បណ្តាញសង្គម

រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ ដូណាល់ ត្រាំ ផ្សាយពាណិជ្ជកម្មតាម Twitter!

(តូក្យូ)៖ ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសស្វាគមន៍ទទួលការទិញសព្វាវុធទំនើបៗ ពីសំណាក់សម្ព័ន្ធមិត្តជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងតាមបណ្តាញសង្គម Twitter រដ្ឋាភិបាលជប៉ុនបានបង្ហើបឲ្យដឹងថា ខ្លួនគ្រោងនឹងបន្តទិញយកសម្ភារៈយោធាសំខាន់ៗ ពីសហរដ្ឋអាមេរិកថែមទៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ នៅចំពោះមុខភាពតានតឹងដ៏សែនក្តៅគគុក នៅតំបន់ឧបទ្វីបកូរ៉េ។

អាន​បន្ត៖ រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ...

ជប៉ុនដាក់សំណើ «សុំសាងសង់ផ្លូវធ្វើដំណើរ ពីកោះហុកកៃដូ ទៅកោះសាខាលីនរបស់រុស្ស៊ី»

 (ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានដាក់សំណើទៅកាន់ទីក្រុងតូក្យូ ដើម្បីធ្វើការសាងសង់មធ្យោបាយធ្វើដំណើរតាមផ្លូវថ្នល់ និងដែកពីកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន តភ្ជាប់ទៅកាន់តំបន់ភាគត្បូង នៃកោះសាខាលីន (Sakhalin) នៅប៉ែកខាងលិចប្រទេសរុស្ស៊ី។

អាន​បន្ត៖ ជប៉ុនដាក់សំណើ «សុំសាងសង់ផ្លូវធ្វើដំណើរ ពីកោះហុកកៃដូ ទៅកោះសាខាលីនរបស់រុស្ស៊ី»

ទីបំផុត «លោកស្រី អោងសាន ស៊ូជី ប្រកាសថ្កោលទោសក្រុមភេរវករភាគខាងជើង» ប៉ុន្តែមិនបានថ្លែងអំពី​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់បង់ក្លាដែសឡើយ!

(រ៉ង់ហ្គូន)៖ បន្ទាប់ពីបាត់មាត់បាត់កអស់មួយរយៈ នៅទីបំផុតនៅថ្ងៃពុធនេះមាតាប្រជាធិបតេយ្យមីយ៉ាន់ម៉ាគ្រាំទ្រដោយលោកខាងលិច គឺលោកស្រី អោងសាន ស៊ូជី បានចេញមុខថ្កោល ទោសពួកភេរវករសម្រាប់ការបំប៉ោងព័ត៌មានក្លែងក្លាយ ជុំវិញការសម្លាប់រង្គាលជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន (Rakhine)។

អាន​បន្ត៖ ទីបំផុត «លោកស្រី អោងសាន ស៊ូជី ប្រកាសថ្កោលទោសក្រុមភេរវករភាគខាងជើង»...

សហរដ្ឋអាមេរិក៖ «មេក្លោងដែលតែងតែផ្តល់ជំនួយដល់ក្រុម ISIS នៅទីក្រុងម៉ូស៊ូល កំពុងរស់នៅតួកគី»

 (ស្តក់ហូម)៖ ក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិក បានលើកឡើងថា មេផ្តល់ជំនួយរបស់ក្រុម ISIS នៅទីក្រុងម៉ូស៊ូលគឺលោក សាលីម មូស្តាហ្វា មូហាំម៉ាត់ អាល់ម៉ាន់សូត (Salim Mustafa Muhammad al-Mansur) កំពុងរស់នៅក្នុងប្រទេសតួកគី តាំងតែពីដើមឆ្នាំ២០១៧មក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ «មេក្លោងដែលតែងតែផ្តល់ជំនួយដល់ក្រុម ISIS នៅទីក្រុងម៉ូស៊ូល...

អាជ្ញាធរតួកគី «បន្តបោសសម្អាតពួកក្បត់ សូម្បីស្ត្រីទើបសម្រាលកូនក៏ត្រូវចាប់ដាក់គុកដែរ»

 (តួកគី)៖ ថ្មីៗនេះប៉ូលីសបានរង់ចាំនៅខាងក្រៅមន្ទីរពេទ្យ Tekden ដែលនៅទីក្រុងកៃសេរី (Kayseri) ដើម្បីចាំចាប់ខ្លួនលោកស្រី ហ្សៃណប់ ថប់តាហ្ស (Zeynep Toptaş ) ដែលទើបតែសម្រាល់កូនរួច ក្នុងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងចលនា ហ្គូលេន។

អាន​បន្ត៖ អាជ្ញាធរតួកគី «បន្តបោសសម្អាតពួកក្បត់...

បណ្តាប្រទេសលើលោក «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះការបំផ្ទុះនុយក្លេអ៊ែរកូរ៉េខាងជើង» ខណៈ​មានការភ័យខ្លាចថា នឹងមានការតេស្តមីស៊ីលឆ្លងទ្វីបឆាប់ៗនេះ!

(មីងក៍)៖ ក្រសួងការបរទេសបេឡារុសបានសម្តែងនូវក្តីព្រួយបារម្ភជាពន់ពេក ចំពោះការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែន របស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងមិនមែនត្រឹមតែប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល គឺកំពុងទទួលរងនូវភាពមិនច្បាស់លាស់ ដែលច្បាប់អន្តរជាតិហាក់មិនអាចមានសម្ពាធក្នុងរារាំងទង្វើដ៏គគ្លើន របស់ប្រទេសកុម្មុយនិស្តមួយនេះបាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

អាន​បន្ត៖ បណ្តាប្រទេសលើលោក «បង្ហាញក្តីព្រួយបារម្ភខ្លាំង...

កូរ៉េខាងជើងនឹងទៅជាយ៉ាងណា? សហរដ្ឋអាមេរិក កំពុងរៀបចំគំរោងប្រមូលផ្តុំអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មខ្លាំងក្លាមិនធ្លាប់មាន លើទីក្រុងព្យុងយ៉ាងហើយ!

(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាលី (Nikki Haley) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ UN អនុម័តលើទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ កូរ៉េខាងជើងនឹងទៅជាយ៉ាងណា? សហរដ្ឋអាមេរិក កំពុងរៀបចំគំរោងប្រមូលផ្តុំអន្តរជាតិ...

ប្រធានាធិបតីចិន «លោក ស៊ី ជិនពីង ប្រកាសបើកកិច្ចប្រជុំ ​BRICS ដែលមាន ១០ប្រទេសធំៗចូលរួម» ជាផ្លូវការហើយ!

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសបើកកិច្ចប្រជុំកំពូល BRICS លើកទី ០៩ ជាផ្លូវការហើយនៅឯទីក្រុង សៀមិន (Xiamen) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន។

អាន​បន្ត៖ ប្រធានាធិបតីចិន «លោក ស៊ី ជិនពីង ប្រកាសបើកកិច្ចប្រជុំ ​BRICS ដែលមាន...

ប៉ូលិសចិនកំពុងស្វះស្វែង «ទាមទារឲ្យអាមេរិកបញ្ជូនខ្លួន មហាសេដ្ឋីប្រាក់ពាន់លាន​មួយរូប» មកទទួលការកាត់ទោស នៅទីក្រុងប៉េកាំងវិញ!

 (ទីក្រុងប៉េកាំង)៖ ប៉ូលិសចិនបានបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ថ្មីប្រឆាំងនឹងសេដ្ឋីពាន់លានប្រចាំទីក្រុងញូយ៉ក លោក កូវ វែងគុយ (Guo Wengui) ពីបទរំលោភបំពានផ្លូវភេទ ខណៈអ្នកជំនាញខ្លះមើលឃើញថា ការចោទប្រកាន់នេះ ផ្ដើមចេញពីជម្លោះនយោបាយច្រើនជាង។

អាន​បន្ត៖ ប៉ូលិសចិនកំពុងស្វះស្វែង «ទាមទារឲ្យអាមេរិកបញ្ជូនខ្លួន...

