បណ្តាញសង្គម

ចិន ប្រកាសបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ១៩ នៅទូទាំងប្រទេស

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបង្កើន វត្តមានមិនអចិន្រ្តៃយ៍នៃកម្លាំងយោធារបស់ខ្លួននៅក្នុងប្រទេសអូស្រ្តាលី ហើយក៏បានព្រមព្រៀងជាមួយ ទីក្រុងកង់បេរ៉ា ក្នុងការអញ្ជើញជប៉ុន ឱ្យចូលរួមកិច្ចប្រឹងប្រែងនេះផងដែរ។

អាន​បន្ត៖ ចិន ប្រកាសបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ១៩ នៅទូទាំងប្រទេស

ចិន ប្រកាសបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ១៩ នៅទូទាំងប្រទេស

កាលពីថ្ងៃពុធ រដ្ឋាភិបាលចិន បានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជាការផ្លាស់ប្តូរមួយដ៏ធំ គិតចាប់តាំងជំងឺនេះ បានរាតត្បាតរយៈពេល៣ឆ្នាំមកនេះ។ ការបន្ធូរបន្ថយនេះ រួមមានទាំងការអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា អាចស្នាក់នៅក្នុងផ្ទះ ហើយលុបចោលនូវការធ្វើតេស្តសម្រាប់អ្នកដំណើរក្នុងប្រទេស ចំពេលដែលទីក្រុងប៉េកាំង កំពុងរៀបចំឲ្យមនុស្ស ១.៤ពាន់លាននាក់ រៀនរស់នៅជាមួយកូវីដ-១៩។

អាន​បន្ត៖ ចិន ប្រកាសបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ១៩ នៅទូទាំងប្រទេស

មនុស្ស២នាក់ស្លាប់ និង៨នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅស្ថានីយប៉ូលិសឥណ្ឌូណេស៉ី

អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា កាលពីថ្ងៃពុធ មនុស្ស២នាក់ បានបាត់បង់ជីវិត និង៨នាក់ បានទទួលរងរបួសក្នុងទីក្រុងបានឌុង នៃខេត្តជ្វាខាងលិច នៅពេលបុរសម្នាក់ដែលសង្ស័យ ជាសមាជិកក្រុមសកម្មប្រយុទ្ធ បានបំផ្ទុះខ្លួននៅស្ថានីយប៉ូលិសមួយកន្លែង។

អាន​បន្ត៖ មនុស្ស២នាក់ស្លាប់ និង៨នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត...

មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅឯប៉ុស្ដិ៍ប៉ូលិស នៅឥណ្ឌូណេស៊ី

(ហ្សាការតា)៖ មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងការហេតុការណ៍ផ្ទុះមួយ នៅឯប៉ុស្តិ៍ប៉ូលិសមួយកន្លែង ស្ថិតនៅ ក្នុងខេត្តជ្វាភាគខាងលិច (West Java) ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ ភ្លាមៗបន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំបិត បានសម្រុកចូល ប៉ុស្តិ៍ប៉ូលិសខាងលើ។

អាន​បន្ត៖ មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅឯប៉ុស្ដិ៍ប៉ូលិស...

ហុងគ្រី វេតូផែនការផ្តល់កម្ចីរបស់ EU សម្រាប់អ៊ុយក្រែន ខណៈប្លុកនេះពន្យារពេលផ្តល់ជំនួយឲ្យប៊ុយដាប៉ែស

(ព្រុចសែល)៖ ហុងគ្រី នៅថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតវេតូ ការផ្តល់ប្រាក់កម្ចីចំនួន ១៨ពាន់លានអឺរ៉ូ ឬស្មើនឹង១៩ពាន់លានដុល្លារ របស់សហភាពអឺរ៉ុប (EU) សម្រាប់អ៊ុយក្រែន ខណៈប្រទេសសមាជិក ២៦ផ្សេងទៀតនៃប្លុកមួយនេះ បានពន្យារពេលការសម្រេចចិត្តលើការបញ្ចេញជំនួយរាប់ពាន់លានដល់ទីក្រុងប៊ុយដាប៉ែស (Budapest) ជុំវិញការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

អាន​បន្ត៖ ហុងគ្រី វេតូផែនការផ្តល់កម្ចីរបស់ EU សម្រាប់អ៊ុយក្រែន...

សហរដ្ឋអាមេរិក ថាមិនបានជំរុញ ឬសម្រួលឱ្យអ៊ុយក្រែនវាយប្រហារ នៅក្នុងទឹកដីរុស្ស៉ីនោះទេ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថាសហរដ្ឋអាមេរិកមិនបានជំរុញ ហើយក៏មិនបាន ជួយសម្របសម្រួលដល់ការវាយប្រហាររបស់អ៊ុយក្រែន នៅលើទឹកដីរុស្ស៉ីនោះទេ បន្ទាប់ពីមូលដ្ឋាទ័ពអាកាសចំនួន២ និងព្រលានយន្ដហោះមួយស្ថិតនៅយ៉ាងជ្រៅ ក្នុងទឹកដីរុស្ស៉ី រងការវាយប្រហារដោយយន្ដហោះដ្រូន។

អាន​បន្ត៖ សហរដ្ឋអាមេរិក ថាមិនបានជំរុញ ឬសម្រួលឱ្យអ៊ុយក្រែនវាយប្រហារ...

កុំភ្លេចចុះឈ្មោះ! ហ្គេមរបស់ខ្មែរបញ្ចូលនូវសិល្បៈវប្បធម៌របស់ដូនតាដាក់ឱ្យលេងសាកល្បងហើយ

ហ្គេមផលិតដោយកូនខ្មែរ Angkor: Rise of Heroes ទើបនឹងបញ្ចេញវីដេអូលេងសាកល្បងថ្មី លើម៉ាស៊ីនហ្គេម Console ដែលទិដ្ឋភាពនៃហ្គេមមើលទៅស្រស់ស្អាត និងការលេងមើលទៅមានចលនារលូន។

អាន​បន្ត៖ កុំភ្លេចចុះឈ្មោះ!...

Samsung និង LG គ្រោងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារនៅវៀតណាម

រដ្ឋាភិបាលវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung និង LG គ្រោងនឹងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារទៅកាន់ប្រទេសខ្លួន។

អាន​បន្ត៖ Samsung និង LG គ្រោងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារនៅវៀតណាម

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ១២នាក់ មានទំនាក់ទំនងជាមួយអឺរ៉ុប ពាក់ព័ន្ធនឹងកុប្បកម្មនៅក្នុងប្រទេស

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចាប់ខ្លួនសមាជិក ១២នាក់ នៃក្រុម ដែលមានទំនាក់ទំនងជាមួយអឺរ៉ុប ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ នៅក្នុង ប្រទេស។

អាន​បន្ត៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ១២នាក់ មានទំនាក់ទំនងជាមួយអឺរ៉ុប...

កូរ៉េខាងជើង បាញ់កាំភ្លើងធំបន្ថែមទៀតចូលសមុទ្រ ដើម្បីតវ៉ាប្រឆាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង និងអាមេរិក

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃអង្គារថា យោធាកូរ៉េខាងជើង បានចេញបញ្ជាឱ្យមានការបាញ់កាំភ្លើងធំបន្ថែមទៀតចូលក្នុងសមុទ្រ ដើម្បីឆ្លើយតបចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិត រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្បែរព្រំប្រទល់អន្តរកូរ៉េ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់កាំភ្លើងធំបន្ថែមទៀតចូលសមុទ្រ...

ប្រមុខចារកម្មអ៉ីស្រាអែល ព្យាករថារបបដឹកនាំអ៉ីរ៉ង់ នឹងឆ្លងផុតបាតុកម្មតវ៉ា

 (ហ្ស៊េរុយសាឡិម)៖ ប្រមុខចារកម្មអ៉ីស្រាអែល បានព្យាករថារបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ អាចនឹងឆ្លងផុតបាតុកម្មតវ៉ា ដែលកំពុងរាលដាលនៅទូទាំងប្រទេស ហើយអាចបន្តកាន់អំណាចជាច្រើនឆ្នាំទៅមុខទៀត។

អាន​បន្ត៖ ប្រមុខចារកម្មអ៉ីស្រាអែល ព្យាករថារបបដឹកនាំអ៉ីរ៉ង់ នឹងឆ្លងផុតបាតុកម្មតវ៉ា

រុស្ស៊ី នឹងលក់ប្រេងឆៅបញ្ចុះតម្លៃឲ្យប៉ាគីស្ថាន

រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី នឹងលក់ប្រេងឆៅទៅឱ្យប៉ាគីស្ថានក្នុងតម្លៃបញ្ចុះតម្លៃ ត្រឹមរយះពេលតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបាន ដឹកនាំក្រុមការងាររដ្ឋាភិបាល ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីចរចាកិច្ចព្រមព្រៀងនេះ។

អាន​បន្ត៖ រុស្ស៊ី នឹងលក់ប្រេងឆៅបញ្ចុះតម្លៃឲ្យប៉ាគីស្ថាន

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស ឆ្លងកូវីដ១៩ ជាលើកទី២

នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានប្រកាស ឱ្យដឹងថា រូបលោកទើបតែធ្វើតេស្ត ចេញលទ្ធផលវិជ្ជមានចំពោះជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃចន្ទ ហើយលោក នឹងបំពេញការងារពីផ្ទះ កំលុងពេលអនុវត្តវិធានការចត្តាឡីស័ក។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស ឆ្លងកូវីដ១៩ ជាលើកទី២

កូរ៉េខាងជើង បាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលសមុទ្រ ក្នុងការធ្វើសមយុទ្ធយោធា

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ ចូលក្នុងផ្ទៃសមុទ្រនៅ ក្បែរឆ្នេរភាគខាងកើត និងខាងលិចរបស់ខ្លួន កំលុងការធ្វើសមយុទ្ធយោធា កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលសមុទ្រ ក្នុងការធ្វើសមយុទ្ធយោធា

សេតវិមាន ថ្កោលទោសលោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យរំលាយរដ្ឋធម្មនុញ្ញអាមេរិក (Video inside)

(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យ «រំលាយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។

អាន​បន្ត៖ សេតវិមាន ថ្កោលទោសលោក ដូណាល់ ត្រាំ...

