បណ្តាញសង្គម

តំណាងរាស្រ្តអាមេរិកម្នាក់ ឈ្នះឆ្នោតនៅរដ្ឋ Pennsylvania ទោះទទួលមរណភាពហើយក៏ដោយ

(វ៉ាស៉ីនតោន)៖ តំណាងរាស្រ្តនៅរដ្ឋផេនស៉ីវ៉ានៀ (Pennsylvania) លោក តូនី ដេលូកា (Tony DeLuca) បានឈ្នះការប្រកួតប្រជែងក្នុងសភារបស់រដ្ឋយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែមានបញ្ហាមួយគឺ លោកបានទទួលមរណៈភាព កាលពីខែតុលា កន្លងទៅ នៅអាយុ៨៥ឆ្នាំ។

អាន​បន្ត៖ តំណាងរាស្រ្តអាមេរិកម្នាក់ ឈ្នះឆ្នោតនៅរដ្ឋ Pennsylvania ទោះទទួលមរណភាពហើយក៏ដោយ

អង់គ្លេស បង្កកទ្រព្យសម្បត្តិរុស្ស៉ី សរុប១៨ពាន់លានផោន ជុំវិញសង្រ្គាមអ៊ុយក្រែន

រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួន បានបង្កកទ្រព្យសម្បត្តិរួមគ្នា ដែលមានតម្លៃ១៨ពាន់លានផោន ឬស្មើនឹងប្រមាណ២០.៥ពាន់លានដុល្លារ ជារបស់មហាសេដ្ឋីរុស្ស៉ី បុគ្គល និងស្ថាប័នផ្សេងៗ ដែលត្រូវបានដាក់ទណ្ឌកម្ម ជុំវិញការឈ្លានពាននៅអ៊ុយក្រែន។

អាន​បន្ត៖ អង់គ្លេស បង្កកទ្រព្យសម្បត្តិរុស្ស៉ី សរុប១៨ពាន់លានផោន ជុំវិញសង្រ្គាមអ៊ុយក្រែន

អាជ្ញាធរចិន បំផ្លាញទំនិញក្លែងក្លាយចំនួន ៣ ពាន់តោនដែលមានតម្លៃ ៦៩ លានដុល្លារ

បើតាមទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា អាជ្ញាធរចិន កាលពីថ្ងៃព្រហស្បតិ៍ បានកម្ទេចចោលនូវផលិតផលក្លែងក្លាយដ៏ធំសម្បើមមួយ ដែលមកពីម៉ាកល្បីៗដូចជា Nike និង Louis Vuitton នៅក្នុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើងនៅទូទាំង 17 ខេត្ត ក្រុង។

អាន​បន្ត៖ អាជ្ញាធរចិន បំផ្លាញទំនិញក្លែងក្លាយចំនួន ៣ ពាន់តោនដែលមានតម្លៃ ៦៩ លានដុល្លារ

លោក ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីឡើយ

ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin នឹងមិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅ នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅសប្ដាហ៍ក្រោយនេះ នោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភព ដែលខ្លួនទទួលបាន ពីមន្ត្រីឥណ្ឌូណេស៊ីម្នាក់។

អាន​បន្ត៖ លោក ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីឡើយ

របបយោធាមីយ៉ាន់ម៉ា ដោះលែងអតីតមន្ត្រីកំពូលនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត

របបយោធាមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីថ្ងៃពុធ-ម្សិលមិញថា ខ្លួន បានដោះលែងមន្ត្រីគណៈកម្មការរៀបចំការ បោះឆ្នោតកំពូលពីររូប ដែលជាប់គុកពីបទក្លែងបន្លំ អំឡុងពេលការបោះឆ្នោតឆ្នាំ ២០២០ ដែលគណបក្ស របស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះឆ្នោត។

អាន​បន្ត៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអតីតមន្ត្រីកំពូលនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត

ឥណ្ឌូណេស៊ី ផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនថ្នាំពីរទៀត ចំពេលមានការស៊ើបអង្កេតលើការស្លាប់កុមារ

ទីភ្នាក់ងារចំណីអាហារ និងថ្នាំរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួន បានផ្អាកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនឱសថក្នុងស្រុកចំនួនពីរទៀត ដែលផលិតថ្នាំប្រភេទស៊ីរ៉ូ ខណៈដែលអាជ្ញាធរស៊ើបអង្កេតការស្លាប់របស់កុមារជិត ២០០ នាក់ ដោយសាររលាកតម្រងនោមស្រួចស្រាវ។

អាន​បន្ត៖ ឥណ្ឌូណេស៊ី ផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនថ្នាំពីរទៀត...

មនុស្ស៦នាក់ស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ នៅប្រទេសនេប៉ាល់

មជ្ឈមណ្ឌលទទួលបន្ទុកគ្រោះរញ្ជួយដីនេប៉ាល់ បានឲ្យដឹងថា រញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់ កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងបានបំផ្លាញផ្ទះជាច្រើន ខ្នងនៅសង្កាត់ Doti ភាគខាងលិច និងអង្រួនរដ្ឋធានីញូវដែលីរបស់ឥណ្ឌាផងដែរ។

អាន​បន្ត៖ មនុស្ស៦នាក់ស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ នៅប្រទេសនេប៉ាល់

អ៉ីស្រាអែលចាប់ផ្តើម ការបោះឆ្នោតសកលជាថ្មីម្តងទៀត ខណៈលោក ណេតាន់យ៉ាហ៊ូ ព្យាយាមត្រឡប់មកកាន់អំណាចវិញ

(ប៉ារីស)៖ នៅថ្ងៃអង្គារនេះ ប្រជាជនអ៉ីស្រាអែលបាននាំគ្នា ទៅបោះឆ្នោតសកលជាថ្មីម្តងទៀត ដែលវាគឺជាលើកទី៥ ក្នុងរយៈពេលមិនដល់ ៤ឆ្នាំនោះឡើយ ខណៈអតីតនាយករដ្ឋមន្រ្តីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងព្យាយាមវិលត្រឡប់ មកកាន់អំណាចឡើងវិញ។

អាន​បន្ត៖ អ៉ីស្រាអែលចាប់ផ្តើម ការបោះឆ្នោតសកលជាថ្មីម្តងទៀត ខណៈលោក ណេតាន់យ៉ាហ៊ូ...

រដ្ឋអាជ្ញាអាមេរិកថា ជនសង្ស័យមានបំណងចាប់លោកស្រី ផេឡូស៉ី ជាចំណាប់ខ្មាំង ក្នុងពេលវាយប្រហារលើស្វាមីរបស់លោកស្រី

(វ៉ាស៉ីនតោន)៖ ជនសង្ស័យដែលរងការចោទថាបានវាយប្រហារមកលើ លោក ផូល ផេឡូស៉ី (Paul Pelosi) ដែលជាស្វាមីរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) គឺមានបំណងគំរាមដើម្បីចាប់លោកស្រី ផេឡូស៉ី ធ្វើជាចំណាប់ខ្មាំង។

អាន​បន្ត៖ រដ្ឋអាជ្ញាអាមេរិកថា ជនសង្ស័យមានបំណងចាប់លោកស្រី ផេឡូស៉ី ជាចំណាប់ខ្មាំង...

ក្រសួងការបរទេសអាមេរិក៖ ការបោះឆ្នោតប្រេស៉ីល ធ្វើឡើងប្រកបដោយទំនុកចិត្តនិងប្រជាធិបតេយ្យ (Video inside)

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក នេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការបោះឆ្នោតនៅក្នុងប្រទេសប្រេស៊ីលដែលបានធ្វើឲ្យ លោក ល្វីស អ៉ីណាត្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្លាយជាប្រធានាធិបតីថ្មីសម្រាប់អាណត្តិទី៣ នោះ គឺបានពង្រឹងទំនុកចិត្តលើស្ថាប័នប្រជាធិបតេយ្យ របស់ប្រទេសនេះ។

អាន​បន្ត៖ ក្រសួងការបរទេសអាមេរិក៖ ការបោះឆ្នោតប្រេស៉ីល...

សហរដ្ឋអាមេរិក៖ ការសម្រេចចិត្តរបស់រុស្ស៉ី កំពុងជះឥទ្ធិពលអាក្រក់ដល់សន្តិសុខស្បៀងអាហារពិភពលោក (Video inside)

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថាការបញ្ឈប់ការចូលរួមរបស់រុស្ស៊ី នៅក្នុងគំនិតផ្តួចផ្តើម នាំចេញគ្រាប់ធញ្ញជាតិចេញពីតំបន់សមុទ្រខ្មៅ កំពុងជះផលប៉ះពាល់ភ្លាមៗ និងគ្រោះថ្នាក់ លើសន្តិសុខស្បៀង និងតម្លៃម្ហូបអាហារពិភពលោក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ ការសម្រេចចិត្តរបស់រុស្ស៉ី...

សហរដ្ឋអាមេរិក ថានឹងមិនទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋអាវុធនុយក្លេអ៊ែរ» នោះទេ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ជាដាច់ខាត ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រឹងប្រែងរំសាយ អាវុធនុយក្លេអ៊ែរ នៅលើតំបន់ឧបទ្វីបកូរ៉េ។

អាន​បន្ត៖ សហរដ្ឋអាមេរិក ថានឹងមិនទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋអាវុធនុយក្លេអ៊ែរ» នោះទេ

កូរ៉េខាងជើង ស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នា

(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថាវាជាទង្វើ បង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ កូរ៉េខាងជើង ស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង...

អង់គ្លេស ព្រមានរុស្ស៉ី ពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាការធ្វើរបៀបនេះអាចនឹងផ្លាស់ប្ដូរធម្មជាតិដើមនៃជម្លោះសព្វថ្ងៃ។

អាន​បន្ត៖ អង់គ្លេស ព្រមានរុស្ស៉ី ពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

លោក ពូទីន ថាការវាយប្រហារលើបណ្ដាញថាមពលអ៊ុយក្រែន គឺជាការសងសឹកទៅនឹងការវាយប្រហារលើតំបន់គ្រីមៀ

(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងការសម្រេចចិត្តបង្កក កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិចេញពីតំបន់សមុទ្រខ្មៅ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូន លើក្រុមនាវាយោធារុស្ស៉ីក្នុងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ទម្លាក់កំហុសលើអ៊ុយក្រែន។

អាន​បន្ត៖ លោក ពូទីន ថាការវាយប្រហារលើបណ្ដាញថាមពលអ៊ុយក្រែន...

សហរដ្ឋអាមេរិក គ្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ភាគខាងជើងប្រទេសអូស្រ្តាលី

(ស៉ីដនី)៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយកាណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៦គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ខណៈវិធានការមួយនេះអាចបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង។

អាន​បន្ត៖ សហរដ្ឋអាមេរិក គ្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52...

យន្ដហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធអាកាសទ្រង់ទ្រាយធំមិនធ្លាប់មាន (Video inside)

(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ដោយមានការចូលរួមពី យន្ដហោះចម្បាំងរាប់រយគ្រឿងនៃសម្ព័ន្ធមិត្តទាំង២។

អាន​បន្ត៖ យន្ដហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង...

នូវែលសេឡង់ ផ្អាកកិច្ចសន្ទនាសិទ្ធិមនុស្សទ្វេភាគី ជាមួយអ៉ីរ៉ង់ (Video inside)

(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនបានផ្អាកកិច្ចពិភាក្សាសិទ្ធិមនុស្សទ្វេភាគីជាផ្លូវការជាមួយប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថាវិធីសាស្រ្តទ្វេភាគីគឺ «មិនអាចបន្តទៅបានទៀតទេ» ផ្អែកលើការបដិសេធសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងប្រទេសអ៉ីរ៉ង់។

អាន​បន្ត៖ នូវែលសេឡង់ ផ្អាកកិច្ចសន្ទនាសិទ្ធិមនុស្សទ្វេភាគី ជាមួយអ៉ីរ៉ង់ (Video inside)

ប្រមុខការទូតរុស្ស៉ី រំពឹងថាលោក ចូ បៃដិន មានឆន្ទៈដោះស្រាយ ការប្រឈមមុខដាក់គ្នា ឱ្យដូចសម័យវិបត្តិមីស៊ីលគុយបា (Video inside)

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានបន្តរិះគន់លោក ចូ បៃដិន ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ជាមួយការបង្ហាញក្ដីរំពឹងថាលោកប្រធានាធិបតីអាមេរិក នឹងមានឆន្ទៈក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នា ឱ្យដូចគ្នាទៅនឹងការដោះស្រាយ វិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែរ។

អាន​បន្ត៖ ប្រមុខការទូតរុស្ស៉ី រំពឹងថាលោក ចូ បៃដិន មានឆន្ទៈដោះស្រាយ ការប្រឈមមុខដាក់គ្នា...

សហរដ្ឋអាមេរិក៖ មនុស្ស ៤,៤៨០នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៤,៤៨០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤,៤៨០នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥នាក់ស្លាប់...

លោក Lula ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល (Video inside)

(ប្រាស៊ីលីយ៉ា)៖ លោក ល្វីស អ៉ីណាត្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបានផ្ដួលប្រធានាធិបតីបច្ចុប្បន្ន លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។

អាន​បន្ត៖ លោក Lula ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល (Video inside)