(នីកូស)៖ សាធារណរដ្ឋ សាយព្រឺស (Cyrus) ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បានចេញមុខប្រឆាំង និងថ្កោលទោសចំពោះការប្រកាសឯករាជ្យ នៃតំបន់ Catalonia ដែលបានធ្វើឡើងដោយស្ងាត់ និងនាំឲ្យរដ្ឋាភិបាលអេស្ប៉ាញប្រើធម៌ក្តៅ ដោយបានដកមេដឹកនាំ និងស្វ័យភាពចេញពីតំបន់ភាគខាងកើត នៃប្រទេសអឺរ៉ុបមួយនេះ។
អានបន្ត៖ សាធារណរដ្ឋ Cyprus ចេញមុខ «ប្រឆាំង និងថ្កោលទោស» ចំពោះការប្រកាសឯករាជ្យនៃតំបន់...
(ប៉េកាំង)៖ ប្រទេស ចិន នឹងតាមទាន់អាមេរិក ក្នុងនាមជាម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាស ដែលធំជាងគេលើពិភពលោក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយលឿនជាងការរំពឹងទុកទៅទៀត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។
(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត ហើយថាការបង្ករឿង ឬក៏ការឈ្លានពានណាមួយ មកលើសម្ព័ន្ធមិត្តអាមេរិកពីសំណាក់កូរ៉េខាងជើង នឹងមិនត្រូវបានលើកលែងឱ្យជាដាច់ខាត ព្រមទំាងនឹងត្រូវ កម្ទេចចោលដោយកម្លាំងយោធាផងដែរ។
ហ្វីលីពីន៖ ទាហានហ្វីលីពីន បានស្វាគមន៍សាច់ញាត្តិ នៅពេលពួកគេ ត្រឡប់មកពីជួរមុខរបស់ក្រុងម៉ាវីវី វិញ ដោយប្រមុខការពារប្រទេស បានលើកឡើងថា ការប្រយុទ្ធគ្នារយៈពេល ៥ខែប្រឆាំងនឹងពួកអ្នកគាំទ្ររដ្ឋឥស្លាម នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានឆកយកជីវិតមនុស្សជាង ១១០០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
អានបន្ត៖ រយៈពេល៥ខែ ហ្វីលីពីនបញ្ចប់ការប្រយុទ្ធ ជាមួយក្រុមរដ្ឋឥស្លាម ដោយបាន...
បរទេស៖ គេហទំព័ររបស់ The Businessinsider កាលពីថ្ងៃអង្គារ ទី២៤ ខែតុលាម្សិលមិញ បានសរសេរថា ការប្រកាសមួយរបស់ មន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក ទៅលើចំនួនវត្តមាន របស់យោធារបស់ខ្លួន នៅតាមមូលដ្ឋានទ័ពនានា ក្នុងទ្វីបអាហ្វ្រិកគឺ មានចំនួនរហូតទៅដល់ជាង ៦០០០ពាន់នាក់ ប៉ុន្តែខណៈដែលមាន សមាជិកសភាជាច្រើនរូប របស់អាមេរិកធ្លាប់បានទទួល ការភ្ញាក់ផ្អើលថា ចំនួនយោធាអាមេរិក នៅទ្វីបនេះមានទៅដល់ ១០០០នាក់ ។
អានបន្ត៖ សមាជិកសភាអាមេរិក ភ្ញាក់ផ្អើលខ្លាំងពេលដឹងថា អាមេរិកមានទ័ព ១០០០នាក់ នៅអាហ្វ្រិក...
បរទេស៖ សំណើរបស់សាធារណរដ្ឋ ឆែក ដើម្បីទិញយកឧទ្ធម្ភាគចក្រ UH-1Y តាមរយៈកម្មវិធីលក់សម្ភារៈយោធា បរទេសរបស់សហរដ្ឋអាមេរិក បានឈ្នះការអនុម័តយល់ព្រម ពីក្រសួងការបរទេស សហរដ្ឋអាមេរិកហើយ នេះបើតាមការចុះផ្សាយរបស់កាសែត UPI នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។
(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជប៉ុន លោក Itsunori Onodera បានវាយតម្លៃថា ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង បានឡើងដល់កំរិតមួយគួរឱ្យព្រួយបារម្ភ ដែលជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាត់វិធានការចាំបាច់នានាទប់ទល់នឹងទីក្រុងព្យុងយ៉ាង។
អានបន្ត៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ ជប៉ុនប្រាប់សហរដ្ឋអាមេរិក...
(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបំពេញដំណើរទស្សនកិច្ចមិនប្រកាសជាមុនមកកាន់ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន កំពុងជួបការលំបាកក្នុងការប្រយុទ្ធតស៊ូជាមួយក្រុមឧទ្ទាមតាលីបង់។
អានបន្ត៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញដំណើរទស្សនកិច្ចស្ងាត់ៗទៅកាន់អាហ្វហ្គានីស្ថាន
(សេអ៊ូល)៖ អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថា ការគំរាមកំហែងចាប់ផ្ដើមធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជារឿងដ៏គ្រោះថ្នាក់ និងជាការគិតខ្លីតែប៉ុណ្ណោះ ហើយលោកស្រីបានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើយ៉ាងណានាំភាគីទាំងអស់មកអង្គុយតុចរចា។
អានបន្ត៖ ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី...
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ដើម្បីអនុវត្តន៍ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
អានបន្ត៖ បំផុតរុស្ស៊ីមិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន...
(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ពួកគេបានប្រទះឃើញផ្ទាំងរូបភាព និងខិតប័ណ្ណផ្សព្វផ្សាយជាច្រើន នៅតាមតំបន់មួយចំនួនក្នុងទីក្រុងសេអ៊ូល ដែលបង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេកាត់ក្បាល រីឯវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីល។
អានបន្ត៖ សង្គ្រាមរូបភាព! កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល»...
(ប៉ារីស)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ នឹងបង្កផលវិបាកផ្នែកភូមិសាស្រ្តនយោបាយ នាពេលខាងមុខភ្លាមៗ តាមរយៈការបញ្ឆេះភាពតានតឹង ស្របពេលដែលស្ថានភាពសន្តិសុខ នៅក្នុងតំបន់កំពុងស្ថិតក្នុងសភាពមិននឹងនរ។
អានបន្ត៖ សូម្បីអ្នកជំនាញបារាំងក៏ចេញមុខ «សម្តែងក្តីព្រួយបារម្ភខ្លាំង...
(វ៉ាស៊ីនតោន)៖ ស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី ក្នុងលក្ខណៈមួយដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វា នឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដីដដែល នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។
អានបន្ត៖ យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញអះអាងថា...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមែនកំពុងព្យាយាមបំផ្ទុះឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ក៏ប៉ុន្តែលោកមានកំហុសយ៉ាងខ្លាំង ដោយសារជឿជាក់ថា រូបលោកអាចដាក់សម្ពាធលើ ទីក្រុងតេហេរ៉ង់ឲ្យយល់ព្រមចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបាន។
អានបន្ត៖ អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ...
(ហួស្តុន)៖ ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានវាយប្រហារយ៉ាងដំណំមកលើរដ្ឋតិចសាស់ នៃភាគខាងត្បូងសហរដ្ឋអាមេរិកនោះ បានស្ងប់ស្ងាត់ទៅជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមនុស្សស្លាប់នៅបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ចំនួន ៨៨នាក់ នាពេលនេះ។
អានបន្ត៖ សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey...
(តេហេរ៉ង់)៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Masoud Jazayeri នៅថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ ហើយថាកងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។
អានបន្ត៖ មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី
(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែលបានបាញ់សម្លាប់រង្គាល មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជាមនុស្សញៀននិងល្បែង ហើយមានបញ្ហាសតិអារម្មណ៍តាំងតែពីឆ្នាំ២០១៣មកម្លេះ។
អានបន្ត៖ CNN: ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ...
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បាននិយាយថា លោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ក្នុងគោល បំណងដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកឯកទេសសំណុំរឿងកូរ៉េខាងជើង លោក Park Han-shik ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
អានបន្ត៖ អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម...
(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១០នាក់ និងបំផ្លិចបំផ្លាញលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មជាង ១,០០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្សប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។
អានបន្ត៖ BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល...
(បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាទាំង ១២នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់លិចទូកនោះ មានចំនួន ១១នាក់ សុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនរាប់សិបនាក់ទៀត កំពុងតែបន្តធ្វើឡើងដដែល។
អានបន្ត៖ ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូកនោះមាន...
(វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារភាគនិរតី នៃរដ្ឋអាឡាស្កា (Alaska) កាលពីព្រឹកមិញនេះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញអ្វីឡើយ ហើយសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។
អានបន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក...