានធ្វើ​សមយុទ្ធយោធា​ទៀតនោះ កូរ៉េខាងជើងក៏នឹង​បាញ់គ្រាប់មីស៊ីល​ដូចគ្នា»

  (សេអ៊ូល)៖ ភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ ហាក់ដូចជាបានថយចុះវិញហើយ ក្រោយពីសង្រ្គាមពាក្យសម្តីយ៉ាងក្តៅគគុក  រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានផ្ទុះឡើងកាលពីសប្តាហ៍មុន ប៉ុន្តែកូរ៉េខាងត្បូងបានព្រមានថា  នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នាជាថ្មីម្តងទៀត ក្រោមក្រសែភ្នែករបស់ លោក គីម ជុងអ៊ុន នោះការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់ទីក្រុងព្យុងយ៉ាង អាចនឹងកើតឡើងជាបន្តទៀតដែរ។

អាន​បន្ត៖ ទីក្រុងសេអ៊ូលព្រមាន៖ «សង្គ្រាមសម្តី​ស្ងប់ទៅ​វិញមែន...

យុទ្ធនាការក្តៅ! ពេលនេះអាមេរិក​កំពុងបញ្ចុះបញ្ចូល «ឲ្យតំបន់អាមេរិកឡាទីន កាត់ផ្តាច់ចំណងការទូតជាមួយ​កូរ៉េខាងជើង» ជាពិសេសឈីលីត្រូវឈប់លក់ស្រា ឲ្យទីក្រុងព្យុងយ៉ាង!

  (វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានជំរុញឱ្យបណ្ដាប្រទេសអាមេរិកឡាទីនទំាងអស់  កាត់ផ្ដាច់រាល់ទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅអំឡុងនៃការបំពេញដំណើរទស្សនកិច្ចរបស់លោក  នៅក្នុងប្រទេសឈីលីកាលពីថ្ងៃពុធ។

អាន​បន្ត៖ យុទ្ធនាការក្តៅ! ពេលនេះអាមេរិក​កំពុងបញ្ចុះបញ្ចូល «ឲ្យតំបន់អាមេរិកឡាទីន...

វេណេស៊ុយអេឡា៖ «សំឡេងផ្ទុះយ៉ាងកក្រើក លាន់ចេញពីស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុងការ៉ាកាស់» ខណៈប៉ូលិសកំពុងពង្រឹងកិច្ចការពារសន្តិសុខ!

 (ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡាបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅឯផ្លូវរថភ្លើងក្រោមដី Plaza Venezuela ស្ថិតនៅក្នុងរដ្ឋធានីការ៉ាកាស់ នៅថ្ងៃអង្គារ (ពេលវេលាក្នុងទីក្រុងការ៉ាកាស់) ដោយបានបង្ខំឱ្យអាជ្ញាធរ  សម្រេចចិត្តផ្អាកចរាចរណ៍រថភ្លើងជាបណ្ដោះអាសន្ន។

អាន​បន្ត៖ វេណេស៊ុយអេឡា៖ «សំឡេងផ្ទុះយ៉ាងកក្រើក លាន់ចេញពីស្ថានីយ៍រថភ្លើងក្រោមដី...

ឥទ្ធិពលកូរ៉េខាងជើង? គ្រាន់តែលោក គីម ជុងអ៊ុន ផ្អាកផែនការបាញ់មីស៊ីលភ្លាម «ប្រាក់ដុល្លារអាមេរិក និងទីផ្សារហ៊ុនអាស៊ី ចាប់ផ្តើមមានសន្ទុះឡើងវិញ»

  (ស៊ីដនី)៖ លុយដុល្លារអាមេរិក និងទីផ្សារហ៊ុននៅអាស៊ី ចាប់ផ្តើមមានសន្ទុះឡើងវិញហើយនាថ្ងៃពុធនេះ  ស្របពេលដែលភាពតានតឹងដ៏ក្តៅគគុក ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានថមថយកម្តៅបន្តិចវិញ។

អាន​បន្ត៖ ឥទ្ធិពលកូរ៉េខាងជើង? គ្រាន់តែលោក គីម ជុងអ៊ុន ផ្អាកផែនការបាញ់មីស៊ីលភ្លាម...