អ៉ីរ៉ង់ នឹងរំលាយ «ស្ថាប័នប៉ូលិសសីលធម៌» ចំពោះមុខបាតុកម្មតវ៉ាដ៏ចលាចល

(តេហេរ៉ង់)៖ អគ្គរដ្ឋអាជ្ញាអ៉ីរ៉ង់ បាននិយាយថា «ស្ថាប័នប៉ូលិសសីលធម៌» នឹងត្រូវបានរំលាយចោល ខណៈបាតុកម្មតវ៉ាដែលផ្ទុះឡើងនៅក្រោយស្ត្រីម្នាក់ បានស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសនៅតែបន្តធ្វើឡើង។

អាន​បន្ត៖ អ៉ីរ៉ង់ នឹងរំលាយ «ស្ថាប័នប៉ូលិសសីលធម៌» ចំពោះមុខបាតុកម្មតវ៉ាដ៏ចលាចល

លោក ហ្សេលេនស្គី អំពាវនាវឱ្យប្រជាជនអ៊ុយក្រែន តស៊ូជម្នះ ក្នុងរដូវរងាដ៏អាក្រក់

(កៀវ)៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យប្រជាជនអ៊ុយក្រែនទាំងអស់ មានការអត់ធ្មត់ និងរឹងមាំ ដើម្បីតស៊ូជម្នះលើរដូវរងាដ៏អាក្រក់ ខណៈ អាជ្ញាធរកំពុងប្រឹងប្រែងស្ដារថាមពល និងសេវាសំខាន់ៗជាច្រើន ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។

អាន​បន្ត៖ លោក ហ្សេលេនស្គី អំពាវនាវឱ្យប្រជាជនអ៊ុយក្រែន តស៊ូជម្នះ ក្នុងរដូវរងាដ៏អាក្រក់

ក្រុម ISIS ប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារស្ថានទូតប៉ាគីស្ថាន នៅអាហ្វហ្កានីស្ថាន ក្នុងសប្តាហ៍នេះ

ក្រុមភេរវករ ISIS កាលពីថ្ងៃអាទិត្យ បានចេញមុខប្រកាសថា ខ្លួន គឺជាអ្នកពីក្រោយសកម្មភាពវាយប្រហារមួយ ទៅលើស្ថានទូតប៉ាគីស្ថានក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន កាលពីប៉ុន្មានថ្ងៃមុន។

អាន​បន្ត៖ ក្រុម ISIS ប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារស្ថានទូតប៉ាគីស្ថាន...

ចិនដីគោក រាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៤,១៦៨ករណី ក្នុងរបាយការណ៍ថ្ងៃអាទិត្យ

គណៈកម្មការសុខភាពជាតិចិន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសចិនដីគោក កាលពីថ្ងៃសៅរ៍ បានរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុក ចំនួន ៤,១៦៨ករណី។

អាន​បន្ត៖ ចិនដីគោក រាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៤,១៦៨ករណី...

អាជ្ញាធរឥណ្ឌូណេស៉ី ជម្លៀសមនុស្ស២,០០០នាក់ និងដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ក្រោយបន្ទុះភ្នំភ្លើង

ភ្នំភ្លើង ដែលផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នៅឯប្រទេសឥណ្ឌូណេស៉ី បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សខ្ទង់ ២,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព ហើយការប្រកាសអាសន្ន ត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់តំបន់ភ្នំភ្លើង ដែលស្ថិតនៅភាគខាងកើតនៃកោះជ្វា។

អាន​បន្ត៖ អាជ្ញាធរឥណ្ឌូណេស៉ី ជម្លៀសមនុស្ស២,០០០នាក់...

អ៉ីស្រាអែល និងអាមេរិក បញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលផ្តោតចំពោះការវាយប្រហារលើអ៉ីរ៉ង់

កាលពីថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែល បានឱ្យដឹងថា ខ្លួន ទើបតែបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ ធំរួមគ្នា ជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលផ្តោតចំពោះការហាត់សមវាយប្រហារទៅលើកម្មវិធី នុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់។

អាន​បន្ត៖ អ៉ីស្រាអែល និងអាមេរិក បញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នា...