បណ្តាញសង្គម

ចិន ដឹកជញ្ជូនអង្ករ ស្ករស និងថង់ប្លាស្ទិកបន្ថែមទៀតទៅកូរ៉េខាងជើង ខណៈការនាំចេញកើនឡើងក្នុងខែតុលា

ទិន្នន័យគយចិន បានបង្ហាញកាលពីថ្ងៃអាទិត្យថា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើង បានកើនឡើង 46.3 ភាគរយនៅក្នុងខែតុលា ធៀបនឹងខែមុន ជាមួយនឹងគ្រឿងឧបភោគបរិភោគ រួមទាំងអង្ករ និងស្ករសក្នុងចំនោមមុខទំនិញសំខាន់ៗ ទោះបីជាខ្លួន បានដឹកជញ្ជូនទំនិញ ដែលទាក់ទងនឹង COVID តិចជាងមុន លើកលែងតែស្រោមដៃកៅស៊ូក៏ដោយ ។

អាន​បន្ត៖ ចិន ដឹកជញ្ជូនអង្ករ ស្ករស និងថង់ប្លាស្ទិកបន្ថែមទៀតទៅកូរ៉េខាងជើង ...

ជំរុញឱ្យចរចាជាមួយរុស្ស៉ី ហាក់មានន័យថាស្នើឱ្យអ៊ុយក្រែនសុំចុះចាញ់

ទីប្រឹក្សាដ៏សំខាន់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhaylo Podolyak) បាននិយាយថា ការព្យាយាមរបស់បណ្ដាប្រទេសលោកខាងលិចមួយចំនួន ក្នុងការបញ្ចុះ បញ្ចូលឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៉ី បន្ទាប់ពីទីក្រុងកៀវ ទទួលបានជ័យជម្នះយោធាជាបន្តបន្ទាប់ គឺជារឿង ចម្លែក និងហាក់មានន័យថា ចង់ឱ្យអ៊ុយក្រែន សុំចុះចាញ់។

អាន​បន្ត៖ ជំរុញឱ្យចរចាជាមួយរុស្ស៉ី ហាក់មានន័យថាស្នើឱ្យអ៊ុយក្រែនសុំចុះចាញ់

ប្រទេសចិន បានប្រកាសពីការស្លាប់លើកទី១នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត៦ខែ

ប្រទេសចិន កាលពីថ្ងៃអាទិត្យ-ម្សិលមិញ បានប្រកាសពីការស្លាប់ថ្មីដំបូងរបស់ខ្លួនដោយសារជំងឺ COVID-19 ក្នុងរយៈពេលជិតកន្លះឆ្នាំ ខណៈដែលវិធានការថ្មីតឹងរឹង ត្រូវបានដាក់ក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេសដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មី។

អាន​បន្ត៖ ប្រទេសចិន បានប្រកាសពីការស្លាប់លើកទី១នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត៦ខែ

សាស្រ្តាចារ្យអូស្រ្តាលី លោក Sean Turnell ត្រឡប់ទៅដល់មាតុភូមិវិញ ក្រោយមីយ៉ាន់ម៉ាដោះលែង

(កង់បេរ៉ា)៖ ក្រសួងការបរទេសអូស្រ្តាលីបានឱ្យដឹងថា សាស្រ្តាចារ្យជនជាតិអូស្រ្តាលី លោក សន ថឺនែល (Sean Turnell) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ អតីតមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានត្រឡប់មកដល់មាតុភូមិវិញហើយ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានដោះលែង ដោយរដ្ឋាភិបាលយោធានៃប្រទេសអាស៊ានមួយនេះ ក្នុងការប្រកាសលើកលែងទោសទ្រង់ទ្រាយធំមួយ។

អាន​បន្ត៖ សាស្រ្តាចារ្យអូស្រ្តាលី លោក Sean Turnell ត្រឡប់ទៅដល់មាតុភូមិវិញ...