ប្រទេសចិន «បង្ហាញអារម្មណ៍ធូរស្បើយ ពេលសង្គ្រាមសម្តីរវាង កូរ៉េខាងជើង-អាមេរិក ស្ងប់ទៅវិញ» ប៉ុន្តែវិបត្តិនេះ មិនទាន់បញ្ចប់នោះទេ!

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បច្ចុប្បន្នមានសញ្ញាណមួយចំនួនបង្ហាញថា  ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានធូរស្រាលឡើងវិញ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ណាស់ ត្រូវតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយវិបត្តិ។

អាន​បន្ត៖ ប្រទេសចិន «បង្ហាញអារម្មណ៍ធូរស្បើយ ពេលសង្គ្រាមសម្តីរវាង កូរ៉េខាងជើង-អាមេរិក...

ទីបំផុតតុលាការវៀតណាមសម្រេច «ផ្តន្ទាទោសប្រហារជីវិត និងដាក់ពន្ធនាគារអស់មួយជីវិត» ចំពោះឈ្មួញរត់ពន្ធគ្រឿងញៀន-អាវុធ ០៤នាក់!

  (ហូជីមិញ)៖ តុលាការប្រទេសវៀតណាម បានសម្រេចផ្តន្ទាទោសប្រហារជីវិត មេជួញដូរគ្រឿងញៀនវ័យ ៣៤ឆ្នាំម្នាក់ ខណៈបក្ខពួកបីនាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។  នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។ តុលាការខេត្ត ប៊ីញ ឌុង (Binh Duong) ភាគខាងត្បូងប្រទេសវៀតណាម នាសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិត លោក ឌូ ហ្សួនឡយ (Do Xuan Loi) ដែលមានស្រុកកំណើតនៅខេត្ត ធួ ធានហួ (Thua Thien Hue) ភាគកណ្តាលប្រទេស ខណៈបុរសបីនាក់ផ្សេងទៀតមកពីខេត្ត ប៊ីញ ថាញ់ (Binh Thuan) ភាគកណ្តាល, ខេត្ត អាន គាំង (An Giang) ភាគខាងត្បូង, និងទីក្រុងហូជីមិញ ដោយក្នុងនោះរួមមានទាំងបងប្រុសប្រពន្ធរបស់ លោក Loi ផងដែរ។ 

នៅមុនការចាប់ខ្លួនរបស់អ្នកទាំងបួនកាលពីឆ្នាំ២០១៥ លោក Loi និងបក្ខពួកបានជួញដូរ និងដឹកជញ្ជូនថ្នាំញៀនទម្ងន់ ០៧គីឡូក្រាម ពីទីក្រុង ហៃ ហ្វុង (Hai Phong) ភាគខាងជើង ទៅកាន់តំបន់ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីលក់ចែកចាយបន្ត ហើយថែមទាំងបានផ្ទុកអាវុធដោយខុសច្បាប់ ចំនួនបីដើមទៀតផង។

គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសវៀតណាម ជនទាំងឡាយណា ដែលមានទោសពីបទរត់ពន្ធគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬក៏ប្រភេទមេតាំហ្វេតាមីនច្រើនជាង ២.៥គីឡូក្រាម នឹងត្រូវប្រហារជីវិតចោល។ ម៉្យាងវិញទៀត ការផលិត និងជួញដូរហេរ៉ូអ៊ីនចាប់ពី ១០០ក្រាម ឡើងទៅ ឬមួយគ្រឿងញៀនមិនស្របច្បាប់ដទៃផ្សេងទៀតចាប់ពី ៣០០ក្រាមទៅ នឹងត្រូវប្រឈមមុខទោសប្រហារជីវិតដូចគ្នា៕

ដកស្រង់ពី៖ Fresh News

មិនធម្មតា! អាមេរិកអះអាងថា «ចិនរំលោភកម្មសិទ្ធិបញ្ញាលើអាមេរិក ស្មើនឹងទឹកប្រាក់ ៦០០ពាន់លានដុល្លារ» ខណៈទីក្រុងប៉េកាំង​ព្រមានពីសង្គ្រាមពាណិជ្ជកម្ម!

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារនេះបាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសកម្មភាព  ដើម្បីការពារផលប្រយោជន៍ខ្លួនឯង បើសិនជាទីក្រុងវ៉ាស៊ីនតោន បំផ្លាញទំនាក់ទំនងពាណិជ្ជកម្ម ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីស៊ឺ (Robert Lighthizer) បើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ចិនបានលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិក។

អាន​បន្ត៖ មិនធម្មតា! អាមេរិកអះអាងថា «ចិនរំលោភកម្មសិទ្ធិបញ្ញាលើអាមេរិក ស្មើនឹងទឹកប្រាក់...

ក្រសួងការពារជាតិជប៉ុន៖ «ឲ្យតែគ្រាប់មីស៊ីលកូរ៉េខាងជើង ហោះឆ្លងកាត់ដែនអាកាសយើង យើងនឹងបាញ់ទម្លាក់វាភ្លាមៗ»

(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរិ អូណូដេរ៉ា (Itsunori Onodera) នាថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា  ប្រទេសរបស់លោកមានលទ្ធភាព អាចបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលបាញ់សំដៅទៅកាន់កោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិកបាន ប្រសិនបើមីស៊ីលទាំងនោះ រត់ឆ្លងកាត់ដែនអាកាសនៃប្រទេសជប៉ុន។

អាន​បន្ត៖ ក្រសួងការពារជាតិជប៉ុន៖ «ឲ្យតែគ្រាប់មីស៊ីលកូរ៉េខាងជើង ហោះឆ្លងកាត់ដែនអាកាសយើង...

គ្រោះរញ្ជួយដីវាយប្រហារភាគនិរតីចិន បង្កឲ្យមនុស្សស្លាប់កើនដល់ ២០នាក់ និងរងរបួស ៤៣១នាក់! (

ប៉េកាំង)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដីកក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។

អាន​បន្ត៖ គ្រោះរញ្ជួយដីវាយប្រហារភាគនិរតីចិន បង្កឲ្យមនុស្សស្លាប់កើនដល់ ២០នាក់ និងរងរបួស...

កូរ៉េខាងត្បូង៖ «ទ្វារចរចានៅតែបើកចំហជានិច្ចសម្រាប់កូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹងខ្លាំង» ​

(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានជំរុញយ៉ាងពេញទំហឹងឱ្យកូរ៉េខាងជើង  បញ្ឈប់រាល់សកម្មភាពបង្ករឿងទំាងឡាយជាបន្ទាន់ ហើយងាកត្រឡប់មករកតុចរចាវិញ ដោយថែមទំាងនិយាយទៀតថា ទ្វារចរចានៅតែបើកជំហរ បើសិនជាទីក្រុងព្យុងយ៉ាងយល់ព្រមសហការ។

អាន​បន្ត៖ កូរ៉េខាងត្បូង៖ «ទ្វារចរចានៅតែបើកចំហជានិច្ចសម្រាប់កូរ៉េខាងជើង...

ចំពោះការគំរាមខ្លាំងៗពីកូរ៉េខាងជើង អភិបាលកោះហ្គាំអះអាងថា «លោកពិតជាមានការព្រួយបារម្ភ តែមិនតក់ស្លុតឡើយ» ព្រោះមិនមែនជាលើកទី១!

(ហ្គាំ)៖ អភិបាលកោះហ្គាំ( Guam) លោក អ៊ែដឌី បាហ្សា កាល់វ៉ូ (Eddie Baza Calvo) បាននិយាយថា តំបន់រដ្ឋបាលអាមេរិកមួយនេះក្នុងតំបន់ប៉ាស៊ីហ្វិក ពិតជាមានការព្រួយបារម្ភ ប៉ុន្តែមិនតក់ស្លុត ចំពោះការគំរាមវាយប្រហារដោយគ្រាប់មីស៊ីលពីកូរ៉េខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ ចំពោះការគំរាមខ្លាំងៗពីកូរ៉េខាងជើង អភិបាលកោះហ្គាំអះអាងថា...