បណ្តាញសង្គម

កូវីដ-១៩ ៖ សម្តេចតេជោ ព្រមានថា កាតព្វកិច្ចពាក់ម៉ាសអាចមានឡើងវិញ បើពលរដ្ឋធ្វេសប្រហែស

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះថា បញ្ហាកូវីដ-១៩ បានចាប់ផ្តើមឆ្លងឡើងវិញហើយ ដែលទាមទារឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្តវិធានការការពារខ្លួនតាមវិធានសុខាភិបាល មិនដូច្នេះទេ វិធានការ «ពាក់ម៉ាស់» អាចនឹងត្រូវដាក់ជា «កាតព្វកិច្ចពាក់ម៉ាស»

អាន​បន្ត៖ កូវីដ-១៩ ៖ សម្តេចតេជោ ព្រមានថា កាតព្វកិច្ចពាក់ម៉ាសអាចមានឡើងវិញ...

ប្រមុខការទូតកម្ពុជា បន្តជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយ លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក វ៉ុនណា ម៉ោងល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងលោក កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា បន្តជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា...

សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីជូនពលរដ្ឋដែលកាន់កាប់យូរឆ្នាំ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តក្រើនរំលឹកជាថ្មីដល់អភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់ ឱ្យអនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប...

ACU តម្រូវឱ្យមន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី មកប្រកាសទ្រសម្បត្តិ និងបំណុល

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានណែនាំឱ្យ មន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី មកប្រកាសទ្រសម្បត្តិ និងបំណុលរបស់ខ្លួន។

អាន​បន្ត៖ ACU តម្រូវឱ្យមន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី...

ក្រសួងពាណិជ្ជកម្ម​បន្ត​ពន្យា​ពេល​បី​ថ្ងៃ​ទៀត​ក្នុងការ​ការទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​លក់ទំនិញ​អន​ឡាញ​

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម​បន្ត​ពន្យា​ពេល​បី​ថ្ងៃ​ទៀត​ក្នុងការ​ការទទួល​ពាក្យស្នើសុំ​ចុះបញ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន លែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល នៅអាងត្រពាំងថ្ម ដើម្បីអបអរសាទរទិវាមច្ឆជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន លែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល...

​សាលា​ហ្វឹកហ្វឺន​ពលទាហាន​របស់​យោធភូមិភាគ​ពិសេស បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ បន្ត​ឆមាស​ទី 2 ឆ្នាំ ២០២២

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៣០ មិថុនា ២០២២ នៅសាលាពលទាហានយោធភូមិភាគពិសេសស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ឆមាសទី១ នឹងបើកវគ្គបំប៉នជំនាញ ឆមាសទី២ ប្រចាំឆ្នាំ២០២២។

អាន​បន្ត៖ ​សាលា​ហ្វឹកហ្វឺន​ពលទាហាន​របស់​យោធភូមិភាគ​ពិសេស...

តំណាងកម្ពុជានៅ UN ៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដីសម្អាងលើភស្តុតាងជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ

រាជធានីភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន៣រូបធ្វើឲ្យមតិសាធារណជនយល់ច្រឡំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា ខណៈតុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដីមិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ ។

អាន​បន្ត៖ តំណាងកម្ពុជានៅ UN ៖...

មន្ទីរពេទ្យកាល់ម៉ែតប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៤ ក្រោមប្រធានបទ «ការព្យាបាល និងថែទាំផ្តោតលើអ្នកជំងឺ

(ភ្នំពេញ)៖ ដើម្បីជំរុញការអភិវឌ្ឍដំណើរការបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងការងារថែទាំឱ្យកាន់តែជឿនលឿនថែមទៀតនោះ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ

អាន​បន្ត៖ មន្ទីរពេទ្យកាល់ម៉ែតប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ...

រដ្ឋមន្ត្រីការងារសង្ឃឹមថាកម្មវិធីកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់កម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) បាននិងកំពុងឈានដល់ការអនុវត្តដំណាក់កាលទី២ ដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាល DEY រំពឹងទុកថា កម្មវិធីចម្បងមួយនេះនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារសង្ឃឹមថាកម្មវិធីកម្មវិធីមុខរបរ...

ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រចាំតំបន់អាស៊ី- ប៉ាស៊ី ហ្វិកនៃអង្គការសុខភាពពិភពលោកចូលជួបពិភាក្សាការងារ

(ភ្នំពេញ)សម្ដេចអគ្គម ហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឲ្យលោក Takeshi Kasai នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការសុខភាពពិភព

អាន​បន្ត៖ ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រចាំតំបន់អាស៊ី- ប៉ាស៊ី...

