បណ្តាញសង្គម

ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសរបស់ចិន នឹងតាមទាន់អាមេរិកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ

  (ប៉េកាំង)៖ ប្រទេស ចិន នឹងតាមទាន់អាមេរិក ក្នុងនាមជាម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាស ដែលធំជាងគេលើពិភពលោក  ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយលឿនជាងការរំពឹងទុកទៅទៀត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសរបស់ចិន...

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ កុំសង្ឃឹមថាយើងនឹងទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ

 (សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត ហើយថាការបង្ករឿង ឬក៏ការឈ្លានពានណាមួយ មកលើសម្ព័ន្ធមិត្តអាមេរិកពីសំណាក់កូរ៉េខាងជើង នឹងមិនត្រូវបានលើកលែងឱ្យជាដាច់ខាត ព្រមទំាងនឹងត្រូវ កម្ទេចចោលដោយកម្លាំងយោធាផងដែរ។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក៖...

រយៈពេល៥ខែ ហ្វីលីពីនបញ្ចប់ការប្រយុទ្ធ ជាមួយក្រុមរដ្ឋឥស្លាម ដោយបាន ឆក់យកជីវិតមនុស្ស ជាង ១ពាន់នាក់

ហ្វីលីពីន៖ ទាហានហ្វីលីពីន បានស្វាគមន៍សាច់ញាត្តិ នៅពេលពួកគេ ត្រឡប់មកពីជួរមុខរបស់ក្រុងម៉ាវីវី វិញ ដោយប្រមុខការពារប្រទេស បានលើកឡើងថា ការប្រយុទ្ធគ្នារយៈពេល ៥ខែប្រឆាំងនឹងពួកអ្នកគាំទ្ររដ្ឋឥស្លាម នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានឆកយកជីវិតមនុស្សជាង ១១០០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

អាន​បន្ត៖ រយៈពេល៥ខែ ហ្វីលីពីនបញ្ចប់ការប្រយុទ្ធ ជាមួយក្រុមរដ្ឋឥស្លាម ដោយបាន...

សមាជិកសភាអាមេរិក ភ្ញាក់ផ្អើលខ្លាំងពេលដឹងថា អាមេរិកមានទ័ព ១០០០នាក់ នៅអាហ្វ្រិក តែប៉ង់តាហ្គោនថា មានលើស ៦០០០នាក់

បរទេស៖ គេហទំព័ររបស់ The Businessinsider កាលពីថ្ងៃអង្គារ ទី២៤ ខែតុលាម្សិលមិញ បានសរសេរថា ការប្រកាសមួយរបស់ មន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក ទៅលើចំនួនវត្តមាន របស់យោធារបស់ខ្លួន នៅតាមមូលដ្ឋានទ័ពនានា ក្នុងទ្វីបអាហ្វ្រិកគឺ មានចំនួនរហូតទៅដល់ជាង ៦០០០ពាន់នាក់ ប៉ុន្តែខណៈដែលមាន សមាជិកសភាជាច្រើនរូប របស់អាមេរិកធ្លាប់បានទទួល ការភ្ញាក់ផ្អើលថា ចំនួនយោធាអាមេរិក នៅទ្វីបនេះមានទៅដល់ ១០០០នាក់ ។

អាន​បន្ត៖ សមាជិកសភាអាមេរិក ភ្ញាក់ផ្អើលខ្លាំងពេលដឹងថា អាមេរិកមានទ័ព ១០០០នាក់ នៅអាហ្វ្រិក...

សាធារណរដ្ឋ ឆែក នឹងទិញយកឧទ្ធម្ភាគចក្រ UH-1Y

បរទេស៖ សំណើរបស់សាធារណរដ្ឋ ឆែក ដើម្បីទិញយកឧទ្ធម្ភាគចក្រ UH-1Y តាមរយៈកម្មវិធីលក់សម្ភារៈយោធា បរទេសរបស់សហរដ្ឋអាមេរិក បានឈ្នះការអនុម័តយល់ព្រម ពីក្រសួងការបរទេស សហរដ្ឋអាមេរិកហើយ នេះបើតាមការចុះផ្សាយរបស់កាសែត UPI នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។

អាន​បន្ត៖ សាធារណរដ្ឋ ឆែក នឹងទិញយកឧទ្ធម្ភាគចក្រ UH-1Y

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ ជប៉ុនប្រាប់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ការគំរាមកំហែងរបស់កូរ៉េខាងជើងឡើងដល់កំរិតខ្ពស់បំផុត

(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជប៉ុន លោក Itsunori Onodera បានវាយតម្លៃថា ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង បានឡើងដល់កំរិតមួយគួរឱ្យព្រួយបារម្ភ ដែលជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាត់វិធានការចាំបាច់នានាទប់ទល់នឹងទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ ជប៉ុនប្រាប់សហរដ្ឋអាមេរិក...

រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញដំណើរទស្សនកិច្ចស្ងាត់ៗទៅកាន់អាហ្វហ្គានីស្ថាន

(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបំពេញដំណើរទស្សនកិច្ចមិនប្រកាសជាមុនមកកាន់ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន កំពុងជួបការលំបាកក្នុងការប្រយុទ្ធតស៊ូជាមួយក្រុមឧទ្ទាមតាលីបង់។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញដំណើរទស្សនកិច្ចស្ងាត់ៗទៅកាន់អាហ្វហ្គានីស្ថាន

ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី និងប្រកបដោយគ្រោះថ្នាក់» ដែលចង់បង្កសង្គ្រាមជាមួយកូរ៉េខាងជើង!

(សេអ៊ូល)៖ អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថា ការគំរាមកំហែងចាប់ផ្ដើមធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជារឿងដ៏គ្រោះថ្នាក់ និងជាការគិតខ្លីតែប៉ុណ្ណោះ ហើយលោកស្រីបានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើយ៉ាងណានាំភាគីទាំងអស់មកអង្គុយតុចរចា។

អាន​បន្ត៖ ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី...

