បណ្តាញសង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញកង្វល់អំពីការផ្ទុះឡើងវិញនៃកូវីដ១៩នៅងក្នុងតំបន់អឺរ៉ុប,ដោយសុំឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នជាថ្មី

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការកង្វល់ជាថ្មីឡើងវិញអំពីបញ្ហាជម្ងឺ កូវីដ១៩ ,ខណៈដែលប្រទេស មួយចំនួននៅអ៊ឺរ៉ុប បានប្រកាសអំពីរលកឆ្លងកូវីដ១៩លើកទី៧ កំពុងកើតមាននៅប្រទេសបារាំង និង អ៊ីតាលី កំពុងដាក់ពិភពលោកនៅក្នុងស្ថានភាពមិនធម្មតាជាថ្មីទៀត ។

អាន​បន្ត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញកង្វល់អំពីការផ្ទុះឡើងវិញនៃកូវីដ១៩នៅងក្នុងតំបន់អឺ...

កម្ពុជាឧបត្ថម្ភអាស៊ាននូវម៉ាសធម្មតា ២លាន, ម៉ាស N95 ២០ម៉ឺន, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ១០០គ្រឿង និងថវិកា ១លានដុល្លារ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាសធម្មតា ចំនួន ២លានសន្លឹក, ម៉ាស N95 ចំនួន ២០ម៉ឺនសន្លឹក, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ចំនួន ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ចំនួន ១០០គ្រឿង និងថវិកាចំនួន ១លានដុល្លារ។

អាន​បន្ត៖ កម្ពុជាឧបត្ថម្ភអាស៊ាននូវម៉ាសធម្មតា ២លាន, ម៉ាស N95 ២០ម៉ឺន,...

រឿងនារីលេងតិកតុក ! សម្តេចតេជោ ស្នើឱ្យបញ្ឈប់ការលេង «បែបចំអេះចំអាស»

រាជធានីភ្នំពេញ៖ ដោយមើលឃើញការប្រើប្រាស់បណ្តាញសង្គមតិកតុកខ្មែរ (TikTok) មិនត្រឹមត្រូវដោយការប្រើប្រាស់ពាក្យចំអាសច្រើនហួសហេតុពេក ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានសម្តែងការហួសចិត្ត និងស្នើដល់ម្ចាស់គណនីជាស្ត្រីបញ្ឈប់ការប្រើប្រាស់ពាក្យអាសក្រាមខ្លាំង។

អាន​បន្ត៖ រឿងនារីលេងតិកតុក ! សម្តេចតេជោ ស្នើឱ្យបញ្ឈប់ការលេង «បែបចំអេះចំអាស»

សម្តេចតេជោ ទុកពេល១ថ្ងៃឲ្យម្ចាស់រថយន្តចង្កូតស្តាំទៅបង់ពន្ធដោយមិនបាច់ដូរចង្កូតទៅឆ្វេង

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដោយទុករយៈពេលមួយថ្ងៃ គឺថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះឲ្យម្ចាស់រថយន្តទៅបង់ពន្ធឲ្យអស់ ហើយចំពោះរថយន្តដែលនាំចូលចាប់ពីថ្ងៃទី៧ ខែកក្កដាតទៅ គឺចាប់ទាំងអស់ ។

អាន​បន្ត៖ សម្តេចតេជោ...

លោក ហ៊ុន ម៉ា​ណែ​ត : គោលនយោបាយ​ឥត​ងាករេ​របស់​គណបក្ស​ប្រជាជន គឺ​ការឱ្យ​តម្លៃ​ប្រជាជន និង​ជួយ​ដល់​ប្រជាជន​ជា​អាទិភាព​ចម្បង

ភ្នំពេញ: លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា : គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជន ជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែង នៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។

អាន​បន្ត៖ លោក ហ៊ុន ម៉ា​ណែ​ត : គោលនយោបាយ​ឥត​ងាករេ​របស់​គណបក្ស​ប្រជាជន...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមមុនចេញទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)នៅព្រឹកថ្ងៃពុធទី ៦ ខែកក្កដាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមមុនពួកគេចេញទៅប្រកួតកីឡាពិការ អាស៊ានឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន...

ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

អាន​បន្ត៖ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា១ម៉ឺនដុល្លារ...

រដ្ឋមន្ត្រីការងារជំរុញឲ្យភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់អំពីបញ្ហាគ្រោះថ្នាក់ការងាររបស់កម្មករ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ទៅលើបញ្ហាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈរបស់កម្មករ-និយោជិតនៅកន្លែងធ្វើការ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារ

អាន​បន្ត៖ រដ្ឋមន្ត្រីការងារជំរុញឲ្យភាគីពាក់ព័ន្ធ...

រដ្ឋមន្ត្រីបរិស្ថាន និងដៃគូពាក់ព័ន្ធ បានឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតង នៅកម្ពុជា

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព និងលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) បានឯភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជា

អាន​បន្ត៖ រដ្ឋមន្ត្រីបរិស្ថាន និងដៃគូពាក់ព័ន្ធ...

រដ្ឋមន្ត្រីការបរទេស​កម្ពុជា : កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ បាន​ប្រព្រឹត្តទៅ ប្រកបដោយ​ស្មារតី​ខ្ពស់ ពី​សំណាក់​ប្រទេស​សមាជិក

ភ្នំពេញ: លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា : កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅ ប្រកបដោយស្មារតីខ្ពស់ ពីសំណាក់ប្រទេសសមាជិក ដែលជាក់ស្តែង បានឆ្លុះបញ្ចាំងពីមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាព»។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេស​កម្ពុជា :...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ប្រកាសបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងបុត្រ បុត្រប្រសារ និងចៅៗ បានប្រកាសបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

អាន​បន្ត៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ...

មន្ត្រីក្រសួងសង្គមកិច្ច បន្តជំរុញឲ្យផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់​ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

 

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ ផ្តល់ភាពងាយស្រួលបន្ថែមទៀត

អាន​បន្ត៖ មន្ត្រីក្រសួងសង្គមកិច្ច បន្តជំរុញឲ្យផ្តល់ភាពងាយស្រួលបន្ថែមទៀត...

ក្រសួងទេសចរណ៍ កសិកម្ម និង ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សហការគ្នា​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​

ភ្នំពេញៈ សមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម)អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) ត្រូវបានធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីពីរក្រសួងនិង អាជ្ញាធរដែនដី ។

អាន​បន្ត៖ ក្រសួងទេសចរណ៍ កសិកម្ម និង...

កម្ពុជា​គ្រោង​រៀបចំ​សួនផ្កា២០​ហិ​កតា និង​អាង​ទឹក​បង្ហៀរ ខណៈសហ​គម​ន៍​ទេសចរ​ជា​ច្រើន​កំពុង​ទាក់ទាញ​

មណ្ឌលគិរី ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានគម្រោងរៀបចំសួនផ្កាលើផ្ទៃដីចំនួន២០ហិកតា និងរៀបចំអាចទឹកបង្ហៀរ ដើម្បីឲ្យអ្នកទេសចរក្នុងស្រុក និងក្រៅប្រទេសទស្សនា ។

អាន​បន្ត៖ កម្ពុជា​គ្រោង​រៀបចំ​សួនផ្កា២០​ហិ​កតា និង​អាង​ទឹក​បង្ហៀរ...

ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃ-កម្ពុជា ចុះអនុស្សរណៈ ស្ដីពីការលក់ដូរទំនិញ

ស្រះកែវ ថៃៈ ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃនិងកម្ពុជា មកពីខេត្តមួយចំនួន ដែលជាប់ឬជិតព្រំដែននៃប្រទេសទាំងពីរ បានចុះអនុស្សរណៈ ស្ដីពីការលក់ដូរទំនិញ (Memorandum of Purchasing ឬ MOP) រវាងខេត្តមួយចំនួនរបស់ថៃ និងកម្ពុជា ក្នុងរយៈពេលកំណត់មួយ។ ពិធីនោះ បានធ្វើឡើង នៅរាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកង់ (The Velo’s Hotel & Pump ) នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

អាន​បន្ត៖ ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃ-កម្ពុជា ចុះអនុស្សរណៈ...

លោកស្រី ឱ វណ្ណឌីន រំលឹកដល់មន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានកំណត់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ពោលត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន រំលឹកដល់មន្ដ្រីរាជការទាំងអស់...

សម្តេចតេជោ​ ហ៊ុន សែន ​សម្រេចបង្កើត​ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន»

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន-Samdech Techo Project for Mine Action_STF – MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម

អាន​បន្ត៖ សម្តេចតេជោ​ ហ៊ុន សែន ​សម្រេចបង្កើត​ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន»

មន្ត្រីបក្សរំលឹកឱ្យយុវជននៅប្រទេសជប៉ុនយល់ដឹងពីតម្លៃសន្តិភាព ដែលនាំមកនូវការរីកចម្រើននិងសុខដុមរបស់ប្រទេសជាតិ

ភ្នំពេញ៖ លោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានកិច្ចសហការជាមួយ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត

អាន​បន្ត៖ មន្ត្រីបក្សរំលឹកឱ្យយុវជននៅប្រទេសជប៉ុនយល់ដឹងពីតម្លៃសន្តិភាព...

ប្រមុខការទូត​កម្ពុជា ជួបរដ្ឋមន្ត្រីការបរទេស​ចិន នៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្

អាន​បន្ត៖ ប្រមុខការទូត​កម្ពុជា ជួបរដ្ឋមន្ត្រីការបរទេស​ចិន នៅប្រទេសមីយ៉ាន់ម៉ា

តម្លៃសាំងត្រូវលក់ពីថ្ងៃទី០១ ដល់១០ ខែកក្កដាសាំងធម្មតា៥៨០០រៀល និងម៉ាស៊ូត៦២០០រៀល

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបង្ហាញពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មីដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដែលត្រូវលក់៥៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា

អាន​បន្ត៖ តម្លៃសាំងត្រូវលក់ពីថ្ងៃទី០១ ដល់១០ ខែកក្កដាសាំងធម្មតា៥៨០០រៀល និងម៉ាស៊ូត៦២០០រៀល

World Bank: សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

(ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន៤.៥ភាគរយ ក្នុងឆ្នាំ២០២២។ នេះយោងតាមការព្យាករចុងក្រោយ របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

អាន​បន្ត៖ World Bank: សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនឡើងវិញ...