បណ្តាញសង្គម

សិស្ស និស្សិត និងយុវជនគាំទ្រ ការហាមឃាត់កិច្ចសហការ ជាមួយឧស្សាហកម្មថ្នាំជក់

ភ្នំពេញៈ សិស្ស និស្សិត គាំទ្រសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយ ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយ ឧស្សាហកម្មថ្នាំជក់។

អាន​បន្ត៖ សិស្ស និស្សិត និងយុវជនគាំទ្រ ការហាមឃាត់កិច្ចសហការ ជាមួយឧស្សាហកម្មថ្នាំជក់

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បរិច្ចាគថវិកា ២,៥២០ដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមបរិច្ចាគថវិកា១០,០៨០,០០០រៀល (ដប់លានប្រាំបីម៉ឺនរៀល) ស្មើនឹង២,៥២០ដុល្លារអាមេរិក (ពីរពាន់ប្រាំរយម្ភៃដុល្លារអាមេរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

អាន​បន្ត៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បរិច្ចាគថវិកា ២,៥២០ដុល្លារ...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

អាន​បន្ត៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឯកឧត្តម អ៉ឹង...

ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែក​ប្រាក់​សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត

ភ្នំពេញ៖ របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យបុគ្គលិក កម្មករនិយោជិតទាំងអស់ ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។

អាន​បន្ត៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែក​ប្រាក់​សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ...

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

អាន​បន្ត៖ ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា...

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្ស ជូនវេទិកាអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី ៥០ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្ម

អាន​បន្ត៖ កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្ស...

កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬ២០២៧ ទើបទេសចរអន្តរជាតិវិល ទៅរកកំណើនដូចឆ្នាំ២០១៩ វិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពនិងចំនួនភ្ញៀវទេសចរអន្តរជាតិវិល ទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរឹងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក, នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។

អាន​បន្ត៖ កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬ២០២៧ ទើបទេសចរអន្តរជាតិវិល ទៅរកកំណើនដូចឆ្នាំ២០១៩ វិញ

ទេសរដ្ឋមន្ត្រី គន់ គីម បើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា»

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា»។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី គន់ គីម បើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ...

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

ភ្នំពេញៈ លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។

អាន​បន្ត៖ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក...

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ មានជាង ២៧ពាន់លានដុល្លារ កើន២០% នៅឆមាសទី១ ខណៈការនាំចញមានជាង ១១ពាន់លានដុល្លារ កើនជិត ៣៤%

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល៦ខែឆ្នាំនេះ មានទំហំជាង២៧ពាន់លានដុល្លារ កើនឡើង២០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាន​បន្ត៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ មានជាង ២៧ពាន់លានដុល្លារ កើន២០% នៅឆមាសទី១...

មុន​ផ្ទុះ​កូវីដ កម្ពុជា​បំបែកកំណត់ត្រាកំពូល​ទទួល​ទេសចរបរទេសច្រើន​បំផុត​ជិត ៧ លាន​នាក់

ថ្លែងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍នៅព្រឹកមិញនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានលូតលាស់ និងបានបំពេញតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

អាន​បន្ត៖ មុន​ផ្ទុះ​កូវីដ កម្ពុជា​បំបែកកំណត់ត្រាកំពូល​ទទួល​ទេសចរបរទេសច្រើន​បំផុត​ជិត ៧...

ក្រសួង​សាធារណការ ប្រកាស​ហាមឃាត់ ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន ដោយសារ​មាន​គ្រោះថ្នាក់ ជា​ញឹកញាប់​

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១២ កក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានហាមមិនអនុញ្ញាត ឱ្យធ្វើចរាចរយានយន្ត គ្រប់ប្រភេទ លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

អាន​បន្ត៖ ក្រសួង​សាធារណការ ប្រកាស​ហាមឃាត់ ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន...

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតមានរយៈពេលជាង១៣នាទី ក្រោមចំណងជើងថា ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល។

អាន​បន្ត៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ប្រជាពលរដ្ឋ...

មន្ត្រីសង្គមកិច្ច ជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

អាន​បន្ត៖ មន្ត្រីសង្គមកិច្ច ជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ...

ក្នុង​ឆមាស​ទី​១ នេះ រដ្ឋបាល​រាជធានី បាន​ថែទាំ​ផ្លូវថ្នល់ លូ ប្រឡាយ យ៉ាងសកម្ម ធ្វើឱ្យ​រាជធានី ជាទី​ក្រុង​ស្អាត មាន​សោភ័ណភាព​

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ បានធ្វើសកម្មភាព យ៉ាងសកម្ម លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះ ពិតជាទទួលបាន នូវការកោតសរសើរ ពីក្រុមប្រឹក្សារាជធានី ភ្នំពេញ ។

អាន​បន្ត៖ ក្នុង​ឆមាស​ទី​១ នេះ រដ្ឋបាល​រាជធានី បាន​ថែទាំ​ផ្លូវថ្នល់ លូ ប្រឡាយ យ៉ាងសកម្ម...

លោក ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត

(ភ្នំពេញ)៖ លទ្ធផលបោះឆ្នោតផ្លូវការដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែងមេឃុំ ចៅសង្កាត់ ចំនួន១,៦៤៨នាក់, ជំទប់ទី១ ចំនួន១៦១៨នាក់ និងជំទប់ទី២ ចំនួន ២៦១នាក់។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ...

ម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មីរបស់កម្ពុជា មានឱកាសដាក់តាំងលក់ផលិតផល និងសេវាកម្ម នៅលើថ្នាលធុរកិច្ចដោះដូរ និងសម្រួលពាណិជ្ជកម្មចិន-អាស៊ាន

(ភ្នំពេញ)៖ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង អំពាវនាវឲ្យម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មីដែលមានផលិតផល និងសេវាកម្ម អាចយកនៅការដាក់តាំងផ្សព្វផ្សាយផលិតផល និងសេវាកម្មតាមរយៈថ្នាល The China-ASEAN Mercantile Exchange (CAMEX) ដែលជាថ្នាលធុរកិច្ច ត្រូវបានបង្កើតឡើង ដើម្បីបង្កើនការដោះដូរ និងសម្រួលពាណិជ្ជកម្មតាមរយៈអនឡាញ និងផ្ទាល់រវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន។ បើតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានមូលនិ

អាន​បន្ត៖ ម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មីរបស់កម្ពុជា មានឱកាសដាក់តាំងលក់ផលិតផល...

វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 មានវត្តមាននៅកម្ពុជា ហើយ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ បានអំពាវនាវចេញសារក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ខណៈកម្ពុជាក៏បានរកឃើញ វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ។

អាន​បន្ត៖ វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5...