ចិត្តសប្បុរសណាស់! ក្រុមហ៊ុនឡានជប៉ុន ISUZU Cambodia បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ឱ្យមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈ Sai

អរគុណក្រុមហ៊ុន Isuzu Cambodia ដែលបានបរិច្ចាគថវិកាចំនួន ១០០០០ ដុល្លារ ជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈ កម្មវិធីរត់ដើម្បីសប្បុរសធម៌ Run With Sai ៤ សែនជំហាន កាលពីចុងខែតុលានេះ យើងឃើញថាក្រុមហ៊ុនឡានជប៉ុនមួយនេះតែងតែចូលរូមការងារសប្បុរសធម៌ជារឿយៗ។

អាន​បន្ត៖ ចិត្តសប្បុរសណាស់! ក្រុមហ៊ុនឡានជប៉ុន ISUZU Cambodia បរិច្ចាគថវិកា ១ម៉ឺនដុល្លារ...

ប្រទេសថៃ ត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល APEC ប៉ុន្តែមិនមែនអ្នករាល់គ្នា សុទ្ធតែរំភើបចិត្តទេ

ប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសប្តាហ៍នេះ ខណៈដែលប្រទេសនេះ ឈានចូលដល់ដំណាក់កាលចុងក្រោយនៃការធ្វើជាប្រធានប្លុកតំបន់ រយៈពេលមួយឆ្នាំរបស់ខ្លួន។

អាន​បន្ត៖ ប្រទេសថៃ ត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល APEC ប៉ុន្តែមិនមែនអ្នករាល់គ្នា...

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ក្រោយព្រមានចាត់វិធានការយោធាប្រឆាំងសហរដ្ឋអាមេរិក

កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ព្រមានចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់...

របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៦,០០០នាក់ ក្នុងនោះរួមមានអតីតអគ្គរដ្ឋទូតអង់គ្លេស ទីប្រឹក្សាជនជាតិអូស្ត្រាលី និងអ្នកកាសែតជប៉ុន

របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ បានដោះលែងអ្នកទោសជាង ៦,០០០នាក់ ក្នុងនោះរួមមានអតីតអគ្គរដ្ឋទូតអង់គ្លេស អ្នកកាសែតជប៉ុន និងទីប្រឹក្សាជនជាតិអូស្ត្រាលីម្នាក់នៃអតីតរដ្ឋាភិបាលលោកស្រី អោង សានស៊ូជី។

អាន​បន្ត៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៦,០០០នាក់...

ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាការតា-បានដុង ដែលសហការកសាងដោយចិននិងឥណ្ឌូណេស៊ី ទទួលបានជោគជ័យ

(ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិច្ឆិកាតាមម៉ោងឥណ្ឌូណេស៊ី រទេះភ្លើងត្រួតពិនិត្យចម្រុះតាមផ្លូវដែកល្បឿនលឿនមួយគ្រឿង ដែលរចនានិងផលិតដោយប្រទេសចិន បានធ្វើការត្រតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះ ខ្សែផ្លូវសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង ដែលសហការកសាងដោយប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ី ទទួលបានជោគជ័យគាប់ប្រសើរ។

អាន​បន្ត៖ ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាការតា-បានដុង...

អាមេរិក បាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏មានអានុភាពបំផុត ក្នុងបេសកកម្មសាកល្បងទៅកាន់ឋានព្រះចន្ទ

កាលពីថ្ងៃពុធ គ្រាប់រ៉ុក្កែតអវកាសជំនាន់ថ្មីបំផុតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះចេញពីផ្ទៃផែនដី ក្នុងការហោះហើរជាលើកដំបូងរបស់វា ដើម្បីបញ្ជូនយានអវកាសមួយគ្រឿង ដែលពុំមានផ្ទុកអវកាសយានិកឡើយ ឆ្ពោះទៅកាន់ឋានព្រះចន្ទ។

អាន​បន្ត៖ អាមេរិក បាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏មានអានុភាពបំផុត...

រុស្ស៊ី រួចខ្លួនជុំវិញការចោទអំពីការបាញ់មីស៊ីល ២គ្រាប់ ធ្លាក់ចូលក្នុងទឹកដីប៉ូឡូញ

កាលពីថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា ឧបទ្ទវហេតុធ្លាក់មីស៉ីល ចំលើទឹកដីរបស់ប្រទេសប៉ូឡូញ ដែលបានផ្តាច់ជីវិតពលរដ្ឋប៉ូឡូញ២នាក់ កាលពីថ្ងៃអង្គារនោះ គឺត្រូវបានបង្កឡើង ដោយសារតែមីស៉ីលនៃប្រព័ន្ធការពារអាកាស S-300 របស់ប្រទេសអ៊ុយក្រែន។

អាន​បន្ត៖ រុស្ស៊ី រួចខ្លួនជុំវិញការចោទអំពីការបាញ់មីស៊ីល ២គ្រាប់ ធ្លាក់ចូលក្នុងទឹកដីប៉ូឡូញ

ទីបំផុត! លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាផ្លូវការ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤

លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ កាលពីយប់ថ្ងៃអង្គារ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបង្កើតគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីមួយ ផងដែរ។

អាន​បន្ត៖ ទីបំផុត! លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាផ្លូវការ...

លោក ចូ បៃដិន ថាលោក ដូណាល់ ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិក បរាជ័យ (Video inside)

(នូសាឌូអា ឥណ្ឌូណេស៊ី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធនេះបានឆ្លើយតបទៅនឹងការប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកជាផ្លូវការ ពីសំណាក់លោក ដូណាល់ ត្រាំ ដោយនិយាយថាអតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកបរាជ័យ នៅក្នុងអាណត្តិដឹកនាំ ប្រទេស។

អាន​បន្ត៖ លោក ចូ បៃដិន ថាលោក ដូណាល់ ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិក បរាជ័យ (Video inside)

អនុប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ច នៅខេត្ត Palawan នៃប្រទេសហ្វីលីពីន (Video inside)

(ម៉ានីល)៖ មន្រ្តីអាមេរិកមន្ត្រីមួយរូប បាននិយាយនៅថ្ងៃពុធនេះថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉េឡា ហារីស (Kamala Harris) នឹងបំពេញទស្សនកិច្ចក្នុងប្រទេសហ្វីលីពីន នាសប្តាហ៍ក្រោយនេះ ដើម្បីបង្ហាញការគាំទ្រចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

អាន​បន្ត៖ អនុប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ច នៅខេត្ត Palawan នៃប្រទេសហ្វីលីពីន...

អង់គ្លេស ប្រកាសចំណាយលុយជិត ៥ពាន់លានដុល្លារ លើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង ក្រោមហេតុផលការគំរាមកំហែងរបស់រុស្ស៉ី

ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស កាលពីថ្ងៃអង្គារ បានសេចក្តីថ្លែងការណ៍ឱ្យដឹងថា ចក្រភពអង់គ្លេស នឹងចំណាយថវិកាចំនួន៤.២ពាន់លានផោន ឬស្មើនឹង៤.៩ពាន់លានដុល្លារអាមេរិក ទៅលើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង ដើម្បីពង្រឹងសន្តិសុខ នៅចំពោះមុខការគំរាមកំហែងកាន់តែកើនឡើងពីសំណាក់ប្រទេសរុស្ស៉ី។

អាន​បន្ត៖ អង់គ្លេស ប្រកាសចំណាយលុយជិត ៥ពាន់លានដុល្លារ លើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង...

នៅ G20 ប្រធានាធិបតីចិន ព្រមានប្រឆាំងការយកបញ្ហាស្បៀងអាហារ-ថាមពល ធ្វើជាអាវុធ ឧបករណ៍ ឬប្រែក្លាយទៅជារឿងនយោបាយឮ

កំលុងកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃអង្គារ នៅឯប្រទេសឥណ្ឌូណេស៉ី ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានព្រមានថា ពិភពលោកទាំងមូល គួរតែរួមគ្នាប្រកាន់ជំហរឱ្យម៉ឺងម៉ាត់ប្រឆាំងនឹងសកម្មភាពនានា ដែល ព្យាយាមប្រែក្លាយបញ្ហាស្បៀងអាហារ និងបញ្ហាថាមពល ឱ្យទៅជារឿងនយោបាយ ឬមួយក៏ប្រើប្រាស់ពួកវា ធ្វើជាអាវុធ ឬឧបករណ៍។

អាន​បន្ត៖ នៅ G20 ប្រធានាធិបតីចិន ព្រមានប្រឆាំងការយកបញ្ហាស្បៀងអាហារ-ថាមពល ធ្វើជាអាវុធ...

ចំនួនប្រជាជនលើពិភពលោក កើនដល់ ៨ពាន់លាននាក់ហើយ

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ចំនួនប្រជាជននៅលើពិភពលោក កើនដល់ចំនួន៨ពាន់លាននាក់ហើយ។ បើតាម UN កំណើនប្រជាជនខាងលើ គឺដោយសារការអភិវឌ្ឍរបស់មនុស្សលោក ខណៈមនុស្សភាគច្រើនអាចមានអាយុវែងៗ ដោយសារតែភាពប្រសើរឡើងនៃវិស័យសុខាភិបាលសាធារណៈ អាហារូបត្ថម្ភ ឱសថ ព្រមទាំងអនាម័យផ្ទាល់ខ្លួន។

អាន​បន្ត៖ ចំនួនប្រជាជនលើពិភពលោក កើនដល់ ៨ពាន់លាននាក់ហើយ

លោក ស៊ី និងលោក បៃដិន ចាប់ផ្តើមកិច្ចប្រជុំកំពូលជាមួយនឹងការប្តេជ្ញាចិត្តជៀសវាងជម្លោះ

ទីបំផុតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានចាប់ដៃដោយទឹកមុខញញឹមរាក់ទាកគ្នា ដើម្បីបើកកិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃចន្ទនៅឯកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី ខណៈវាគឺជាជំនួបទល់មុខគ្នាផ្ទាល់លើកដំបូងបំផុត សម្រាប់មេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក។

អាន​បន្ត៖ លោក ស៊ី និងលោក បៃដិន...

ក្រសួងការបរទេសរុស្ស៉ី បញ្ចេញវីដេអូរបស់លោក Lavrov ក្រោយមានសេចក្ដីរាយការណ៍ថា លោកដេកពេទ្យ នៅឥណ្ឌូណេស៊ី

ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃចន្ទ បានបញ្ចេញវីដេអូរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ Sergey Lavrov ដោយមើលទៅរូបលោកមានសុខភាពល្អធម្មតា និងកំពុងអង្គុយអានឯកសារ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក ឡាវរ៉ូវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយធ្វើដំណើរទៅដល់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។

អាន​បន្ត៖ ក្រសួងការបរទេសរុស្ស៉ី បញ្ចេញវីដេអូរបស់លោក Lavrov ក្រោយមានសេចក្ដីរាយការណ៍ថា...

អ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពអាកាសស៊ីរី ផ្ដាច់ជីវិតទាហាន ២នាក់ (Video inside)

(អាម៉ាន់)៖ យោធាស៊ីរី បានអះអាងថាអ៉ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅក្នុងខេត្តហូម (Homs) នៃប្រទេសស៊ីរី កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយសម្លាប់ទាហានស៊ីរី ២នាក់ និង៣នាក់រងរបួស។

អាន​បន្ត៖ អ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពអាកាសស៊ីរី...

សហរដ្ឋអាមេរិក មិនចង់ផ្ទុះជម្លោះជាមួយចិនឡើយ, នេះជាការបញ្ជាក់របស់លោក ចូ បៃដិន មុនជួបលោក ស៊ី ជិនពីង នៅ G20 (Video inside)

(ហ្សាការតា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តបើកចំហបណ្ដាញទំនាក់ទំនង ហើយមិនចង់មានជម្លោះជាមួយនឹងចិនឡើយ មុននឹងលោកផ្ទាល់ត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងជំនួបទល់មុខនៅឯកិច្ចប្រជុំកំពូល G20។

អាន​បន្ត៖ សហរដ្ឋអាមេរិក មិនចង់ផ្ទុះជម្លោះជាមួយចិនឡើយ, នេះជាការបញ្ជាក់របស់លោក ចូ បៃដិន...