បណ្តាញសង្គម

ព្រឹកថ្ងៃនេះនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

អាន​បន្ត៖ ព្រឹកថ្ងៃនេះនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប...

សត្វក្តាន់កម្ពុជានៅមាន តែអាចផុតពូជនៅឡាវ វៀតណាម និងចិន

រាជធានីភ្នំពេញ ៖ យ៉ាងហោច សត្វក្តាន់នៅកម្ពុជាមានចំនួន៨៤ក្បាល ។ របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះបានបង្ហាញថា មានសត្វក្តាន់សរុបចំនួនប្រមាណ៨៤ក្បាល ។លទ្ធផលនៃការស្រាវជ្រាវក៏នេះបានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនដែលជាសញ្ញាវិជ្ជមានបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះ នៅក្នុងតំបន់ទីជម្រកធម្មជាតិ ។

អាន​បន្ត៖ សត្វក្តាន់កម្ពុជានៅមាន តែអាចផុតពូជនៅឡាវ វៀតណាម និងចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ប្រទេសកម្ពុជាយើង កំពុងប្រឈមបញ្ហាគ្រោះរាំងស្ងួត ប្រសិនបើមិនរួមគ្នា ការពារធនធានធម្មជាតិ

កំពង់ធំៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះ បានថ្លែងថាៈ នៅបណ្តាលប្រទេសនានា កំពុងប្រឈមភាពរាំងស្ងួត ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើង ដែលអាចប្រឈម ប្រសិនបើ យើងទាំងអស់គ្នា មិនចូលរួមការពារ ធនធានធម្មជាតិទេនោះ វាបង្កប៉ះពាល់ជាមិនខាន។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ប្រទេសកម្ពុជាយើង កំពុងប្រឈមបញ្ហាគ្រោះរាំងស្ងួត...

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦យាងចូល៨៧ព្រះវស្សា

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ ប្រតិបត្តិការ​ប្រឆាំង​​ភេរវក.ម្ម គឺជា​ប្រភេទ​មួយ​នៃ​ប្រតិបត្តិការ​ពិសេស​ពាក់ព័ន្ធ​ទាំង​ផ្នែក​ការទូត ច្បាប់ និង​យុទ្ធវិធី

រាជធានីភ្នំពេញ ៖ ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥

អាន​បន្ត៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ ប្រតិបត្តិការ​ប្រឆាំង​​ភេរវក.ម្ម...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្វាយសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សូមក្រាបបង្គំទូលថ្វាយ នូវសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្មាយុ ៨៦ យាងចូល ៨៧ ព្រះវស្សា។

អាន​បន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្វាយសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី...

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ៖ ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និង​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស នៅតែមាន បើ​មិន​បំបាត់​ប្រភព​ហិរញ្ញវត្ថុ

ភ្នំពេញ: លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា: ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗ នៅតែមាន និងមិនមានការថយចុះ គិតទាំងពិភពលោក និងតំបន់ ក្នុងនោះ ចំណុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ដែលហៅថា ហិរញ្ញទានគ្រឿងញៀន។

អាន​បន្ត៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ៖ ការដាំដុះ ការជួញដូរ ការប្រើប្រាស់...

វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បើកបវសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ និងប្រគល់បណ្ណសរសើរ និងវិញ្ញាបនបត្រជូននិស្សិតឆ្នើម និងសិក្ខាកាមវគ្គខ្លី

(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះការសិក្សារបស់សិស្ស វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ ដោយរួមបញ្ចូលនូវពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម កម្រិតបរិញ្ញាបត្រជាន់ខ្ពស់-បរិញ្ញាបត និងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជំនាញវគ្គខ្លីផងដែរ។

អាន​បន្ត៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បើកបវសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២...

រដ្ឋមន្ត្រីកសិកម្មស្នើឱ្យអ៊ីស្រាអែលបង្កើនចំនួននិស្សិតកម្ពុជាទៅសិក្សានៅអ៊ីស្រាអែលបន្ថែមទៀត

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្នើឱ្យក្រុមហ៊ុនAgrostudies Agriculture Capacity Building របស់អ៊ីស្រាអែលបង្កើនចំនួននិស្សិតឱ្យទៅសិក្សានៅប្រទេសអ៊ីស្រាលអែលបន្ថែមទៀតដើម្បីយកចំណេះជំនាញមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

អាន​បន្ត៖ រដ្ឋមន្ត្រីកសិកម្មស្នើឱ្យអ៊ីស្រាអែលបង្កើនចំនួននិស្សិតកម្ពុជាទៅសិក្សានៅអ៊ីស្រាអែល...

នគរបាល​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២២

កំពង់ឆ្នាំង: លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២២ នៅស្នងការដ្ឋានខេត្ត ។

អាន​បន្ត៖ នគរបាល​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆមាស​ទី​១...

ក្រសួងបរិស្ថាន រៀបចំ​សិក្ខាសាលា​ស្តីពី ការពង្រឹង​ប្រសិទ្ធភាព និង​លើក​ទិសដៅ ​ការគ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរួមជាមួយដៃគូ បានរៀបចំសិក្ខាសាលា ស្តីពី «ការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅ ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន» សំដៅធ្វើយ៉ាងណា ឱ្យការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ឱ្យបានល្អប្រសើរ បន្ថែមទៀត។

អាន​បន្ត៖ ក្រសួងបរិស្ថាន រៀបចំ​សិក្ខាសាលា​ស្តីពី ការពង្រឹង​ប្រសិទ្ធភាព និង​លើក​ទិសដៅ...

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជាចេញសារអបអរសាទរក្នុងឱកាស «ទិវាជាតិរុស្ស៉ី ១២ មិថុនា» និងបង្ហាញចេតនាចង់ពង្រឹងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា និងអាស៊ានឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា សហព័ន្ធរុស្ស៉ីតែងតែប្រារព្ធទិវាជាតិដ៏សំខាន់មួយ គឺទិវាជាតិរុស្ស៉ី ខណៈនៅឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៣៥០ហើយ។ នេះបើតាមសារអបអរសាទររបស់លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចាំនៅកម្ពុជា ជាមួយនឹងចេតនាចង់ពង្រឹងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា និងអាស៊ានឱ្យកាន់តែរឹងមាំ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជាចេញសារអបអរសាទរក្នុងឱកាស «ទិវាជាតិរុស្ស៉ី ១២...

ចាប់តាំងពីឆ្នាំ ២០០០មក មានមន្ត្រីរាជការកម្ពុជា ៥២២រូប ទទួលបាន​សិក្សា​​នៅជប៉ុន​ តាមរយៈគម្រោង JDS ​​

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពី ការបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

អាន​បន្ត៖ ចាប់តាំងពីឆ្នាំ ២០០០មក មានមន្ត្រីរាជការកម្ពុជា ៥២២រូប...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតអឺរ៉ុបថា ក្រុមប្រឆាំងនិយាយល្អ ពេលសរសេរអង់គ្លេស ឬបារាំង តែភាសាខ្មែររបស់ពួកគេប្រមាថលើសម្តេចធ្ងន់ធ្ងរណាស់ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជម្រាបឯកអគ្គរដ្ឋទូតអឺរ៉ុប ដោយបើកកកាយពុតត្បុតអាក្រក់មួយចំនួនរបស់ក្រុមប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតអឺរ៉ុបថា ក្រុមប្រឆាំងនិយាយល្អ ពេលសរសេរអង់គ្លេស...

រាជរដ្ឋាភិបាល​បញ្ជា​ទិញ​វ៉ាក់សាំង​ ១០៤ ​លានដូស​ ផលិត​វេចខ្ចប់​ក្នុង​ស្រុក​ត្រៀមចាក់​ប្រជាជន​រយៈ​ពេល​៣ ឆ្នាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ជាទិញវ៉ាក់សាំងចំនួន ១០៤ លានដូស ដែលផលិត និងវេចខ្ចប់នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រើរយៈពេល ៣ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៤ រហូតដល់ ២០២៦។

អាន​បន្ត៖ រាជរដ្ឋាភិបាល​បញ្ជា​ទិញ​វ៉ាក់សាំង​ ១០៤ ​លានដូស​...

សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថាបោះឆ្នោតឆ្នាំ២០២៣នឹងមានបក្សច្រើននៅក្នុងសភា

(ភ្នំពេញ)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្យាករណ៍ ថាការបោះឆ្នោតឆ្នាំ២០២៣នៅក្នុងរដ្ឋសភាមិនមែនមានតែមួយបក្សទៀតទេ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថាបោះឆ្នោតឆ្នាំ២០២៣នឹងមានបក្សច្រើននៅក្នុងសភា

សម្តេចតេជោ ៖ ចង់ធ្វើឲ្យស្ថាប័នណាមួយរីកចម្រើនទាល់តែកែទម្រង់ធនធានមនុស្ស

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ បើចង់ធ្វើឲ្យស្ថាប័នមួយរីកចម្រើន ទាល់តែធ្វើការកែទម្រង់បណ្តុះបណ្តាលធនធានមនុស្ស បើមិនដូច្នេះទេ ស្ថាប័ននោះមិនរីកចម្រើននោះទេ ។

អាន​បន្ត៖ សម្តេចតេជោ ៖ ចង់ធ្វើឲ្យស្ថាប័នណាមួយរីកចម្រើនទាល់តែកែទម្រង់ធនធានមនុស្ស

មក​ដឹង​ប្រាក់​បេសកកម្ម ពេល​ថ្នាក់​ដឹកនាំ​កំពូលៗ​​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ

គណៈប្រតិភូដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់បេសកកម្មពេលចេញទៅបំពេញការងារនៅក្រៅប្រទេស។

អាន​បន្ត៖ មក​ដឹង​ប្រាក់​បេសកកម្ម ពេល​ថ្នាក់​ដឹកនាំ​កំពូលៗ​​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅព្រឹកនេះ

ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងជួបពិភាក្សាការងារជាមួួយលោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋលេខាធិការ នៃក្រសួងការបរទេស...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang លើក​ឡើង​ថា គ្រាប់ស្វាយចន្ទី​ខ្មែរ​ឆ្ងាញ់​ជាងគេ

(តពីលេខមុន)៖ សំណួរ ៖ ជុំវិញបញ្ហានៃការផ្ទុះឡើង និងការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាក៏ជាប្រទេសមួយ ដែលទទួលរងគ្រោះពីការវាយប្រហារដោយកូវីដ-១៩ ក្នុងនោះកម្ពុជាក៏ទទួលបានជំនួយជាសម្ភារពេទ្យ និងវ៉ាក់សាំង ពីបណ្តាប្រទេសជាមិត្ត និងតាមរយៈយន្តការកូវ៉ាក់ ។

អាន​បន្ត៖ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang លើក​ឡើង​ថា...