បណ្តាញសង្គម

បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា ជាកំពូលមេគ្រឿងញៀន»

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចដកមេបញ្ជាការប៉ូលិសថ្នាក់តំបន់ចំនួនពីររូប ចេញពីតំណែង ដោយបុរសខ្លាំងរូបនេះចោទថា ជាមេបញ្ជាការកំពូលគ្រឿងញៀន ឬ narco-generals ខណៈក្រុមស៊ើបអង្កេតបានរកឃើញថា មន្ត្រីទាំងពីររូបនេះលួចកាងក្រុមរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ដែលពួកគេកាន់កាប់។

អាន​បន្ត៖ បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា...

មហាសោដនាកម្ម នៃសង្គ្រាមស៊ីរី៖ «ក្នុងពេលតែ០៤ថ្ងៃ ប្រជាជនសរុប ២៥០នាក់ស្លាប់ ក្រោមការវាយប្រហារ ដឹកនាំដោយអាមេរិក» លើទីក្រុងរ៉ាកា!

 (ដាម៉ាស)៖ ជនស៊ីវិលយ៉ាងតិច ២៥០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងរ៉ាកា (Raqqa) របស់ប្រទេសស៊ីរីក្នុងអំឡុងពេល ០៤ថ្ងៃកន្លងទៅនេះ។

អាន​បន្ត៖ មហាសោដនាកម្ម នៃសង្គ្រាមស៊ីរី៖ «ក្នុងពេលតែ០៤ថ្ងៃ ប្រជាជនសរុប ២៥០នាក់ស្លាប់...

អេស្ប៉ាញ៖ ប្រជាជនជាង ៣៥ម៉ឺននាក់ នៅតំបន់ Catalonia ប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងទៅនឹងការប្រកាសឯករាជ្យ របស់តំបន់ស្វយ័តនេះ!

(បាសេឡូណា)៖ ប្រជាជនអេស្ប៉ាញជាង ៣៥០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងបាសេឡូណា រដ្ឋធានីនៃតំបន់កាតាឡាន់ (Catalonia) ដើម្បីសម្ដែងការជំទាស់ របស់ពួកគេទៅនឹងឯករាជ្យផ្ដាច់ទឹកដី ចេញពីប្រទេសអេស្ប៉ាញ។

អាន​បន្ត៖ អេស្ប៉ាញ៖ ប្រជាជនជាង ៣៥ម៉ឺននាក់ នៅតំបន់ Catalonia ប្រមូលផ្តុំគ្នាតវ៉ា...

ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំង​រហូតឈានដល់ ការផ្អាកសេរវាកម្មផ្តល់ទិដ្ឋាការ​រៀងៗខ្លួនតែម្តង!

(អង់ការ៉ា)៖ តួកគីបានសម្រេចបញ្ឈប់រាល់សេវាកម្មផ្តល់ទិដ្ឋាការទាំងអស់ នៅតាមបណ្តាស្ថាប័នការទូតរបស់ខ្លួន ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសពីស្ថានទូតតួកគីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

អាន​បន្ត៖ ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំង​រហូតឈានដល់...

BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៦.៦រ៉ិចទ័រ វាយប្រហារកោះ Alaska របស់សហរដ្ឋអាមេរិក!

(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ អាឡាស្កា (Alaska) ដែលស្ថិតនៅភាគពាយ័ព្យសហរដ្ឋអាមេរិក ប៉ុន្តែមិនមានសេចក្ដីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិឡើយ។

អាន​បន្ត៖ BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៦.៦រ៉ិចទ័រ វាយប្រហារកោះ Alaska...

BREAKING NEWS: ជនជាតិរ៉ូហ៊ីងយ៉ា ១២នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូក ដែលពួកគេជិះគេចចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ា!

(មីយ៉ាន់ម៉ា)៖ មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និងជាច្រើននាក់ទៀត ក្នុងនោះរួមមានទាំងកុមារកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរត់គេចពីអំពើ ហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានក្រឡាប់លិច នៅអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែស។

អាន​បន្ត៖ BREAKING NEWS: ជនជាតិរ៉ូហ៊ីងយ៉ា ១២នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន...

ព្រឹទ្ធសមាជិកអាមេរិក និងគ្រួសារនិស្សិត Warmbier «ស្នើឲ្យដាក់ឈ្មោះ​កូរ៉េខាងជើង ចូលក្នុង​បញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម»

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីឪពុកម្តាយនិស្សិតអាមេរិក អូតតូ វ៉មបាយឺ (Otto Warmbier) ដែលបានទទួលមរណភាពក្នុងប្រទេសកំណើតរបស់ខ្លួន ក្រោយពីបានជាប់ឃុំអស់រយៈពេល ១៧ខែ នៅកូរ៉េខាងជើងនោះ សមាជិកព្រឹទ្ធសភាមួយចំនួនបានរួមគ្នាចុះហត្ថលេខាលើលិខិតមួយ ស្នើទៅកាន់ក្រសួងការបរទេសអាមេរិក ឲ្យចាត់បញ្ចូលរដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ ទៅក្នុងបញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀត។

អាន​បន្ត៖ ព្រឹទ្ធសមាជិកអាមេរិក និងគ្រួសារនិស្សិត Warmbier «ស្នើឲ្យដាក់ឈ្មោះ​កូរ៉េខាងជើង...

ក្តៅគគុក! អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា «ជនស៊ីវិល ១៦៣នាក់ស្លាប់ និង ៩១នាក់បាត់ខ្លួន» នៅរដ្ឋរ៉ាឃីន!

(រ៉ងហ្គូន)៖ ជនស៊ីវិលសរុប ១៦៣នាក់បានស្លាប់ និង ៩១នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយភេរវកម្មនៅភាគខាងលិចរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។

អាន​បន្ត៖ ក្តៅគគុក! អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា «ជនស៊ីវិល ១៦៣នាក់ស្លាប់ និង...

ភ្នាក់ងារទេសចរណ៍ស៊ែប៊ី៖ «ប្រទេសកូរ៉េខាងជើង មិនអាក្រក់ដូចគេថាទាំងអស់នោះទេ» ចង់ដឹងរឿងពិតសូមទៅទស្សនាផ្ទាល់!

(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើង គឺជាមនុស្សមានចរិកលក្ខណៈភាគច្រើន ដូចគ្នានឹងប្រជាជនដទៃរស់នៅក្នុងទ្វីបអាស៊ី ដោយពួកគេមានគោលដៅ និងការងាររបស់ពួកគេ ពោលគឺមិនដូចទាំងស្រុងទៅនឹងអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានចុះផ្សាយនោះឡើយ។

អាន​បន្ត៖ ភ្នាក់ងារទេសចរណ៍ស៊ែប៊ី៖ «ប្រទេសកូរ៉េខាងជើង មិនអាក្រក់ដូចគេថាទាំងអស់នោះទេ»...

BREAKING NEWS: អគ្គីភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់ ភាគច្រើនជាសិស្ស»

(គូឡាឡាំពួរ)៖ អគ្គីភ័យមួយបានកើតមានឡើងទៅលើសាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅទីសាលារៀននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

អាន​បន្ត៖ BREAKING NEWS: អគ្គីភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់...

មេដឹកនាំប៉ាគីស្ថានព្រមានថា «បញ្ហាធំៗជាច្រើននឹងផ្ទុះឡើង» ប្រសិនបើអាមេរិកផ្តាច់ជំនួយយោធា មកកាន់ប្រទេសនេះ!

(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) បានថ្លែងថា ទណ្ឌកម្មរបស់អាមេរិកប្រឆាំងទៅនឹងក្រុមមន្រ្តីប៉ាគីស្ថាន ឬក៏ការបន្តកាត់បន្ថយជំនួយផ្នែកយោធា នឹងជះផលប៉ះពាល់មិនល្អនោះឡើយ។

អាន​បន្ត៖ មេដឹកនាំប៉ាគីស្ថានព្រមានថា «បញ្ហាធំៗជាច្រើននឹងផ្ទុះឡើង»...

ក្រោយពីត្រូវកូរ៉េខាងជើងជេរប្រទេច អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ថ្លែងថា «អាមេរិកមិនចង់​ធ្វើសង្គ្រាមទេ, កូរ៉េខាងជើង​នៅមានផ្លូវបកក្រោយ»

 (វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ (Nikki Haley) បានអះអាងថា សហរដ្ឋអាមេរិកមិនមែនកំពុងសម្លឹងមើលការធ្វើសង្រ្គាម ជាមួយកូរ៉េខាងជើងនោះទេ រីឯទីក្រុងព្យុងយ៉ាងវិញ ក៏មិនទាន់ដើរហួសបន្ទាត់ក្រហម ដែលមិនអាចត្រឡប់ក្រោយវិញបាននោះដែរ។

អាន​បន្ត៖ ក្រោយពីត្រូវកូរ៉េខាងជើងជេរប្រទេច អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ថ្លែងថា...

ប៉ូលិសប្រេស៊ីល រកឃើញលុយសុទ្ធជាង១៦លានដុល្លារ ក្នុងអគារស្នាក់នៅរបស់អតីតមន្រ្តី ក្នុងជួររដ្ឋាភិបាល​ប្រធានាធិបតី Temer​

(ប្រេស៊ីល)៖ ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា ពួកគេបានធ្វើការរឹបអូសលុយសុទ្ធ ក្នុងចំនួនដ៏ច្រើនបំផុតពុំធ្លាប់មានពោលគឺរាប់លានដុល្លារ នៅក្នុងបន្ទប់អគារអាផាតមិន (Apartment) មួយកន្លែង ដែលត្រូវបានប្រើប្រាស់ដោយអតីតមន្រ្តីរដ្ឋាភិបាលមួយរូបរបស់ប្រធានាធិបតី មីឈែល ធែមើ (Michel Temer)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

អាន​បន្ត៖ ប៉ូលិសប្រេស៊ីល រកឃើញលុយសុទ្ធជាង១៦លានដុល្លារ ក្នុងអគារស្នាក់នៅរបស់អតីតមន្រ្តី...

ព័ត៌មានក្តៅ! កូរ៉េខាងជើង «អាចនឹងធ្វើតេស្តអាវុធមីស៊ីល ឬនុយក្លេអ៊ែរទៀតនៅចុងសប្តាហ៍នេះ» ខណៈអាមេរិកអះអាង ធានាសុវត្ថិភាពជូនកូរ៉េខាងត្បូង!

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែមស៍ ម៉ាតទីស (James Mattis) បានធានាថា កូរ៉េខាងត្បូងនឹងមិនប្រឈមមុខនឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង តែម្នាក់ឯងនោះទេ ខណៈទីក្រុងសេអ៊ូលកំពុងព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បង មីស៊ីលរយៈចំងាយឆ្ងាយជាថ្មីម្ដងទៀត នាឱកាសប្រារព្ធខួបបង្កើតរបបកុម្មុយនីស្ដរបស់ខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

អាន​បន្ត៖ ព័ត៌មានក្តៅ! កូរ៉េខាងជើង «អាចនឹងធ្វើតេស្តអាវុធមីស៊ីល...

ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា៖ «សារព័ត៌មាន​ក្លែងក្លាយ កំពុងកាន់ជើងក្រុមភេរវករ និងធ្វើឲ្យអន្តរជាតិ​យល់ខុស ចំពោះរដ្ឋាភិបាល​មីយ៉ាន់ម៉ា»

(ណៃពិដោ)៖ ទីប្រឹក្សាសន្តិសុខជាតិ នៃរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញសេចក្តីអំពាវនាវឲ្យសារព័ត៌មាននានា ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើតឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់រដ្ឋរ៉ាឃីន ភាគខាងជើងឈាងខាងលិចប្រទេស ដែលកំពុងតែគ្របដណ្តប់ដោយអំពើហិង្សា និងធ្វើឲ្យអន្តរជាតិចោទជាសំនួរយ៉ាងច្រើន ចំពោះសមត្ថភាពដឹកនាំប្រទេសរបស់លោកស្រី អោងសាន ស៊ូជី។

អាន​បន្ត៖ ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា៖ «សារព័ត៌មាន​ក្លែងក្លាយ...

កូនប្រុសបណ្តូលចិត្ត និងកូនប្រសារលោក ឌូតឺតេ «ស្បថមុខសភាថា មិនបានពាក់ព័ន្ធនឹងគ្រឿងញៀន»

(ម៉ានីល)៖ កូនប្រុសបង្កើត និងកូនប្រសារប្រុសរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្រ្គោ ឌូតឺតេ នាថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលទំនាក់ទំនងទាំងអស់ នៅក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀន ដែលលោក ឌូតឺតេ កំពុងធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាម នៅក្នុងប្រទេសអាស៊ានមួយនេះ។

អាន​បន្ត៖ កូនប្រុសបណ្តូលចិត្ត និងកូនប្រសារលោក ឌូតឺតេ «ស្បថមុខសភាថា...

រដ្ឋាភិបាលចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការដាក់ពង្រាយ THAAD» របស់យោធាកូរ៉េខាងត្បូង!

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ បានចេញមុខសាជាថ្មីម្តងទៀត ដើម្បីសម្តែងការជំទាស់ជាខ្លាំងចំពោះទីក្រុងសេអ៊ូល សម្រាប់ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ផលិតដោយសហរដ្ឋអាមេរិកចំនួន ០៤គ្រឿង បន្ថែមទៀតក្នុងស្រុកសុងជូ (Seongju) នៃខេត្តគ្យុងសាងខាងជើង (North Gyeongsang) នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ រដ្ឋាភិបាលចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការដាក់ពង្រាយ THAAD»...

លោក វ្ល៉ាឌីមៀ ពូទីន៖ «ជម្លោះទ្រង់ទ្រាយធំនៅឧបទ្វីបកូរ៉េ មិនអាចកើតមានឡើងនោះទេ» បើគ្រប់ភាគីទាំងរក្សាជំហររួមមួយ!

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ជម្លោះទ្រង់ទ្រាយធំ នឹងមិនអាចកើតឡើងនៅលើឧបទ្វីបកូរ៉េនោះទេ ដរាបណាភាគីទាំងអស់មានជំហររួម។

អាន​បន្ត៖ លោក វ្ល៉ាឌីមៀ ពូទីន៖ «ជម្លោះទ្រង់ទ្រាយធំនៅឧបទ្វីបកូរ៉េ មិនអាចកើតមានឡើងនោះទេ»...

ឥទ្ធិពល គីម ជុងអ៊ុន! លោក ដូណាល់ ​ត្រាំ «ប្រាប់ឱ្យជប៉ុន និងកូរ៉េខាងត្បូងទិញសព្វាវុធបន្ថែម» ពីសហរដ្ឋអាមេរិក!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តអនុញ្ញាតឱ្យជប៉ុន និងកូរ៉េខាងត្បូង ទិញអាវុធទំនើបៗបន្ថែមពីសហរដ្ឋអាមេរិក នៅក្នុងបរិបទដែលភាពតានតឹង នៅលើឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។

អាន​បន្ត៖ ឥទ្ធិពល គីម ជុងអ៊ុន! លោក ដូណាល់ ​ត្រាំ «ប្រាប់ឱ្យជប៉ុន...

រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ ដូណាល់ ត្រាំ ផ្សាយពាណិជ្ជកម្មតាម Twitter!

(តូក្យូ)៖ ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសស្វាគមន៍ទទួលការទិញសព្វាវុធទំនើបៗ ពីសំណាក់សម្ព័ន្ធមិត្តជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងតាមបណ្តាញសង្គម Twitter រដ្ឋាភិបាលជប៉ុនបានបង្ហើបឲ្យដឹងថា ខ្លួនគ្រោងនឹងបន្តទិញយកសម្ភារៈយោធាសំខាន់ៗ ពីសហរដ្ឋអាមេរិកថែមទៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ នៅចំពោះមុខភាពតានតឹងដ៏សែនក្តៅគគុក នៅតំបន់ឧបទ្វីបកូរ៉េ។

អាន​បន្ត៖ រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ...

ជប៉ុនដាក់សំណើ «សុំសាងសង់ផ្លូវធ្វើដំណើរ ពីកោះហុកកៃដូ ទៅកោះសាខាលីនរបស់រុស្ស៊ី»

 (ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានដាក់សំណើទៅកាន់ទីក្រុងតូក្យូ ដើម្បីធ្វើការសាងសង់មធ្យោបាយធ្វើដំណើរតាមផ្លូវថ្នល់ និងដែកពីកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន តភ្ជាប់ទៅកាន់តំបន់ភាគត្បូង នៃកោះសាខាលីន (Sakhalin) នៅប៉ែកខាងលិចប្រទេសរុស្ស៊ី។

អាន​បន្ត៖ ជប៉ុនដាក់សំណើ «សុំសាងសង់ផ្លូវធ្វើដំណើរ ពីកោះហុកកៃដូ ទៅកោះសាខាលីនរបស់រុស្ស៊ី»