មនុស្សស្លាប់ដោយសារអំពើហិង្សា បង្កឡើងដោយក្រុមភេរវករនៅភាគខាងជើងមីយ៉ាន់ម៉ា កើនដល់ ១១៧នាក់!

(រ៉ង់ហ្គូន)៖ មនុស្ស០៧នាក់ទៀតហើយបានបាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ទៅលើភូមិមួយកន្លែងក្នុងក្រុង ម៉ងត (Maungtaw) នៃរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅ ដែលប្រការនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ ដោយសារតែអំពើហិង្សាប្រដាប់អាវុធ នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនឡើងដល់ ១១៧នាក់។

អាន​បន្ត៖ មនុស្សស្លាប់ដោយសារអំពើហិង្សា បង្កឡើងដោយក្រុមភេរវករនៅភាគខាងជើងមីយ៉ាន់ម៉ា...

តាមពិតអាចម៍ផ្កាយធ្លាក់នៅរុស្ស៊ី​កាលពីឆ្នាំ២០១៣ ខ្លាំងជាងគ្រាប់បែក​បរមាណូ ដែលអាមេរិកទម្លាក់នៅជប៉ុន រហូតដល់ទៅ ៣០ដង!

(បរទេស)៖ កាលពី ០៤ឆ្នាំមុន អាចម៍ផ្កាយមួយដុំមានមុខកាត់ប្រវែងប្រហែល ២០ម៉ែត្រ បានហោះធ្លាក់ចូលមកក្នុងបរិយាកាសរបស់ភពផែនដី ដោយពុំមានការដឹងទុកជាមុននោះឡើយ នៅចំពីលើតំបន់ Ural ភាគខាងត្បូងឈាងខាងលិចប្រទេសរុស្ស៊ី ហើយឥទ្ធិពលរបស់វា បានបណ្តាលមនុស្សប្រមាណ ១,៥០០នាក់រងរបួស និងអគាររាប់ពាន់ខ្នងរងការខូចខាត។

អាន​បន្ត៖ តាមពិតអាចម៍ផ្កាយធ្លាក់នៅរុស្ស៊ី​កាលពីឆ្នាំ២០១៣ ខ្លាំងជាងគ្រាប់បែក​បរមាណូ...

ក្រុមសកម្មប្រយុទ្ធ ISIS និងគ្រួសារ «បង្ខំចិត្តភៀសចេញពីព្រំដែនស៊ីរី-លីបង់» ដោយសារចាញ់អំណាចក្រុមហេសប៊ូលឡា!

 (អ៊ីរ៉ាក់)៖ ការជម្លៀសខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ISIS និងគ្រួសាររបស់ពួកគេរាប់រយនាក់ ពីតំបន់ព្រំដែននៅចន្លោះស៊ីរី និងលីបង់ ទៅកាន់ភាគខាងកើតទីក្រុង ប៊ូកាម៉ាល់ (Bukamal) ស្ថិតនៅក្បែរ ព្រំដែនអ៊ីរ៉ាក់កំពុងបង្កឱ្យមានភាពតានតឹងរវាងអ៊ីរ៉ាក់ និងក្រុមឧទ្ទាមហេសប៊ូលឡា ដែលមានអ៊ីរ៉ង់ និងរដ្ឋាភិបាលស៊ីរីកាងនៅពីក្រោយខ្នង។

អាន​បន្ត៖ ក្រុមសកម្មប្រយុទ្ធ ISIS និងគ្រួសារ «បង្ខំចិត្តភៀសចេញពីព្រំដែនស៊ីរី-លីបង់»...

សភាធម្មនុញ្ញថ្មីវេណេស៊ុយអេឡា «កំពុងជម្រុញឲ្យតាមប្រមាញ់ ជនក្បត់ជាតិ ដែលគាំទ្រទណ្ឌកម្មអាមេរិក» មកលើប្រទេសនេះ!

(វេណេស៊ុយអេឡា)៖ សភាធម្មនុញ្ញថ្មី របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញក្រឹត្យមួយ ដោយបង្គាប់ឱ្យអាជ្ញាធរបើកការស៊ើបអង្កេត និងតាមប្រមាញ់អ្នកដែលជាប់សង្ស័យថា បានគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក  មកលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់។

អាន​បន្ត៖ សភាធម្មនុញ្ញថ្មីវេណេស៊ុយអេឡា «កំពុងជម្រុញឲ្យតាមប្រមាញ់ ជនក្បត់ជាតិ...

ចាក់ត្រូវចំណុច! អតីតមន្ត្រីជាន់ខ្ពស់អាមេរិក៖ «ការបាញ់មីស៊ីលកូរ៉េខាងជើងគឺជាចេតនា បង្ហាញពីភាពខ្សោយរបស់ជប៉ុន» ដោយសូម្បីអាមេរិក ក៏មិនអាចការពារបាន!

 (វ៉ាស៊ីនតោន)៖ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ផ្លោងរំលងលើដែលអាកាសប្រទេសជប៉ុននាម្សិលមិញនេះ ត្រូវបានធ្វើឡើងដោយចេតនាសុទ្ធសាធ ដើម្បីលាតត្រដាងឲ្យឃើញពីចំណុចខ្សោយរបស់ជប៉ុន និងដើម្បីបណ្តុះឲ្យមាននូវមន្ទិលសង្ស័យ ក៏ដូចជាការមិនទុកចិត្ត ចំពោះសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម័្ពន្ធមិត្តរបស់ខ្លួន។

អាន​បន្ត៖ ចាក់ត្រូវចំណុច! អតីតមន្ត្រីជាន់ខ្ពស់អាមេរិក៖...

ឃាត់ជាប់ទេ? សហរដ្ឋអាមេរិកអះអាងថា «នឹងមិនបណ្តោយឲ្យកូរ៉េខាងជើង បាញ់មីស៊ីលថែមទៀតជាដាច់ខាត»

  (វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីកគី ណាឡេយ (Nikki Haley) បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យកូរ៉េខាងជើង បន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងបាញ់បោះមីស៊ីល ដោយសេរីតាមទំនើងចិត្ត រំលោភលើច្បាប់អន្តរជាតិទៀតនោះឡើយ។

អាន​បន្ត៖ ឃាត់ជាប់ទេ? សហរដ្ឋអាមេរិកអះអាងថា «នឹងមិនបណ្តោយឲ្យកូរ៉េខាងជើង...

មហាយក្សចិនសង្ឃឹមថា «មហាយក្សឥណ្ឌានឹងមិនបង្កបញ្ហាទៀតឡើយ នៅតំបន់ព្រំដែនជម្លោះ» ព្រោះវានឹងធ្វើឲ្យ​ខាត​ប្រយោជន៍​ទាំងសងខាង!

 (ប៉េកាំង)៖ ចិនបានបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនថា ឥណ្ឌានឹងមិនអនុញ្ញាតឲ្យមានការប្រឈមមុខដាក់គ្នា  ដូចទៅនឹងអ្វីដែលបានកើតឡើង ក្នុងតំបន់ជម្លោះ ដុកឡេម (Doklam) កើតមានតទៀតឡើយនាពេលអនាគត។

អាន​បន្ត៖ មហាយក្សចិនសង្ឃឹមថា «មហាយក្សឥណ្ឌានឹងមិនបង្កបញ្ហាទៀតឡើយ នៅតំបន់ព្រំដែនជម្លោះ»...

ពន្ធនាំចូលយានយន្តពីសមាជិកអាស៊ានថយចុះ នាំឲ្យសហគ្រាសវៀតណាមជាង២ម៉ឺន ត្រូវបិទទ្វារអំឡុងពេល​ ៨ខែដំបូងនៃឆ្នាំ២០១៧!

  (ហាណូយ)៖ សហគ្រាសជាង ២១,៧០០កន្លែង ដែលមានឯកទេសខាងធ្វើពាណិជ្ជកម្ម ឬជួសជុលរថយន្ត និងម៉ូតូក្នុងប្រទេសវៀតណាម បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន នៅអំឡុងពេល ០៨ខែ ចុងក្រោយនៃឆ្នាំ២០១៧នេះ។

អាន​បន្ត៖ ពន្ធនាំចូលយានយន្តពីសមាជិកអាស៊ានថយចុះ នាំឲ្យសហគ្រាសវៀតណាមជាង២ម៉ឺន...

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ «ប៉ូលិសអាចបាញ់សម្លាប់ជនឆោតល្ងង់ណា ដែលព្យាយាមតដៃជាមួយសមត្ថកិច្ច»

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ប្រាប់មន្រ្តីប៉ូលិសថា ពួកគេអាចបាញ់សម្លាប់ជនឆោតល្ងង់ទាំងឡាយណា ដែលព្យាយាមប្រឆាំងតបតដោយហិង្សា ចំពោះការចាប់ខ្លួនរបស់អាជ្ញាធរបាន បន្ទាប់ពីកើតមានការតវ៉ាពីសំណាក់ក្រុមបាតុកររាប់រយនាក់ ទៅលើសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក។

អាន​បន្ត៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ «ប៉ូលិសអាចបាញ់សម្លាប់ជនឆោតល្ងង់ណា...

ប្រទេសចិន និងរុស្ស៊ី «សម្រេចកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងនាំមនុស្សឡើងស្រាវជ្រាវឋានព្រះច័ន្ទ»

(ប៉េកាំង)៖ ចិននិងរុស្ស៊ី គ្រោងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្តីពីប្រតិបត្តិការរុករកក្នុងទីអវកាស គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយក្នុងនោះក៏រួមមានបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ឋានព្រះច័ន្ទសាជាថ្មីម្តងទៀតផងដែរ។

អាន​បន្ត៖ ប្រទេសចិន និងរុស្ស៊ី «សម្រេចកិច្ចព្រមព្រៀងថ្មីមួយ...

ទីបំផុត «មហាយក្សចិន-ឥណ្ឌា ព្រមព្រៀងគ្នាដកទ័ពពីតំបន់ព្រំដែនជម្លោះ» ដែលជារឿងតានតឹងមួយរយៈមកហើយ!

 (ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងញូដេលី និងទីក្រុងប៉េកាំង បានឈានដល់ការឯកភាពគ្នា ដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជាទីដែលកងទ័ព ប្រទេសទាំងពីរប៉ះទង្គិចគ្នាដោយប្រើដុំថ្មគប់ដាក់ទៅវិញទៅមក អស់រយៈពេលជាងពីរខែមកនេះ។

អាន​បន្ត៖ ទីបំផុត «មហាយក្សចិន-ឥណ្ឌា ព្រមព្រៀងគ្នាដកទ័ពពីតំបន់ព្រំដែនជម្លោះ»...

ការស្ទង់មិតបង្ហាញថា ប្រជាជនបារាំង៥៧ភាគរយ ចាប់ផ្ដើមមិនពេញចិត្តលោក ម៉ាក្រុង

 (ប៉ារីស)៖ ប្រជាជនបារាំងភាគច្រើន បានសម្ដែងការអស់សង្ឃឹម និងមិនពេញចិត្តចំពោះសកម្មភាពរបស់លោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ហើយនេះគឺជាការផ្លាស់ប្ដូរ មួយគួរឱ្យកត់សម្គាល់សម្រាប់ប្រធានាធិបតីបារាំងរូបនេះ ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត កាលពីជាងបួនខែមុន។

អាន​បន្ត៖ ការស្ទង់មិតបង្ហាញថា ប្រជាជនបារាំង៥៧ភាគរយ ចាប់ផ្ដើមមិនពេញចិត្តលោក ម៉ាក្រុង