វិចៅសង្កាត់ស្រ្ដីទាំង ១៥រូប នៅរាជធានីភ្នំពេញ

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានប្រកាសដោយគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ។

អាន​បន្ត៖ វិចៅសង្កាត់ស្រ្ដីទាំង ១៥រូប នៅរាជធានីភ្នំពេញ

រដ្ឋមន្ត្រី ៦ រូបនេះ បញ្ចប់ថ្នាក់អនុបណ្ឌិត គួបផ្សំុនឹងបទពិសោធដ៏ជោកជាំ បានក្លាយជាមន្រ្តីដ៏សំខាន់ៗរបស់ជាតិ

មុនក្លាយជារដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយៗប្រាកដណាស់ថា រដ្ឋមន្ត្រីទាំងនោះ សុទ្ធតែមានសមត្ថភាពមិនធម្មតា និងធ្លាប់ឆ្លងកាត់បទពិសោធសិក្សាមិនតិចឆ្នាំនោះទេ។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកយករដ្ឋមន្ត្រីចំនួន ៦រូប ដែលទទួលបានសញ្ញាបត្រថ្នាក់ត្រឹមតែអនុបណ្ឌិត និងសញ្ញាបត្រកិត្តិយស តែបានក្លាយជាមន្រ្តីសំខាន់របស់ជាតិ

អាន​បន្ត៖ រដ្ឋមន្ត្រី ៦ រូបនេះ បញ្ចប់ថ្នាក់អនុបណ្ឌិត គួបផ្សំុនឹងបទពិសោធដ៏ជោកជាំ...

លោក ជិន ម៉ាលីន បង្ហាញអំពីទិសដៅនៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ (Video inside)

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈវេទិកាពិភាក្សា ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីទិសដៅ នៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កាន់តែល្អប្រសើរឡើងបន្ថែមទៀត ព្រមទាំងវឌ្ឍន៍ភាពវិស័យសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាផងដែរ។

អាន​បន្ត៖ លោក ជិន ម៉ាលីន បង្ហាញអំពីទិសដៅនៃការធ្វើកំណែទម្រង់ច្បាប់...

ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការតម្រង់ទិស អាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ការតម្រង់ទិសអាទិភាព គោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការតម្រង់ទិស...

មហោស្រព​ភាពយន្ត​មាន​តួនាទី​យ៉ាងសំខាន់​និង​បានរួម​ចំណែក​ដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌​

ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ថ្លែងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ។

អាន​បន្ត៖ មហោស្រព​ភាពយន្ត​មាន​តួនាទី​យ៉ាងសំខាន់​និង​បានរួម​ចំណែក​ដល់​ការអនុវត្ត​គោលនយោបាយ​...

អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញអគ្គនាយិកាក្រុមហ៊ុន ស៊ី អេច អិម ខនស្ត្រាក់សិន ឲ្យចូលមកទូទាត់បំណុលពន្ធ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញ លោកស្រី LIU NAN អគ្គនាយិកាក្រុមហ៊ុន ស៊ី អេច អិម ខនស្ត្រាក់សិន ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញអគ្គនាយិកាក្រុមហ៊ុន ស៊ី អេច អិម ខនស្ត្រាក់សិន...

សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីការរកឃើញអ្នកកើតកូវីដ១៩ជាថ្មីឡើងវិញ

(ភ្នំពេញ)នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារបន្ទាន់អំពីការរកឃើញអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាឡើងវិញនៅថ្ងៃនេះ(ថ្ងៃ ២៧ ខែ មិថុនា)បន្ទាប់ពីអាក់ខាននូវការឆ្លងនិងការស្លាប់ដោយជំងឺនេះរយៈពេល៥១ ថ្ងៃកន្លងមក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីការរកឃើញអ្នកកើតកូវីដ១៩ជាថ្មីឡើងវិញ

ឆ្លងឡើងវិញហើយ ទាំងនៅក្នុងស្រុក និង​ទាំង​មក​ពីក្រៅស្រុក!

ភ្នំពេញ៖ ក្រោយលែងមានអ្នកឆ្លងកូវីដអស់រយៈពេល ៥២ថ្ងៃមកនេះ ស្រាប់តែនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីករណីរកឃើញអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាយើងឡើងវិញ។

អាន​បន្ត៖ ឆ្លងឡើងវិញហើយ ទាំងនៅក្នុងស្រុក និង​ទាំង​មក​ពីក្រៅស្រុក!