បំផុតរុស្ស៊ី​មិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន ចុះហត្ថលេខាដាក់ទណ្ឌកម្ម គីម ជុងអ៊ុន ហើយ!

  (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង  ដើម្បីអនុវត្តន៍ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។

អាន​បន្ត៖ បំផុតរុស្ស៊ី​មិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន...

សង្គ្រាមរូបភាព! កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល» និងផ្សព្វផ្សាយនៅកូរ៉េខាងត្បូង!

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ពួកគេបានប្រទះឃើញផ្ទាំងរូបភាព និងខិតប័ណ្ណផ្សព្វផ្សាយជាច្រើន នៅតាមតំបន់មួយចំនួនក្នុងទីក្រុងសេអ៊ូល ដែលបង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេកាត់ក្បាល រីឯវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីល។

អាន​បន្ត៖ សង្គ្រាមរូបភាព! កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល»...

សូម្បីអ្នកជំនាញបារាំងក៏ចេញមុខ «សម្តែងក្តីព្រួយបារម្ភខ្លាំង ចំពោះការសម្រេចចិត្តពី ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ»

(ប៉ារីស)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ  នឹងបង្កផលវិបាកផ្នែកភូមិសាស្រ្តនយោបាយ នាពេលខាងមុខភ្លាមៗ តាមរយៈការបញ្ឆេះភាពតានតឹង ស្របពេលដែលស្ថានភាពសន្តិសុខ នៅក្នុងតំបន់កំពុងស្ថិតក្នុងសភាពមិននឹងនរ។

អាន​បន្ត៖ សូម្បីអ្នកជំនាញបារាំងក៏ចេញមុខ «សម្តែងក្តីព្រួយបារម្ភខ្លាំង...

យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា វានឹងធ្លាក់ចូលសមុទ្រ!

(វ៉ាស៊ីនតោន)៖ ស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី  ក្នុងលក្ខណៈមួយដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វា នឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដីដដែល នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។

អាន​បន្ត៖ យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា...

អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ លើ​ប្រជាជាតិអ៊ីរ៉ង់»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមែនកំពុងព្យាយាមបំផ្ទុះឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ  ក៏ប៉ុន្តែលោកមានកំហុសយ៉ាងខ្លាំង ដោយសារជឿជាក់ថា រូបលោកអាចដាក់សម្ពាធលើ ទីក្រុងតេហេរ៉ង់ឲ្យយល់ព្រមចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបាន។

អាន​បន្ត៖ អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ...

សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey វាយលុករដ្ឋតិចសាស់ កាលពីចុងខែសីហា!

  (ហួស្តុន)៖ ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានវាយប្រហារយ៉ាងដំណំមកលើរដ្ឋតិចសាស់ នៃភាគខាងត្បូងសហរដ្ឋអាមេរិកនោះ បានស្ងប់ស្ងាត់ទៅជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមនុស្សស្លាប់នៅបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ចំនួន ៨៨នាក់ នាពេលនេះ។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey...

មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី

(តេហេរ៉ង់)៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Masoud Jazayeri នៅថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ ហើយថាកងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។

អាន​បន្ត៖ មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី

CNN: ​ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ មុនបើកការបាញ់រះ(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើង​ឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែល​បានបាញ់សម្លាប់រង្គាល ​មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជា

(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែលបានបាញ់សម្លាប់រង្គាល មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជាមនុស្សញៀននិងល្បែង ហើយមានបញ្ហាសតិអារម្មណ៍តាំងតែពីឆ្នាំ២០១៣មកម្លេះ។

អាន​បន្ត៖ CNN: ​ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ...

អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បាននិយាយថា លោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ក្នុងគោល បំណងដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកឯកទេសសំណុំរឿងកូរ៉េខាងជើង លោក Park Han-shik ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

អាន​បន្ត៖ អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម...

BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល និងផ្តាច់ជីវិតមនុស្ស ១០នាក់» ខណៈជាង ២ម៉ឺននាក់ត្រូវភៀសខ្លួន និងអគាររាប់ពាន់ខ្នងឆេះខ្ទេចខ្ទី!

(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១០នាក់ និងបំផ្លិចបំផ្លាញលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មជាង ១,០០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្សប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។

អាន​បន្ត៖ BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល...

ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបាន​ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូក​នោះមាន ១១នាក់​ជាកុមារតូចៗ!

 (បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាទាំង ១២នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់លិចទូកនោះ មានចំនួន ១១នាក់ សុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនរាប់សិបនាក់ទៀត កំពុងតែបន្តធ្វើឡើងដដែល។

អាន​បន្ត៖ ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបាន​ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូក​នោះមាន...

គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក មិនបានបង្កការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់នោះទេ!

 (វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារភាគនិរតី នៃរដ្ឋអាឡាស្កា (Alaska) កាលពីព្រឹកមិញនេះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញអ្វីឡើយ ហើយសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក...

បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា ជាកំពូលមេគ្រឿងញៀន»

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចដកមេបញ្ជាការប៉ូលិសថ្នាក់តំបន់ចំនួនពីររូប ចេញពីតំណែង ដោយបុរសខ្លាំងរូបនេះចោទថា ជាមេបញ្ជាការកំពូលគ្រឿងញៀន ឬ narco-generals ខណៈក្រុមស៊ើបអង្កេតបានរកឃើញថា មន្ត្រីទាំងពីររូបនេះលួចកាងក្រុមរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ដែលពួកគេកាន់កាប់។

អាន​បន្ត៖ បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា...