បណ្តាញសង្គម

រដ្ឋមន្ត្រី​បរិស្ថានកោះតៃវ៉ាន់ «ត្រូវបានរារាំង​មិនឲ្យចូល​ប្រជុំនៅ UN» ដោយសារ​ចិនដាក់សម្ពាធ...

(តៃប៉ិ)៖ រដ្ឋមន្រ្តីបរិស្ថានតៃវ៉ាន់ ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ UN ឡើយ សូម្បីក្នុងនាមជាអ្នកចូលរួមមិនមែនតំណាងរដ្ឋាភិបាលក៏ដោយ ពីព្រោះតែសម្ពាធពីសំណាក់ប្រទេសចិន។

អាន​បន្ត៖ រដ្ឋមន្ត្រី​បរិស្ថានកោះតៃវ៉ាន់ «ត្រូវបានរារាំង​មិនឲ្យចូល​ប្រជុំនៅ UN»...

អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាស្នើកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ

(ម៉ានីល, ហ្វីលីពីន)៖ មេដឹកនាំអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានអំពាវនាវឲ្យកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងឧបទ្វីបកូរ៉េ។

អាន​បន្ត៖ អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាស្នើកូរ៉េខាងជើង...

ប្រទេសចិន និងឡាវ «អំពាវនាវរួមគ្នា​ឲ្យភាគីពាក់ព័ន្ធ ព្រមព្រៀង​លើក្រមប្រតិបត្តិ​សមុទ្រចិនខាងត្បូង»

(វៀងច័ន្ទ)៖ ប្រទេសចិន និងឡាវនាថ្ងៃអង្គារនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងឈានដល់ការព្រមព្រៀងគ្នា លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យបានឆាប់ ហើយរួមគ្នាជួយកសាងផ្លូវទឹកដ៏មមាញឹក និងសំខាន់នេះ ទៅជាដែនសមុទ្រមួយពោពេញទៅដោយសុខសន្តិភាព មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ។

អាន​បន្ត៖ ប្រទេសចិន និងឡាវ «អំពាវនាវរួមគ្នា​ឲ្យភាគីពាក់ព័ន្ធ...

អាមេរិកស្នើ អាស៊ានបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ខណៈទំហំសេដ្ឋកិច្ច អាស៊ាន- អាមេរិកឆ្នាំ២០១៦ មានជាង២០០ពាន់លានដុល្លា

ភ្នំពេញ៖លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបាន សម្ដែងការគាំទ្រនូវតួនាទីស្នូល របស់អាស៊ាននិងស្នើឲ្យអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចខណៈកាលពីឆ្នាំ២០១៦កន្លង ទៅទំហំសេដ្ឋកិច្ច អាស៊ាន-អាមេរិក មានជាង ២១១ពាន់លានដុល្លាអាមេរិក។

អាន​បន្ត៖ អាមេរិកស្នើ អាស៊ានបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច...

នាយករដ្ឋមន្ត្រី​អង់គ្លេស «ប្តេជ្ញារក្សា​ទំនាក់ទំនង​ក្នុងយុគមាស ជាមួយ​មហាយក្សចិន» និងសន្យាបង្កើន​ទុនវិនិយោគនៅអាស៊ី!

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានថ្លែងឲ្យដឹងថា លោកស្រីប្តេជ្ញាចំពោះការបន្តរក្សា ទំនាក់ទំនងដ៏ល្អប្រសើររបស់ចក្រភពអង់គ្លេស ជាមួយនិងប្រទេសចិន ដែលត្រូវបានឲ្យឈ្មោះថា ទំនាក់ទំនងក្នុងយុគមាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី​អង់គ្លេស «ប្តេជ្ញារក្សា​ទំនាក់ទំនង​ក្នុងយុគមាស...

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ យើងរលាយហិនហោចលុយអស់ ១០០ពាន់លានដុល្លារ ដោយសារ ISIS តែមួយគត់...!

(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ចាប់តាំងពីក្រុម ISIS បានគ្រប់គ្រងទឹកដីមួយផ្នែកធំ ព្រមទាំងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករមួយនេះ បានធ្វើឱ្យទីក្រុងបាកដាដ ខាតបង់ប្រាក់ជាង ១០០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ យើងរលាយហិនហោចលុយអស់ ១០០ពាន់លានដុល្លារ ដោយសារ ISIS...

ទីបំផុត​ប្រធានាធិបតី​តួកគី «លោក Erdogan សារភាពថា បានដាក់អន្ទាក់​ចាប់មនុស្ស​ក្នុងចលនា​ ហ្គូលែន»

  (តួកគី)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីតួកគី Recep Tayyip Erdoğan បានសារភាពថា អ្នកដែលអាណិតអាសូចំពោះចលនា ហ្គូលែន ត្រូវបានជាប់អន្ទាក់នៅក្នុងប្រទេសតួកគីហើយ អ្នកដែលឆ្លាតវៃគឺបានចាកចេញពីប្រទេស នេះបើតាមរាយការណ៍របស់ BBC ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាន​បន្ត៖ ទីបំផុត​ប្រធានាធិបតី​តួកគី «លោក Erdogan សារភាពថា...

សំនួរដែលពិបាករកចម្លើយ៖ តើការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិក គឺជារឿងធម្មតាទៅហើយឬ?

(វ៉ាស៊ីនតោន)៖ ក្រោយមានករណីបាញ់ប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់ ប្រជាជនអាមេរិកមួយចំនួនកំពុងនាំគ្នាគិតថា  តើការប្រើប្រាស់កាំភ្លើងសម្លាប់មនុស្ស គឺជារឿងធម្មតា ឬក៏ យ៉ាងណា ខណៈការជជែកដេញដោលពីច្បាប់គ្រប់គ្រងអាវុធ  ហាក់ដូចជាកក្រើកឡើងវិញ ក្រោយខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់មនុស្ស ២៦នាក់ ក្នុងរដ្ឋតិចសាស់ កាលពីចុងសប្ដាហ៍ កន្លងទៅ។

អាន​បន្ត៖ សំនួរដែលពិបាករកចម្លើយ៖ តើការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិក...

ជប៉ុន៖ មនុស្ស ០៤នាក់ ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ​នៅខេត្ត Gunma ភាគកណ្តាលប្រទេស!

  (តូក្យូ)៖ មនុស្សចំនួន ០៤នាក់ បានបាត់បង់ជីវិត នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅខេត្តហ្គូនម៉ា (Gunma) ភាគឦសាននៃតំបន់កាន់តូ (Kanto) ប្រទេសជប៉ុន។

អាន​បន្ត៖ ជប៉ុន៖ មនុស្ស ០៤នាក់ ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ​នៅខេត្ត Gunma...

ទីបំផុត «លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំងហើយ» បន្ទាប់ពី​បញ្ចប់ទស្សនកិច្ចពីរថ្ងៃ​នៅកូរ៉េខាងត្បូង!

(ប៉េកាំង)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុងប៉េកាំង នៃប្រទេសចិនហើយ នារសៀលថ្ងៃពុធនេះ ដែលវាគឺជាទីសំចតទី ៣ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ ចជាលើកដំបូង របស់មេដឹកនាំអាមេរិករូបនេះ មកកាន់តំបន់អាស៊ី បន្ទាប់ពីលោកបានស្កាត់ចូលជប៉ុន ព្រមទាំងកូរ៉េខាងត្បូង គិតចាប់តាំងពីសប្តាហ៍មុនមក។

អាន​បន្ត៖ ទីបំផុត «លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំងហើយ»...

ប្រធានាធិបតីកូរ៉េខាងត្បូង «ទទួលស្វាគមន៍ដំណើរមកដល់នៃ លោក ដូណាល់ ត្រាំ» នៅមូលដ្ឋានទ័ពដ៏ធំរបស់អាមេរិក!

(សេអ៊ូល)៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានអញ្ជើញមកដល់ទឹកដីកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើគារវកិច្ចទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិក នៅឯមូលដ្ឋានទ័ពមួយរបស់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០២ថ្ងៃ របស់លោក នៅក្នុងប្រទេសអាស៊ីខាងកើតនេះ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង «ទទួលស្វាគមន៍ដំណើរមកដល់នៃ លោក ដូណាល់ ត្រាំ»...

កូរ៉េខាងជើង «ប្តេជ្ញាបន្តពង្រឹងកម្មវិធីអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ» ទប់ទល់​នឹងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង!

 (សេអ៊ូល)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ បានអះអាងឡើងវិញថា ខ្លួននឹងនៅតែបន្តពង្រឹង និងអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ មកកាន់ទីក្រុងសេអ៊ូល។

អាន​បន្ត៖ កូរ៉េខាងជើង «ប្តេជ្ញាបន្តពង្រឹងកម្មវិធីអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ»...

កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីតហៅមីស៊ីល ថាជាការបង្កើនគ្រោះថ្នាក់ ក្នុងជម្លោះយេម៉ែន

បរទេស៖ កងកម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានចោទកងជីវពលហូធី នៃប្រទេសយេម៉ែន ពីបទបង្កើនគ្រោះថ្នាក់ ត្រឹមតែមួយថ្ងៃបន្ទាប់ពី កងកម្លាំងការពារដែន អាកាសអារ៉ាប៊ីសាអូឌីត បានបាញ់ស្ទាប់ចាប់ មីស៊ីលផ្លោងមួយគ្រាប់ ដែលពួកងជីវពលហូធី បាញ់សម្តៅមកពីក្រុងរីយ៉ាដ។ 

អាន​បន្ត៖ កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីតហៅមីស៊ីល...

ការវាយប្រហារ គ្រាប់បែក អត្តឃាត ក្នុងទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ សម្លាប់មនុស្ស តិចបំផុត៥នាក់

បរទេស ៖ ភេរវករគ្រាប់បែក អត្តឃាតពីរនាក់ តាមសេចក្តី រាយការណ៍ បានសម្លាប់ មនុស្ស តិចបំផុត៥នាក់ និងធ្វើឲ្យរង របួសច្រើនជាង២០នាក់ ក្នុងការវាយ ប្រហារមួយ នៅវិហារ ឥស្លាម និកាយស៊ីអីត ក្នុងទីក្រុង Kirkuk ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ មិ្សលមិញនេះ។

អាន​បន្ត៖ ការវាយប្រហារ គ្រាប់បែក អត្តឃាត ក្នុងទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់...

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «រដ្ឋបាលលោក ត្រាំ មិនមានគំរោងស្នើសុំធ្វើសង្គ្រាម ដើម្បីកម្ចាត់ក្រុមភេរវករ ក្នុងប្រទេសដទៃទៀតឡើយ»

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមែនកំពុងស្វែងរកការអនុញ្ញាត ការធ្វើសង្រ្គាមជាថ្មីពីសភាអាមេរិក  ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមភេរវករនៅឯបរទេសនោះទេ។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «រដ្ឋបាលលោក ត្រាំ មិនមានគំរោងស្នើសុំធ្វើសង្គ្រាម...

វិស័យទេសចរណ៍វៀតណាម «កំពុងរីកចំរើនយ៉ាងខ្លាំង ខណៈភ្ញៀវទេសចរពីចិន កើនឡើងរហូតដល់ជិត ៥០ភាគរយ ពីឆ្នាំមុន»

(ហាណូយ)៖ គិតចាប់ពីខែមករារហូតមកដល់ខែតុលា ឆ្នាំ២០១៧នេះ វៀតណាមទទួលបានភ្ញៀវទេសចរចិនដល់ជាង ៣.២លាននាក់ ដែលចំនួននេះមានការកើនឡើងប្រមាណ ៤៥.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាន​បន្ត៖ វិស័យទេសចរណ៍វៀតណាម «កំពុងរីកចំរើនយ៉ាងខ្លាំង ខណៈភ្ញៀវទេសចរពីចិន...

ដ្ឋាភិបាលអេស្ប៉ាញសម្រេច៖ «ប្រធានាធិបតី Catalonia និងមន្ត្រី​ក្រោមឱវាទ​គ្រប់ផ្នែក​ជាង ១៦០នាក់ ត្រូវតែទម្លាក់ចេញពីតំណែង»

 (ម៉ាឌ្រីត)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវបានទម្លាក់ពីអំណាចជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មី នៅក្នុងតំបន់នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពីសភា កាតាឡាន ទីបំផុតបានសម្រេចធ្វើការបោះឆ្នោតស្ងាត់ៗជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យផ្តាច់តំបន់កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលទីក្រុងម៉ាឌ្រីត។

អាន​បន្ត៖ ដ្ឋាភិបាលអេស្ប៉ាញសម្រេច៖ «ប្រធានាធិបតី Catalonia...

ប្រទេសរុស្ស៊ីគ្រោង «កាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី» បន្ទាប់ពីភេរវករជាច្រើន ត្រូវបានកម្ចាត់!

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីត្រូវគេរាយការណ៍ថា កំពុងតែធ្វើការពិចារណាអំពីការកាត់បន្ថយវត្តមានខ្លះៗ នៃកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរីនាពេលថ្មីៗនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។

អាន​បន្ត៖ ប្រទេសរុស្ស៊ីគ្រោង «កាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី»...

យន្តហោះឥណ្ឌា​ដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់» ក្រោយទទួលបានសារព្រមាន...

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរ ១២២នាក់ មួយគ្រឿងមានគោលដៅហោះហើរ ឆ្ពោះទៅកាន់ទីក្រុងញូដេលី ត្រូវបង្ខំចិត្តប្ដូរទិសដៅហោះហើរភ្លាមៗនៅពាក់កណ្ដាលផ្លូវ នៅថ្ងៃចន្ទនេះ បន្ទាប់ពីទទួលបានការព្រមានមួយ។

អាន​បន្ត៖ យន្តហោះឥណ្ឌា​ដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់»...

ទីបំផុតសហរដ្ឋអាមេរិក «ព្រមព្រៀងបន្តការដាក់ពង្រាយ សព្វាវុធយុទ្ធសាស្ត្រធំៗ​នៅឧបទ្វីបកូរ៉េ» ដើម្បីទប់ទល់ការគំរាមកំហែង!

(សេអ៊ូល)៖ ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស មកកាន់ប្រទេសកូរ៉េខាងត្បូង បានសម្តែងឲ្យឃើញនូវការរឹតបន្តឹងវិស័យយោធាកាន់តែខ្លាំងជាងមុន ពីសំណាក់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ខណៈប្រមុខការពារជាតិអាមេរិកខាងលើនេះ បានប្តេជ្ញាបង្កើនការផ្តាស់ប្តូរ និងពង្រាយសព្វាវុធយុទ្ធសាស្ត្រអាមេរិក នៅឧបទ្វីបកូរ៉េ បន្តទៅមុខទៀត។

អាន​បន្ត៖ ទីបំផុតសហរដ្ឋអាមេរិក «ព្រមព្រៀងបន្តការដាក់ពង្រាយ...

សាធារណរដ្ឋ Cyprus ចេញមុខ «ប្រឆាំង និងថ្កោលទោស» ចំពោះការប្រកាសឯករាជ្យនៃ​តំបន់ Catalonia ចេញពី​រាជាណាចក្រ​អេស្ប៉ាញ!

  (នីកូស)៖ សាធារណរដ្ឋ សាយព្រឺស (Cyrus) ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បានចេញមុខប្រឆាំង និងថ្កោលទោសចំពោះការប្រកាសឯករាជ្យ នៃតំបន់ Catalonia ដែលបានធ្វើឡើងដោយស្ងាត់ និងនាំឲ្យរដ្ឋាភិបាលអេស្ប៉ាញប្រើធម៌ក្តៅ ដោយបានដកមេដឹកនាំ និងស្វ័យភាពចេញពីតំបន់ភាគខាងកើត  នៃប្រទេសអឺរ៉ុបមួយនេះ។

អាន​បន្ត៖ សាធារណរដ្ឋ Cyprus ចេញមុខ «ប្រឆាំង និងថ្កោលទោស» ចំពោះការប្រកាសឯករាជ្យនៃ​តំបន់...